Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជានិងប្រគល់សញ្ញាបត្រដល់សិស្សវិជ្ជាជីវៈតុលា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ សម្រង់ប្រសាសន៍ 236

CNV:

សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី‌‌!
ឯកឧត្តម លោកជំទាវ អគ្គរដ្ឋទូត អគ្គរាជទូត
ប្រិយមិត្តបរទេសទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ​!
សូមគោរពមន្ត្រីយុត្តិធម៌ ក៏ដូចជានិស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ។

ធ្វើពិធី២ រួមគ្នាតែមួយ

ថ្ងៃនេះយើងធ្វើពិធី២រួមគ្នា។ ទី១ ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌ ទី២ ការប្រគល់សញ្ញាបត្រជូនសិស្សចៅក្រម ដែលខ្ញុំសុំហៅថាសិស្សខាងផ្នែកយុត្តិធម៌តែម្ដង កុំឱ្យវាពិបាករៀបរាប់ក្រែងវាមិនអស់។ សូមបញ្ជាក់ផងដែរថា ហេតុអីបាននិស្សិតនៅសាលាដទៃទៀតទទួលសញ្ញាបត្រនៅក្នុងកន្លែងល្អៗ ប៉ុន្តែដល់មន្ត្រីយុត្តិធម៌នៅកន្លែងកណ្ដាលវាល? បញ្ហាវាមិនមែនអ្វីក្រៅពីការសម្ពោធអគារនេះឡើយ។ បើសិនជាបំបែកកម្មវិធីជា២ គឺខាតពេល។ បើអញ្ចឹងស្រុះស្រួលគ្នាថាយើងសម្ពោធអគារនេះផង យើងចែកសញ្ញាបត្រផង។ ដូច្នេះហើយកុំគិតថា ជំនាន់នេះពេលដែលទទួលសញ្ញាបត្រ អោយទទួលនៅកណ្ដាលវាល។ មិនមែនអញ្ចឹងទេ។ យើងចង់ទៅរកទីកន្លែងណាដែលមានម៉ាស៊ីនត្រជាក់ ក៏យើងធ្វើទៅបានដែរ ក៏ប៉ុន្តែយើងមានការចាំបាច់សម្ពោធអគារសម្រាប់ការបណ្ដុះបណ្ដាលមន្ត្រីយុត្តិធម៌នៅទីនេះ។

(១) យុវជននិងស្ថាប័ននានា កាប់ព្រៃកុំអោយខ្មែរក្រហមជ្រៀតបាញ់ផ្លោងចូលក្រុងភ្នំពេញ

ខ្ញុំមានការរីករាយដែលបានចូលរួមចំណែកតាំងពីដើមរហូតមកដល់ពេលនេះ។ កន្លែងនេះជាកន្លែងដែលខ្ញុំធ្លាប់មកស៊ីឪឡឹកនៅឆ្នាំ១៩៨៨។ ពេលនោះ ក្រុមអ្នកដាំឪឡឹកត្រូវបានឯកឧត្តម ថោង ខុន បញ្ជូនមក។ កន្លែងនេះគឺជាកន្លែងដែលខ្មែរក្រហមចូលមក(លាក់ខ្លួន)។ យើងបានបញ្ជូនយុវជនពីទីក្រុងភ្នំពេញមកកាប់(ព្រៃ)។ ស្ថាប័ននានាសុទ្ធតែមាន(ការបែងចែក)កន្លែងកាប់ព្រៃដើម្បីកុំឱ្យខ្មែរក្រហមជ្រៀតចូលនិងបាញ់ចូលទីក្រុងភ្នំពេញ។ នេះជាសង្កាត់ព្រែកតាសេក។ បើទៅជាប់នឹងមាត់(ព្រែកឬទន្លេ?) នេះខាងមុខកំពូល ម្ខាងពញាឮ។ ត្រង់ហ្នឹងមានម៉ារីនមួយ(គ្រឿង)លិច។ ខ្ញុំនៅចាំច្បាស់កន្លែងដែលមកស៊ីឪឡឹក។ ពីដើមកន្លែងហ្នឹងមិនមែនជាកន្លែងដែលមានអគារអញ្ចឹងទេ។ វាខុសអំពីស្ថានភាពនេះ។ ឥឡូវ បើទោះបីថាឆ្ងាយបន្តិចសម្រាប់និស្សិតរបស់យើង ប៉ុន្តែខ្ញុំគិតថាវាគ្រាន់តែជាដំណាក់កាលបណ្ដោះអាសន្នទេ។

(២) បណ្ដុះបណ្ដាលធនធានម​នុស្សវិស័យយុត្តិធម៌ មានចៅក្រម ក្រ​ឡាបញ្ជី សិស្សអាជ្ញាសាលា សាការី

(អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា) ត្រូវរើចេញពីសាលាភូមិន្ទរដ្ឋបាល ហើយមកប្ដូរទីតាំងមកកន្លែងនេះ។ បើសិនជាយើងទុកឱ្យនៅជាមួយសាលាភូមិន្ទរដ្ឋបាល​ ច្បាស់ណាស់ថា ការប្រឹងប្រែដើម្បីនឹងបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់វិស័យយុត្តិធម៌និងតុលាការ នឹងមិនអាចទៅរួចទេ។ ដូច្នេះហើយ យើងបាន ចាប់ផ្ដើមរៀបចំកសាងមូលដ្ឋានសម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្ស។ ឥឡូវនេះ យើងសម្ពោធ២អគារតែម្ដង ដែលអាចឆ្លើយតប​(នឹងតម្រូវការ) បើទោះបីវាមិនទាន់គ្រប់គ្រាន់នៅពេលនេះ ក៏ប៉ុន្តែយ៉ាងហោចណាស់វាក៏អាចផ្ដល់នូវលទ្ធភាពបណ្ដុះបណ្ដាលធនធានម​នុស្សក្នុងវិស័យយុត្តិធម៌ ក្នុងនោះរៀបចំតាំងពីចៅក្រម ក្រ​ឡាបញ្ជី សិស្សអាជ្ញាសាលា សិស្សសាការី គឺដើរទន្ទឹមនឹងការកំណែទម្រង់ទាំងឡាយ …។

(៣) ក្រោយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រៀបចំវិស័យយុត្តិធម៌ឡើងវិញជាដំណាក់ៗ

អម្បាញ់មិញ ឯកឧត្តមរដ្ឋមន្ត្រី កើត រិទ្ធ បានធ្វើរបាយការណ៍ជម្រាបជូនអង្គពិធីរួចហើយ។ អ្នកទាំងអស់គ្នាក៏អាចយល់អំពីអ្វីដែលបាននឹងកំពុងកើតនៅក្នុងប្រទេសរបស់យើងក្នុងក្របខណ្ឌវិស័យយុត្តិធម៌។ ខ្ញុំគួរតែរំលឹកបន្តិច ព្រោះថានិស្សិតខ្លះ នៅពេលដែលកំណែទម្រង់យុត្តិធម៌ចាប់ផ្ដើម គឺមិនទាន់កើតផងទេ។ អញ្ចឹងទេ បានជាត្រូវការចាស់ទុំរៀបរាប់ពីដំណើររឿងខ្លះ។ តើវិស័យយុត្តិធម៌របស់កម្ពុជាវារៀបម៉េច? កុំនិយាយដល់វិស័យ​យុត្តិធម៌ ប្រទេសកម្ពុជាយើងអ្វីៗក៏វាស្លាប់ទាំងអស់ដែរ ស្លាប់ទាំងប្រពៃណី ​សាសនា ស្អីៗ … ដល់រស់ឡើងវិញ ក្រោយពេលដែលយើងរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ វិស័យយុត្តិធម៌ពេលនោះក៏បានរៀបចំឡើងវិញជាដំណាក់ៗ។ ខ្ញុំរំលឹកនូវរឿង២ សំខាន់ដែលទាក់ទងនឹងការចាប់ផ្ដើមរបស់ខ្ញុំនៅក្នុងការធ្វើកំណែទម្រង់តុលាការ។

(៤) ប្រធានតុលាការតែងតាំងដោយក្រុមប្រឹក្សារដ្ឋមន្ត្រី និងប្រធានតុលាការជាសមាជិកក្រុមអធិការកិច្ច

