Grand News Asia Close

ទីស្តីការគណៈរដ្ឋមន្រ្តី ចេញសេចក្តីប្រកាសលទ្ធផល កិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូង ក្រោមអធិបតីភាពឯកឧត្តមនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ 211
ទីស្តីការគណៈរដ្ឋមន្រ្តី ចេញសេចក្តីប្រកាសលទ្ធផល កិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូង ក្រោមអធិបតីភាពឯកឧត្តមនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ទីស្តីការគណៈរដ្ឋមន្រ្តី ចេញសេចក្តីប្រកាសលទ្ធផល កិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូង ក្រោមអធិបតីភាពឯកឧត្តមនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត

 

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៨និង២០នាទីព្រឹក នៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី មានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យនិងពិភាក្សាលើ៖

១- ការប្រកាសឱ្យអនុវត្តនូវ “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១” ។
២- ការពិនិត្យនិងសម្រេចលើសេចក្ដីព្រាងច្បាប់ស្ដីពីការកែសម្រួលឈ្មោះ “ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” ទៅជា “ក្រសួងអធិការកិច្ច” ។
៣- ការពិនិត្យនិងសម្រេចលើសេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើត “រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន” ។
៤- ការណែនាំរបស់នាយករដ្ឋមន្ត្រី អំពីរបៀបរបបការងារនិងកិច្ចដំណើរការនៃគណៈរដ្ឋមន្ត្រី។
៥- បញ្ហាផ្សេងៗ។
ក្រោយពីបានស្ដាប់របាយការណ៍ សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានធ្វើការពិភាក្សា ផ្លាស់ប្ដូរយោបល់ និងសម្រេចតាមរបៀបវារៈ ដែលមានលទ្ធផលនិងខ្លឹមសារសង្ខេបដូចខាងក្រោម៖

 

 

 

 

 

 

 

 

 

អត្ថបទទាក់ទង