Grand News Asia Close

សម្តេចធិបតី បញ្ជាឱ្យឯកឧត្តម កែវ រតនៈ ឯកឧត្តម ស ថេត និង ឯកឧត្តម គុណ ញឹម ស្រាវជ្រាវករណីដែលថៃបានផ្សាយថា​មាន បណ្ដាញ​លួចនាំប្រេងខុសច្បាប់ ពីប្រទេស​ថៃចូល​មក​លក់​នៅ​កម្ពុជា

ដោយ៖ Morm Sokun ​​ | 16 ម៉ោងមុន ព័ត៌មានជាតិ 1019
សម្តេចធិបតី បញ្ជាឱ្យឯកឧត្តម កែវ រតនៈ ឯកឧត្តម ស ថេត និង ឯកឧត្តម គុណ ញឹម ស្រាវជ្រាវករណីដែលថៃបានផ្សាយថា​មាន បណ្ដាញ​លួចនាំប្រេងខុសច្បាប់ ពីប្រទេស​ថៃចូល​មក​លក់​នៅ​កម្ពុជា សម្តេចធិបតី បញ្ជាឱ្យឯកឧត្តម កែវ រតនៈ ឯកឧត្តម ស ថេត និង ឯកឧត្តម គុណ ញឹម ស្រាវជ្រាវករណីដែលថៃបានផ្សាយថា​មាន បណ្ដាញ​លួចនាំប្រេងខុសច្បាប់ ពីប្រទេស​ថៃចូល​មក​លក់​នៅ​កម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «ខ្ញុំបាន​ឃើញបណ្ដាញ​សារព័ត៌មាន​ថៃចុះផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងក​រណីដែ​ល​មាន​បណ្ដាញ​លួចនាំប្រេងខុសច្បាប់ ពីប្រទេស​ថៃចូលមក​លក់នៅ​កម្ពុជា​នៅក្នុងពេលនេះ។

ខ្ញុំបានចេញបទបញ្ជាឱ្យ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្រាវជ្រាវករណីនេះឱ្យបានច្បាស់លាស់។ ប្រសិនជាមានករណីនេះពិតប្រាកដមែន ត្រូវស្រាវជ្រាវឱ្យឃើញមុខសញ្ញាពាក់ព័ន្ធទាំងអស់ ហើយត្រូវចាត់វិធានការច្បាប់ឱ្យបានតឹងរឹងបំផុត។

ប្រសិនជាមានពាក់ព័ន្ធជាមួយក្រុមហ៊ុនប្រេងណាមួយ ត្រូវដកអាជ្ញាប័ណ្ណ។ ប្រសិនជាមានពាក់ព័ន្ធជាមួយមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធកម្ពុជា ត្រូវបញ្ចប់តួនាទី និងបណ្ដេញចេញពីក្របខណ្ឌជាកំហិត មិនថាបុគ្គលនោះមានតួនាទី ឬឋានន្តរស័ក្តិប៉ុណ្ណាទេ។

សូមរំលឹកថា កម្ពុជាបានផ្អាកការទិញប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទ ពីប្រទេសថៃចាប់តាំងពីខែមិថុនាឆ្នាំ២០២៥ ហើយក៏មិនមានការចាំបាច់ក្នុងការនាំប្រេងចូលពីប្រទេសថៃទៀតដែរ ដោយកម្ពុជាមានប្រភពប្រេងពីប្រទេសផ្សេងៗគ្រប់គ្រាន់ហើយ»៕
——————
#CambodiaWantsPeace
#JusticeForCambodia

អត្ថបទទាក់ទង