តើ២នោះជាអ្វី? ទី១ ពេលនោះ ប្រធានតុលាការភ្នំពេញនិងបណ្ដាខេត្ត ក៏ដូចជាអយ្យការអមតុលាការសាលាដំបូង ត្រូវតែងតាំងដោយក្រុមប្រឹក្សារដ្ឋមន្ត្រី។ គឺនាយករដ្ឋមន្ត្រីប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីជាអ្នកតែងតាំង។ ចំ​ណុចទី២ កាលណាទៅ​ត្រួតពិនិត្យកន្លែងណាហើយ តែងតែដាក់ប្រធានតុលាការជាសមាជិក។ ឧទាហរណ៍៖មានបញ្ហាការកើតឡើងនៅកន្លែងណាមួយ ដែលមានតម្រូវការឱ្យមានការត្រួតពិនិត្យ គេហៅថាធ្វើអធិការកិច្ច​ ដាក់ទាំងផ្នែកធ្វើអធិការកិច្ចក្នុងហ្នឹងមានទាំងប្រធានតុលាការ។ ដល់ដំណាក់កាលខ្ញុំធ្វើនាយករដ្ឋមន្ត្រី ខ្ញុំចាប់ផ្ដើមរៀបចំឱ្យការតែងតាំងប្រធានតុលាការនិងអយ្យការអមតុលាការ គឺតែងតាំងដោយក្រុមប្រឹក្សារដ្ឋតាមរយៈរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហ្នឹងចំណុចទី១។ ខ្ញុំយល់ថាវាអត់សមស្របទេ។ យើងជានីតិប្រតិបត្តិ ប៉ុន្តែយើងបែរជាមានសិទ្ធិតែងតាំងប្រធានតុលាការ សាលាដំបូង និងអយ្យការអមសាលាដំបូង។ ពេលនោះយើងនិយម(ហៅអញ្ចឹង) យើងមិនហៅព្រះរាជអាជ្ញាដូចឥឡូវទេ។​ យើងហៅអយ្យ​​ការអមតុលាការ។​ ពេលនោះក៏ហៅក្រៅថារដ្ឋអាជ្ញាដោយសារមិនមែនជារាជានិយម។ ឥឡូវយើងហៅព្រះរាជអាជ្ញា។

(៥) ជាមនុស្សទី៣នៃតំណែងប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ដកហូតអំណាចតែងតាំងប្រធានតុលាការនិងអយ្យការអមសាលាដំបូង

ខ្ញុំនៅចាំបានច្បាស់អំពីភាពចាំបាច់នៅពេលនោះ។ ខ្ញុំដកសិទ្ធិខ្លួនឯងតែម្ដង ក្នុងឋានៈជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ដែល(ម​នុស្ស)២នាក់បានធ្វើមុនខ្ញុំ។ ដល់ខ្ញុំជាមនុស្សទី៣ នៃតំណែងប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី គឺខ្ញុំបានដកហូតសិទ្ធិអំណាចរបស់ខ្ញុំដែលចុះហត្ថលេខាតែងតាំងប្រធានតុលាការនិងអយ្យការអមសាលាដំបូង ហើយតាមរយៈនោះគឺឱ្យមាននីតិវិធីស្នើតាមរយៈរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងតែងតាំងដោយក្រុមប្រឹក្សារដ្ឋវិញ។ ពេលនោះ យើងហៅនីតិប្រតិបត្តិ។ រដ្ឋាភិបាលយើងហៅក្រុមប្រឹក្សារដ្ឋមន្ត្រី។ ប្រធានរដ្ឋគឺហៅក្រុមប្រឹក្សារដ្ឋ ដែលមានប្រធានរដ្ឋ ក្នុងហ្នឹងសម្តេច ហេង សំរិន ជាប្រធានរដ្ឋ។

(៦) ជាមនុស្សទី៣នៃតំណែងប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ដកសមាសភាពប្រធានតុលាការពីក្រុមអធិការកិច្ច

មួយទៀត នៅពេលដែលមានតម្រូវការនៃការធ្វើអធិការកិច្ច នៅកន្លែងណាមួយតែងមានប្រធានតុលាការ ហើយយកមកឱ្យខ្ញុំចុះហត្ថលេខា។ ខ្ញុំថាសុំដកប្រធានតុលាការចេញទៅ។ ខ្ញុំផ្តល់នូវហេតុផលអញ្ចេះ។ ហេតុផលថា ទៅត្រួតពិនិត្យ ចុះបើត្រួតពិនិត្យរួចហើយ រឿងហ្នឹងវាត្រូវឡើងទៅតុលាការ។ ចុះបើប្រធានតុលាការនៅក្នុងហ្នឹងឯកភាពនឹងគេរួចហើយ ទៅកាត់ក្តីធ្វើអីទៀត។ អញ្ចឹងបានជាត្រូវដកប្រធានតុលាការឱ្យនៅក្រៅ(ក្រុមអធិការកិច្ច)។ ក្រែងលោរឿងដែលទៅត្រួតពិនិត្យនោះវាមិនសមស្រប វាត្រូវឡើងតុលាការ ទុកឱ្យតុលាការគេនៅសល់សិទ្ធិរបស់គេ។ បើមិនអញ្ចឹង ក្រុមត្រួតពិនិត្យទៅធ្វើអធិការកិច្ច។ ទៅធ្វើការត្រួតពិនិត្យ ហើយបានយល់ស្របតាមអញ្ចឹងហើយ បែរជា(ឡើងតុលាការ)។ ប្រធានតុលាការមិនយល់ស្រប។ គេចង្អុលមុខថា លោកឯងក៏ចុះហត្ថលេខាយល់ស្របនឹងគេដែរ? …។

(៧) បង្កើតសាលាឧទ្ធរណ៍ក្នុងសម័យអន្តរកាលអ៊ុនតាក់

ដំណាក់កាលដំបូង តុលាការរបស់យើងមានតែ២ថ្នាក់ទេ គឺសាលាដំបូងនិងតុលាការកំពូលតែម្តង។ យើងបានកែសម្រួលទៅតាមការចង់បាន និងសម្របសម្រួលជាមួយ អ៊ុនតាក់។ យើងបង្កើតសាលាឧទ្ធរណ៍នៅសម័យ អ៊ុនតាក់។ នេះក៏ជាផ្នែកមួយនៃការចូលរួមរបស់អន្តរជាតិក្នុងការបង្កើតឱ្យមានសាលាឧទ្ធរណ៍។ ពេលនោះយើងបង្កើតឱ្យមានសាលាឧទ្ធរណ៍ក្នុងដំណាក់កាល អ៊ុនតាក់ អន្តរកាល។ បើសិនជាខ្ញុំចងចាំមិនភ្លេច។ ប៉ុន្តែ គេសួរថា លោក ហ៊ុន សែន ឯងអីក៏ចាំម៉្លេះ។ ខ្ញុំធ្លាប់និយាយហើយ ឡុង វិសាលោ ឥឡូវជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ពីដើមគាត់ធ្វើជាលេខារបស់ខ្ញុំផង ហើយធ្វើជាប្រធានមន្ទីរក្រសួងការបរទេសផង។ ខ្ញុំនៅជាឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការបរទេស … គាត់និយាយ “បង គេថាបងឯងចាំណាស់! បងឯងចាំមកពីបងឯងខូចភ្នែកម្ខាង។ អញ្ចឹងវាប្រមូលផ្តុំមកចងចាំ”។ ខ្ញុំថាអញ្ចឹង ឡុង វិសាលោ ឯងទៅខ្វេះភ្នែកម្ខាងដែលទៅ អាហ្នឹងចាំដូចខ្ញុំហើយ។

