Cambodia PR Team ទាក់ទងនឹងការបំភាន់របស់សារព័ត៌មានថៃនិងការចោទប្រកាន់ របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦
Cambodia PR Team ទាក់ទងនឹងការបំភាន់របស់សារព័ត៌មានថៃនិងការចោទប្រកាន់ របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការបំភាន់របស់សារព័ត៌មានថៃនិងការចោទប្រកាន់ របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន
ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦
សំណួរទី ១៖ តើកម្ពុជាពិតជាចង់ប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមទឹកដីមកវិញដូចដែលសារព័ត៌មាន ថៃចុះផ្សាយមែនដែរទេ?
ចម្លើយ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា ប្រសាសន៍របស់សម្តេច នៅ «ភូមិរង់ចាំ” គឺមិនដូចខ្លឹមសារដែលសារព័ត៌មានថៃមួយចំនួនបង្ហោះផ្សាយនោះទេ ដោយកម្ពុជាជ្រើសរើសមធ្យោបាយសន្តិវិធីដើម្បី ដោះស្រាយបញ្ហាព្រំដែនជាមួយថៃ មិនមែនជ្រើសរើសការប្រើកម្លាំងយោធានោះឡើយ។ សម្តេចតេជោ បានគូសបញ្ជាក់ ថា «ខ្ញុំមិនបានឱ្យជ្រើសរើសមធ្យោបាយយោធាទេ គឺខ្ញុំចង្អុលបង្ហាញឱ្យយកមធ្យោបាយសន្តិវិធី» ។ នេះគឺជាជំហររបស់ កម្ពុជាសម្រាប់ដោះស្រាយបញ្ហាព្រំដែនជាមួយថៃ។ សម្តេចតេជោ បានអំពាវនាវឱ្យក្បាលម៉ាស៊ីនថៃ កែតម្រូវការផ្សាយ របស់ខ្លួន ដោយយកប្រសាសន៍សម្តេចទៅចុះផ្សាយឱ្យត្រឹមត្រូវ។
សំណួរទី ២៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងថា រាជរដ្ឋាភិបាលជាអ្នកបង្កើតសង្គ្រាមជាមួយថៃ ដើម្បី បិទបាំងបញ្ហាឆបោកតាមប្រព័ន្ធអនឡាញក្នុងប្រទេស គឺជាការពិតដែរឬទេ?
ចម្លើយ៖ ការលើកឡើងបែបនេះ គឺជាការចោទប្រកាន់ដ៏អាក្រក់បំផុតរបស់ក្រុមប្រឆាំងជ្រុលនិយមដើម្បីបិទបាំង ការឈ្លានពានរបស់សត្រូវដោយបង្វែរមកចោទប្រកាន់រាជរដ្ឋាភិបាលដែលជាអ្នករងគ្រោះទៅវិញ។ អំពើបែបនេះគ្រោះថ្នាក់ ខ្លាំងណាស់ចំពោះជាតិ។ បញ្ហាឆបោកតាមប្រព័ន្ធអនឡាញ គឺជាបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនដែលរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថាជា “សេដ្ឋកិច្ចខ្មៅ» និងកំពុងចាត់វិធានការបង្ក្រាបជាបន្តបន្ទាប់។ ចំណែកឯបញ្ហាព្រំដែនកម្ពុជា-ថៃ គឺជា បញ្ហាទាក់ទងនឹងអធិបតេយ្យភាព និងបូរណភាពទឹកដី ដែលត្រូវដោះស្រាយតាមយន្តការច្បាប់អន្តរជាតិ និងកិច្ចព្រម ព្រៀងពាក់ព័ន្ធ។
ជាក់ស្តែង កម្ពុជាបានបន្តប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយមធ្យោបាយសន្តិវិធី តាមរយៈការទូត ការចរចា ការងារ របស់គណៈកម្មការព្រំដែន និងយន្តការអន្តរជាតិផ្សេងៗ។ ប្រសិនបើមានបំណងបង្កសង្គ្រាមដើម្បីបង្វែរការចាប់អារម្មណ៍ ពិតមែន កម្ពុជាមិនចាំបាច់បន្តអនុវត្តបទឈប់បាញ់ និងជំរុញដំណោះស្រាយដោយសន្តិវិធីនោះឡើយ។ ម្យ៉ាងទៀត កម្ពុជា កំពុងដោះស្រាយបញ្ហាទាំងពីរតាមយន្តការផ្សេងគ្នា ដោយបន្តបង្ក្រាបបទល្មើសឆបោកអនឡាញយ៉ាងសកម្ម និងកំពុង ការពារអធិបតេយ្យភាពជាតិ និងស្វែងរកដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
សំណួរទី ៣៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលហាមមិនឱ្យទាហានខ្មែរតដៃ ហើយ បណ្តោយឱ្យថៃឈ្លានពានតាមចិត្ត គឺជាការពិតដែរឬទេ?
ចម្លើយ៖ ការមិនបើកការវាយប្រហារតបវិញភ្លាមៗ មិនមែនមានន័យថាកម្ពុជាមិនអើពើក្នុងការការពារជាតិ ឬបោះបង់ អធិបតេយ្យភាពនោះឡើយ។ រាជរដ្ឋាភិបាលត្រូវថ្លឹងថ្លែងទាំងផលប្រយោជន៍យោធា នយោបាយ ការទូត និងសុវត្ថិភាព របស់ប្រជាពលរដ្ឋ។
បើកម្ពុជាជ្រើសរើសការប្រើកម្លាំងភ្លាមៗ វាអាចបង្កឱ្យមានការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ បណ្តាលឱ្យទាហាន និងប្រជា ពលរដ្ឋស្លាប់និងរបួស ហើយជនភៀសសឹកដែលទើបតែទទួលបានទីជម្រកថ្មី អាចត្រូវភៀសខ្លួនម្តងទៀត។ ដូច្នេះ ការ រក្សាវិន័យយោធា និងការអនុវត្តតាមបទឈប់បាញ់ គឺជាការទទួលខុសត្រូវចំពោះជាតិ។ កម្ពុជានៅតែបន្តការពារសិទ្ធិ ស្របច្បាប់របស់ខ្លួន តាមរយៈការទូត ច្បាប់អន្តរជាតិ និងការតវ៉ាជាផ្លូវការចំពោះរាល់សកម្មភាពដែលចាត់ទុកថារំលោភ លើអធិបតេយ្យភាពរបស់ខ្លួន។ ដូចសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់រួចហើយថា បើកម្ពុជាផ្ទុះអាវុធមុន វាគឺជា បរាជ័យការទូតដ៏ធំធេងណាស់សម្រាប់កម្ពុជា៕





