សម្តេចតេជោ៖ កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សិល យប់មុិញ និងព្រឹកនេះ ក្នុងគោលបំណងទាញយើងឲ្យតបត
សម្តេចតេជោ៖ កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សិល យប់មុិញ និងព្រឹកនេះ ក្នុងគោលបំណងទាញយើងឲ្យតបត
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ «កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សឹល យប់មុិញនិងព្រឹកនេះ
ក្នុងគោលបំណងទាញយើងឲ្យតបត ដើម្បីបំផ្លាញចោលបទឈប់បាញ់និង សេចក្តីថ្លែងការណ៍សន្តភាពកម្ពុជា ថៃ។
បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយសូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហ៊ានពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា។សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយដល់ប្រជាជនដែលភៀសសឹកចេញពី តំបន់គ្រោះថ្នាក់មកកាន់តំបន់មាន សុវត្តិភាព។
ខ្ញុំបានលុបចោលកម្មវិធីការងារផ្សេង ទៀតអស់ហើយដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់ អាវុធទប់ទល់ជាមួយការឈ្លានពាន។
សូមការយោគយល់ពីភ្ញៀវជាតិនិង អន្តរជាតិដែលមិនអាចជួបខ្ញុំបាន។
សូមកីឡាករ កីឡាការិនីដែលទៅចូល ការប្រកួតសុីហ្រេ្គមលើកទី៣៣នៅ ប្រទេសថៃចូលរួមការប្រកួតជាធម្មតា៕
——————

#CambodiaWantsPeace
#JusticeForCambodia





