Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបោះឆ្នោតមុនៗ ប្រជាពលរដ្ឋភ័យ នាំគ្នាដកលុយពីធនាគារ ប៉ុន្តែការបោះឆ្នោតឆ្នាំ២០២៣ហើយ ប្រជាពលរដ្ឋនាំគ្នាចេញទៅលេងព្រះសីហនុឡើងស្ទះផ្លូវ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ 195
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបោះឆ្នោតមុនៗ ប្រជាពលរដ្ឋភ័យ នាំគ្នាដកលុយពីធនាគារ ប៉ុន្តែការបោះឆ្នោតឆ្នាំ២០២៣ហើយ ប្រជាពលរដ្ឋនាំគ្នាចេញទៅលេងព្រះសីហនុឡើងស្ទះផ្លូវ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបោះឆ្នោតមុនៗ ប្រជាពលរដ្ឋភ័យ នាំគ្នាដកលុយពីធនាគារ ប៉ុន្តែការបោះឆ្នោតឆ្នាំ២០២៣ហើយ ប្រជាពលរដ្ឋនាំគ្នាចេញទៅលេងព្រះសីហនុឡើងស្ទះផ្លូវ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ធនាគារជាតិនៃកម្ពុជាបានរាយការណ៍ថា សម្រាប់ការបោះឆ្នោតកាលពីលើកមុនៗ ឱ្យតែមុនការបោះឆ្នោត ប្រជាពលរដ្ឋសម្រុកនាំគ្នាទៅដកលុយពីធនាគារយកមកទុកនៅផ្ទះ ប៉ុន្តែការបោះឆ្នោតឆ្នាំ២០២៣ ប្រជាពលរដ្ឋពុំបានទៅដកលុយទេ គេទុកនៅក្នុងធនាគារដោយសារគេរំពឹងចំពោះលំនឹងស្ថិរភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណ២៥០០នាក់ ដែលពិធីនេះ ប្រារព្ធធ្វើនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការបោះឆ្នោតអាណត្តិមុនៗ ប្រជាពលរដ្ឋសំងំនៅផ្ទះចាំមើលខ្លាចមានរឿងអ្វីកើតឡើងដូចជាបាតុកម្មជាដើម ប៉ុន្តែលើកនេះ បោះឆ្នោតរួចភ្លាម ប្រជាពលរដ្ឋទៅដើរលេងនៅកំពង់សោមយ៉ាងច្រើនកុះករ ព្រោះពួកគេដឹងថា នឹងគ្មានរឿងអ្វីកើតឡើងទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា នេះហើយជាភាពជឿជាក់របស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយបើសិនជានិយាយថា ការបោះឆ្នោតនេះ ពុំបានផ្តល់សេចក្តីសុខដល់ប្រជាពលរដ្ឋនោះទេ សុំក្រឡេកមើលស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋខ្មែរក្រោយការបោះឆ្នោតទៅនឹងដឹងការពិតហើយ៕

 

អត្ថបទទាក់ទង