Grand News Asia Close

Cambodia PR Team ទាក់ទងនឹងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 8:39 am ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1111
Cambodia PR Team ទាក់ទងនឹងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ Cambodia PR Team ទាក់ទងនឹងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦



សំណួរទី១៖ តើកម្ពុជាកំពុងប្រើមធ្យោបាយអ្វីខ្លះ ដើម្បីទាមទារទឹកដីដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់មកវិញ?

ចម្លើយ៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើការងារការទូតយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហានេះដោយសន្តិវិធី តាមរយៈកិច្ចព្រមព្រៀងដែលមានស្រាប់ និងផ្អែកលើអនុសញ្ញា សន្ធិសញ្ញា ឯកសារ និងផែនទីដែលទទួលស្គាល់ជាអន្តរជាតិ។ កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយបញ្ហាព្រំដែនតាមច្បាប់ និងមិនប្រើប្រាស់កម្លាំង ដើម្បីស្វែងរកដំណោះស្រាយដែលគោរពសិទ្ធិស្របច្បាប់របស់ខ្លួន។
 
សំណួរទី២៖ តើអ្វីជាអាទិភាពរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ?

ចម្លើយ៖ អាទិភាពសំខាន់របស់កម្ពុជាគឺការស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីឱ្យប្រជាពលរដ្ឋភៀសសឹកកម្ពុជាជាង ២ ម៉ឺននាក់ដែលនៅមិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញ អាចវិលត្រឡប់ដោយសុវត្ថិភាព គ្មានការរារាំង និងដោយសេចក្តីថ្លៃថ្នូរ។ កម្ពុជាបន្តប្រើមធ្យោបាយការទូត និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីសម្រេចគោលដៅនេះ ព្រមទាំងរក្សាសន្តិភាព និងស្ថិរភាពតាមព្រំដែន។
 
សំណួរទី៣៖ តើសហគមន៍អន្តរជាតិមានតួនាទីយ៉ាងដូចម្តេច ក្នុងការជំរុញឱ្យកម្ពុជា និងថៃដោះស្រាយបញ្ហាព្រំដែន?

ចម្លើយ៖ សហគមន៍អន្តរជាតិកំពុងតាមដានស្ថានការណ៍ និងជំរុញឱ្យកម្ពុជា និងថៃដោះស្រាយបញ្ហាដោយសន្តិវិធី តាមកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នា។ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏មានតួនាទីសំខាន់ក្នុងការតាមដានការអនុវត្តបទឈប់បាញ់ផងដែរ។ ការគាំទ្រពីអាស៊ាន និងដៃគូអន្តរជាតិអាចជួយពង្រឹងទំនុកចិត្ត និងជំរុញឱ្យភាគីទាំងពីរអនុវត្តការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងទំនាក់ទំនងជាអ្នកជិតខាងល្អ៕

អត្ថបទទាក់ទង