Grand News Asia Close

Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់ថៃជុំវិញស្ថានការណ៍នៅច្រកអន្តរជាតិអូស្មាច់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1023
Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់ថៃជុំវិញស្ថានការណ៍នៅច្រកអន្តរជាតិអូស្មាច់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់ថៃជុំវិញស្ថានការណ៍នៅច្រកអន្តរជាតិអូស្មាច់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការចោទប្រកាន់របស់ថៃជុំវិញស្ថានការណ៍នៅច្រកអន្តរជាតិអូស្មាច់
ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦


សំណួរទី១៖ តើទាហានកម្ពុជាពិតជាបានបាញ់ចំនួន១១គ្រាប់នៅច្រកអន្តរជាតិអូស្មាច់ ដូចដែលថៃចោទប្រកាន់ដែរឬទេ?

ចម្លើយ៖ មិនពិតទេ។ កងកម្លាំងប្រដាប់អាវុធកម្ពុជា មិនបានធ្វើសកម្មភាពបាញ់ប្រហារដូចការចោទប្រកាន់របស់ភាគីថៃនោះឡើយ។ កម្ពុជាតែងរក្សាវិន័យយោធាយ៉ាងម៉ឺងម៉ាត់ គោរពបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមដែលមានគោលបំណងបន្ថយភាពតានតឹង រក្សាបទឈប់បាញ់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ដំណោះស្រាយដោយសន្តិវិធី។ ការចោទប្រកាន់នេះ គឺគ្មានមូលដ្ឋាន និងជាការមួលបង្កាច់ធ្ងន់ធ្ងរ។

សំណួរទី២៖ ហេតុអ្វីបានជាថៃបង្កើតព័ត៌មានក្លែងក្លាយថាកម្ពុជាបានបាញ់ចំនួន១១គ្រាប់ នៅច្រកអន្តរជាតិអូស្មាច់?

ចម្លើយ៖ បានជាថៃបង្កើតព័ត៌មានក្លែងក្លាយថា កម្ពុជាបានបាញ់ចំនួន១១គ្រាប់ នៅច្រកអន្តរជាតិអូស្មាច់ គឺដើម្បីបង្វែរសាធារណមតិឱ្យងាកចេញពីសកម្មភាពរបស់ខ្លួន និងលាក់បាំងការរិះគន់ជុំវិញហេតុការណ៍ដែលថៃបានបាញ់ព្រមានលោក Kevin Smith ជាជនបរទេសដែលតែងបង្ហាញជំហរប្រឆាំងសកម្មភាពឈ្លានពានរបស់ថៃ នៅតំបន់អូរស្មាច់ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ខណៈពេលលោកព្យាយាមថតសកម្មភាពឈ្លានពានរបស់យោធាថៃនៅតំបន់ព្រំដែន។ ការផ្សព្វផ្សាយព័ត៌មានបែបនេះរបស់ថៃ គឺជាយុទ្ធសាស្ត្របំភាន់ព័ត៌មាន ដើម្បីបង្កការយល់ច្រឡំ និងបង្វែរការចាប់អារម្មណ៍ពីទង្វើដ៏អាក្រក់របស់ខ្លួន។

សំណួរទី៣៖ តើកម្ពុជាមានជំហរដូចម្តេចចំពោះព័ត៌មានមិនពិត និងការមួលបង្កាច់ធ្ងន់ធ្ងររបស់ថៃមកលើកម្ពុជា?

ចម្លើយ៖ កម្ពុជាបដិសេធយ៉ាងដាច់ខាតចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋានទាំងនេះ និងអំពាវនាវឱ្យភាគីថៃគោរពការពិត បញ្ឈប់ការបង្កើតព័ត៌មានមិនពិត និងជៀសវាងសកម្មភាពដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ។ ជំហររបស់កម្ពុជា គឺនៅតែប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាដោយសន្តិវិធី ផ្អែកលើការពិត ច្បាប់អន្តរជាតិ និងការទទួលខុសត្រូវខ្ពស់ក្នុងការថែរក្សាស្ថិរភាពតាមព្រំដែន៕

អត្ថបទទាក់ទង