(៨) អតីតកាលផ្តល់មេរៀននិងរំលឹកថាចាប់ផ្តើមពីកន្លែងណា

ការចងចាំរបស់ខ្ញុំគ្រាន់តែវាជាអតីតកាលទេ។ ដូចដែលខ្ញុំបាននិយាយច្រំដែលៗ អតីតកាលមិនអាចប្តូរយកអ្វីបានមកវិញទេ មិនអាចទៅកែអតីតកាលកើតទេ ប៉ុន្តែអតីតកាលនោះវាផ្តល់នូវមេរៀនពិសោធន៍ឱ្យយើង (និងរំលឹក)ថាយើងចាប់ផ្តើមពីទីកន្លែងណា។ និយាយពីហេដ្ឋារចនាសម្ព័ន្ធសម្រាប់វិស័យតុលាការទៀតសោត គឺយើងមានតិចតួចណាស់។ តុលាការរាជធានីភ្នំពេញ ខ្ញុំទើបនឹងឱ្យដីសម្រាប់ការសាងសង់ទេ។ បង្កើតបានប៉ុណ្ណឹង។ តុលាការកំពូលរបស់យើង ដោយសារយើងបានកសាងនូវរដ្ឋសភាថ្មី អញ្ចឹងយើងយករដ្ឋសភាចាស់ដាក់តុលាការកំពូល។ មុននោះនៅទីកន្លែងមិនសមរម្យទេ។ សាលាឧទ្ធរណ៍ឥឡូវកំពុងនៅជាប់ជាមួយនឹងក្រ​សួងយុត្តិធម៌។ បន្តិចទៀតនឹងចេញមកកន្លែងថ្មី ទីក្រុងថ្មី។

(៩) រាជរដ្ឋាភិបាលអាណត្តិទី៣ ដាក់ចេញកំណែទម្រង់ប្រព័ន្ធយុត្តិធម៌និងតុលាការ

យើងបានកសាងជាបណ្តើរៗ។ ពេលខ្លះសំណុំរឿងវាកកស្ទះច្រើន រកកន្លែងសវនាការវាមិនឃើញ។ ពេលណាមួយនោះ ខ្ញុំមិនស្រែកឱ្យថា ឥឡូវជួលសណ្ឋាគារខ្លះទៅដើម្បីកាត់ក្តី។ ប៉ុន្តែ មានសាលកាត់ក្តី តែបើអត់មានចៅក្រម អត់មានធនធានមនុស្សគ្រប់គ្រាន់ តើយើងធ្វើអីកើត? អញ្ចឹងមានការចាំបាច់ណាស់ក្នុងកំណែទម្រង់ដែលបានដាក់ចេញនៅក្នុងអាណត្តិទី៣ យើងដាក់ចេញជាសំខាន់កំណែទម្រង់ប្រព័ន្ធយុត្តិធម៌និងតុលាការនេះឯង។ កាលនោះយើងដាក់ចេញកំណែទម្រង់រដ្ឋបាលសាធារណៈ និយាយរួមកំណែទម្រង់យុត្តិធម៌និងតុលា​ការ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ។ ខ្ញុំនិយាយតាមមួយបែប តាំងពីដើមមកថា បើកំណែទម្រង់ ៩៩% យើងនឹងរស់។ បើមិនកែទម្រង់ ៩៩% យើងនឹងងាប់។ អញ្ចឹងអ្វីៗ កុំនៅទ្រឹងមួយកន្លែងត្រូវដើរឱ្យទាន់សភាពការណ៍។ យើងសព្វថ្ងៃកិច្ចការតុលាការរបស់យើងត្រូវធ្វើការកែទម្រង់ជាបន្តទៀត។

(១០) កំណើសាលាឧទ្ធរណ៍តាមភូមិភាគ ធ្វើអោយមានតម្រូវការធនធានមនុស្ស

វាជាការល្អហើយដែលក្នុងរយៈពេលកន្លងទៅនេះ យើងបានផ្តួចផ្តើមរួមគ្នាបង្កើតឱ្យមានសាលាឧទ្ធរណ៍តាមភូមិភាគ។ បើសិនជាមិនបង្កើតឱ្យមានសាលាឧទ្ធរណ៍នៅតាមភូមិភាគទេ ប្រហែលជាសុំណុំរឿងកកស្ទះនៅសាលាឧទ្ធរណ៍ភ្នំពេញច្រើន។ អញ្ចឹងយើងសុខចិត្តបង្កើតឱ្យមានសាលាឧទ្ធរណ៍តាមភូមិភាគ ដើម្បីងាយស្រួលផ្តល់សេវាយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ … ការកើនឡើងនៃសាលាឧទ្ធរណ៍តាមភូមិភាគ (ធ្វើអោយមាន)តម្រូវការធនធានមនុស្សកាន់តែច្រើន។ ដូច្នេះហើយ ខ្ញុំយល់ថាមានការចាំបាច់ដើម្បីផ្តល់ក្របខ័ណ្ឌបន្ថែម​ជូនទៅដល់ផ្នែកតុលាការទាក់ទិននឹងដំណើរការសាលាក្តី ទាំងសាលាដំបូង ទាំងសាលាឧទ្ធរណ៍តាមភូមិភាគ និងរាប់ទាំងតុលាការកំពូល។ ឥឡូវចៅក្រមរបស់យើងចាស់ៗណាស់ទៅហើយ។ ចៅក្រមខ្លះអាយុជាង៨០ឆ្នាំ ប៉ុន្តែចៅក្រមសាលាកំពូលខ្លះចូលដល់៨០ ឆ្នាំហើយ ដូចបង ឃឹម ប៉ុណ្ណ ពីដើមប្រធានស្នងការនគរបាលរាជធានីភ្នំពេញ។ មួយអាទិត្យត្រូវចូលជួបខ្ញុំម្តងពេលនោះ ព្រោះសន្តិសុខនៅទីក្រុងភ្នំពេញវាជារឿងចាំបាច់។ ឥឡូវគាត់ទៅជាអនុប្រធានតុលាការកំពូល …។

(១១) លើកទឹកចិត្តឱ្យសង់អន្តេវាសិកសម្រាប់និសិ្សតផ្នែកសេដ្ឋកិច្ចនិងផ្នែកយុត្តិធម៌

យើងត្រូវការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យតុលាការ ក្នុងវិស័យយុត្តិធម៌នេះកាន់តែច្រើន។ យើងមានតម្រូវការនូវសាលាបែបនេះ។ នេះជាដីរបស់ក្រ​សួង​សេដ្ឋកិច្ចហិរញ្ញវត្ថុ ហើយដែលត្រូវកសាងអន្តេវាសិកដា្ឋននៅកន្លែងនេះ។ ខ្ញុំគិតថាគួរសហការដែរ។ ថ្ងៃនេះ ឯកឧត្តម អូន ព័ន្ធមុនីរត្ន័ ខាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរតែសហការគ្នា។ បើបានជាចូលធ្វើអន្តេវាសិកដ្ឋានហើយ ធ្វើអន្តេវាសិកដ្ឋានសម្រាប់ដាក់ទាំងសិស្សសាលាសេដ្ឋកិច្ចផង ដាក់ទាំងសិស្សសាលាយុត្តិធម៌ផងទៅ។ ខ្ញុំលើកទឹកចិត្តឱ្យធ្វើអញ្ចឹង។ ដាក់ទាំងសិស្សសាលាយុត្តិធម៌ផងទៅ។ រាជរដ្ឋាភិបាលតែមួយ ស្ថាប័នពីរមកនៅជាមួយគ្នា។ នេះសាលាបណ្ដុះបណ្ដាលសេដ្ឋកិច្ច។ នេះ(សាលាវិជ្ជាជីវៈតុលាការ)។ អញ្ចឹងសុំផ្ដាំទៅឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បើគូរប្លង់ ដែលពីដើមដាក់ត្រឹមតែ ១០០នាក់ ២០០នាក់ ឥឡូវបន្ថែមឱ្យឡើងដល់៤០០នាក់ទៅ។ អ្នកចូលរៀនសេដ្ឋកិច្ច គេក៏បានរៀននៅហ្នឹង ឯយើងរៀនខាងផ្នែកយុត្តិធម៌ ត្រូវធ្វើដំណើរឆ្ងាយ។ អញ្ចឹងខ្ញុំលើកទឹកចិត្តឱ្យប្រើប្រាស់ទីកន្លែងនេះ ធ្វើជាកន្លែងអន្តេវាសិកសម្រាប់បម្រើឱ្យទាំងផ្នែកបណ្ដុះបណ្ដាលខាងផ្នែកសេដ្ឋកិច្ចនិងបណ្ដុះបណ្ដាលខាងផ្នែកយុត្តិធម៌តែម្ដង។

