Grand News Asia Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យពលរដ្ឋចូលរួមអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ 165
សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យពលរដ្ឋចូលរួមអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យពលរដ្ឋចូលរួមអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងថា នៅថ្ងៃទី២០ ខែកញ្ញា ខាងមុខនេះ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍អបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានព្យាយាមជាច្រើនឆ្នាំក្នុងការដាក់បញ្ជូលតំបន់ប្រវត្តិសាស្ត្រមួយនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និងនិយោជិត ប្រមាណជិត ២ម៉ឺននាក់ ក្នុងស្រុកបាទី ខេត្តតាកែវ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តថា ជំរុញដល់ពលរដ្ឋទាំងអស់ត្រូវចូលរួមក្នុងព្រឹត្តិការណ៍មួយនេះដោយនាំគ្នា ជួយទូងស្គរ គោះខ្មោះ ធ្វើអ្វីក៏បានឲ្យចេញជាសំឡេង ដើម្បីបអរសាទរ នៅព្រឹកម៉ោង៧ ថ្ងៃទី២០ ខែកញ្ញាផ្ទាល់តែម្ដង ខណៈនៅពេលល្ងាចនឹងមានព្រឹត្តិការណ៍ធំផងដែរ។

សម្ដេចធិបតី ថ្លែងបញ្ជាក់ថា ការធ្វើបែបនេះគឺដើម្បីបង្ហាញពីមោទនភាពនិងអរគុណជូនចំពោះដូនតាកម្ពុជា ដែលបានកសាងនូវទឹកដីប្រាសាទបុរាណនានា និងជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ឲ្យមានរហូតមកដល់បច្ចុប្បន្ននេះសម្រាប់កូនចៅជំនាន់ក្រោយៗ៕

អត្ថបទទាក់ទង