Grand News Asia Close

(Cambodia PR Team) ទាក់ទងនឹងគោលជំហររបស់កម្ពុជាក្នុងការថែរក្សាសន្តិភាព និងអធិបតេយ្យភាព ថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1003
(Cambodia PR Team) ទាក់ទងនឹងគោលជំហររបស់កម្ពុជាក្នុងការថែរក្សាសន្តិភាព និងអធិបតេយ្យភាព  ថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៦ (Cambodia PR Team) ទាក់ទងនឹងគោលជំហររបស់កម្ពុជាក្នុងការថែរក្សាសន្តិភាព និងអធិបតេយ្យភាព ថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងគោលជំហររបស់កម្ពុជាក្នុងការថែរក្សាសន្តិភាព និងអធិបតេយ្យភាព
ថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៦

 

សំណួរទី ១៖ តើកម្ពុជាទទួលបានលទ្ធផលសំខាន់អ្វីខ្លះពីកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ហ្វីលីពីន និងថៃក្រោមការ រៀបចំរបស់ម្ចាស់ផ្ទះហ្វីលីពីន?

ចម្លើយ៖ កិច្ចប្រជុំនេះបានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរួមរបស់កម្ពុជា និងថៃក្នុងការកាត់បន្ថយភាពតានតឹង និងស្វែងរកសន្តិភាពយូរអង្វែងតាមរយៈការសន្ទនា និងយន្តការសន្តិវិធី។ ភាគីទាំងពីរបានឯកភាពលើការចាប់ផ្តើម ដំណើរការឡើងវិញនូវយន្តការទ្វេភាគីសំខាន់ៗ ដូចជា JBC, GBC និង RBC ដើម្បីបន្តដោះស្រាយបញ្ហាព្រំដែន និងពង្រឹង ទំនុកចិត្តទៅវិញទៅមក។ ជាមួយគ្នានេះ កម្ពុជាក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អាស៊ាន និងក្រុមអ្នកសង្កេតការណ៍ អាស៊ាន(AOT) ដែលជាតួអង្គសំខាន់ក្នុងការធានាការអនុវត្តបទឈប់បាញ់ និងរក្សាស្ថិរភាពក្នុងតំបន់។ លទ្ធផលទាំងនេះ បង្ហាញថា ការទូត និងការពិភាក្សានៅតែជាមាគ៌ាដែលមានប្រសិទ្ធភាពបំផុតសម្រាប់ការដោះស្រាយបញ្ហារវាងប្រទេស ទាំងពីរ។

សំណួរទី ២៖ ហេតុអ្វីកម្ពុជានៅតែសង្កត់ធ្ងន់លើយន្តការ JBC និងការវាស់វែងខណ្ឌសីមាព្រំដែន?

ចម្លើយ៖ កម្ពុជាយល់ឃើញថា យន្តការ JBC គឺជាក្របខណ្ឌផ្លូវការដែលភាគីទាំងពីរបានឯកភាពគ្នារួចមកហើយ សម្រាប់ការវាស់វែង និងខណ្ឌសីមាព្រំដែនដោយស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។ ការបន្ត ការងាររបស់ JBC មានសារៈសំខាន់ខ្លាំង ព្រោះវាជួយទប់ស្កាត់ការប្រែប្រួលស្ថានភាពលើដីជាក់ស្តែងដោយឯកតោភាគី និងធានាថា ការគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងព្រំដែនអន្តរជាតិ ត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ។ លើសពីនេះ ការបន្តយន្តការនេះក៏ជាសញ្ញាបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ជៀសវាង ការប្រឈមមុខដែលអាចប៉ះពាល់ដល់សន្តិភាព និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សំណួរទី ៣៖ តើសម្តេចធិបតីបានប្រកាសជំហរយ៉ាងដាច់ខាតរបស់កម្ពុជាដូចម្តេចខ្លះ ក្នុងការដោះស្រាយ ជម្លោះជាមួយថៃ?

ចម្លើយ៖ គោលជំហររបស់កម្ពុជានៅតែច្បាស់លាស់ និងមិនប្រែប្រួល នោះគឺការបន្តប្រកាន់ខ្ជាប់នូវការដោះស្រាយ ជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់។ កម្ពុជាជឿជាក់ថា ព្រំដែនមិន អាចកំណត់ ឬផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតស្ថានភាពផ្លាស់ប្តូរថ្មីនៅនឹងកន្លែង (Fait Accompli) ដោយការផ្លាស់ប្តូរស្ថានភាពដើមជាឯកតោភាគីបានឡើយ។ ជាមួយគ្នានេះ កម្ពុជានៅតែត្រៀមខ្លួនក្នុងការធ្វើការជាមួយ ភាគីថៃ និងអាស៊ានក្នុងស្មារតីស្ថាបនា សុច្ឆន្ទៈ និងទំនួលខុសត្រូវ ដើម្បីសម្រេចបានសន្តិភាព ស្ថិរភាព និងទំនាក់ទំនង ល្អប្រសើរនិង យូរអង្វែងរវាងប្រទេសទាំងពីរ៕

អត្ថបទទាក់ទង