បើកុំថា ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចត្រូវធ្វើនេះ (កុំអី)ខ្ញុំត្រូវធ្វើអគារសហសិក្សាឱ្យមួយ សម្រាប់ជួបជុំ។ ក្រុមយុត្តិធម៌របស់យើងត្រូវការប្រជុំស្អីៗ ធ្វើអគារឱ្យមួយ។ ប៉ុន្តែហ្នឹងលៃទុកសម្រាប់អន្តេវា​សិក​ល្អជាង។ ដល់សិស្សប្អូនរបស់យើងទទួលសញ្ញាបត្រក្រោយៗ ត្រូវទៅទទួលនៅកោះពេជ្រ ទទួលនៅកន្លែងផ្សេង កន្លែងដែលល្អជាង មិនចាំបាច់ថាទៅយកនៅសាលាទេ។ គង់តែសាលាហ្នឹងមកកោះពេជ្រ ឬមកជ្រោយចង្វារទាំងអស់គ្នាហ្នឹង។ ឬខ្លះ ដោយនិស្សិតតិច ទៅឯវិទ្យាស្ថានជាតិអប់រំ។ កន្លែងនោះ ក៏ខ្ញុំធ្វើ ព្រោះខ្ញុំបានធ្វើសាលសហសិក្សា។ អគារហ្នឹងដូចជាបាន ៣ដែរ ធ្វើនៅវិទ្យាស្ថានជាតិអប់រំមួយ ធ្វើនៅសាលាចំការដូងមួយ ហើយធ្វើនៅសាកលវិទ្យាល័យស្វាយរៀងមួយ។

(១២) ក្រសួងនានាមានសាលាបណ្តុះបណ្តាលវិស័យរបស់ខ្លួន, មិត្តភ័ក្ររួមចំណែកកែទំរង់ប្រព័ន្ធតុលាការ

ខ្ញុំមានការរីករាយណាស់ ដោយឥឡូវក្រសួងនីមួយៗប្រឹងប្រែងបណ្ដុះបណ្ដាលធនធានមនុស្សបម្រើឱ្យវិស័យរបស់ខ្លួន។ ដូចជាក្រសួងសាធារណការ មានបណ្ដុះបណ្ដាលខាងផ្នែកសាធារណការរបស់គេ។ ផ្នែកប្រៃសណីយ មានសាលាប្រៃសណីយ៍របស់គេ ខាងផ្នែកឌីជីថល។ ផ្នែកការទូត គេមានវិទ្យាស្ថានការទូតរបស់គេ។ ខាងកសិកម្ម គេមានសាលាកសិកម្ម ៣កន្លែងឯណោះ។ ឥឡូវខាងផ្នែកហិរញ្ញវត្ថុ ខាងផ្នែកយុត្តិធម៌ សុទ្ធតែមានសាលាបណ្ដុះបណ្ដាល។ បើយើងមិនបណ្ដុះបណ្ដាលធនធានមនុស្ស យើងធ្វើអ្វីកើត។ អរគុណមិត្តភក្ដិបរទេស ពិសេសប្រទេសជប៉ុនបានរួមចំណែកក្នុងការកែទម្រង់ប្រព័ន្ធតុលាការនៅកម្ពុជា។ ខ្ញុំសូមអរគុណមិត្តភក្ដិបរទេសដែលបានជួយរួមចំណែកនៅក្នុងការកែទម្រង់(ប្រព័ន្ធ)តុលាការនៅកម្ពុជា។

(១៣) ជប៉ុនជួយកសាងនិងបណ្តុះបណ្តាលអំពីក្រមរដ្ឋប្បវេណីនិងពង្រឹងនីតិរដ្ឋ

អរគុណអគ្គរដ្ឋទូតជប៉ុន ឯកឧត្តម Ueno Atsushi ។ ខ្ញុំអរគុណណាស់ ដែលជប៉ុនបានជួយកសាងក្រមរដ្ឋប្បវេណីឲ្យកម្ពុជា។ ឥឡូវក៏តាមមកជួយបណ្ដុះបណ្ដាលសិស្សផ្នែករដ្ឋប្បវេណី។ ការជួយទាំងអស់នេះ បានចូលរួមចំណែកនៅក្នុងការពង្រឹងនីតិរដ្ឋ ពង្រឹងការអនុវត្តច្បាប់នៅកម្ពុជា។ នោះហើយ គឺជាការឆ្លើយតបទៅនឹងការរីកចម្រើនរបស់សង្គម។ ពីមុន យើងមានប្រជាជនត្រឹមតែប្រមាណ ៥លាននាក់ តែឥឡូវប្រជាជន, នៅតែហៅ ១៦លាននាក់ៗ តាំងពីឆ្នាំ ២០១៨ ធ្លាក់ដល់ឆ្នាំ ២០២៣ នៅតែ ១៦លាននាក់ … ប៉ុន្តែអត្រាកើតមួយឆ្នាំជាង៣០ម៉ឺននាក់ ម៉េចក៏មិនបូកចូលផង។ មើល Worldometer (ដែលនិយាយពីចំនួនប្រជាសាស្ត្រ)ទាក់ទងនឹងកូវីដ-១៩ វាគិតត្រូវជាង។ យើងគិតអត់ព្រមឡើងសោះ។ កាលពីឆ្នាំ ២០១៨ នៅ ១៦លាននាក់ ឥឡូវក៏នៅតែ១៦ លាននាក់ដដែល។ មិនបូកបន្ថែម។ ឥឡូវប៉ុន្មានហើយ? ១៧លាននាក់។ បើ១៧ លាននាក់ ត្រូវគ្នា … ជាចំណោល យើងកាត់កងគ្នារវាងអ្នកកើតនិងអ្នកដែលស្លាប់​។ អ្នកស្លាប់តិចជាងទេ។

(១៤) ភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា៖ “កម្ពុជានឹងមានមនុស្សចាស់ច្រើន ក្មេងចំនួនតិច

ខ្ញុំសុំលើករឿងមួយ។ ថ្ងៃមុន មានការជួបជុំមួយដែលយើងបានអាក់ខាន។ ជាធម្មតា ខ្ញុំមានវេទិកាជំនួបរវាងនាយករដ្ឋមន្រ្តីនិងស្ថាប័នរាជរដ្ឋាភិបាល ជាមួយអង្គការដៃគូ ហៅថាភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដែលសម្របសម្រួលដោយ UNDP។ ប៉ុន្តែយើងបានអាក់ខាននៅក្នុងពេលកូវីដ-១៩។ ដល់ពេលកូវីដ-១៩ ធូរស្រាលយើងក៏មានការជួបគ្នា។ ខាងផ្នែកដៃគូបានលើកឡើងអំពីកង្វល់សម្រាប់អនាគតថា “ថ្ងៃក្រោយទៅ ប្រជាជនកម្ពុជាដែលមានវ័យចាស់ នឹងចេះតែកើន ឯក្មេងមានចំនួនតិច”។ ស្ថានភាពនេះ បានកើតឡើងនៅប្រទេសជប៉ុនរួចទៅហើយ។ ប្រទេសជប៉ុនមនុស្សចាស់ច្រើន ក្មេងធ្វើការតិច បានជាត្រូវការមនុស្សពីកម្ពុជាទៅជួយថែទាំមនុស្សចាស់នៅប្រទេសជប៉ុន។ ប្រទេសកម្ពុជាក៏នឹងឈានដល់ស្ថានភាពហ្នឹងដែរ។ តែវានៅវែងឆ្ងាយដែរ។

(១៥) ទំនៀមទំលាប់វប្បធម៌ប្រពៃណីជាតិ “កុំភ្លេចព្រះក្នុងផ្ទះ”

ខ្ញុំក៏បានឆ្លើយតបថា “ប្រសិនបើករណីនេះវាបានកើត កម្ពុជាគួរពង្រឹងនូវវប្បធម៌ប្រពៃ​ណី​ជាតិរបស់ខ្លួន”។ អ្វីទៅដែលហៅថា ទំនៀមទំលាប់វប្បធម៌ប្រពៃណីជាតិរបស់កម្ពុជា។ ពេលដែលឪពុកម្ដាយ ជីដូនជីតាចាស់ៗទៅ មិនយកទៅដាក់នៅកន្លែង(ចាស់ជរា)ទេ។ បើនៅអឺរ៉ុបវិញ គេមានកន្លែងចាស់កំព្រា។ គេយកទៅដាក់ចោល កូនចៅមិនទៅថែទាំឯណា។ គេយកទៅដាក់នៅកន្លែងដែលមានការថែទាំមនុស្សចាស់។ សម្រាប់ជនជាតិខ្មែរ យើងត្រូវពង្រឹងទំនៀមទំលាប់ប្រពៃណី ការគោរពចាស់ទុំ។ ក្នុងធម៌ទេសនា ព្រះសង្ឃ រាប់ទាំងក្រមង៉ុយ បណ្ឌិត អ៊ូ ចុង តែងតែប្រដៅនិងដាស់តឿនថាកុំភ្លេចព្រះក្នុងផ្ទះ។ វាជាផ្នែកមួយនៃការដោះស្រាយបញ្ហាសង្គមនៅពេលអនាគត។ យើងត្រូវពង្រឹងគុណធម៌សម្រាប់កូនចៅ។ ត្រូវមើលថែទាំឪពុកម្ដាយ ជីដូនជីតាចាស់ៗ ដែលមុននេះ គាត់ធ្លាប់ថា ឪពុកម្ដាយ២នាក់ ចិញ្ចឹមកូន៥នាក់រស់ ប៉ុន្តែកូន៥នាក់មិនអាចចិញ្ចឹមឪពុកម្ដាយ២នាក់រស់។ កុំឱ្យមានករណីហ្នឹងកើតឡើង។

