Grand News Asia Close

ចំណេះដឹងទូទៅ៖ លិខិតឆ្លងដែនរបស់ប្រទេសទាំង៤២នេះ គឺមានឥទ្ធិពលជាងគេ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ កម្សាន្ត & ប្លែកៗ ចំណេះដឹងទូទៅ 201
ចំណេះដឹងទូទៅ៖ លិខិតឆ្លងដែនរបស់ប្រទេសទាំង៤២នេះ គឺមានឥទ្ធិពលជាងគេ ចំណេះដឹងទូទៅ៖ លិខិតឆ្លងដែនរបស់ប្រទេសទាំង៤២នេះ គឺមានឥទ្ធិពលជាងគេ

 

FN- (ភ្នំពេញ)៖ សម្រាប់ឆ្នាំ២០២៣ លិខិតឆ្លងដែនរបស់ប្រទេសទាំង៤២នេះ គឺមានឥទ្ធិពលជាងគេលើពិភពលោក ដែលអាចឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរទៅប្រទេសនានាជាច្រើន។

១. លិខិតឆ្លងដែនរបស់ប្រទេសម៉ារ៉ុក ក្រូអាស៉ី ស៉ីលី និងប៊ុលហ្ការី អាចធ្វើដំណើរទៅកាន់ប្រទេស១៧៥ផ្សេងទៀត

២. លិខិតឆ្លងដែនរបស់ប្រទេសរ៉ូម៉ានី អាចធ្វើដំណើរទៅកាន់ប្រទេស១៧៦ផ្សេងទៀត

៣. លិខិតឆ្លងដែនរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម និងស៉ីប អាចធ្វើដំណើរទៅកាន់ប្រទេស១៧៨ផ្សេងទៀត

៤. លិខិតឆ្លងដែនរបស់ប្រទេសលិចតិនស្តាញ អាចធ្វើដំណើរទៅកាន់ប្រទេស១៧៩ផ្សេងទៀត

៥. លិខិតឆ្លងដែនរបស់ប្រទេសម៉ាឡេស៉ី អាចធ្វើដំណើរទៅកាន់ប្រទេស១៨០ផ្សេងទៀត

៦. លិខិតឆ្លងដែនរបស់ប្រទេសអ៉ីស្លង់ អាចធ្វើដំណើរទៅកាន់ប្រទេស១៨១ផ្សេងទៀត

៧. លិខិតឆ្លងដែនរបស់ប្រទេសអេស្តូនី អាចធ្វើដំណើរទៅកាន់ប្រទេស១៨២ផ្សេងទៀត

៨. លិខិតឆ្លងដែនរបស់ប្រទេសស្លូវេនី និងឡេតូនី អាចធ្វើដំណើរទៅកាន់ប្រទេស១៨៣ផ្សេងទៀត

៩. លិខិតឆ្លងដែនរបស់ប្រទេសស្លូវ៉ាគី និងលីទុយអានី អាចធ្វើដំណើរទៅកាន់ប្រទេស១៨៤ផ្សេងទៀត

១០. លិខិតឆ្លងដែនរបស់ប្រទេសប៉ូឡូញ និងហុងគ្រី អាចធ្វើដំណើរទៅកាន់ប្រទេស១៨៥ផ្សេងទៀត

១១. លិខិតឆ្លងដែនរបស់ប្រទេសម៉ាល់ត៍ ក្រិក កាណាដា និងអូស្ត្រាលី អាចធ្វើដំណើរទៅកាន់ប្រទេស១៨៦ផ្សេងទៀត

១២. លិខិតឆ្លងដែនរបស់សហរដ្ឋអាមេរិក ស្វ៉ីស ន័រវេស នូវែលសេឡង់ សាធារណរដ្ឋឆែក និងប៊ែលហ្ស៉ិក អាចធ្វើដំណើរទៅកាន់ប្រទេស១៨៧ផ្សេងទៀត

១៣. លិខិតឆ្លងដែនរបស់ចក្រភពអង់គ្លេស ព័រទុយហ្កាល់ អៀរឡង់ និងបារាំង អាចធ្វើដំណើរទៅកាន់ប្រទេស១៨៨ផ្សេងទៀត

១៤. លិខិតឆ្លងដែនរបស់ប្រទេសស៊ុយអែត ហូឡង់ ដាណឺម៉ាក់ និងអូទ្រីស អាចធ្វើដំណើរទៅកាន់ប្រទេស១៨៩ផ្សេងទៀត

១៥. លិខិតឆ្លងដែនរបស់ប្រទេសលុចសំបួ អ៉ីតាលី និងហ្វាំងឡង់ អាចធ្វើដំណើរទៅកាន់ប្រទេស១៩០ផ្សេងទៀត

១៦. លិខិតឆ្លងដែនរបស់ប្រទេសអេស្ប៉ាញ និងអាល្លឺម៉ង់ អាចធ្វើដំណើរទៅកាន់ប្រទេស១៩១ផ្សេងទៀត

១៧. លិខិតឆ្លងដែនរបស់សាធារណរដ្ឋកូរ៉េ អាចធ្វើដំណើរទៅកាន់ប្រទេស១៩២ផ្សេងទៀត

១៨. លិខិតឆ្លងដែនដែលមានឥទ្ធិពលជាងគេនៅលើពិភពលោកនេះ គឺលិខិតឆ្លងដែនរបស់ប្រទេសសិង្ហបុរី និងជប៉ុន ដែលអាចធ្វើដំណើរទៅកាន់ប្រទេស១៩៣ផ្សេងទៀត៕

អត្ថបទទាក់ទង