សូមទស្សនាវីដេអូ «នគរសង្ក្រាន្តឆ្នាំ២០២៦»៖ មហាកម្លាំងសាមគ្គី ការពារទឹកដី ការពារអត្តសញ្ញាណជាតិខ្មែរ!
លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សម្របសម្រួល កិច្ចការ ព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) បានបញ្ចេញវីដេអូ មានរយៈពេល១៤នាទីនិង២៣វិនាទី មានចំណងជើងថា៖ «នគរសង្ក្រាន្តឆ្នាំ២០២៦»៖ មហាកម្លាំងសាមគ្គី ការពារទឹកដី ការពារអត្តសញ្ញាណជាតិខ្មែរ! នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ ។
ការប្រារព្ធកម្មវិធីសង្ក្រាន្តឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ដែលបានបិទបញ្ចប់ដោយភាពអធិកអធម និងពោរពេញដោយស្នាមញញឹម ពិតជាសបញ្ជាក់ឱ្យឃើញថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការប្រារព្ធកម្មវិធីបុណ្យចូលឆ្នាំថ្មីពិតជាត្រឹមត្រូវ ស្របតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលចង់បង្ហាញឱ្យឃើញថា ការឈ្លានពានទឹកដីនៅតាមជាយដែនមួយចំនួនពីសំណាក់ប្រទេសជិតខាង មិនបានធ្វើឱ្យខ្មែរបាក់ទឹកចិត្ត ដេកដួលនៅមួយកន្លែង បៀមទុក្ខ និងធ្វើឱ្យសកម្មភាពសង្គម សេដ្ឋកិច្ច វប្បធម៌ អរិយធម៌។ល។ រាំងស្ទះនោះឡើយ។ ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ជានាយករដ្ឋមន្ត្រី បានប្រែក្លាយការឈឺចាប់ឱ្យទៅជាសកម្មភាពរស់រវើកដូចបានបង្ហាញនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ឬកម្មវិធី«នគរសង្ក្រាន្ត ឆ្នាំ២០២៦» នេះស្រាប់។ ទោះជាយ៉ាងណាក៏ដោយ នៅពីក្រោយការសប្បាយរីករាយនេះ ប្រជាពលរដ្ឋខ្មែ និងរាជរដ្ឋាភិបាលមិនបានបំភ្លេចបញ្ហាព្រំដែននិងប្រជាពលរដ្ឋភៀសសឹកឡើយ។ ផ្ទុយទៅវិញ កម្មវិធីចូលឆ្នាំថ្មីប្រពៃណីជាតិ បានបង្កើតជាកម្លាំងមហាសាមគ្គីនិងឯកភាពជាតិយ៉ាងរឹងមាំ ដោយផ្សារភ្ជាប់ជាមួយវប្បធម៌និងអរិយធម៌ដ៏ផូផង់របស់ខ្មែរ ព្រមទាំងផ្សារភ្ជាប់ក្តីស្រឡាញ់ ក្តីនឹករលឹក និងការដឹងគុណដែលមិនអាចបំភ្លេចបានចំពោះវីរៈកងកម្លាំង ប្រដាប់អាវុធជួរមុខគ្រប់ប្រភេទ និងជនភៀសសឹកពីសំណាក់អ្នកនៅសមរភូមិក្រោយ។
តើការប្រារព្ធកម្មវិធី «នគរសង្ក្រាន្តឆ្នាំ២០២៦» បានបង្ហាញឱ្យឃើញពីទិដ្ឋភាព និងអត្ថន័យអ្វីខ្លះ?
១.កម្លាំងសាមគ្គីនៃមហាគ្រួសារខ្មែរ
២.ដំណើរការសេដ្ឋកិច្ច និងការជួយជីវភាពរបស់ប្រជាជននៅទូទាំងប្រទេស
៣.ការពង្រឹង និងថែរក្សាអត្តសញ្ញាណជាតិ
ជារួម ការរៀបចំ នគរសង្ក្រាន្តឆ្នាំ២០២៦ មិនត្រឹមតែបង្កើតបានជាស្នាមញញឹមជូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសប៉ុណ្ណោះទេ តែវាថែមទាំងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា កម្ពុជាគឺជាប្រជាជាតិមួយដែលស្រឡាញ់សន្តិភាព ប៉ុន្តែមានជំហរដាច់ខាតក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន។ មិនថាមានការគំរាមកំហែង ឬការឈ្លានពានតាមព្រំដែនបែបណាក៏ដោយ ក៏កម្ពុជាបានប្រើប្រាស់កម្លាំងមហាសាមគ្គីជាតិ ការរីកចម្រើននៃសេដ្ឋកិច្ច និងភាពរឹងមាំនៃអត្តសញ្ញាណជាតិខ្មែរ ដើម្បីបង្ហាញទៅកាន់ពិភពលោកថា កម្ពុជានៅ តែអាចឈរជើងបានយ៉ាងរឹងមាំ។ ការរៀបចំ នគរសង្ក្រាន្តឆ្នាំ២០២៦ ក៏បានបង្ហាញនូវសារដ៏មានអត្ថន័យ បំផុតមួយផងដែរ នោះគឺ «យើងរីករាយជាមួយសន្តិភាព ប៉ុន្តែយើងក៏ត្រៀមខ្លួនជានិច្ច ដើម្បីការពារជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ នូវអ្វីដែលជាកម្មសិទ្ធិ និងមរតកពីដូនតាខ្មែរ ស្របតាមច្បាប់អន្តរជាតិ»៕
សូមទស្សនាវីដេអូទាំងស្រុង៖





