(វីដេអូ) សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ឱកាសខួបទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០២៣
(១) តភ្ជាប់នយោបាយឈ្នះឈ្នះជាមួយប្រវត្ដិនៃការចាប់ផ្ដើម(ដំណើរការតស៊ូរំដោះជាតិ)
ថ្ងៃនេះ ជាខួបលើកទី៤៦ នៃថ្ងៃចាកចេញរបស់ខ្ញុំ ជាថ្ងៃយកជីវិតធ្វើជាដើមទុនដើម្បីរំដោះប្រទេស។ ខ្ញុំសូមអរគុណ គណៈកម្មាការសិក្សានិងកសាងវិមានឈ្នះឈ្នះ និងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ដែលបានសិក្សាដំណើរតភ្ជាប់ប្រវត្ដិនៃនយោបាយឈ្នះឈ្នះជាមួយនឹងប្រវត្ដិនៃការចាប់ផ្ដើម(ការតស៊ូរំដោះជាតិ)របស់ខ្ញុំ។ ខ្ញុំសូមអរគុណចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលបានដឹកនាំការងារនេះដ៏ល្អិតល្អន់ ព្រមជាមួយសហការីឯទៀតមាន ឯកឧត្តម សៅ សុខា បានកសាងតំបន់ X16 ឲ្យក្លាយជាតំបន់ប្រវត្ដិសាស្ដ្រមួយ បន្ថែមទៅដោយការស្រាវជ្រាវរបស់ឯកឧត្តម ណឹម សុវត្ថិ ដែលបានចងក្រងនូវបណ្ដាឯកសារទាំងឡាយ។
(២) X16 តំបន់ឆ្លងកាត់ព្រំដែនទៅវៀតណាម
កាលពីឆ្នាំទៅយើងបានធ្វើខួបអនុស្សាវរីយ៍លើកទី ៤៥ នៅឯ X16 ដែលមានការចូលរួមពីសំណាកនាយករដ្ឋមន្ដ្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ X16 ជាតំបន់ដែលខ្ញុំបានឆ្លងកាត់ព្រំដែន(ពីខាងកម្ពុជាទៅខាងវៀតណាម)ទាំងលំបាក។ ឆ្នាំនេះ យើងក៏បានធ្វើខួបសំណេះសំណាលខួបលើកទី ៤៥ឆ្នាំនៃការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា។ ប៉ុន្ដែ ដោយសារយើងជាប់(ធ្វើជាម្ចាស់ផ្ទះ)ស៊ីហ្គេម យើងមិនអាចបំបែកកំលាំងទៅរៀបចំនៅ X16 ដែលជាតំបន់ប្រវត្ដិសាស្ដ្រយោធាបាន។ ដូច្នេះបានជាមានការសំណេះសំណាលនៅឯទីក្រុងភ្នំពេញនេះតែប៉ុណ្ណោះ។
(៣) ស្នើសិក្សាជាមួយអ្នកច្បាប់ ស្តីពីការបង្កើតច្បាប់ប្រវត្ដិសាស្ដ្រយោធា
មុននឹងចាប់ផ្ដើមបន្ដ ខ្ញុំសូមឆ្លើយសំណូមពររបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលមានទាំងអស់ ៥ សំណូមពរ។ ជាគោលការណ៍ខ្ញុំយល់ស្រប ប៉ុន្ដែចំណុចទី៣ ទាក់ទិននឹងការស្នើបង្កើតច្បាប់ស្ដីពីប្រវត្ដិសាស្ដ្រយោធា ខ្ញុំស្នើឲ្យសិក្សាជាមួយអ្នកច្បាប់ ដើម្បីពិនិត្យមើលថាតើយើងអាចធ្វើទៅរួចឬទេ? (បើសិនជា)កម្រិតចេញអនុក្រឹត្យស្ដីពីការរៀបចំបង្កើតតំបន់ប្រវត្ដិសាស្ដ្រយោធាគឺយើងអាចធ្វើទៅបាន។ ការសុំអនុសាសន៍ស្ថាបនាសួនប្រវត្ដិកាលនៃវិមានឈ្នះឈ្នះ សំរាប់ផ្ដល់បណ្ដាខេត្តត្រូវការសាងសង់។ យើងអាចធ្វើបាន ហើយខេត្តនីមួយៗ គប្បីធ្វើព្រោះវាជាទីកន្លែងសំរាក/កំសាន្តសប្បាយរបស់ប្រជាពលរដ្ឋផង ហើយវាមិនថ្លៃហួសទៅដល់ ដែលយើងមិនអាចនឹងធ្វើកើតនោះផង។ (វានឹងបាន)ជាតំបន់ហាត់ប្រាណ ក៏ជាតំបន់ដែលប្រជាជននាំកូនចៅទៅលេងនៅទីនោះ។
(៤) រៀបចំតំបន់ប្រវត្ដិសាស្ដ្រយោធាតំបន់ភូមិភាគ១ ភូមិភាគ២ សិក្សាពីដើមដល់ចប់អំពីប្រវត្តិយោធា
ឯការរៀបចំតំបន់ប្រវត្ដិសាស្ដ្រយោធានៅតំបន់ភូមិភាគ១ ភូមិភាគ២ ក៏អាចរៀបចំទៅរួច។ យើងអាចសិក្សាឲ្យទូលំទូលាយជាងនេះបន្ដិច។ ស្ថានភាពយោធារបស់ប្រទេសយើង មិនមែនមានត្រឹមតែវាយជាមួយពួកខ្មែរក្រហមនោះទេ។ ប្រវត្ដិយោធាក្នុងប្រទេសរបស់យើងចាប់ផ្ដើមក្រោយថ្ងៃរដ្ឋប្រហារថ្ងៃ ១៨ មីនា ១៩៧០។ ដូច្នេះ តើយើងគួរត្រូវពង្រីកការសិក្សាទេ ឲ្យគ្របដណ្ដប់នៅទិដ្ឋភាពនៃសង្គ្រាមទាំងមូលឬទេ? ទាំងអស់នេះ ទុកលទ្ធភាពឲ្យគណៈកម្មការសិក្សាបន្ដទៀត។ យើងចង់និយាយពីដើមដល់ចប់ អំពីស្ថានភាពយោធារបស់ប្រទេសកម្ពុជា។ កន្លងទៅនេះ ដើម្បីងាយស្រួលក្នុងការឯកភាពគ្នា យើងបានជ្រើសរើសយកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ជាថ្ងៃខួបកំណើតកងយោធពលខេមរៈភូមិន្ទយកថ្ងៃឯករាជ្យពីអាណានិគមនិយមបារាំង ក៏ប៉ុន្ដែសំរាប់ប្រវត្ដិនៃភាគី(នយោបាយ)នីមួយៗ(គ្រាមុន) សុទ្ធតែមាន(កាលបរិច្ឆេទនៃការបង្កើតកងទ័ពរៀងៗខ្លួន)។
(៥) ១២ ឧសភា ១៩៧៨ ថ្ងៃបង្កើតកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិ
ឯប្រវត្ដិនៃការកកើតនៃកំលាំងប្រដាប់អាវុធដែលជាស្នូលនៃកំលាំងបច្ចុប្បន្ននេះ គឺបានចាប់ផ្ដើមនៅថ្ងៃ ១២ ឧសភា ១៩៧៨ ដែលឆ្នាំនេះជាខួបទី៤៥។ ចំណុចទាំងអស់ទាមទារឲ្យមានការឯកភាពទៅនឹងការសិក្សាទាំងឡាយ។ ក្របខណ្ឌស្ថានភាព(ប្រវត្តិកងកម្លាំងប្រដាប់អាវុធនៅ)ប្រទេសយើង កម្រមានប្រទេសណាដែលមានស្ថានភាពដូច។ ប្រទេសមួយដែលមានកំលាំងត្រួតត្រាច្រើន កំលាំងប្រដាប់អាវុធច្រើន ប៉ុន្ដែក៏ត្រូវបានបំព្រួញមកនៅជាកំលាំងឯកភាព។
(៦) បើមិនសំរេចចិត្តដកខ្លួនទៅរកវិធីរំដោះជាតិ តើនឹងមានអ្វីកើតឡើង?
