Grand News Asia Close

ទាក់ទងនឹងយន្តការរបស់រាជរដ្ឋាភិបាលក្នុងការជួយប្រជាពលរដ្ឋ និងការការពារអធិបតេយ្យភាពជាតិ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1076
ទាក់ទងនឹងយន្តការរបស់រាជរដ្ឋាភិបាលក្នុងការជួយប្រជាពលរដ្ឋ និងការការពារអធិបតេយ្យភាពជាតិ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ទាក់ទងនឹងយន្តការរបស់រាជរដ្ឋាភិបាលក្នុងការជួយប្រជាពលរដ្ឋ និងការការពារអធិបតេយ្យភាពជាតិ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងយន្តការរបស់រាជរដ្ឋាភិបាលក្នុងការជួយប្រជាពលរដ្ឋ និងការការពារអធិបតេយ្យភាពជាតិ
ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦


សំណួរទី១៖ តើរាជរដ្ឋាភិបាលបានធ្វើអ្វីខ្លះ ដើម្បីជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារសង្គ្រាម?

ចម្លើយ៖ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការដោយផ្តោតសំខាន់លើ ៣ ចំណុច គឺការសង្គ្រោះជីវិតប្រជាពលរដ្ឋ ការស្វែងរកសន្តិភាពយូរអង្វែង ដើម្បីកុំឱ្យសង្គ្រាមកើតមានឡើងវិញ និងការស្តារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ ក្នុងរយៈពេលប្រមាណ ៨ ខែ រាប់ចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានខិតខំប្រែក្លាយវិធានការដែលបានដាក់ចេញទៅជាសមិទ្ធផលជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បន្តដោះស្រាយបញ្ហាដែលនៅសេសសល់ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ ដោយការទទួលខុសត្រូវខ្ពស់ផងដែរ។

សំណួរទី ២៖ ទន្ទឹមនឹងការជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ តើរាជរដ្ឋាភិបាលកំពុងអនុវត្តសកម្មភាព ការទូត និងវិធានការអ្វីខ្លះ ដើម្បីការពារអធិបតេយ្យភាពជាតិ និងដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី?

ចម្លើយ៖ ដោយសារកម្ពុជាបានជ្រើសរើសយកជម្រើសសន្តិភាព និងផ្អែកលើច្បាប់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មលើវិស័យការទូតពីព្រោះវាជាមធ្យោបាយ សន្តិវិធីដែលមិនបង្ហូរឈាម តាមរយៈការប្រើប្រាស់យន្តការ JBC និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ ព្រមទាំងគោរពស្មារតីនៃសេចក្តីប្រកាសរួម GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងរយៈពេលកន្លងមក កម្ពុជាបានតវ៉ាជាបន្តបន្ទាប់ប្រឆាំងសកម្មភាពរំលោភបំពាននានា ហើយក្រសួង និងស្ថាប័នពាក់ព័ន្ធបាន ចេញសេចក្តីប្រកាសព័ត៌មាន លិខិតតវ៉ា សេចក្តីថ្លែងការណ៍ និងការបំភ្លឺជាច្រើនលើកជាប់ៗគ្នា ព្រមទាំងរៀបចំ សន្និសីទសារព័ត៌មាន និងដឹកនាំអង្គទូត អង្គការអន្តរជាតិ និងអ្នកសង្កេតការណ៍ទៅពិនិត្យស្ថានភាពជាក់ស្តែងនៅតាមព្រំដែន។ សកម្មភាពទាំងនេះបង្ហាញថា រាជរដ្ឋាភិបាលពិតជាបានធ្វើសកម្មភាពជាក់ស្តែងយ៉ាងសកម្ម និងមានទំនួលខុសត្រូវខ្ពស់ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី។ តាមរយៈសកម្មភាពទាំងនេះ សហគមន៍អន្តរជាតិបានដឹងលឺយ៉ាងទូលំទូលាយអំពីភាពជាជនរងគ្រោះរបស់កម្ពុជាដោយការឈ្លានពានរបស់ថៃ និងបានយល់ពីការតស៊ូការពារទឹកដីដោយមធ្យោបាយត្រឹមត្រូវនោះគឺជាជម្រើសសន្តិភាព៕

អត្ថបទទាក់ទង