Grand News Asia Close

អ្នកជំនាញអារ្យធម៌ខ្មែរ៖ កុលបុត្រ ហ៊ុន ម៉ាណែត ទទួលមរតកភ្លើងគប់ «សន្ដិភាព» នៅកម្ពុជានឹងមានពន្លឺភ្លឺចែងចាំងបន្ថែមទៀត

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ ព័ត៌មានជាតិ 229
អ្នកជំនាញអារ្យធម៌ខ្មែរ៖ កុលបុត្រ ហ៊ុន ម៉ាណែត ទទួលមរតកភ្លើងគប់ «សន្ដិភាព» នៅកម្ពុជានឹងមានពន្លឺភ្លឺចែងចាំងបន្ថែមទៀត អ្នកជំនាញអារ្យធម៌ខ្មែរ៖ កុលបុត្រ ហ៊ុន ម៉ាណែត ទទួលមរតកភ្លើងគប់ «សន្ដិភាព» នៅកម្ពុជានឹងមានពន្លឺភ្លឺចែងចាំងបន្ថែមទៀត

FN (ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា កម្ពុជាបច្ចុប្បន្ននេះ បើនិយាយអំពីការបោះឆ្នោតនៃរដ្ឋសភា នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២៣ កន្លងមកថ្មីៗនេះ ដែលមានគណបក្សនយោបាយចូលរួមប្រគួតប្រជែងចំនួន១៨គណបក្ស តាមលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ហើយដែលគណបក្សប្រជាជនកម្ពុជា បានទទួលអាសន:ដ៏ច្រើនលើសលប់ ភ្លូកទឹកភ្លូកដីជាលទ្ធផលបឋមក្រៅផ្លូវការគឺ ១២០/១២៥ អាសនៈ ដើម្បីគាំទ្រដល់ការជ្រើសរើសមេដឹកនាំបន្ដវេនគឺ កុលបុត្រ ហ៊ុន ម៉ាណែត នៅក្នុងប្រទេសដែលប្រជាជនកំពុងរស់ក្នុងសេចក្ដីសុខសាន្ដតា្រណនេះ។

បានបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស មានជំនឿទុកចិត្ដ និងអំណរសាទរចំពោះទស្សនវិជ្ជានយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ជារដ្ឋបុរសសន្ដិភាព ដែលបានលះបង់ដ៏ធំធេង ក្នុងគោលបំណងរក្សាសន្តិភាព និងការអភិវឌ្ឍស្រុកទេស ឲ្យកាន់តែរីកចំរើចខ្លាំងក្លាថែមទៀត។

បើពោលឲ្យចំ គឺកុលបុត្រ ហ៊ុន ម៉ាណែត ទទួលមរតកភ្លើងគប់ «សន្ដិភាព» នៅកម្ពុជានឹងមានពន្លឺភ្លឺកាន់តែចែងចាំងបន្ថែមទៀត។

លោក រ័ត្ន សណ្ដាប់ បានថ្លែងកត់សម្គាល់ថា ស្ថិតក្នុងន័យនៃការបន្ដវេនដ៏ប្រពៃថ្លៃថ្លានេះ បើពោលអំពីប្រព័ន្ធជំនឿវិញ ចំពោះការផ្ទេរមរតកភ្លើងគប់ «សន្ដិភាព» ដល់កុលបុត្រដ៏ឆ្នើម បន្តវេន ដើម្បីដឹកនាំរាជរដ្ឋាភិបាលអាណត្ដិទី៧ នៃនីតិកាលរដ្ឋសភាដ៏ឧត្ដុង្គឧត្ដមនេះ ស្របទៅនឹងពាក្យចាស់បុរាណពោលថា «មនុស្សជាអ្នកសាង ព្រះជាអ្នករៀបចំ» ព្រោះបើពោលអំពីនីតិកាលទី៧ គឺ «លេខ៧» បើមើលទៅលើព្រឹត្តិការណ៌ប្រវត្តិសាស្ត្រកម្ពុជាជាក់ស្តែងគឺ៖

១៖ ចំព្រឹត្ដិការណ៍ថ្ងៃរំដោះ៧មករា
២៖ នៅថ្ងៃដែលសម្ដេចតេជោ ហ៊ុន សែន ជារដ្ឋបុរសសន្ដិភាព បានប្រកាសថ្ងៃផ្ទេរអំណាចនៅថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០២៣ យ៉ាងច្បាស់ៗដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីក្រោយរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសម្រាប់គណ:រដ្ឋមន្ត្រីថ្មី នៅថ្ងៃទី ២២ សីហា ២០២៣ខាងមុខនេះ ចំព្រឹត្តិការណ៍គាប់ជួនមួយ ដែលនៅយប់ថ្ងៃ ខែ ឆ្នាំដដែលនោះ ទូរទស្សន៍បាយ័ន្ត ដែលបានចាក់ផ្សាយរឿងភាគ កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី តាមកម្មវិធីម៉ោងពេលកំណត់់របស់ខ្លួន ជាច្រើនថ្ងៃខែកន្លងមក គឺចំត្រង់ភាគទី៧២ ចំពេលដែលម៉ាណែត ប្រសូត្រចេញពីផ្ទៃម្តាយថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ ដ៏អស្ចារ្យបំផុត។

ដូច្នេះ ចំពោះការផ្ទេរអំណាចតាមការបោះឆ្នោតលទ្ធិប្រជាធិបតយ្យសេរីពហុបក្សនេះ គឺជារបត់ប្រវត្ដិសាស្រ្ដថ្មីមួយទៀត ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជារដ្ឋបុរសសន្ដិភាព ត្រូវបានរចនាឡើងដើម្បីរំលេចឲ្យឃើញថា កុលបុត្រខ្មែរជំនាន់ក្រោយ ដែលពោរពេញដោយ សមត្ថភាព កម្លាំងថាមពល សក្ក្តានុពលដ៏ខ្លាំងក្លា ត្រូវរួបរួមគ្នាទ្រទ្រង់និងការពារសន្ដិភាព ដែលមាតុភូមិដ៏អភ័ព្ទរបស់យើងធ្លាប់បាត់បង់ ៥ស.វ. ដ៏យូរអង្វែងមកនេះ ឲ្យបានឋិតថេរតរៀងទៅ៕

អត្ថបទទាក់ទង