Grand News Asia Close

លោក ពូទីន ផ្ញើសារអបអរប្រធានាធិបតីចិន ស៉ី ជិនពីង ក្នុងឱកាសខួបឈានចូលវ័យ៧០ឆ្នាំ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 113
លោក ពូទីន ផ្ញើសារអបអរប្រធានាធិបតីចិន ស៉ី ជិនពីង ក្នុងឱកាសខួបឈានចូលវ័យ៧០ឆ្នាំ លោក ពូទីន ផ្ញើសារអបអរប្រធានាធិបតីចិន ស៉ី ជិនពីង ក្នុងឱកាសខួបឈានចូលវ័យ៧០ឆ្នាំ

(FN-មូស្គូ)៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានធ្វើការស្ងើចសរសើរចំពោះលោក ស៉ី ជិនពីង ដែលរូបលោកបាន​ហៅថាជា «មិត្តសម្លាញ់» ក្នុងសារជូនពរមួយ ដើម្បីអបអរឱកាសខួបឈានចូលវ័យ៧០ឆ្នាំ របស់លោកប្រធានាធិបតីចិន។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣។

លោក ពូទីន បានប្រាប់លោក ស៉ី ជិនពីង យ៉ាងដូច្នេះថា «អ្នកបានខំប្រឹងប្រែងជាខ្លាំង ដើម្បីលើកកម្ពស់ភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាង​ប្រទេសរុស្ស៉ីនិងចិន ដែលប៉ុន្មានឆ្នាំចុងក្រោយនេះបានមើលឃើញ កិច្ចសហប្រតិបត្តិការកាន់តែស៉ីជម្រៅ។ នៅក្រោមការដឹកនាំរបស់អ្នក សាធារណរដ្ឋប្រជាមានិតចិន សម្រេចបាននូវជោគជ័យអស្ចារ្យជាច្រើន ដោយសេដ្ឋកិច្ចកំពុងបង្ហាញកំណើនឋិតថេរ សុខុមាលភាពរបស់​ប្រជាជនក៏កាន់តែល្អប្រសើរ ហើយគោលជំហររបស់ទីក្រុងប៉េកាំងនៅលើពិភពលោក កាន់តែរឹងមាំខ្លាំងឡើងៗ។»

គួរបញ្ជាក់ថា មេដឹកនាំនៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធនឹងគ្នា ខណៈទីក្រុងមូស្គូ ដែលត្រូវក្រុមលោកខាងលិចព្រួតគ្នាដាក់ទណ្ឌកម្ម និងព្យាយាមធ្វើ​ឱ្យនៅឯកោ ដោយសារតែវិបត្តិសង្រ្គាមនៅអ៊ុយក្រែន បានងាកមករកទីក្រុងប៉េកាំងកាន់តែខ្លាំង។ កាលពីខែមីនា ឆ្នាំនេះ លោក ស៉ី បានធ្វើដំណើរទៅដល់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាផ្ទាល់ជាមួយលោក ពូទីន ដែលជាលើកដំបូងចាប់តាំងពីសង្រ្គាមឈ្លានពាន​របស់រុស្ស៉ី បានផ្ទុះឡើងនៅអ៊ុយក្រែន៕

អត្ថបទទាក់ទង