(១៦) ដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ដោយការយោគយល់ក្នុងស្ថានភាពឈ្នះឈ្នះ

ឥឡូវវិលមកបញ្ហាយុត្តិធម៌។ ខ្ញុំសុំផ្ដល់(អនុសាសន៍)។ ដូចអ្វីដែលឯកឧត្តម កើត រិទ្ធ បានលើកឡើង … ការអនុវត្តច្បាប់គឺអនុវត្តហើយ ប៉ុន្តែសុំកុំភ្លេចការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ … ព្រោះនេះជាផ្នែកមួយនៃការដោះស្រាយ ដោយការយោគយល់គ្នាហើយស្ថិតក្នុងស្ថានភាពឈ្នះឈ្នះ។ បើចូលតាមផ្លូវតុលាការ ការកាត់ក្តីមិនដែលកាត់ឱ្យស្មើទេ។ តែងតែមានអ្នកឈ្នះនិងអ្នកចាញ់។ យើងបន្ទោសតុលាការអត់បានទេ។ អ្នកឈ្នះថាតុលាការយុត្តិធម៌ អ្នកចាញ់ថាតុលាការអយុត្តិធម៌។ អញ្ចឹងទេ … ចៅក្រមត្រូវស្ថិតនៅក្នុងមាត់ដង្កាប់។ អ្នកចាញ់ថាអយុត្តិធម៌ណាស់ អ្នកឈ្នះថាយុត្តិធម៌។ បើសិនជា ឈ្នះនៅសាលាដំបូង ដល់ទៅសាលាឧទ្ធរណ៍ គេកាត់អ្នកដែលឈ្នះនៅសាលាដំបូងទៅជាចាញ់វិញ។ អញ្ចឹងអ្នកហ្នឹងស្រែកថាអយុត្តិធម៌ណាស់។ ដល់ទៅតុលាការកំពូល អ្នកហ្នឹងបែរជាឈ្នះ អញ្ចឹងគាត់ថា សាលាដំបូងនិងសាលាកំពូលគឺយុត្តិធម៌ តែអយុត្តិធម៌នៅឧទ្ធរណ៍។ អញ្ចឹងរូបមន្តដោះស្រាយបញ្ហាក្នុងប្រទេសរបស់យើងគឺប្រើប្រាស់វិធីសាស្ត្រធ្វើការសម្របសម្រួល​ការវិវាទជារឿងល្អ ជាពិសេសកើតឡើងច្រើនតែលើបញ្ហាជម្លោះដីធ្លី … ជួនកាលរឿងដែលគួរឲ្យឈឺក្បាលបំផុត គឺរឿងក្រុមគ្រួសារខ្លួនឯងទាស់គ្នា។

(១៧) សម្រុះសម្រួលក្រៅប្រព័ន្ធតុលាការ មានការចូលរួមពីយុត្តិធម៌ មេធាវីមិនរកប្រាក់កំរៃ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងស្ថាប័នពាក់ព័ន្ធ

ឥឡូវចុះផ្សាយព្រោងព្រាត រួចហើយពេលខ្លះបង្ហោះហ្វេសប៊ុក។ ឥឡូវលែងចង់ហ៊ានបង្ហោះហើយ។ បង្ហោះទៅ ទី១ ចេញមកសម្តេចសង្ហាណាស់។ ពាក្យសង្ហាណាស់ចង់ភ័យ។ ប៉ុន្តែមានរឿងច្រើនណាស់។ រឿងហ្នឹងដល់មើលទៅ រឿងជម្លោះកូនទៅប្តឹងទារយកដីពីម្តាយ ឬម្តាយឪពុកទៅប្តឹងយកដីពីកូន។ គ្រាន់តែនៅក្នុងក្រុមគ្រួ​សារ គឺមិនត្រូវគ្នាផង។ ហើយមកអំពាវនាវឲ្យនាយករដ្ឋមន្ត្រីកាត់ក្តីឲ្យ។ ថាគាត់បានចាញ់ក្តីនៅនេះអយុត្តិធម៌ណាស់ សុំឲ្យសើរើក្តីអីចេះចុះ។ ពេលខ្លះ ខ្ញុំក៏ទាញយកចេញ បាញ់ទៅឲ្យខេត្តអញ្ចឹងទៅ ឲ្យមើលៗរឿងហ្នឹងវាយ៉ាងម៉េច។ មិនមែនបានសេចក្តីថា យើងមិនចង់បង្ហោះហ្វេសប៊ុកទេ … ឥឡូវខ្ញុំមាន channel telegram ដែលមានមនុស្សជាង ៧០ ម៉ឺននាក់ ៧២ ៧៣ ៧៤ ម៉ឺននាក់ សម្រាប់ធ្វើការ។ កាលណាខ្ញុំបង្ហោះចេញតាមហ្នឹង សារព័ត៌មាននានាចាប់យកទៅផ្សាយ។ ខ្ញុំសូមរំលឹកឡើងវិញ លើកទឹកចិត្តឲ្យមានការសម្រុះសម្រួលគ្នាក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមពីផ្នែកយុត្តិធម៌ ពីមេធាវី ដែលមិនរកប្រាក់កំរៃ ហើយពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងស្ថាប័នដែលមានការពាក់ព័ន្ធ … ហ្នឹងគឺជាវិធីសាស្ត្រដោះស្រាយបញ្ហានៅក្នុងសង្គម ហើយជៀសវាងបាននូវការប្រឈមនានាដែលវានឹងកើត។

(១៨) កាត់ក្តីដោយគុណធម៌ មានឬក្រទទួលបានយុត្តិធម៌ដូចគ្នា

និយាយចឹង មេធាវីមិនសប្បាយចិត្តទេ ព្រោះមេធាវីត្រូវការឲ្យមានបណ្តឹងច្រើន។ ចុះធ្វើមេធាវី ត្រូវការពារក្តី ហើយការពារក្តី គឺយកលុយ។ អញ្ចឹងទេ មេធាវីមិនសប្បាយចិត្តជាមួយខ្ញុំនិយាយអញ្ចឹងទេ ព្រោះបាត់មុខរបរគាត់។ ប៉ុន្តែកន្លែងខ្លះ ការដោះស្រាយនោះក៏មានមេធាវីចូលរួមដែរ។ អញ្ចឹងយើងលើកទឹកចិត្តឲ្យមានការដោះស្រាយតាមបែបនេះ។ ក្នុងករណីក្តីក្តាំណាមួយកើតឡើង អ្វីដែលសំខាន់គឺគុណធម៌។ ធ្វើម៉េចកាត់ក្តីមិនលំ​អៀង ហើយស្រាវជ្រាវឲ្យបានម៉ត់ចត់។ ពិតណាស់កុំឲ្យមានពាក្យគេថា ឲ្យតែអ្នកមានគឺឈ្នះក្តីទាំងអស់។ កុំឲ្យមានភាសាហ្នឹង។ អ្នកណាក៏ដោយ មានក៏ដោយ ក្រក៏ដោយ ត្រូវទទួលបានយុត្តិធម៌ដូចគ្នា។ អ្នកខ្លះឲ្យតែឃើញថាអ្នកមាន ដឹងតែអ្នកមានខុសតែម្តង។ អ្នកខ្លះក៏គិតថា ឲ្យតែអ្នកក្រគិតត្រូវទាំងអស់។ អត់ទេណា។

