Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខួបអនុស្សាវរីយ៍លើកទី២៥ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ប្រារព្ធឡើងនៅពេលដែលកម្ពុជាសម្រេចបានសមិទ្ធិផលធំៗជាច្រើនលើគ្រប់វិស័យ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 229
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខួបអនុស្សាវរីយ៍លើកទី២៥ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ប្រារព្ធឡើងនៅពេលដែលកម្ពុជាសម្រេចបានសមិទ្ធិផលធំៗជាច្រើនលើគ្រប់វិស័យ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខួបអនុស្សាវរីយ៍លើកទី២៥ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ប្រារព្ធឡើងនៅពេលដែលកម្ពុជាសម្រេចបានសមិទ្ធិផលធំៗជាច្រើនលើគ្រប់វិស័យ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ខួបអនុស្សាវរីយ៍លើកទី២៥ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ប្រារព្ធធ្វើឡើងនៅពេលដែលព្រះរាជាណាចក្រកម្ពុជា សម្រេចបានសមិទ្ធិផលធំៗជាច្រើនលើគ្រប់វិស័យ។ មិនតែប៉ុណ្ណោះ កម្ពុជាក៏បាននិងកំពុងបន្តឈានទៅប្រកបដោយភាពជឿជាក់លើមាគ៌ាសុខសន្តិភាព និងការអភិវឌ្ឍ ជាមួយនិងសមិទ្ធិផលថ្មីៗរបស់ខ្លួនលើឆាកអន្តរជាតិ ខណៈពេលដែលប្រជាជនកម្ពុជាទូទាំងប្រទេស កំពុងរស់នៅយ៉ាងសុខដុមរមនា ប្រកបដោយសេចក្តីសុខ និងផ្លែផ្កានៃសុខសន្តិភាព។

ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតីបានថ្លែងអំណរគុណ និងកោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោពលខេមរភូមិន្ទដែលតែងតែធ្វើពលិកម្មយ៉ាងធំធេង និងខិតខំពុះពារជំនះគ្រប់ឧបសគ្គក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ – ២៤ មករា ២០២៤» នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៤ ៕

អត្ថបទទាក់ទង