ឯកឧត្តម ទេសរដ្ឋមន្ត្រី កែវ រ៉េមី៖ លោក វីទីត ម៉ុនតាប៊ន អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជាបានធ្វើលិខិតលាលែងពីមុខតំណែងហើយ
ឯកឧត្តម ទេសរដ្ឋមន្ត្រី កែវ រ៉េមី៖ លោក វីទីត ម៉ុនតាប៊ន អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជាបានធ្វើលិខិតលាលែងពីមុខតំណែងហើយ
ភ្នំពេញ÷ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ «លោក វីទីត ម៉ុនតាប៊ន អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជាបានធ្វើលិខិតលាលែងពីមុខតំណែងហើយ។
ឯកឧត្តមទេសរដ្ឋមន្ត្រីមានប្រសាសន៍ថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា នៅពេលដែលខ្ញុំបានជួបសន្ទនាជាមួយ លោក Rory Mungoven អ្នកទទួលបន្ទុកសិទ្ធិមនុស្សនៅអាសុីប៉ាសុីហ្វិក។ ខ្ញុំបានប្រាប់គាត់ថា: ក្នុងពេលនៃការយារយី និងរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរពីកងទ័ពថៃ រាល់លិខិតបណ្តឹងដែលបានផ្ញើចេញទៅគ្រប់ស្ថាប័នពាក់ព័ន្ធសិទ្ធិមនុស្សទាំងអស់លើកលែងតែលោកវិទីតមួយដែលខ្ញុំមិនបានផ្ញើទៅគាត់។
ជាសុជីវធម៌មួយដែលមិនចង់ឲ្យគាត់មានការលំបាកក្នុងការងាររបស់គាត់បើទោះជាការងារនោះឯករាជ្យដែលតែងតាំងដោយ UN ក៏ដោយក៏គាត់នៅតែជាជនជាតិថៃ។ បើគាត់ហ៊ានថ្កោលទោសកងទ័ពថៃថារំលោភសិទ្ធមនុស្សនោះគាត់នឹងមិនអាចចូលស្រុកគាត់បានទេហើយប្រហែលជាក្រុមជ្រុលនិយមថៃឬទាហានថៃចោទថាគាត់ក្បត់ជាតិ។ តែខ្ញុំមានសំណូមពរមួយថាពេលគាត់ចប់អាណត្តិ, សូម UN កុំតែងតាំងជាតិសាសន៍ដែលមានភូមិផងរបងជាមួយជាអ្នករាយការណ៍ពីសិទ្ធិមនុស្សនៅកម្ពុជាពីព្រោះថ្ងៃណាមួយនឹងមានជម្លោះម្តងទៀតដែលធ្វើឲ្យពួកគាត់មានការលំបាក។
ឯកឧត្តមមានប្រសាសន៍ថា “ខ្ញុំក៏បានបង្ហាញពីការងាររបស់ខ្ញុំដោយគ្មានភាពរើសអើងទៅលើលោក វីទីត តែផ្ទុយទៅវិញ ខ្ញុំកោតសរសើរពីចំណេះ និងការងាររបស់គាត់ដែលយើងបានធ្វើការកន្លងមក។ ហើយខ្ញុំសង្ឃឹមថា លោក វីទីត ម៉ុនតាប៊ន នឹងទួលបានការងារកាន់តែប្រសើរក្នុងការជ្រោមជ្រែង ការពារ និងលើកស្ទួយក្នុងវិស័យសិទ្ធិមនុស្ស។ គួរឲ្យស្តាយចំពោះធនធានមនុស្សដ៏ល្អជាច្រើននៅក្នុងប្រទេសថៃពិបាកនឹងបញ្ចេញចំណេះបម្រើប្រជាជាតិដោយសារភាពជ្រុលនិយមងុបងល់ដោយអគតិ”៕