ងាកទៅនិយាយពីការចងចាំទាក់ទិននឹងខួបលើកទី៤៦។ សំណួរដែលត្រូវចោទសួរថា បើពេលនោះខ្ញុំមិនសម្រេចចិត្តធ្វើកិច្ចការនេះទេ តើនឹងមានអ្វីកើតឡើងនៅពេលក្រោយ? រឿងនេះ មានការតភ្ជាប់គ្នាជាដំណាក់ … តើមានការតភ្ជាប់គ្នាទេរវាងថ្ងៃ ២០ មិថុនា ១៩៧៧ និងថ្ងៃទី ១២ ឧសភា ១៩៧៨, តភ្ជាប់គ្នាទេនឹងថ្ងៃ ២ ធ្នូ ១៩៧៨? តភ្ជាប់គ្នាទេនឹងថ្ងៃ ៧ មករា ១៩៧៩? តភ្ជាប់គ្នាទេនឹងថ្ងៃទី ២ ធ្នូ ១៩៨៧ ដែលជាវេទិកាចរចា សីហនុ ហ៊ុន សែន ហ្វ៊ែអង់តាឌឺន័រ។ តើវាជាការតភ្ជាប់គ្នាទេ ជាមួយកិច្ចព្រមព្រៀងប៉ារីស ១៩៩១។ តើវាជាការតភ្ជាប់គ្នាទេ ជាមួយថ្ងៃ ២៩ ធ្នូ ១៩៩៨? (ចំណោទ)ទាំងនេះ ខ្ញុំមិនហ៊ានឆ្លើយទេ។ ការពិតដែលវាបានកើតឡើងនៅទីនេះ។
(៧) បើមិនដកខ្លួនរៀបចំការប្រឆាំងរបប ប៉ុល ពត គឺពិតជាស្លាប់, បាននៅក្នុងគ្រប់ហេតុការណ៍ទាំងតូចទាំងធំ
ខ្ញុំអាចគ្រាន់តែបញ្ជាក់លើចំណុច២។ ទី១ ប្រសិនបើខ្ញុំមិនសម្រេចចិត្តធ្វើ(ការបះបោរ ដកខ្លួនរៀបចំការប្រឆាំងនឹងរបប ប៉ុល ពត)ទេ ខ្ញុំក៏មិនដឹងថាមានអ្វីកើតឡើងនៅពេលក្រោយទេ ព្រោះពេលនោះខ្ញុំពិតជា(បាន)ស្លាប់។ យើងមិនអាចសុំការរស់រានមានជីវិតពីពួកខ្មែរក្រហម សុំសិទ្ធិសេរីភាពពីពួកខ្មែរក្រហម ប៉ុលពត ទេ។ ដូច្នេះខ្ញុំមិនច្បាស់ថាអ្វីដែលខ្ញុំបានរៀបរាប់ពីព្រឹត្តិការណ៍តៗមកទៀត វានឹង(បាន)កើតឬអត់(នោះឡើយ)? តើមានតួអង្គរបៀប ហ៊ុន សែន ផ្សេងទៀតឬអត់? ចំណុចទី១នេះ ច្បាស់ណាស់ថា ខ្ញុំមិនប្រាកដថាវាមានកើតអ្វីនៅពេលក្រោយ មានអ្នកសេ្នហាជាតិណាផ្សេងដែលដើរតួជំនួស ហ៊ុន សែន ហើយបង្កើតនូវស្ថានភាព(ដូចឬដែល)អាច(បាន)ល្អជាង ហ៊ុន សែន ទៅទៀតឬទេ? ប៉ុន្តែអ្វីដែលខ្ញុំ(អាចសន្និដ្ឋានបាន)ច្បាស់គឺខ្ញុំស្លាប់។ ឯទី២ ខ្ញុំអាចនិយាយថា ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ រហូតមកដល់ពេលនេះ ខ្ញុំបានមានវត្តមានមិនដាច់រយៈក្នុងគ្រប់ព្រឹត្តិការណ៍ គ្រប់ហេតុការណ៍ ទាំងតូចទាំងធំ ខ្ញុំបានស្ថិតនៅក្នុងព្រឹត្តិការណ៍នោះទាំងអស់។
(៨) ចម្លើយរបស់មេបញ្ជាការនៅកោះសំរោង/កោះជ្រូក ខែកញ្ញា ឆ្នាំ១៩៧៤ ធ្វើឱ្យមានការសង្ស័យ
សម្លឹងមើលទៅអតីតកាល ថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំពិបាកបំផុតកាលពី ៤៦ឆ្នាំមុន។ សូមបញ្ជាក់ជូនថា មិនមែនយើងសម្រេចចិត្ត(ដកខ្លួនដើម្បីរៀបចំការប្រឆាំង)ភ្លាម ធ្វើភ្លាមទេ។ យោងទៅលើអ្វីដែលបានកើតឡើង ខ្ញុំចាប់ផ្តើមមានការសង្ស័យលើពួកខ្មែរក្រហមតាំងពី ខែកញ្ញា ឆ្នាំ១៩៧៤។ ការសង្ស័យនោះកើតឡើងនៅត្រង់ពេលដែលគេបញ្ជូនកម្លាំងរបស់ខ្ញុំទៅការពារកោះសំរោង នៅភាគខាងលើ(ក្រុង)កំពង់ចាម ពួក លន់ នល់ បានបាញ់មកលើអង្គភាពរបស់ខ្ញុំ ក៏ប៉ុន្តែបានហួសទៅធ្លាក់និងឆេះផ្ទះប្រជាជននៅខាងក្រោយ។ ខ្ញុំបានទៅជួបមេបញ្ជាការនិងបានសួរថា “ហេតុអីបានពួក ៣០៤ (ពេលនោះទឹកដីកោះសំរោង កោះជ្រូក នេះគឺជាភូមិភាគរបស់ពួក ៣០៤។ ឯខ្ញុំស្ថិតនៅក្រុមក្របខណ្ឌនៃយោធភូមិភាគនៃភូមិភាគ ២០៣ ប៉ុន្តែដោយសារ ៣០៤ អត់មានកម្លាំងការពារ គេក៏បញ្ជូនអង្គភាពរបស់ខ្ញុំទៅការពារនៅក្បាលកោះ។ ទាហានបាញ់ទៅលើអង្គភាពរបស់ខ្ញុំនៅក្បាលកោះ ប៉ុន្តែទៅឆេះផ្ទះនៅកណ្តាលភូមិ។ ខ្ញុំបានសួរទៅមេបញ្ជាការ។ ចម្លើយរបស់គាត់បានធ្វើឱ្យខ្ញុំមានការភ្ញាក់ផ្អើលហើយដាក់ការសង្ស័យ(អំពីចេតនារបស់របប)។ គាត់ឆ្លើយជាមួយខ្ញុំថា “ល្អតើ រំដោះរួចហើយគ្មានអ្នកមានគ្មានអ្នកក្រ គ្មានផ្ទះធំគ្មានផ្ទះតូច”។
(៩) ចូលព្រៃតាមការអំពាវនាវរបស់សម្តេចព្រះនរោត្តម សីហនុ មិនអាចទៅធ្វើទាហាន លន់ នល់ បានទេ
ខ្ញុំបានធ្វើការត្រិះរិះថាតើអ្វីនឹងកើតឡើង? ពេលនោះខ្ញុំក៏មានឪពុកធំជីដូនមួយធ្វើជាចៅហ្វាយខេត្តកំពង់ចាម ហើយក៏មានការមកធ្វើទំនាក់ទំនងជាមួយខ្ញុំ ហៅខ្ញុំអោយចូលធ្វើជាទាហាន លន់ នល់។ ខ្ញុំទៅមិនរួចទេ ក្នុងការដែលទៅធ្វើជាទាហាន លន់ នល់ ព្រោះការចូលព្រៃរបស់ខ្ញុំគឺតាមការអំពាវនាវរបស់សម្តេច ព្រះនរោត្តមសីហនុ បន្ទាប់ពីរដ្ឋប្រហារឆ្នាំ ១៩៧០ និងដោយឃើញការឈ្លានពានរបស់អាមេរិកនិងវៀតណាមខាងត្បូង។ ដូច្នេះខ្ញុំមិនអាចទៅរួចទេ។ ខ្ញុំបានដាក់ការសង្ស័យថា តើនេះវាជាកំហុសថ្នាក់លើឬក៏កំហុសខាងក្រោម (ផ្អែកទៅតាម)ការនិយាយនិងធ្វើបែបនេះ? យើងជាចំណាប់ខ្មាំងនៃសង្គ្រាម យើងមិនអាចទៅណាបានទេ។ ពេលនោះនៅប្រទេសកម្ពុជាទាំងមូល អ្នកណាក៏ជាចំណាប់ខ្មាំងសង្គ្រាមដែរ។ បើនៅក្នុងតំបន់ លន់ នល់ ក៏ត្រូវតែស្រែកជយោ លន់ នល់ ធ្វើទាហាន លន់ នល់។ បើនៅតំបន់រំដោះ ក៏ត្រូវតែធ្វើទាហាន(នៅតំបន់រំដោះ)។
(១០) ខែកញ្ញា ១៩៧៥ រៀបចំបណ្តាញមិនទាន់រឹងមាំនៅមន្ទីពេទ្យ ព២
យើងគ្មានជម្រើសទី៣ សម្រាប់រើសទេ។ យើងអត់មានជម្រើសផ្សេងទេ។ យើងក៏ចាប់ផ្តើមមានការសង្ស័យពីឈ្មោះ ៨៧០ ឬលេខ ៨៧០។ យើងក៏មានការសង្ស័យថាឈ្មោះ ប៉ុល ជាអ្នកណា។ (ទោះជាយ៉ាងណាក្តី) យើងក៏មិនអាចធ្វើអីកើតដែរ។ ការបញ្ចញខ្លួនប្រឆាំង ប៉ុល ពត ខ្ញុំបញ្ជាក់ហើយបញ្ជាក់ទៀត មិនមែនទើបនឹងពេលដែលខ្ញុំចាកចេញទេ។ (ខ្ញុំបាន)ចាប់ផ្តើមពីការសង្ស័យ (រហូត)ទៅយល់ពីអ្វីដែល(របបនោះ)បាននឹងកំពុងកើតនៅក្នុងប្រទេសរបស់យើង។ ខ្ញុំនៅចងចាំថា ភ្នែករបស់ខ្ញុំត្រូវបានវះកាត់នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ១៩៧៥។ ពេលនោះខ្ញុំមានទំនាក់ទំនងរៀបចំកម្លាំងសម្ងាត់នៅមន្ទីរពេទ្យ ព២ (ក្នុងចំណោមអ្នក)ទៅសម្រាកពេទ្យជាមួយគ្នា។ មិត្តភក្តិរបស់ខ្ញុំខ្លះដែលធ្លាប់ជាកងទ័ពតំបន់ជាមួយគ្នា ហើយសុទ្ធតែជាមិត្តភក្តិជិតស្និទ បានទៅសម្រាកពេទ្យជាមួយគ្នា។ អញ្ចឹងយើងអាចរៀបចំជាបណ្តាញ ប៉ុន្តែមិនទាន់ជាបណ្តាញរឹងមាំនោះទេ។
(១១) ជ្រើសយកការចាកចេញ រៀបចំការតស៊ូឡើងវិញ
បកមកដល់ព្រឹត្តិការណ៍ទាក់ទិននឹងការសម្រេចចិត្ត។ ខ្ញុំធ្លាប់បានលើកឡើងរួចហើយថា ខ្ញុំមានជម្រើស៤ សម្រាប់ដំណើរការពេលនោះ។ ទី១ ប្រើប្រាស់កម្លាំងយោធាដែលមានក្នុងដៃ។ វីរៈសេនាធំនេះមានរហូតដល់ជាង២០០០ នាក់ ហើយសុទ្ធតែជាកម្លាំងខ្លាំង។ ពីជំនាន់នោះគេនិយាយថាកម្លាំងល្អៗ ច្រើនតែនៅក្នុងទ័ពស្រុកនិងទ័ពតំបន់។ កម្លាំងភូមិភាគមានអាវុធល្អ ប៉ុន្តែទាហានមិនសូវជាល្អប៉ុន្មានទេ។ គេប្រើពាក្យថា “ទាហានល្អៗ ទុកនៅតំបន់ ទាហានអន់ៗ ជូនទៅភូមិភាគ”។ កម្លាំងតំបន់គឺជាកម្លាំងដែលខ្លាំង។ អង្គភាពរបស់ខ្ញុំនេះគឺជាអង្គភាពខ្លាំង។ កម្លាំងនេះអាចនឹងធ្វើការប្រយុទ្ធកាន់កាប់បានស្រុកមេមត់និងមួយផ្នែកស្រុកស្នួល ហើយអាចលាតសន្ធឹងទៅដល់ឆ្លូង ពញាក្រែក និងតំបែផងដែរ។ ប៉ុន្តែច្បាស់ណាស់ថា វានឹងប៉ះជាមួយកងពលទី៤ ដែលឈរជើងនៅក្នុងភូមិសាស្រ្តនោះ។ វរសេនាតូចមួយដែលឈរជើងនៅជិតអង្គភាពរបស់ខ្ញុំនេះ ខ្ញុំគិតថាអាចចាប់ជាឈ្លើយ(សឹក) ព្រោះមិនមានអាវុធគ្រប់គ្រាន់ទេ ហើយក្មេងៗអាយុ ១៥ឬ១៦ ឆ្នាំ មិនទាន់ទាំងចេះបាញ់កាំភ្លើងផង។ ប៉ុន្តែ ខ្ញុំគិតថាវាជាជម្រើសដ៏គ្រោះថ្នាក់។ មិនអាចធ្វើបានទេ។ ជម្រើសទី២ គឺដកខ្លួនចេញរៀបចំការតស៊ូឡើងវិញ។ ឯជម្រើសទី ៣ គឺមិនធ្វើអ្វីទាំងអស់ ទុកឲ្យខ្មែរក្រហមយកធ្វើអីធ្វើទៅ។ ជម្រើសទី៤ គឺការធ្វើអត្តឃាត។ នៅទីបំផុត ខ្ញុំបានយកជម្រើសទី២ គឺការចាកចេញ។
(១២) សម្រេចចិត្តចាកចេញនៅវត្តតំបែ ពេលទៅរៀនវគ្គនយោបាយថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៧៧
វាមិនមែនជារឿងសាមញ្ញទេ។ ខ្ញុំធ្លាប់ព្រាត់ប្រាសបែកពីឪពុកម្តាយតាំងពីអាយុ ១៣ឆ្នាំ ដោយធ្វើដំណើរពីភូមិកំណើតមកកាន់ទីក្រុងភ្នំពេញ នៅវត្តនាគវ័ន្តនៅមិនឆ្ងាយពីទីនេះដើម្បីទទួលបានការរៀនសូត្រ។ វាកំសត់ណាស់ទៅហើយសម្រាប់កុមារម្នាក់ដែលឃ្លាតឆ្ងាយពីក្រុមគ្រួសារមកនៅជាមួយព្រះសង្ឃ។ ការព្រាត់ប្រាសលើកនេះ មិនមែនជាការព្រាត់ប្រាសនៅក្នុងប្រទេសទេ។ ខ្ញុំព្រាត់ប្រាសនៅក្នុងកាលៈទេសៈមួយដែលត្រូវចេញពីប្រទេស ហើយស្ថិតនៅក្នុងស្ថានភាពដែលភរិយាមានផ្ទៃពោះ ៥ខែ។ យើងពិបាកនិយាយឲ្យអស់ថាតើ វានឹងមានរឿងអីកើតឡើង អារម្មណ៍យ៉ាងម៉េច។ វាលំបាកណាស់។ ខ្ញុំធ្លាប់បាននិទានមកហើយ … ការសម្រេចចិត្តថាត្រូវតែចាកចេញនេះ ត្រូវបានធ្វើនៅវត្តតំបែ ពេលដែលខ្ញុំទៅរៀនវគ្គនយោបាយនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ១៩៧៧ … អ្នកដែលបង្រៀនគឺឯកឧត្តម អ៊ុក ប៊ុនឈឿន រាល់ថ្ងៃ។ ហ្នឹងនិយាយចំឈ្មោះឯកឧត្តម អ៊ុក ប៊ុនឈឿន ទៅចុះ ព្រោះខ្សែភាពយន្តក៏បានចេញហើយដែរ។ អ្នកដែលសួរសំនួរថាសមមិត្តមានលទ្ធភាពកសាងភរិយាឲ្យក្លាយទៅជាវណ្ណៈអធន វណ្ណៈកម្មាជីព តើជាអ្នកណា? គឺឯកឧត្តម អ៊ុក ប៊ុនឈឿន ហ្នឹង។ ដល់ពេលវេលាអាចត្រូវបញ្ចេញគឺបញ្ចេញ។ នៅ(ក្នុងកំណត់ត្រា)នេះ ខ្ញុំបាននិយាយរហូតជាង ៤០ម៉ោង ហើយដែលខ្ញុំឲ្យចម្លងចេញជាសៀវភៅ។ ខ្ញុំបាននិយាយជាង ៤០ម៉ោង រៀបរាប់ព្រឹត្តិការណ៍នានា។ ពិតមែនថា (ការចម្លងចេញមកនេះនៅ)មានការកែ ហើយក៏មិនអាចទាន់បោះពុម្ពបាន។ ខ្ញុំបាននិយាយពីប្រវត្តិកាលទាំងនេះ។
(១៣) អ៊ុក ប៊ុនឈឿន រដ្ឋមន្ត្រីយុត្តិធម៌សាធារណរដ្ឋកម្ពុជា/រដ្ឋកម្ពុជា ជាអធិបតីពិធីការ ១៣ គូ
សូម្បីតែតួអង្គក្នុងការថតជាភាពយន្ត អ្នកដែលដើរតួឈ្មោះដេត បានជួបនិងសួរខ្ញុំថា “លោកពុកតើមានមនុស្សអាក្រក់ធុនហ្នឹងដែរ?”។ ខ្ញុំថា “ពួកកូនឯងសំដែងបានមិនដល់ ១០០ ភាគរយនៃអំពើអាក្រក់របស់អាហ្នឹងទេ”។ រួចគេសួរត្រឡប់មកទៀតថា “ចុះអ្នកដែលសួរសំណួរលោកពុកថ្ងៃការនោះគាត់ទៅណាហើយ? គាត់ស្លាប់ ឬគាត់រស់?”។ ខ្ញុំថា “គាត់រស់ ហើយខ្ញុំបានឲ្យគាត់(ធ្វើការ)នៅក្នុងដំណាក់កាលសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា។ ខ្ញុំឲ្យគាត់ធ្វើរដ្ឋមន្រ្តីយុត្តិធម៌ទៀត។ ឥឡូវគាត់ជាប្រធានគណៈកម្មការនីតិកម្មនៃរដ្ឋសភា”។ នៅ ក្នុងខ្សែភាពយន្ត ខ្ញុំហៅគាត់ជាអនុប្រធានតំបន់តែប៉ុណ្ណឹង ក៏ប៉ុន្តែតួអង្គពិតគឺឯកឧត្តម អ៊ុក ប៊ុនឈឿន។ ប្រវត្តិពិតគឺយ៉ាងដូច្នេះ … ពេល(រៀបការ)ហ្នឹង នៅខាងលើមានឯកឧត្តម អ៊ុក ប៊ុនឈឿន ជាអធិបតី ឃួន រ៉ាត់ ដែលយើងបញ្ជូនទៅធ្វើអគ្គរដ្ឋទូតនៅហុងគ្រី ធ្វើជាគណៈចាត់តាំង ឯតា ជុំ ហ៊ល អីនេះចូលរួមធ្វើសាក្សីនៃអាពាហ៍ពិពាហ៍ ១៣គូ។ សំណួរដទៃទៀត ពីគូទី១ រហូតដល់គូទី១២ មួយសំណួរស្រី មួយសំណួរប្រុស។ ដល់មកចំ គូទី១៣ ស្រីត្រូវ២ សំណួរ ប្រុសត្រូវ៣ សំណួរ។ សំណួរដែលខ្ញុំចងចាំខ្លាំងជាងគេគឺ “តើសមមិត្តមានលទ្ធភាពកសាងភរិយាឲ្យក្លាយទៅជាវណ្ណៈអធន វណ្ណៈកម្មាជីពបានទេ?”។ ប្រហែលជាឯកឧត្តម អ៊ុក ប៊ុនឈឿន គាត់គិតថា ប្រពន្ធខ្ញុំស អញ្ចឹងគាត់មិនមែនជាវណ្ណៈកសិករក្រ។
(១៤) តើអោយគ្រូពេទ្យទៅលើកភ្លឺស្រែ ជាការឆ្លើយនឹងសំណួរ “តើសមមិត្តមានលទ្ធភាពកសាងភរិយាឲ្យក្លាយជាវណ្ណៈអធន វណ្ណៈកម្មាជីពបានឬទេ?”
ខ្ញុំចោទចេញជាសំណួរក្រោយមកថា តើនេះជាសំណួរដែលបំបែកភរិយាខ្ញុំចេញពីខ្ញុំឬទេ? សូមអរគុណឯកឧត្តម អ៊ុក ប៊ុនឈឿន ដែរដែលបានពន្យារការរៀបការពីថ្ងៃទី ០៣ ខែមករា ឆ្នាំ១៩៧៦ ទៅកាន់ថ្ងៃទី ០៥ ខែមករា ឆ្នាំ១៩៧៦ គឺពន្យារពេល ២ថ្ងៃ ដោយសារគេបានហៅខ្ញុំទៅដល់កន្លែងការហើយ ប៉ុន្តែប្រពន្ធខ្ញុំនៅឯស្រុកក្រូចឆ្មារ(នៅឡើយ)។ អរគុណឯកឧត្តម អ៊ុក ប៊ុនឈឿន ដែលបានពន្យារពេលសម្រាប់អាពាហ៍ពិពាហ៍មួយនេះ … ខ្ញុំការថ្ងៃទី០៥ (មករា) ថ្ងៃទី០៦ (មករា) ចាកចេញមកបែកកង់ម៉ូតូ (សុំផ្ទះអ្នកភូមិ)ដេក (ហើយត្រូវ)ចាស់ៗ នៅតាហៀវបំបែកទៀត ខ្លាចយើងពង្រត់គ្នា។ ២គូ ស្រីដេកដោយស្រី ប្រុសដេកដោយប្រុស។ ដល់ថ្ងៃទី០៦, ០៧, ០៨ មករា ខ្ញុំទៅដល់កន្លែង។ ថ្ងៃ១២ (មករា) គេបំបែកប្រពន្ធខ្ញុំ។ គាត់ជាគ្រូពេទ្យម្នាក់ តែត្រូវទៅលើកប្រព័ន្ធភ្លឺស្រែ។ តើនេះជាការឆ្លើយតបទៅនឹងនឹងសំណួរថា “តើសមមិត្តមានលទ្ធភាពកសាងភរិយាឲ្យក្លាយជាវណ្ណៈអធន វណ្ណៈកម្មាជីពបានឬទេ?”។ នេះជារសជាតិ ដែលពីមុនបែកឪពុកម្តាយ ជីដូនជីតា បងប្អូន ក៏ប៉ុន្តែថ្ងៃ ១២មករា១៩៧៦ ជាការបែកពីភរិយាដែលទើបនឹងរៀបការថ្មីថ្មោង។ ខ្ញុំចេះតែសង្ស័យថា តើមានទំនាក់ទំនងអ្វីរវាងសំណួរនៅថ្ងៃរៀបការ ជាមួយនឹងការយកប្រពន្ធខ្ញុំទៅលត់ដំ(ឬទេ)។
(១៦) មានការចាត់ទុកអ្នកបះបោរមុនថ្ងៃ២៥ ឧសភា ១៩៧៨ មិនមែនជាអ្នកស្នេហាជាតិ
សុំទោសឯកឧត្តម អ៊ុក ប៊ុនឈឿន ដែលថ្ងៃនេះខ្ញុំត្រូវនិយាយ។ ខ្សែភាពយន្តបានចេញរួចហើយ។ អញ្ចឹងតើតួអង្គណាខ្លះពាក់ព័ន្ធនៅក្នុងរឿង? ថ្ងៃមុនឯកឧត្តម អ៊ុក ប៊ុនឈឿន គាត់បានទៅចូលរួមក្នុងពិធីខួបលើកទី៤៥ ឆ្នាំនៃការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា។ ខ្ញុំអត់ដឹងថាគាត់ទៅទេ។ ខ្ញុំនិយាយដល់ត្រង់ឆ្នាំ ១៩៧៨ ក្រោយភូមិភាគបូព៌ាបះបោរ។ ភូមិភាគបូព៌ាទិសបានបះបោរហើយបាក់ទ័ព រត់ទៅជ្រកកោននៅក្នុងតំបន់ដែលខ្ញុំកាន់កាប់គឺស្រុកមេមត់និងស្រុកស្នួល ជាពិសេសស្រុកមេមត់។ ទៅដល់ហ្នឹងហើយ នៅកំណត់ខ្ញុំថាជាជនក្បត់ជាតិ ក្បត់បដិវត្តនៅឡើយទេ។ គេកំណត់យកអ្នកបះបោរត្រឹមថ្ងៃទី ២៥ខែឧសភា ឆ្នាំ ១៩៧៨ ជាអ្នកស្នេហាជាតិ។ ជាអ្នកបដិវត្ត។ ឯអ្នករត់ទៅមុនៗ គឺក្បត់ទាំងអស់។ អញ្ចឹងទេ ខ្ញុំនិយាយដោយត្រង់ថា “អញវាយឥឡូវហើយ”។ ទ័ពអញនៅព័ទ្ធពេញហ្នឹង។ ម្យ៉ាងទៀត ដោយសារ ម៉ៅ ភោគ ធ្វើតែពីសតែពាស។ កម្លាំងដែលនៅសេសសល់ពីការបាក់ទ័ពនេះ ប្រមាណជាង ៥០០ ទៅ ៦០០ នាក់ ដឹកនាំដោយលោក សុគន្ធ នាំកងទ័ពនេះទៅចុះចូលជាមួយកងទ័ពហ្នឹង(?)ទៀត ធ្វើឲ្យកម្លាំងភូមិភាគបូព៌ាទិសដែលបះបោរនេះអត់មានកម្លាំងទេ។ អញ្ចឹងទេ ខ្ញុំមានឈ្មោះក្បត់រហូត។ ឥឡូវមានអ្នកចម្រៀងច្រៀងពីកូនក្បត់អង្គការ សំដៅទៅលើម៉ាណែត។ គេនេះមានឈ្មោះក្បត់រហូត។ មានឈ្មោះកូនក្បត់អង្គការ។
(១៧) ទៅថៃ ទៅឡាវ ឬទៅវៀតណាម?
នេះជាការទំលាយលើកដំបូងអំពីអ្វីដែលវាបានកើតជាបន្តបន្ទាប់ ពីសោកនាដកម្មចំពោះខ្ញុំ និងការដែលបាននាំទៅដល់ការរៀបចំ ហើយធ្វើការសម្រេចចិត្តថាត្រូវតែវាយផ្តួលរំលំពួក(ប៉ុល ពត)។ ខ្ញុំមិនរត់ចោលប្រទេសទេ ខ្ញុំសូមជម្រាប … ផ្អែកលើកត្តាប្រវត្តិសាស្ត្រដែលធ្លាប់មានក្នុងរយៈពេលកន្លងទៅ រឿងកាលពី យៀក មិញ អី ឥស្សរអី ខ្ញុំមិនដឹងទេ។ ខ្ញុំនៅតូចណាស់។ ប៉ុន្តែអ្វីដែលខ្ញុំច្បាស់គឺនៅត្រង់ថាឆ្នាំ១៩៧០ តាមការអំពាវនាវនៃរណសិរ្សរួបរួមជាតិកម្ពុជាដែលប្រយុទ្ធរួមគ្នា គឺកងទ័ពវៀតណាមបានមកចូលរួមក្នុងការវាយពួកអាមេរិក វៀតណាមខាងត្បូង និងទាហាន លន់ នល់។ អញ្ចឹងតើឲ្យខ្ញុំទៅថៃឬទៅវៀតណាម ទៅឡាវ? តើទៅដល់ទេ? ទៅមិនដល់ទេ។ ការចាកចេញទាំងទឹកភ្នែករាប់ម៉ឺនតំណក់ និងការឈឺចាប់ដែលពិបាកនឹងនិយាយ … រឿងឈឺចាប់នេះម្ខាង ប៉ុន្តែ(ម្ខាងទៀត)តើខ្ញុំប្រឈមនឹងគ្រោះថ្នាក់អ្វីខ្លះ?
(១៨) ចាត់ថាជាសំណាង ដែលវៀតណាមមិនបានធ្វើបាប
សូម្បីតែលិខិតក៏អត់ហ៊ានប្រាប់ប្រពន្ធថាខ្ញុំទៅណាទេ។ ឥឡូវមានចម្រៀងមួយបទថា សំបុត្រដែលពិបាកសរសេរបំផុត។ តើយើងសរសេរដាក់ថាម៉េច។ គ្រាន់តែកន្លែងហ្នឹងគឺពិបាកសរសេរបំផុតហើយ ដែលប្រាប់ប្រពន្ធថា ពេលនោះខ្លួនកំពុងនៅឯណា។ អត់ប្រាប់បាន ព្រោះនៅពេលសរសេរ ជួនកាលក៏ត្រូវគេបាញ់សម្លាប់ ឬសភាពការណ៍តម្រូវឲ្យទៅខាងលិច ប៉ុន្តែវាត្រូវទៅខាងកើតវិញ។ អញ្ចឹងប្រាប់ថាម៉េច។ នោះហើយជាការយកជីវិតធ្វើដើមទុន។ ទៅដល់វៀតណាមៗ មិនមែនចេះតែជួយយើងទេ។ ខ្ញុំចាត់ទុកថាខ្ញុំមានសំណាង ដែលវៀតណាមមិនបានធ្វើបាបខ្ញុំ។ គេត្រឹមតែចង់ដឹង។ យើងឆ្លងកាត់ប្រទេសដោយមានលិខិតឆ្លងដែន វាគ្រប់គ្រាន់ដើម្បីជាប់ចំណងហើយ ប៉ុន្តែវៀតណាមបានប្រព្រឹត្ត(អនុគ្រោះ)ចំពោះខ្ញុំ។ គេមិនធ្វើអ្វីខ្ញុំទេ …
(១៩)វៀតណាមជួយរៀបចំតំបន់តភ្ជាប់គ្នា ដាក់រូបសំណាកពីការធ្វើដំណើររហូតទៅដល់ Lộc Ninh
រឿងដែលបានកើតជាប្រវត្តិរបស់ខ្ញុំនេះ ខ្ញុំសូមអរគុណសម្ដេចពិជ័យសេនា ក៏ដូចជាឯកឧត្ដម សៅ សុខា ណឹម សុវត្ថិ និងអ្នកស្រាវជ្រាវដទៃទៀត ដែលបានតភ្ជាប់រឿងនេះអោយទៅជារឿងប្រវត្តិសាស្រ្តមួយ ហើយក៏មានខ្សែភាពយន្តមួយ អំពី«ដំណើរឆ្ពោះទៅរកការសង្រ្គោះជាតិ»។ ទេវតាចេះតែជួយ។ នៅពេលដែលយើងទាល់ច្រកមែនទែន ភាសាបារាំងដែលធ្លាប់រៀនចេញមកតែម្ដង។ អ្នកបកប្រែៗ មិនត្រូវ។ តា ទិន ប៊ិញ គាត់ទើបនឹងស្លាប់បីឆ្នាំមុននេះទេ។ សម្លឹងមើលមុខគាត់។ ខ្ញុំគិតថាគាត់ចេះបារាំង។ អញ្ចឹងក៏សាកសួរគាត់ជាភាសាបារាំង។ គាត់ថាចេះ។ យើងសាកល្បងពន្យល់គ្នាជាភាសាបារាំង។ អរគុណខាងមិត្តវៀតណាមដែលបានជួយរៀបចំតំបន់តភ្ជាប់គ្នា ហើយរៀបចំដាក់រូបចម្លាក់សំណាកនានាអំពីការធ្វើដំណើររបស់ខ្ញុំ រហូតទៅដល់ទីតាំង Lộc Ninh។ បើសិនជាទុករូបភាពចាស់ហ្នឹងក៏វាមិនកើតដែរ តែយ៉ាងហោចណាស់ក៏មាននៅក្នុងគំនូរអំពីការរៀបចំ។ ខួបលើកទី៤០ ខ្ញុំបានធ្វើដំណើរឆ្លងកាត់ទៅដល់ខេត្តឥឡូវហ្នឹងហៅខេត្ត Bình Phước កាលពីមុនហៅខេត្ត Sông Bé។
(២០) ជាមនុស្សចិត្តធ្ងន់ក្នុងការសម្រេចចិត្តខាងនយោបាយ
ថ្ងៃនេះ ខ្ញុំបានទម្លាយបន្ថែមនូវអ្វីដែលបានកើតនៅក្នុងព្រឹត្តិការណ៍ ដែលរាប់ទាំងបញ្ចេញឈ្មោះនិងតួអង្គដែលមានការពាក់ព័ន្ធជាមួយសោកនាដកម្មសម្រាប់ជីវិតរបស់ខ្ញុំ។ ពេលខ្លះ ប្រសិនបើខ្ញុំគ្មានការអត់ធ្មត់គ្រប់គ្រាន់ (ស្ថានការណ៍អាចនឹងមានភាពស្មុគ្រស្មាញ)។ មនុស្សមួយចំនួនអាចនឹងធ្វើ(ការអត់ធ្មត់ដូចខ្ញុំមិន)បានទេ។ ដោយសារខ្ញុំជានាយសេនាធិការ ខ្ញុំប្រើកាំភ្លើងខ្លីពីរដើម។ កាំភ្លើង K54 មួយដើមលាក់នឹងចង្កេះនិងកាំភ្លើង K59 មួយដើមនៅក្នុងកាបូប។ នៅពេលកូនស្លាប់នៅនឹងមុខ សុំគេយកទៅកប់មិនបាន ហើយសុំនៅថែទាំប្រពន្ធឆ្លងទន្លេក៏មិនបាននោះ តើមានប៉ុន្មាននាក់ដែលអាចថាទប់ចិត្តបាន? បើសិនជាចិត្តក្ដៅ គឺអាចបាញ់សម្លាប់អាម្នាក់នេះ។ ប៉ុន្តែ បាញ់រួចហើយ តើយើងសម្រេចនូវបុព្វហេតុមួយដែលយើងចង់បានឬអត់?
ខ្ញុំបាននិយាយថា (បុព្វហេតុរំដោះជាតិ)បានចាប់កំណើតតាំងពីពេលដែលខ្ញុំត្រូវគេវះភ្នែកនៅក្នុងខែកញ្ញាឆ្នាំ១៩៧៥ ឯណោះ។ បើទោះបីជាបណ្ដាញរបស់ខ្ញុំមានមិនច្រើន ហើយមួយចំនួនត្រូវគេចាប់ក៏ដោយ ក៏ខ្ញុំមិនក្លាយខ្លូនជាឃាតករដែរ។ ខ្ញុំទទួលស្គាល់ខ្លួនឯងថាជាមនុស្សដែលឆេវឆាវ ប៉ុន្តែការសម្រេចចិត្តខាងនយោបាយ គឺខ្ញុំជាមនុស្សចិត្តធ្ងន់បំផុត។ អ្នកទាំងអស់គ្នាអាចមើលឃើញហើយ តើខ្ញុំមានដែលសម្រេចចិត្តខាងនយោបាយ តាមរបៀបឆេវឆាវពាក់ព័ន្ធនឹងដំណើរផលប្រយោជន៍ជាតិទេ? (ពិតជា)អត់ទេ។ ខ្ញុំទទួលស្គាល់ខ្លួនឯងថាជាមនុស្សឆេវឆាវ ប៉ុន្តែការសម្រេចចិត្តខាងនយោបាយដែលទាក់ទងនឹងជីវិតជាតិគឺមិនឆេវឆាវទេ។ អ្នកដទៃមិនអាចចិត្តធ្ងន់ដូច ហ៊ុន សែន បានទេ។
(២១) ធ្វើរដ្ឋមន្រ្តីការបរទេសអាយុ២៧ឆ្នាំ ឧបនាយករដ្ឋមន្រ្តីអាយុ២៩ឆ្នាំ និងនាយករដ្ឋមន្រ្តីពីអាយុ៣២ឆ្នាំ
ដូច្នេះហើយបានជាខ្ញុំអាចឈរជើងក្នុងហ្វូងអ្នកនយោបាយ។ ខ្ញុំអាយុ ២៦ឆ្នាំ ពេលមកកាន់រដ្ឋអំណាច រដ្ឋាភិបាល។ ជារដ្ឋមន្រ្តីការបរទេសត្រឹមតែអាយុ ២៧ឆ្នាំ ដែលថ្នាក់ដឹកនាំដទៃទៀតមានអាយុ ៤០ ឬ៥០ និង៦០ឆ្នាំ។ មានរដ្ឋមន្រ្តីមួយចំនួនមកពីភាគខាងជើងវៀតណាមហៅខ្ញុំថា ជារដ្ឋមន្រ្តីមិនទាន់បាត់ធុំក្លិនទឹកដោះគោ។ ប៉ុន្តែខ្ញុំមិនខ្វល់ទេ។ ដោយសារតែរឿងខ្ញុំជម្នះបាននូវបញ្ហាទាំងអស់នោះហើយ បានជាឥឡូវនេះការតែងតាំងមិនចាំបាច់សួរអាយុទេ។ នៅក្នុងពេលដែលខ្ញុំធ្វើរដ្ឋមន្រ្តីការបរទេសនៅអាយុ ២៧ឆ្នាំ មិនទាន់គ្រប់ ២៧ឆ្នាំទេ ២៦ឆ្នាំកន្លះ។ អាយុមិនទាន់ដល់ ២៩ឆ្នាំ ធ្វើឧបនាយករដ្ឋមន្រ្តីទៅហើយ។ អាយុ៣២ឆ្នាំធ្វើនាយករដ្ឋមន្រ្តី។
(២២) ត្រូវការពេលប្រមាណ១០ឆ្នាំទៀត ទើបអាចផ្សាយកំណត់ត្រាហេតុការណ៍ពីឆ្នាំ១៩៧៧ ដល់២០០៥
រឿងរ៉ាវបានកន្លងផុត។ យើងមិនអាចនិយាយពីអតីតកាល ហើយទៅដូរអតីតកាលកើតទេ។ គ្រាន់តែថាតើយើងហ៊ានបញ្ចេញឬមិនហ៊ានបញ្ចេញអតីតកាលទាំងនោះ? សៀវភៅនេះ (ប្រហែលត្រូវការពេល)ប្រមាណជា១០ឆ្នាំទៀត ទើបខ្ញុំឲ្យបញ្ចេញ។ (អ្វីដែលមានកត់ត្រា)នៅទីនេះ វាសាំញ៉ាំ ស្មុគស្មាញ ចាក់ស្រេះ។ ខ្ញុំបាននិយាយវាចាប់ពីឆ្នាំ១៩៧៧ រហូតមកដល់ឆ្នាំ២០០៥ ដែលរាប់បញ្ចូលទាំងបញ្ហាធម្មនុញ្ញបន្ថែមបោះឆ្នោតជាកញ្ចប់ តើមានរឿងអីកើតឡើង? វានៅមិនទាន់ដល់ពេលវេលាដែលត្រូវផ្សព្វផ្សាយសៀវភៅនេះនៅឡើយទេ។ ប៉ុន្តែខ្ញុំបានបញ្ជូនឲ្យសម្ដេចពិជ័យ មួយច្បាប់ សម្ដេច ម៉ែន សំអន មួយច្បាប់ និង ណឹម សុវត្ថិ មួយច្បាប់។ ជូនទៅ កែវ បាភ្នំ មួយច្បាប់។ ខ្ញុំបាញ់ជា PDF ទៅ។ មិនទាន់អនុញ្ញាតឱ្យមានការផ្សព្វផ្សាយទេ។ អាចប្រើជាឯកសារយោង។
(២៣) ជីវិតដ៏ផុយស្រួយ … ទឹកភ្នែករមៀលចូលស្លាបព្រាបាយ
រឿងរ៉ាវទាំងឡាយមិនតូចទេ។ ជារឿងធំ។ ប៉ុន្តែខ្ញុំបានឆ្លងផុតនូវឧបសគ្គទាំងឡាយ។ ជីវិតរបស់ខ្ញុំពិតជាផុយស្រួយ។ ខ្ញុំនិយាយរឿងទៅដល់វៀតណាម។ វៀតណាមឱ្យបាយស៊ី។ ខ្ញុំនៅចាំ។ ពេលដែលលើកស្លាបព្រា ដើម្បីញាត់បាយទៅក្នុងមាត់ ទឹកភ្នែកបានហូរធ្លាក់ទៅក្នុងស្លាបព្រា។ ដោយសារអី? (ដោយសារនឹកទៅដល់)ប្រពន្ធដែលពោះធំនៅក្នុងប្រទេស។ ប្រជាជនកំពុងតែត្រូវគេសម្លាប់និងអត់ឃ្លាន។ មកដល់ពេលនេះ អ្នកដែលទៅនៅជាមួយខ្ញុំទាំងប៉ុន្មាន ជាមេដោះក្ដីសម្រាប់កូនៗរបស់ខ្ញុំៗ តែងប្រាប់ថាកុំអោយកើតមានស្ថានភាពដូចខ្ញុំឱ្យសោះ “ពេលពុកលើកស្លាបព្រាច្រកបាយក្នុងមាត់ ទឹកភ្នែកហូរធ្លាក់ចូលក្នុងស្លាបព្រា។ ដោយសារអី? នឹកដល់ម៉ែកូនឯងកំពុងតែមានផ្ទៃពោះ នឹកដល់ប្រជាជនកម្ពុជាដែលកំពុងត្រូវគេសម្លាប់ ត្រូវអត់ឃ្លាន”។ ត្រូវយល់ទៅដល់អារម្មណ៍អ្នកដែលមកនៅជាមួយយើង។ គ្នាមានប្ដី មានកូននៅឯផ្ទះ មានម្ដាយចាស់នៅឯផ្ទះ។ យើងត្រូវជួយអ្នកដែលមកនៅជាមួយនិងផ្ដល់ឱ្យទៅអ្នកនៅផ្ទះផង។ ដោយសារដិតដាមទៅដោយអារម្មណ៍ឈឺចាប់ ដែលធ្លាប់បានធ្លាក់មកលើខ្លួននោះហើយ ទើបត្រូវយកបទពិសោធន៍នេះដើម្បីជួយទៅដល់អ្នកដទៃ។
(២៤) ការលំបាកនិងពលីកម្ម បានផ្តល់ផលដល់ជំនាន់ក្រោយ
រឿងរ៉ាវទាំងនេះបានកើតមកចំពោះខ្ញុំ។ ប៉ុន្តែវាជាកុសលមួយដែរ ដែលផ្ដល់ឱ្យខ្ញុំនូវការយល់ដឹងនិងអាចបង្កើតនូវស្ថានភាពធ្វើឱ្យជីវិតរបស់ខ្ញុំមិនឃ្លាតឆ្ងាយពីអតីតកាល។ ទោះបីថាប្រឹងបំភ្លេចវា ក៏ប៉ុន្តែបំភ្លេចបាននៅក្នុងចំណុចណា(មួយចំនួន) ហើយក៏បំភ្លេចមិនបាននូវចំណុចណា(មួយចំនួន)។ អ្វីដែលជាបទពិសោធន៍នៃការឈឺចាប់ ក្រលំបាក មកដល់ពេលនេះ យើងត្រូវបកស្រាយពីជីវិតអ្នកក្ររបៀបម៉េច។ ខ្ញុំគិតថា អ្នកដែលទទួលផលក្នុងជំនាន់ក្រោយមានសំណាង ប៉ុន្តែយើងក៏ត្រូវមានកាតព្វកិច្ចឱ្យពួកគេទទួលបានផលពីសំណាង ពីការលំបាក ពីពលីកម្មរបស់យើង។
(២៥) ការលះបង់ដែលបានជាផលប្រយោជន៍សម្រាប់មនុស្សកម្ពុជា
រឿងដែលបានតភ្ជាប់ពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ១៩៧៧ រហូតមកដល់ពេលនេះ មិនមែនគ្រាន់តែត្រឹមថ្ងៃទី ២៩ ខែធ្នូ ១៩៩៨ នោះទេ។ វាបានតភ្ជាប់មកដល់បច្ចុប្បន្ននេះតែម្ដង។ ពីប្រទេសមួយដែលពេញដោយភាពខ្ទេចខ្ទាំ អំពើប្រល័យពូជសាសន៍ មកជាប្រទេសមួយដែលកំពុងតែឈានឆ្ពោះទៅចាកចេញផុតពីប្រទេសអភិវឌ្ឍតិចតួច ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឈានឆ្ពោះទៅមានការអភិវឌ្ឍខ្ពស់ ប្រាក់ចំណូលខ្ពស់ និងអភិវឌ្ឍសម្រាប់ឆ្នាំ២០៥០។ ខ្ញុំមិនគិតថា ការលះបង់របស់ខ្ញុំ វាមិនគ្រាន់តែជាផលប្រយោជន៍របស់ខ្ញុំ តែវាជាផលប្រយោជន៍សម្រាប់មនុស្សទាំងអស់។ ខ្ញុំមិនច្រណែនជាមួយនរណាទេ។ ខ្ញុំអត់សុំអ្វីក្រៅតែពី “ទទួលយកនូវការពិតមួយ” តែប៉ុណ្ណឹង …។
(២៦) មានតែរូបថតស្តីពីការបង្កើតអង្គភាពទ័ព ១២៥ តែរកភាពយន្តឯកសារមិនឃើញ
ខ្ញុំនិយាយថ្ងៃនេះតែម្ដង។ រូបថតដែលយើងមើលព្រឹកមិញនៅខាងក្រៅ រូបហ្នឹងបង្ហាញពីការបង្កើតកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ថ្ងៃទី ១២ ខែឧសភា ឆ្នាំ១៩៧៨ និងដែលបានដាក់ជាឈ្មោះថាអង្គភាព ១២៥ មិនមែនជារូបថ្មីទេ។ (រូបនេះបាន)បញ្ជូនមកតាំងពីឆ្នាំ ១៩៨២–១៩៨៣ ប៉ុន្តែពេលនោះ មិនមានអ្នកណារវល់ជាមួយនឹងកត្តាប្រវត្តិសាស្រ្តបែបនេះទេ។ ខ្ញុំទុកវាចោលទៅ។ ខ្ញុំនៅស្ដាយខ្សែភាពយន្ត(ឯកសារ) ពេល បង្កើតកម្លាំងជាច្រើនកងវរសេនាតូច។ ផ្គុំគ្នា មានថតជាខ្សែភាពយន្ត(ឯកសារ) ក៏ប៉ុន្តែយើងស្វែងរកពីមិត្តវៀតណាមមិនបាន។ មិនដឹងថានៅកន្លែងណា។ នៅយោធភូមិភាគទី៧ ឬនៅអគ្គស្នងការនយោបាយកងទ័ពវៀតណាម។ ប៉ុន្តែយើងមាននៅសល់រូបថត។ នោះហើយជាតឹកតាងនៃតួអង្គដែលបានបង្កើត។ ខ្ញុំសូមបញ្ជាក់ពីថា តើដំណើររឿងនៃការបង្កើតកម្លាំងប្រដាប់អាវុធនេះវារបៀបម៉េច។ ត្រឹមប៉ុណ្ណឹងចុះ។ ខ្ញុំស្នើឱ្យបញ្ចប់ការផ្សាយបន្តផ្ទាល់ រួចហើយខ្ញុំចាប់ផ្ដើមចូលឧទ្ទេសនាមទៅតាមចំណុចខ្លះដែលសំណាក់សម្ដេចពិជ័យសេនា បានដាក់ចេញជាសំណួរនិងបានបញ្ជូនមកឱ្យខ្ញុំ។ ខ្ញុំក៏ប្រឹង(ឆ្លើយបំភ្លឺ)តាមរយៈប៊ិចឌីជីថលផង ហើយក៏បានមកបញ្ចេញនៅថ្ងៃនេះ។ ឥឡូវសូមផ្អាកការផ្សាយបន្តផ្ទាល់។ អាចអនុញ្ញាតឱ្យថតទុក ប៉ុន្តែមិនអនុញ្ញាតឱ្យមានការបញ្ចាំង៕
***********
Selected Comments Samdech Techo Hun Sen,
On the occasion of the 46th anniversary of the Day of Remembrance on the Road to the Overthrow of the Pol Pot Genocidal Regime, June 20, 1977-2023
[Unofficial Translation]
(1) Propose to study with a lawyer on the establishment of military history law
I would like to address the five requests of Samdech Pichey Sena Tea Banh. In principle, I agree, but the third point regarding the proposed law on military history, I suggest studying with lawyers to see if we can get on with it. Issuing a sub-decree on the establishment of military historical sites is possible. Request for the construction of the win-win monument – should any provinces wishes to, we can do it and each province should do it because it is going to be a place where people can rest and relax, more importantly, it is not too expensive. We can do it. (It will be) a place where people can exercise and bring their children to relax […]
(2) Organize the military history zone 1, zone 2; study from beginning to end about military history
The organization of military historical sites in Zone 1 and Zone 2 is also possible. We can study a little more broadly. Our country’s military situation is not just about fighting the Khmer Rouge. The military history of our country began after the coup of March 18, 1970. Should we expand the study to cover the whole aspect of the war? All of this leaves the possibility for the Commission to continue. We want to talk from beginning to end about the military situation in Cambodia, and the history of the emergence of the armed forces, which is the core of the current force, that began on May 12, 1978, which this year marks the 45th anniversary. All points require agreement with all studies. (Historic) framework (of the Armed Forces in) our country is rarely a match to others. Cambodia was a country with a many control areas and different armed forces, after which we have united them […]
(3) Should I not get out to find a way to liberate the nation, what would happen?
The question to ask is, if I did not decide to do this (escape to Vietnam to organize forces to fight the genocide) then what would happen next? […] I can only confirm two points. First, if I did not decide to do so – (revolting, escaping, organizing forces against the Pol Pot regime), I do not know what will happen next, because I could have been really dead. We cannot ask for survival or for the rights and freedoms from the Khmer Rouge’s Pol Pot. I have no way of knowing whether everything that I have told you about was going to happen or not? Or whether there was going to be another Hun Sen characters? […] secondly, I can say that from June 20, 1977 to the present, I have been present in every event, big or small. I have been in all (national) events […]
(4) The answer of the commander at Koh Samraong/Koh Chrouk, September 1974, raised suspicions
I began to have doubts about the Khmer Rouge (ideology and policy) in September 1974. The suspicion arose when my forces were sent to defend Koh Samraong in the upper part (of the city) of Kampong Cham. I brought my concern to the commander (regarding the shelling from the Lon Nol force that caused destruction to the people’s houses). His answer took me by surprise and cast doubt (about the regime’s intentions). He replied to me, “well, that is a good thing. After the liberation, there will be no rich, no poor, no big house, no small house.” I was thinking, what would happen? […] I have doubts whether this is a mistake which comes from upper or lower class [..] we were all hostages of war. We cannot go anywhere. At that time, in Cambodia as a whole, everyone was the hostage of the war […]
(5) September 1975 – started a weak network at P2 Hospital
We have no third choice. We began to suspect the name 870 or the number 870. We also had doubts about who Pol was […] I had my eyes operated in September 1975. At that time, I was in putting together the secret forces at P2 Hospital (among those who) were in the hospital together. Some of my friends who used to be soldiers in the same place and all of them are close friends went to the hospital together. We could organize but not yet a strong network […] I have 4 options. First, I might use the military force at hand. This regiment had more than 2,000 men and was very strong. From that generation, it was said that good forces were mostly in the district armies. The regional forces were well armed, but the soldiers were not so good. The second option was to withdraw and reorganize the resistance. The third option was to do nothing, and let the Khmer Rouge do whatever they wanted. The fourth option is to commit suicide. Eventually I took the second option – leaving […]
(6) The decision to leave made at Wat Tambe while studying politics on June 18, 1977
The decision to leave (the regime to organize struggle) was made at Wat Tambe when I went to a political course on June 18, 1977 […] the person who taught the course was the present day HE Ouk Bun Chhoeun. Let me address His Excellency Ouk Bun Chhoeun by name because the movie has been released too. Those who asked the question who was the one asking (me) “if I have the ability to build my wife to become a proletariat – a working class?” It is the present His Excellency Ouk Bun Chhoeun. It’s time to reveal […] someone asked, “whether he was dead or is still alive?” I said, “he lives and I let him (work) in the time of the People’s Republic of Kampuchea and the State of Cambodia. I had him as the Minister of Justice. Now he is the chairman of the National Assembly’s legislative committee.”
(7) Was there a connection between the question on the wedding day to my wife’s labor in the field
In the film, I only addressed him the deputy district chief, but the real character is HE Ouk Bun Chhoeun […] I got married on January 5. On the 6th (of January), we left and on January 08 we arrived at my work place. On the 12th (of January), my wife was separated from me. A medical staff, she had to work on rice field levees. Is this a response to the question, “can comrade build your wife into a working class?” I had the taste of separation from my parents, grandparents, siblings, and on January 12, 1976, the separation from the newly married wife. I kept wondering if there was a connection between the question on the wedding day and the way they discipline my wife […]
(8) Those rebelled before 25 May 1978 were regarded traitors to the revolution
The day before, HE Ouk Bun Chhoeun attended the 45th anniversary of the establishment of the Cambodian National Salvation Army. I did not know he was there. I was talking up to the year 1978 after the Eastern Zone uprising. The Eastern Zone rebelled and fled to take refuge in the areas that my force occupied – Memot and Snuol districts, especially Memot district. Until then, I was still defined as a traitor to the revolution. They regarded insurgents by May 25, 1978 as patriots or revolutionary. As for those who escaped before that date were regarded as traitors […] as for the historical factors that existed in the past – the story of Viet Minh or Issara force, I had no idea. I was very young. But what I was sure of was that in the 1970s, responding to the appeal of the Kampuchean National United Front, the Vietnamese army came together to attack the Americans, the South Vietnamese and Lon Nol soldiers. On that note, where could I go? to Thailand? to Laos? or to Vietnam? […]
(9) Memories of events from 1977 to 2005 go public in ten years I said that (the cause of national liberation) came to me when I had my eye surgery in September 1975. Although my network was small and some were captured, I did not become a murderer. I recognized myself as an aggressive person, but when it came to political decision, I am the most serious person […] we cannot talk about the past and go to the past to change it. It is a matter of whether we dare to reveal those pasts or not? This book (- the transcript of my audio notes would probably take about 10 years) to release. (What is recorded) here (indicated things that) are complicated. I recorded my memories of events from 1977 until 2005, which included additional constitutional issues of package elections, what had happened? It is not yet time to publish this book […]./.