Grand News Asia Close

បើថ្មចេះនិយាយ៖ «អ្នកដែលបំផ្លាញទីសក្ការៈបូជានេះ នឹងត្រូវចុះទៅស្ថាននរក» បណ្តាសាបុរាណដែលនៅតែឮពីថ្មប្រាសាទខ្មែររាប់សតវត្សរ៍

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 8:02 am ទស្សនៈ-Opinion 1060



ដោយ៖លោកតា

«អ្នកដែលបំផ្លាញទីសក្ការៈនេះ នឹងធ្លាក់ទៅនរក រីឯអ្នកដែលខិតខំថែរក្សាទីសក្ការៈនេះ នឹងឡើងទៅស្ថានសួគ៌»។

នេះជាខ្លឹមសារ នៃសេចក្តីព្រមានដែលមានចារឹកទុកក្នុងសិលាចារឹកខ្មែរបុរាណ K.381 ដែលត្រូវបានសិក្សា និងចងក្រងដោយបណ្ឌិត George Cœdès ក្នុងស្នាដៃ Inscriptions du Cambodge, Tome VI។

សេចក្តីព្រមាននេះ មានតាំងពីសម័យបុរាណ។ ប៉ុន្តែបើមើលមកសម័យនេះ វាហាក់ដូចជាសំឡេងពីអតីតកាល ដែលនៅតែឮឡើងពីក្នុងថ្ម ដើម្បីរំឭកកូនចៅជំនាន់ក្រោយថា ទីសក្ការៈមិនមែនជាអ្វីដែលមនុស្សអាចយកមកបំផ្លាញតាមចិត្តបានឡើយ។

បើថ្មប្រាសាទអាចនិយាយបាន តើលោកនឹងនិយាយអ្វីទៅកាន់អ្នកដែលយកគ្រាប់កាំភ្លើងមកបាញ់បំផ្លាញនេះ?

ប្រហែលវាមិនចាំបាច់និយាយច្រើនទេ។
គ្រាន់តែអាចនិយាយថា៖

«ខ្ញុំបានឈរនៅទីនេះជិតមួយពាន់ឆ្នាំ មុនពេលគ្រាប់កាំភ្លើងរបស់អ្នកឯងបាញ់បំផ្លាញ»។

ថ្មទាំងនេះ បានឃើញមនុស្សមួយជំនាន់ហើយបន្តទៅជំនាន់ទៀត។ បានឃើញព្រះមហាក្សត្រ ខ្មែរ បានឃើញអ្នកប្រាជ្ញខ្មែរ បានឃើញស្ថាបត្យករ និងសិល្បករខ្មែរបុរាណ។

លោកបានឈរនៅទីនេះ ស្ងៀមស្ងាត់ តែជាសាក្សីនៃជំនឿ សាសនា សិល្បៈ និងភាពរុងរឿងរបស់អរិយធម៌ខ្មែរ អស់រយៈពេលរាប់សតវត្សរ៍។

ប្រាសាទទាំងនេះ មិនមែនជាដុំថ្មធម្មតាឡើយលោក ជាមរតករបស់ដូនតា លោកជាស្នាដៃដែលបុព្វបុរសបានបន្សល់ទុកលោកជាសាក្សីនៃអរិយធម៌ខ្មែរ។

មរតកដែលបានឈរឆ្លងកាត់ភ្លៀងខ្យល់ និងពេលវេលារាប់រយឆ្នាំ បែរជាត្រូវរងការបាញ់ប្រហារដោយ ចោរ សៀមឈ្លានពាន។

យោងតាមរបាយការណ៍របស់បេសកកម្មរួម UNESCO World Heritage Centre និង ICOMOS ដែលបានកត់ត្រាទិន្នន័យរបស់អាជ្ញាធរជាតិព្រះវិហារ ការវាយប្រហារក្នុងខែកក្កដា ឆ្នាំ២០២៥ បានធ្វើឱ្យខូចខាត ១៤២ ទីតាំងនៅលើប្រាសាទ ខណៈការវាយប្រហារក្នុងខែធ្នូ បានធ្វើឱ្យខូចខាតបន្ថែម ៤២០ ទីតាំង។

បើគិតសរុបទាំងពីរលើក មានការខូចខាតចំនួន ៥៦២ ទីតាំង។

ការស្ទង់ពិនិត្យរបស់ CMAC ក៏បានរកឃើញរណ្តៅគ្រាប់សរុបចំនួន ៥០១ កន្លែង ដែលបង្កឡើងដោយការទម្លាក់គ្រាប់បែកពីលើអាកាស ការបាញ់កាំភ្លើងធំ និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។

ក្នុងចំណោមនេះ ៧៨ រណ្តៅ ត្រូវបានកត់ត្រាពីការប៉ះទង្គិចក្នុងខែកក្កដា និង ៤២៣ រណ្តៅ ពីការប៉ះទង្គិចក្នុងខែធ្នូ ឆ្នាំ២០២៥។

សម្រាប់មនុស្សមួយចំនួន លេខទាំងនេះអាចគ្រាន់តែជាតួលេខ។

ប៉ុន្តែសម្រាប់ខ្មែរដែលជាម្ចាស់ប្រាសាទ វាមានន័យធ្ងន់ជាងលេខដែលសរសេរនៅលើក្រដាសទៅទៀត។

៥៦២ ទីតាំងដែលខូចខាត មិនមែនគ្រាន់តែជាថ្មបាក់ ៥៦២ កន្លែងនោះទេ។

វាជាស្នាមរបួសលើមរតក ដែលដូនតាបានខិតខំកសាង និងរក្សាទុកឱ្យកូនចៅ។

៥០១ រណ្តៅគ្រាប់ មិនមែនគ្រាន់តែជារណ្តៅនៅក្នុងដីនោះទេ។

វាជាស្នាមនៃការឈ្លានពានពីចោរសៀម ដែលបានមកប៉ះពាល់ដល់ប្រាសាទបុរាណ ដែលឈរមករាប់រយឆ្នាំដោយគ្មានអាវុធការពារខ្លួន។

ហើយនៅពេលនេះ សេចក្តីព្រមាននៅក្នុងសិលាចារឹក K.381 ត្រូវបានរំឭកឡើងវិញ។

ដូនតាខ្មែរបានដឹងថា ទីសក្ការៈត្រូវការការគោរព និងការថែរក្សា និងដឹងច្បាស់ពីចរឹកចោរសៀម បើលួចប្លន់មិនបានគឺបំផ្លាញ ដូច្នេះ ហើយ ទើបបុពបុរសដូនតា បានចារឹកសេចក្តីព្រមានទុក ដល់ចោរសៀម។

អ្នកបំផ្លាញ នឹងទទួលបាប ដូចបានឃើញហើយ សៀមដៃ បច្ចុប្បន្ន កំពុងទទួលបាបកម្ម ។ អ្នកថែរក្សា នឹងទទួលបុណ្យ កម្ពុជាជាម្ចាស់ពិតប្រាកដ និងជាអ្នកថែរក្សា ពិតជាទទួលបានភាពយុត្តិធម៌ ។
កូនចៅខ្មែរនឹងនៅចាំថា មរតកដែលដូនតាបានបន្សល់ទុក ត្រូវបានអ្នកណាថែរក្សា និងត្រូវបានអ្នកណាបំផ្លាញ។

#Cambodia #Peace

អត្ថបទទាក់ទង