Grand News Asia Close

ទាក់ទងនឹងជំហររបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការ ផ្សះផ្សារដោយបង្ខំក្រោមយន្តការ UNCLOS ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1148
ទាក់ទងនឹងជំហររបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការ ផ្សះផ្សារដោយបង្ខំក្រោមយន្តការ UNCLOS ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ទាក់ទងនឹងជំហររបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការ ផ្សះផ្សារដោយបង្ខំក្រោមយន្តការ UNCLOS ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងជំហររបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការ ផ្សះផ្សារដោយបង្ខំក្រោមយន្តការ UNCLOS
ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦



សំណួរទី១៖ តើអ្វីជាគោលបំណងរបស់កម្ពុជានៅក្នុងដំណើរការផ្សះផ្សារដោយបង្ខំក្រោមយន្តការ UNCLOS?

ចម្លើយ៖ គោលបំណងរបស់កម្ពុជា គឺស្វែងរកដំណោះស្រាយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពក្នុងតំបន់។ ជាក់ស្តែង កម្ពុជាមានបំណងសម្រេចឱ្យបាននូវសន្ធិសញ្ញាមួយស្តីពីការកំណត់ព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ ស្របតាមច្បាប់អន្តរជាតិ។ ក្នុងករណីមិនទាន់អាចសម្រេចបាន កម្ពុជាក៏ត្រៀមខ្លួនសម្រាប់កិច្ចព្រមព្រៀងអភិវឌ្ឍន៍រួម និងការបែងចែកធនធានដោយសមធម៌ រហូតដល់មានកិច្ចព្រមព្រៀងជាស្ថាពរ។ ក្នុងករណីមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងជាស្ថាពរ ទាំងកិច្ចព្រមព្រៀងព្រំដែនសមុទ្រ​និងទាំងការអភិវឌ្ឍរួមគ្នា កម្ពុជាបានស្នើឱ្យគណៈកម្មការរៀបចំរបាយការណ៍ផ្តល់អនុសាសន៍ដល់ភាគីទាំងពីរដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ភាគីទាំងពីរក្នុងការចរចាដើម្បីសម្រេចកិច្ចព្រមព្រៀងទាំងនេះនៅពេលក្រោយ ដោយអនុលោមតាមកាតព្វកិច្ចរបស់ភាគីទាំងពីរក្រោមអនុសញ្ញា UNCLOS។

សំណួរទី២៖ តើការផ្តួចផ្តើមនីតិវិធីផ្សះផ្សារបស់កម្ពុជា មានន័យថា កម្ពុជាចង់ប្រឈមមុខ ឬចង់បង្កើនជម្លោះជាមួយថៃ មែនដែរឬទេ?

ចម្លើយ៖ មិនមែនទេ។ ការជ្រើសរើសនីតិវិធីផ្សះផ្សាដោយបង្ខំក្រោមយន្តការ UNCLOS ពីសំណាក់កម្ពុជាគឺដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ ដំណើរការនេះមានគោលបំណងស្វែងរកផ្លូវចេញពីភាពជាប់គាំង និងស្តារទំនុកចិត្តរវាងភាគីទាំងពីរ មិនមែនដើម្បីបង្កើនភាពតានតឹង ឬធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរនោះឡើយ។

សំណួរទី៣៖ តើកម្ពុជារំពឹងអ្វីខ្លះពីភាគីថៃក្នុងការចូលរួមក្នុងដំណើរការផ្សះផ្សារនេះ?

ចម្លើយ៖ កម្ពុជារំពឹងថា ថៃនឹងចូលរួមក្នុងដំណើរការផ្សះផ្សាដោយស្មារតីស្ថាបនា និងសុច្ឆន្ទៈ ព្រមទាំងចូលរួមក្នុងការកែលម្អទំនាក់ទំនងទ្វេភាគី តាមរយៈការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ជាពិសេសសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងបែបនេះនឹងជួយកាត់បន្ថយភាពតានតឹង ស្តារទំនុកចិត្ត ជួយឱ្យប្រជាជនភៀសសឹកអាចវិលត្រឡប់ទៅលំនៅដ្ឋាន និងបើកផ្លូវឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរវិលទៅរកភាពប្រក្រតីឡើងវិញ៕

អត្ថបទទាក់ទង