Grand News Asia Close

សម្តេចធិបតី ជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ពាក់ព័ន្ធ​នឹងការ​វិវត្តនៃស្ថានការណ៍គួរឱ្យព្រួយបារម្ភ នៅភូមិព្រៃចាន់

ដោយ៖ Morm Sokun ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ព័ត៌មានជាតិ 1055
សម្តេចធិបតី ជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ពាក់ព័ន្ធ​នឹងការ​វិវត្តនៃស្ថានការណ៍គួរឱ្យព្រួយបារម្ភ នៅភូមិព្រៃចាន់ សម្តេចធិបតី ជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ពាក់ព័ន្ធ​នឹងការ​វិវត្តនៃស្ថានការណ៍គួរឱ្យព្រួយបារម្ភ នៅភូមិព្រៃចាន់

នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ខ្ញុំបាន​ជួប​ពិភា​ក្សា​តាមទូរសព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ពាក់ព័ន្ធនឹង​ការវិវត្ត​នៃស្ថាន​ការណ៍គួរឱ្យព្រួយបារម្ភ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រហូតដល់មានការប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលរបស់កម្ពុជា ដែលបាន​បណ្តាល​ឱ្យមាន​ការរង​របួសជាច្រើននាក់។

ដោយស្ថានការណ៍នៅថ្ងៃនេះបន្តវិវត្តគួរឱ្យព្រួយបារម្ភទៀត ខ្ញុំបានស្នើឯកឧត្ដម Anwar Ibrahim ធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីបន្ធូរភាពតានតឹងរវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលកម្ពុជា ដោយឱ្យរក្សាស្ថានភាពដដែល កុំអោយមានការរាយបន្លាលួសបន្ថែម ឬធ្វើសកម្មភាព​ណាមួយ​ដែល​ពង្រីក​វិសាលភាពនៃជម្លោះ និងរង់ចាំដំណោះ​ស្រាយ​បញ្ហា​ព្រំដែន​ពីគណៈកម្មការចម្រុះព្រំដែន (JBC) នៅពេលខាងមុខ ស្របតាម​ការឯកភាពគ្នារវាងភាគីកម្ពុជា និងថៃក្នុង​កិច្ចប្រ​ជុំពិសេស​គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ៕

អត្ថបទទាក់ទង