Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន លើកឡើងពីសារៈសំខាន់នៃពាក្យស្លោកមួយឃ្លា «បរា​ជ័យ​ក្នុង​សា​លា ប្រសើរជាងបរាជ័យក្នុងជីវិត» សម្រាប់សិស្ស-និស្សិត

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន ព័ត៌មានជាតិ 1009
សម្តេចតេជោ ហ៊ុន សែន លើកឡើងពីសារៈសំខាន់នៃពាក្យស្លោកមួយឃ្លា «បរា​ជ័យ​ក្នុង​សា​លា ប្រសើរជាងបរាជ័យក្នុងជីវិត» សម្រាប់សិស្ស-និស្សិត សម្តេចតេជោ ហ៊ុន សែន លើកឡើងពីសារៈសំខាន់នៃពាក្យស្លោកមួយឃ្លា «បរា​ជ័យ​ក្នុង​សា​លា ប្រសើរជាងបរាជ័យក្នុងជីវិត» សម្រាប់សិស្ស-និស្សិត

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង​ជា​អតីត​នាយក​រដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦នេះ បាន​ចែក​រំលែ​ក​នូវ​ទស្សនៈ​ដ៏មាន​អត្ថន័យជ្រាលជ្រៅមួយនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន ដោយគូស​បញ្ជាក់​ពីសារៈ​សំខាន់​នៃពាក្យស្លោកមួយ «បរាជ័យក្នុងសាលា ប្រសើរជាងបរាជ័យក្នុងជីវិត» ដែលជា​សារ​លើក​ឡើងដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត។

សម្តេច​តេជោ ហ៊ុន​ សែន បង្ហាញសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា «ថ្ងៃនេះបាន​ស្តាប់​នាយ​ក​រដ្ឋមន្ត្រីនិយាយពាក្យមួយឈឃ្លាថា (បរាជ័យនៅក្នុងសាលាប្រសើរជាង បរាជ័យ​នៅក្នុងជិវិត) ដែលសំដៅទៅលើការខិតខំរៀនសូត្ររបស់សិស្ស-និស្សិត។ សម្រាប់​ខ្ញុំយល់​ថាពាក្យមួយឃ្លានេះ មិនគ្រាន់តែជា​ពាក្យនិយាយ​ឲ្យរួច​ពីមាត់​នោះទេ​តែជា​ពាក្យ​ណែនាំតម្រង់ទិសដល់សិស្ស-និស្សិតគ្រប់ពេល។
ទោះបីខ្ញុំឆ្លងកាត់ធ្វើនយោបាយរយៈពេលវែង តែពាក្យមួយឃ្លានេះខ្ញុំចាត់ទុកថា ជាពាក្យ​ស្លោក​ដែលមានតម្លៃមិនសាបសូន្យ (បរាជ័យក្នុង​សាលាប្រសើ​រ​ជាង​បរាជ័យ​ក្នុង​ជិវិត)»។

តាមរយៈការលើកឡើងនេះ សម្តេចតេជោ ហ៊ុន សែន ចង់ដាស់តឿន និងលើកទឹកចិត្ត​ដល់យុវជន​ជំនាន់ក្រោយឲ្យយកចិត្តទុកដាក់ខ្ពស់ចំពោះការសិក្សា ដោយចាត់ទុក​ការបរាជ័យ​ណា​មួយក្នុងអំឡុងពេលសិក្សាជាឱកាសដើម្បីអភិវឌ្ឍខ្លួន និងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគត។ សារនេះឆ្លុះបញ្ចាំង​ពីការយក​ចិត្តទុក​ដាក់​របស់​សម្តេចចំពោះវិស័យអប់រំ និងការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​សម្រាប់ប្រទេសជាតិ៕

អត្ថបទទាក់ទង