(១៩) មិនថាមានឬក្រ ត្រូវបញ្ឈប់ការកាប់ព្រៃរានយកដីរដ្ឋ

ខ្ញុំរំលឹក។ យប់មិញខ្ញុំបានចេញសារសម្លេងមួយផ្ញើទៅតាមបណ្តាខេត្តហើយ។ ឲ្យតែរដូវបោះឆ្នោតមកដល់គឺការទន្ទ្រានដីរដ្ឋ ចាប់យកដីគេឯងតែងកើតមាន។ ឥឡូវនេះ កាប់ច្រើននៅខេត្តពោធិសាត់ បើតាមខ្ញុំដឹង។ ខ្ញុំទៅ៣ ខែមុន កាលខែមីនាខ្ញុំទៅមើល។ ចៅហ្វាយខេត្តបានប្រាប់អំពីរឿងនេះ។ យប់មិញចៅហ្វាយខេត្តបានជូនព័ត៌មានមក រួចហើយគឺមានខេត្តមួយចំនួនក៏បានជូនព័ត៌មានមកថា ឥឡូវមានក្រុមកាប់(ព្រៃរានយក)ដីតែម្តង។ បើកាលណាយើងទៅធ្វើសកម្មភាព គេនឹងថតយកទៅបំផ្លាញយើងក្នុងពេលឃោសនាបោះឆ្នោត។ អត់ទេ។ (ខ្ញុំទាមទារអោយ)បញ្ឈប់សកម្មភាពជាបន្ទាន់។ អ្នកណាក៏ដោយ ទោះបីក្រក៏ដោយ មានក៏ដោយ នេះជាដីរបស់រដ្ឋ ជាព្រៃឈើរបស់ជាតិ មិនអាចទៅធ្វើពាសវាលពាសកាលទេ។ កាលពីមុន កេណ្ឌគ្នាមួយយប់ធ្វើផ្ទះបាន៥០០ ខ្នង។ បើយើងទៅរុះ គេថតយកទៅផ្សាយថា គណបក្សប្រជាជនបំពានច្បាប់រុះរើផ្ទះអ្នកក្រ … កាលពីមុនគេទៅលេងតំបន់អង្គរហ្មង តំបន់ដែលយើងហាមឃាត់។ អញ្ចឹងឲ្យតែក្រោយបោះឆ្នោតយើងត្រូវចាប់រើ។

(២០) រាជរដ្ឋាភិបាលមានកាតព្វកិច្ចការពារធនធានធម្មជាតិនិងសណ្តាប់ធ្នាប់

ឥឡូវត្រូវទប់កុំឲ្យរឿងហ្នឹងកើតមើល។ សុំអ្នកខាងសិទ្ធមនុស្ស អ្នកខាងប្រជាធិបតេយ្យ មើលព្រៃទាំងមូល កុំមើលឈើមួយដើម។ រាជរដ្ឋាភិបាលមានកាតព្វកិច្ចចាំបាច់ការពារសណ្តាប់ធ្នាប់ ការពារធនធានធម្មជាតិ និងព្រៃឈើ។ បើមិនអញ្ចឹងឲ្យតែឆ្លៀតជិតពេលបោះឆ្នោតគឺមកដល់។ ចៅហ្វាយខេត្តទាំងអស់ ធ្វើកិច្ចការហ្នឹង​។ ទៅចាប់ដីធ្លីពេលហ្នឹង។ បើគេទៅដកបង្គោល រុះរើចេញ ថាគេហ្នឹងអយុត្តិធម៌ គណបក្សប្រជាជនអយុត្តិធម៌ណាស់។ យើងដឹងថាអ្នកណានៅពីក្រោយក្រុមហ្នឹង។ មានពេលខ្លះ អ្នកមានអំណាចរបស់យើងមួយចំនួនក៏ទៅធ្វើរឿងហ្នឹងដែរ។ អ្នកមានលុយរបស់យើងមួយចំនួនក៏ជួលមនុស្សទៅកាប់ដែរ រួចហើយឲ្យលុយទៅ។ ថ្ងៃក្រោយយកឈ្មោះប្រជាជនទៅពាំង ដល់ពេលរដ្ឋធ្វើសម្បទានឲ្យដីហ្នឹង មិនមែនបានទៅប្រជាជនណា វាបានទៅអ្នកមានលុយ។

(២១) មន្ត្រីក្របខណ្ឌស៊ីប្រាក់ខែរដ្ឋពាក់ព័ន្ធនឹងករណីកាប់ព្រៃរានដី មិនអាចទុកក្នុងក្របខណ្ឌទេ

កុំឲ្យកើតមាន។ មន្ត្រីនានាបើសិនជាមានការពាក់ព័ន្ធក្នុងរឿងនេះ សូមកុំបន្ទោស ហ៊ុន សែន។ យើងមិនអាចទុកឲ្យនៅក្នុងក្របខណ្ឌរដ្ឋ ឬក្របខណ្ឌយោធា ឬក្របខណ្ឌនគរបាល និយាយរួមក្របខណ្ឌដែលស៊ីប្រាក់ខែរដ្ឋបានទេ រាប់ទាំងមន្ត្រីតុលាការ។ ខ្ញុំអត់ចាប់តុលាការទេ ខ្ញុំចាប់មន្ត្រីខូច។ ខ្ញុំចាប់មនុស្សខូច។ បើសិនជាថា សាកលមើល ខ្ញុំមិនទៅចាប់ចៅក្រមទេ។ អត់មានទៅចាប់ចៅក្រមទេ។ ឧទាហរណ៍ថាចៅក្រមទៅកាប់យកដីគេដែរ។ គេចាប់មនុស្សកាប់ព្រៃខុសច្បាប់នោះតើ។ អញ្ចឹង ឯកឧត្តម សៅ សុខា ដែលទទួលបន្ទុកលើការបង្រ្កាបនេះ ក៏ត្រូវមើលរដ្ឋមន្រ្តីបរិស្ថាន រដ្ឋមន្រ្តីកសិកម្ម ជាពិសេសអាជ្ញាធរនៅនឹងកន្លែងធ្វើកិច្ចការហ្នឹង អត់មានឲ្យរបូតទេ។ កុំឲ្យចាំដល់ក្រោយបោះឆ្នោតរួចហើយនាំគ្នាដើររើ។ រើពីមុនឲ្យហើយទៅ។ ចង់អ្នកណាថតយកទៅឃោសនាថតទៅ។ បើវាឃោសនាទាំងបំពាន គាំទ្រនូវការបំផ្លាញព្រៃឈើ បំផ្លាញធនធានធម្មជាតិ កាប់ទន្ទ្រានយកដីដែលជាតំបន់ការពារ ឬយកដីសហគមន៍ទៅចាប់ដីគេដីឯង យើងក៏ត្រូវដោះស្រាយ ហើយកុំថារដ្ឋាភិបាលដៃក្តៅ។

(២២) រាជរដ្ឋាភិបាលមិនថ្នាក់ថ្នមយកសន្លឹកឆ្នោតពីអ្នកបំពានធនធានធម្មជាតិទេ

យើងត្រូវការពារសណ្តាប់ធ្នាប់សាធារណៈ ត្រូវការពារនូវសន្តិសុខសណ្តាប់ធ្នាប់សង្គមស្ថេរភាពនយោបាយ កុំឲ្យតែជិតបោះឆ្នោត ថារដ្ឋាភិបាលថ្មមអញណាស់។ អត់ថ្មមទេលើកនេះ។ ដាក់មុនទៅ តែសុំកុំឲ្យដល់ថ្នាក់យកកាំភ្លើងទៅបាញ់។ គ្រាន់តែទប់កុំឲ្យទៅធ្វើអីទៀត។ បើហ៊ានតដៃ ហ្នឹងវាគឺអត់មានស្អីទេប្រទេសណាក៏គេនៅមានខ្នោះដែរ។ ប្រទេសណាក៏នៅមានគុកដែរ។ កុំមកចោទតែកម្ពុជាម្នាក់ឯង។ អ្នកឯងធ្វើខុសច្បាប់អាហ្នឹងត្រូវតែអនុវត្តច្បាប់ហើយ។ ធ្វើស្អីក៏ត្រូវមានច្បាប់។ ឥឡូវមិនដឹងយ៉ាងម៉េច ៥ឆ្នាំម្តង គឺរំលោភដីធ្លីម្តង។ ឲ្យតែជិតបោះឆ្នោតថារដ្ឋាភិបាលអត់ធ្វើអីទេ អាជ្ញាធរមិនធ្វើអីទេ ព្រោះថ្នាក់ថ្នមអញត្រូវការសន្លឹកឆ្នោត។ លើកនេះអត់ទេ យកលោកឯងញាត់គុកឲ្យហើយមុនបោះឆ្នោត។ មិនបាច់ឲ្យហ្អែងទៅបោះទេ។ លេងហ្អែងអញ្ចេះម្តងមើល។ ណាស់តែអាជ្ញាធរខ្លះគាត់មិនព្រមធ្វើ។ គាត់ឃើញហើយគាត់មិនព្រមធ្វើ បានជាត្រូវចេញសារនោះ។

