Grand News Asia Close

សម្ដេចធីបតី ហ៊ុន ម៉ាណែត៖ ទោះខ្ញុំមិនចេញធ្វើផ្ទាល់ខ្ញុំតាមដានរហូតអាជ្ញាធរពាក់ព័ន្ធត្រូវតែធ្វើ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 304
សម្ដេចធីបតី ហ៊ុន ម៉ាណែត៖ ទោះខ្ញុំមិនចេញធ្វើផ្ទាល់ខ្ញុំតាមដានរហូតអាជ្ញាធរពាក់ព័ន្ធត្រូវតែធ្វើ សម្ដេចធីបតី ហ៊ុន ម៉ាណែត៖ ទោះខ្ញុំមិនចេញធ្វើផ្ទាល់ខ្ញុំតាមដានរហូតអាជ្ញាធរពាក់ព័ន្ធត្រូវតែធ្វើ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា សម្ដេចមិនបានសម្រាកនោះទេរហូតដល់ម៉ោង ១២កណ្ដាលយប់រៀងរាល់ថ្ងៃ ក៏ព្រោះសម្ដេចនៅតែតាមដានព័ត៌មាន និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ។ សម្ដេចបានទទួលដឹងព័ត៌មានទាំងអស់ ក៏ប៉ុន្តែសម្ដេចមិនលូកដៃទៅក្នុងអង្គភាពជំនាញនោះទេគ្រាន់តែបញ្ជាឲ្យអង្គភាពទាំងនោះពិនិត្យ និងធ្វើការដោះស្រាយបញ្ហាជូនដល់ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួនជិត២ម៉ឺននាក់មកពីរោងចក្រ សហគ្រាស ចំនួន២២ ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានការងារមួយចំនួនសម្ដេចត្រូវធ្វើផ្ទាល់ និងមួយចំនួនទៀតសម្ដេចបានបញ្ជាទៅអង្គភាពជំនាញឲ្យពិនិត្យ ពន្យល់ និងបកស្រាយ។ សម្ដេចថា នេះជាការធ្វើនយោបាយរបស់សម្ដេចដោយតម្រូវឲ្យអង្គភាពជំនាញត្រូវមានទំនួលខុសត្រូវលើការងារខ្លួន និងពលរដ្ឋ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា មានការងារជាច្រើនដែលសម្ដេចបានធ្វើទាក់ទងទៅនឹងបញ្ហាពន្ធដារ បញ្ហានៃការលួចចម្លងប្រាសាទអង្គរវត្ត បញ្ហានៃការតវ៉ារវាងប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តមួយចំនួន ដែលទាំងអស់នេះ សម្ដេចទុកឱកាសឲ្យស្ថាប័នជំនាញធ្វើការដោះស្រាយ និងបកស្រាយទៅកាន់ប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង