Grand News Asia Close

សារសម្លេង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្តីពីការរៀបចំការឧបត្ថម្ភគាំទ្រ ការបញ្ជូនស្បៀង និងសំភារៈ ទៅអោយទ័ពជួរមុខ

ដោយ៖ Morm Sokun ​​ | ថ្ងៃអង្គារ ទី៥ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានជាតិ សម្រង់ប្រសាសន៍ 1043
សារសម្លេង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្តីពីការរៀបចំការឧបត្ថម្ភគាំទ្រ ការបញ្ជូនស្បៀង និងសំភារៈ ទៅអោយទ័ពជួរមុខ សារសម្លេង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្តីពីការរៀបចំការឧបត្ថម្ភគាំទ្រ ការបញ្ជូនស្បៀង និងសំភារៈ ទៅអោយទ័ពជួរមុខ

CMF:

ជូនឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំជាតិ និងក្រោមជាតិទាំងអស់!

ជាដំបូង ខ្ញុំសូមអរគុណចំពោះស្មារតីរួបរួមគ្នាជួយឧបត្ថម្ភគាំទ្រ ជួយសំរួលដល់ប្រជាពលរដ្ឋជាជនភៀសខ្លួនដែលរងគ្រោះដោយសង្គ្រាម ក៏ដូចជាកងទ័ពរបស់យើងដែលពលីនិងរបួស ក៏ដូចជាប្រជាពលរដ្ឋជាពលករចំណាកស្រុកដែលវិលត្រឡប់មកពីប្រទេសថៃទ្រង់ទ្រាយធំ។

នៅក្នុងដំណាក់កាលនៃការឈប់បាញ់ មកដល់ម៉ោងនេះ មិនទាន់មានស្ថិរភាពនៅឡើយទេ។ ស្ថានភាពនៅផុយស្រួយបំផុត។ ខ្ញុំមិនហាមឃាត់ទេ ចំពោះការចង់ជួយឧបត្ថម្ភគាំទ្រដល់កងទ័ព ដូចជាការបញ្ជូនស្បៀងនិងសំភារៈ ទៅអោយទ័ពជួរមុខ ប៉ុន្តែ (១) សូមកុំរៀបចំតាមរបៀបដូចពេលយើងមានសន្តិភាព។ មិនគួរអោយមានគណៈប្រតិភូទៅទេ។ ទោះបីជានៅក្រោយក្តី ឬទៅមិនដល់ជួរមុខក្តី។ ទី១៖ សូមហាមដាច់ខាតមិនអោយទៅដល់ជួរមុខទេ។ ថ្នាក់ដឹកនាំយើងបានហាមហើយ។ យើងបានដាក់បទបញ្ជាហើយ។ វានាំអោយមានភាពច្របូកច្របល់ និងហានិភ័យ។ ទី២៖ ការនេះពាក់ព័ន្ធនឹងការលាក់ការកងទ័ពរបស់យើង

(២) ចំណុចមួយទៀត (សង្កេតឃើញថាក្នុង)ការបញ្ជូនស្បៀង ថ្នាក់ដឹកនាំជាតិនិងខេត្តខ្លះ តែងចង់ទៅសួរសុខទុក្ខបងប្អូននៅជួរមុ​ខ ទោះបីជាមានការរៀបចំនៅខាងក្រោយ ឬនៅខេត្តក៏ដោយ។ ខ្ញុំសូមថា បើអាច មិនគួរទៅជាគណៈប្រតិភូនៅពេលនេះទេ។ (ស្ថានការណ៍អមិត្ត)មិនទាន់ចប់ទេ។ បើសិនជាយើងទៅ គឺអាចតម្រូវអោយមេបញ្ជាការជួរមុខចុះមកទទួល។ ឧទាហរណ៍ ឯកឧត្តម នាក់ វង្ស មកទទួល ជាដើម។ លក្ខខណ្ឌនេះ មានបញ្ហាពីរ។ បញ្ហាទី១ គឺអាចសុវត្ថិភាពរបស់គាត់។ ចុងក្រោ​យនេះ ខាងទាហានថៃ ព្យា​យាមវាយប្រហារទៅលើមេបញ្ជាការដោយប្រើដ្រូន … រកឡាន រកទីតាំងស្នាក់ ដើម្បីបាញ់មកលើមេបញ្ជាការរបស់យើង។ យើងមិនចង់អោយមេបញ្ជាការរបស់យើងចេញទៅទទួលឥវ៉ាន់នៅកន្លែងណាទេ ក្នុងដំណាក់កាលនេះ។

(៣) បញ្ហាទី២ សូមកុំទៅទីតាំងជួរមុខរបស់កងទ័ព។ បងប្អូនខ្លះខ្លាចថាឥវ៉ាន់មិនទៅដល់ជួរមុខ។ ពិតណាស់ ឥវ៉ាន់ពីក្រោយ១០០ ទៅដល់មុខ១០០ គ្រប់គោលដៅ ស្មើគ្នាទាំងអស់។ គេមានការបែងចែកការផ្គត់ផ្គង់ទៅខាងមុខបានច្រើន។ សូមទុកអោយកងទ័ពធានាក្នុងការបែងចែក។ កន្លងទៅ ថ្នាក់ដឹកនាំកងទ័ព ក្រសួងការពារជាតិ កងទ័ពជើងគោក សហការជាមួយខេត្តព្រះវិហារ ឧត្តរមានជ័យ បានបែងចែកទៅដល់ហើយ។ កន្លែងខ្លះយឺត កន្លែងខ្លះបានតិចបានច្រើន តែយើងធានាការប្រយុទ្ធរបស់យើង។ សូមកុំបង្ខំចូលទៅដល់ទីតាំងកងទ័ពនាំអោយមានគ្រោះថ្នាក់ … សូមអោយមានការយោគយល់។

(៤) បើទៅ បើចង់ជួយ គួរចាត់តំណាងបញ្ជូនទៅអោយខាងកងទ័ព។ អង្គភាពណា អ្នកណាធ្វើ អោយគេមកយក ហើយបែងចែកចុះ ជាជាងយើងលើកគណៈប្រតិភូទៅសួរសុខទុក្ខម៉ោងនេះ។ ទាហានយើង មិនអាចចល័តមកទទួលទេ។ ដោយសារទី១ យើងអនុវត្តបទឈប់បាញ់ មិ​នអាចចល័តចុះឡើង។ ទីពីរ ទា​ហាន​នៅកាន់កាំភ្លើងជួរមុខ អត់ដឹងម៉ោងណាផ្ទុះទៀតទេ។ ទីបី មេបញ្ជាការត្រូវនៅជាប់ជាមួយទាហានជួរមុខ និងលាក់ការខ្ពស់វត្តមាន​ទីតាំងមេបញ្ជាការ។ មិនចង់អោយចេញមុខ តែគាត់ត្រូវចេញមកទទួល។ ទៅវិញគឺគេអាចដឹងទាំងអស់។ ទៅណាចូលកន្លែងណា វានាំអោយមានការលំបាក។

ខ្ញុំសូមឱ្យការយោគយល់ពីឯកឧត្តម លោកជំទាវ និងណែនាំទៅគណៈប្រតិភូគ្រប់ថ្នាក់ កុំទៅ​ជួរមុខ និងកុំព្យា​យាមជួបជាមួយមេដឹកនាំកំពូលដែលដឹកនាំប្រយុទ្ធនៅជួរមុខពេលនេះ។ ចាំពេលសភាពការណ៍ចប់ យើងដោះស្រាយបទឈប់បាញ់ អោយមានស្ថិរភាព បងប្អូនទៅជួបទាំងអស់គ្នាទៅ គឺពេលដែលយើងមានសន្តិភាពច្បាស់​លាស់ថាមិនផ្ទុះការប្រយុទ្ធទៀត។ ក្នុងពេលឥឡូវ មានហានិភ័យខ្ពស់សម្រាប់ប្រតិបត្តិការ អាយុជីវិតរបស់កងទ័ពយើង ក៏ដូចជាមេទ័ពយើង។

(៥) ខ្ញុំមិនហានឃាត់ស្មារតីស្រលាញ់កងទ័ព និងគាំទ្រកងទ័ព(របស់បងប្អូន)ទេ។ ខ្ញុំមិនហាមឃាត់ការបញ្ជូនឥវ៉ាន់ទៅអោយទេ ប៉ុន្តែសូមកុំធ្វើដូចកាលពីមុនផ្ទុះសង្គ្រាម គឺពេលសន្តិភាព។ ឃើញបងប្អូនខ្លះ មិនថាថ្នាក់ដឹកនាំយើង​ទេ ទាំងប្រជាជនធម្មតា ចង់បុកទៅកន្លែងដូចមុន យកទៅដល់វរៈនេះវរៈនោះ … សូមហាមមិនឱ្យទៅ/ធ្វើតែម្ដង។ សូម្បីតែការទាមទារមេបញ្ជាការចុះមកទទួល គឺសុំយោគយល់ពួកគាត់ផង ព្រោះគាត់នៅឈរបញ្ជានៅមុខ។ បើសិនមានផ្ទុះអាវុធ គាត់មកក្រោយ គឺពិបាកត្រឡប់ទៅដឹកនាំបញ្ជាវិញ។ មួយទៀត គឺមានហានិភ័យសម្រាប់គាត់។ បើសិនជាគេដាក់គោលដៅរកឃើញ នោះជាការធ្វើឱ្យគ្រោះថ្នាក់ដល់មេទ័ពរបស់យើង។ ខ្ញុំសុំអោយអនុវត្តន៍ការងារនេះអោយបានហ្មត់ចត់។ សូមណែនាំបន្ត៕

អត្ថបទទាក់ទង