ថ្ងៃនេះល្អដែរ ដោយសារមេឃក៏មិនជាក្តៅពេកមិនត្រជាក់ពេក ក៏ប៉ុន្តែអ្នកដែលឈរនិយាយនេះបែកញើស។ ឥឡូវបកមកកាញារីទ្ធ។ បើកមើល facebook កាញារីទ្ធ ខ្ញុំទើបនឹង comment មុននឹងជាង១ ម៉ោងទេ។ ម្សិលមិញវាយមកឲ្យខ្ញុំតាម whatsapp ថាជនពិការនិងពិការភាព … អ្នកខ្លាចប្រពន្ធក៏(ចាត់ទុកថា)ពិការភាពដែរ។ អញ្ចឹងអាចទៅប្រកួតនៅប៉ារ៉ាហ្គេមបាននៅពេលក្រោយ។ មកតាមផ្លូវ ខ្ញុំបើកមើលហើយអស់សំណើចថា លោកឯងបង្ហោះតាម facebook ទៅ ខ្ញុំចូល comment។ ប្រហែលជា១៥ ម៉ោងមុន កាញារីទ្ធ បង្ហោះមែន ហើយខ្ញុំចូលទៅ comment មិញថា “ខ្ញុំគាំទ្រឲ្យបង្កើតក្រុមកីឡាខ្លាចប្រពន្ធ ហើយសុំជូនឯកឧត្តម ធ្វើជាប្រធាន”។ វិសាលភាពបកស្រាយអំពីពិការភាព វាទៅជាមានអ្នកដែលខ្លាចប្រពន្ធ ប្រពន្ធធ្វើបាប។

ខ្លាចប្រពន្ធហ្នឹងចូលក្នុងពិការភាពហ្នឹងគេដែរ។ មានអ្នកចូលមក comment ថា បង្កើតសមាគមប្តីខ្លាចប្រពន្ធ។ ខ្ញុំបានបង្កើតវាតាំងពីឆ្នាំ២០០១ ជាមួយអតីតនាយករដ្ឋមន្រ្តីថៃ។ ខ្ញុំជាប្រធាន។ អតីតនាយករដ្ឋមន្រ្តីថៃ Thaksin ជាអនុប្រធាន។ ដល់ក្រោយមកអត់ពីគាត់ ខ្ញុំជាប្រធាន អតីតនាយករដ្ឋមន្រ្តីម៉ាឡេ Najib Razak ជាអនុប្រធាន។ សមាគមខ្លាចប្រពន្ធក្នុងមេដឹកនាំអាស៊ាន ប៉ុន្តែមានតែប៉ុន្មាននាក់ទេខ្លាចប្រពន្ធ។ ហ្នឹងមានរឿងអញ្ចឹង មិនមែនមានតែនៅក្នុងក្របខណ្ឌខ្មែរយើងទេ អាហ្នឹងមានកម្រិតតំបន់ អារឿងខ្លាចប្រពន្ធនោះ។ ប៉ុន្តែការពិតទៅ ស្មើភាពគ្នា វាជាការល្អ …។

(២៣) ស្រ្តីបានចូលរួមក្នុងកិច្ចការយុត្តិធម៌

ខ្ញុំរីករាយណាស់ដែលស្រ្តីបានចូលរួមក្នុងកិច្ចការតុលាការ កិច្ចការយុត្តិធម៌នេះ។ ខ្ញុំលើកទឹកចិត្តឲ្យខិតខំដើម្បីបណ្តុះបណ្តាលមន្រ្តីយុត្តិធម៌ជាស្រ្តី ជាចៅក្រម ជារដ្ឋអាជ្ញា ជាក្រឡាបញ្ជី ជាស្អីៗ គ្រប់ផ្នែកទាក់ទងនឹងសេវាយុត្តិធម៌។ ម្សិលមិញខ្ញុំបានមើលនូវតួលេខកម្រិតបរិញ្ញានៅគ្រប់សាលា ស្រ្តីគឺមានចំនួនច្រើនជាងបុរស។ ចាប់ពីបរិញ្ញាជាន់ខ្ពស់ឡើងដល់បណ្ឌិតបុរសច្រើនជាង។ យើងបានខិតខំតម្លើងតាំងពីជាង១០ ភាគរយទៅ២០ ភាគរយ ឥឡូវឡើងដល់៣០ ទៅ៤០ ភាគរយ។ នេះជាកត្តាសត្យានុម័ត។ ដល់ដំណាក់កាលហ្នឹងដំណាក់កាលត្រូវយកប្តីហើយ។ ដល់យកប្តីវាជាប់កូនជាប់ចៅ។ អញ្ចឹងទៅការរៀនបន្តគឺលំបាក។ បើប្រឹងរៀនមិនព្រមយកប្តី វាទៅជាក្រមុំចាស់។ សម័យដើមជំនាន់ទសវត្សរ៍៦០ ឬ៧០ ត្រឹមតែអាយុ២៤ ឬ ២៥ គេហៅក្រមុំចាស់ហើយ។ បើបុរសត្រឹមតែ២៧ ឬ២៨ គេហៅកម្លោះចាស់។ ឥឡូវនេះ ៤០ឆ្នាំមិនទាន់នាំគ្នាការផង។ គេថានៅឲ្យបានយូរបន្តិចស្វែងយល់ចិត្តគ្នា។ ស្វែងចុះស្វែងឡើងបែកគ្នាបាត់។ ទៅរករៀងខ្លួនទៀត។ រកស៊ីចំណេញទាំងសងខាងចំណេញដូចគ្នា ឬក៏ម្ខាងខូចចិត្ត។ ហ្នឹងមិនមែនសេវាយុត្តិធម៌ទេ។

(២៤) ដំណើរការប្រជាធិបតេយ្យនិងនីតិរដ្ឋទៅជាមួយគ្នា

ប៉ុណ្ណឹងទៅចុះ។ សុន្ទរកថាខ្ញុំរាល់ថ្ងៃពេក។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់គឺពីមួយថ្ងៃទៅមួយថ្ងៃយើងឈានឡើងតាមដំណាក់ៗ។ យើងកំពុងតែដំណើរការប្រជាធិបតេយ្យនិងនីតិរដ្ឋ។ ត្រូវចាំឲ្យច្បាស់ពាក្យហ្នឹង។ ប្រជាធិបតេយ្យដែលគ្មានការគោរពច្បាប់គឺអាណាធិបតេយ្យ។ បើគិតតែពីអនុវត្តច្បាប់ដោយមិនបើកសេរីភាព គឺវាផ្តាច់ការ។ វាត្រូវអមដំណើរជាមួយគ្នារវាងប្រជាធិបតេយ្យនិងនីតិរដ្ឋ។ នៅលើពិភពលោកក៏គេកំពុងតែធ្វើរឿងហ្នឹងដែរ។ ត្រូវឲ្យមានការគោរពច្បាប់។ ពិភពលោកគឺគោរពច្បាប់ ផ្អែកលើច្បាប់។ បើមិនផ្អែកលើច្បាប់ ផ្អែកលើកំលាំង មិនវ៉ៃគ្នាពេញពិភពលោកហ្នឹងហើយ។ នៅក្នុងប្រទេសនីមួយៗ បើមិនមានច្បាប់គ្រប់គ្រងទេ អ្នកខ្លាំងទៅបំពានអ្នកខ្សោយវានឹងកើតឡើង។ អញ្ចឹងត្រូវដំណើរទៅជាមួយគ្នា ចូលរួមជាមួយគ្នា រក្សាសន្ដិភាពឲ្យខានតែបាន។

