Grand News Asia Close

“យុទ្ធសាស្ត្រតុល្យភាពយោធា និងការប្រឈមមុខ”

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 9:40 am ចំណេះដឹងទូទៅ ស្រាវជ្រាវ 1021
“យុទ្ធសាស្ត្រតុល្យភាពយោធា និងការប្រឈមមុខ” “យុទ្ធសាស្ត្រតុល្យភាពយោធា និងការប្រឈមមុខ”

របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ

នៅថ្ងៃទី៨ ខែសីហា ឆ្នាំ ១៩៩៦ សភាពការណ៍នៅម៉ាឡៃ និងប៉ៃលិន ចាប់ផ្តើមមានការប្រែប្រួល ដោយសារតែមូលហេតុមកពីដៃគូក្នុងរាជរដ្ឋាភិបាលចម្រុះក្នុងអាណត្តិទី១ គណបក្សហ៊្វុនស៊ិនប៉ិចនៅពេលនោះ ដែលដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទៅអូសទាញ និងបញ្ចុះបញ្ចូលបងប្អូនផ្តាច់ខ្លួនស្របនឹងយុទ្ធសាស្ត្រដ៏ខុសឆ្គង ដែលខ្លួនបានដាក់ចេញនៅឯទីក្រុងព្រះសីហនុនាថ្ងៃទី២១ និង ២២ ខែមករា ឆ្នាំ១៩៩៦ គឺ «យុទ្ធសាស្ត្រតុល្យភាពយោធា និងការប្រឈមមុខ»។

ទំនាក់ទំនងជាមួយក្រុមខ្មែរក្រហមផ្តាច់ខ្លួន ត្រូវបានគេដឹងថាបានធ្វើឡើងជាមួយលោក ព្រំ ស៊ូ ដែលត្រូវជាឪពុកមារបស់ឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ។ ដោយសារតែបញ្ហានេះ កម្លាំងផ្តាច់ខ្លួនកងពល ៤៥០ និង ៤១៥ ដែលស្ថិតក្រោមឆ័ត្ររបស់ អៀង សារី មិនព្រមធ្វើសមាហរណកម្ម ហើយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ ១៩៩៦ អៀង សារី បានប្រកាសបង្កើតចលនាមួយឈ្មោះថា «ចលនាបង្រួបបង្រួមជាតិប្រជាធិបតេយ្យ» ដើម្បីតថ្លៃជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។

ចាប់ពីពេលនេះហើយដែលប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ត្រូវបានពង្រីកដើម្បីឆ្លើយតបទៅ នឹងសភាពការណ៍ជាក់ស្តែង ហើយម្យ៉ាងទៀតផែនការសម្ងាត់ដែលអនុវត្តកន្លងមក ក៏បានយោគជ័យជាហូរហែរ និងមនុស្សម្នាបានដឹងគ្រប់គ្នា។

________________

ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត

អត្ថបទទាក់ទង