យើងចាប់ផ្ដើមពិបាកណាស់ ទម្រាំបានប៉ុណ្ណេះ។ ខ្ញុំសូមអរគុណចំពោះការចូលរួមនានាសម្រាប់ការដាក់ឲ្យប្រើប្រាស់នូវអគារ។ យើងថ្ងៃនេះសម្ពោធទាំងពីរគឺទាំងរឹងទាំងទន់។ ផ្នែករឹងគឺហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ការបណ្ដុះបណ្ដាល ឯផ្នែកទន់គឺនិស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ។ នេះជាធាតុផ្សំនៃដំណើរការយុត្ដិធម៌របស់យើង។ យើងនឹងបន្ដការខិតខំតទៅទៀត។ យើងមិនត្រូវភ្លេចពាក្យដែលត្រូវបន្ដគឺកំណែទំរង់។ ត្រូវបន្ដឲ្យមានកំណែទម្រង់ឲ្យជាប់ជាប្រចាំ។

អំណោយ

ថ្ងៃនេះខ្ញុំបាននាំមកសម្រាប់ជ័យលាភីដែលទទួលសញ្ញាបត្រមានចំនួន ១ ៨៣៥ នាក់ និងសាស្ដ្រចារ្យ បុគ្គលិក នៃសាលាបណ្ឌិត្យសភាភូមិន្ទយុត្ដិធម៌កម្ពុជាចំនួន ១២១ សរុប ១៩៥៦ នាក់ ដោយ ម្នាក់ៗ ថវិកា ២០ ម៉ឺនរៀល។ បន្ថែមជូននិស្សិត ពិការ ចំនួន ៣ នាក់ ម្នាក់ៗ ១ លានរៀលផងដែរ។ ជូនសិស្សកំពុងសិក្សា ២៧០ នាក់ម្នាក់ៗ ១០ ម៉ឺនរៀល។ ជូនបណ្ឌិត្យសភាភូមិន្ទថវិកា ១០ លាន រៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការ ៥ លានរៀល។ ជូនក្រុមតន្ដ្រី ៣ លានរៀល។ ជាមួយនឹងការសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងអបអរសាទរជាមួយនឹងនិស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងអ្នកចូលរួមទាំងអស់សូមជួប្រទះពុទ្ធពរនិងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលំ កុំបីឃ្លៀងឃ្លាតឡើយ៕

**************

Selected Comments Samdech Techo Hun Sen,
Inauguration ceremony of the Royal Academy of Justice of Cambodia and the graduation ceremony for graduates of judicial degrees
[Unofficial Translation]


CNV:

(1) Training of human resources in the field of justice – judges, clerks, bailiffs, public notaries

(The Royal Academy of Justice of Cambodia – RAJC) has to move from the Royal School of Administration and relocate to this place. If we leave RAJC with the Royal School of Administration (RSA), it is clear that efforts to train human resources for justice and the judiciary will not be possible. Therefore, we have started to lay the groundwork for human resource training. We are now inaugurating two buildings that can address (the current needs), although it is not enough at the moment, but at least it can provide training of human resources in the field of justice for judges, clerks, bailiffs, public notaries as we are going along with the reforms […]

(2) After the overthrow of the genocidal regime of Pol Pot, the justice sector was reorganized in stages

At the moment, the Minister of Justice, HE Keut Rith, has made a report to the ceremony. You can understand what has been happening in our country within the framework of justice. I should remind you a little bit because some students, when the justice reform started, were not yet born. That is why the elders need to tell some stories. How is Cambodia’s justice sector (organized from the beginning)? Not to mention the justice sector in Cambodia, everything was dead – religions, traditions […] to be revived only after we overthrew the genocidal regime of Pol Pot. The judiciary was then reorganized in stages. I recall two important things related to the beginnings in judicial reform efforts […]

(3) The President of the Court appointed by the Council of Ministers and a member of the inspection team

What are those two things? Firstly, at that time, the presidents of the Phnom Penh and provincial courts, as well as the prosecutors of the courts, were appointed by the Prime Minister or the President of the Council of Ministers. Secondly, when inspecting cases, there was always including the President of the Court as a member (of the case inspection team) […] after becoming the Prime Minister, I started to rearrange for the President of the Court (capital and provincial) and the Prosecutor General of the Court to be appointed by the State Council through the requests of the Minister of Justice […] in those days we did not call the them the royal prosecutors as we do now. We called them state court prosecutors because the country was not a monarchy yet […]

(4) As the third person holding position of the President of the Council of Ministers, deprived power to appoint the President of the Court and the Prosecutor seconded to the Court of First Instance

I vividly remember the necessity of that time. Appointed the President of the Council of Ministers, I immediately relinquished the rights (to appoint the President of the court and state prosecutors), that two (people) held the post before me. To me, as the third person in the position of the President of the Council of Ministers, I revoked the authority to sign the appointment of the President of the Court and the Prosecutor of the Court of First Instance. Having done that, we have opened a procedure for the Minister of Justice to propose the candidates and the President of the State Council to approve. As the executive power, the Council of Ministers was actually the government. The president of the Council of State then was Samdech Heng Samrin […]

(5) As the third person in the position of President of the Council of Ministers, removed the composition of the President of the Court from the inspection team

Also, when there was a need for an inspection somewhere, there was always a court president (in the composition of the inspection team) that they brought to me for signature. I begged (the preparing group) to remove the president of the court from the list. The reason I gave them was if you included the President of the Court in the inspecting team, s/he was already inspecting it, and if the case was brought to court, how could he make decision? […] therefore, the President of the court must be removed (from inspection team) […]

(6) Establishment of the Court of Appeal during the UNTAC transition period

Initially, our court has only two levels – the court of first instance and the Supreme Court. We have adjusted and coordinated with UNTAC. We established the Court of Appeal in the UNTAC era. This is also part of the international involvement in the establishment of the Court of Appeal. We then set up an appeals court during the UNTAC transition phase. If I remember it correctly […] we have been building the judicial system gradually. Sometimes there were stacks and stacks of cases waiting to hear because we have no courtroom. At one time, I was calling for consideration of hiring hotels as courtrooms […]

(7) Judicial reform commencing in the third legislative term

Even there is a courtroom, but if there are no judges, not enough human resources, what could we do? It is necessary that in the third (legislative) term, we put in place the judicial reform. At that time, we introduced public administration reform, in general, judicial and legal reforms, public administration reform, armed force reform, and public financial reform. I have said in a way from the beginning that if we carry out reforms, it is 99% we will survive. If we do not reform, it is 99% we will die. Let us not stand still. Keep up with the situation. Our judiciary still need to be further reformed […]

(8) There is a need to provide more frameworks for the judiciary

We have jointly initiated the establishment of regional appeal courts. If no regional appeals court is established, there will be more cases congested at the Phnom Penh Court of Appeal. Therefore, we established regional appeal courts to facilitate the provision of justice services to the people […] the increase of regional appeal courts (also called) for more legal and judicial human resources […] it is in this development that I understand that there is a need to provide an additional framework to the judiciary regarding the conduct of tribunals, both regional and appellate courts, and including the Supreme Court. Our judges are now in their old ages too […]

(9) Ministries have their own training schools … friends contribute to the judicial reform

[…] I am glad to see that each ministry strives to train human resources to serve its sector – they are the Ministry of Public Works […] Post and Telecommunication […] Foreign Affairs and Diplomacy […] Agriculture […] Finance and now Justice – all have training schools. Without training human resources, we can do nothing. I thank our foreign friends, especially Japan, for contributing to the judicial reform in Cambodia […] I am thankful that Japan helped build a civil code for Cambodia. Now Japan proceeds to help train judicial students in the civil procedural codes. All of this assistance has contributed to strengthening the rule of law and law enforcement in Cambodia […]

(10) Majority of Cambodians will grow older and the number of young people will be small

Usually there is a forum between the Prime Minister and the Royal Government with partnering organizations – the United Nations Agencies in Cambodia, facilitated by UNDP. The forum was interrupted by the Covid-19. When Covid-19 is under control, we have been able to call for it. The partner organizations raised their concerns for the future that – “more in the Cambodian population will grow older, and the number of young people will be small” […] I replied – “if this is the case, Cambodia should strengthen its traditional culture.” What are the Cambodian traditional customs and culture? Older parents and grandparents are not sent to retirement homes […] we need to strengthen our customs and traditions of giving respect for elders. In Buddhist teaching, as the Buddhist monks always shared, including the teaching of Kram Ngoy and Bundit Ou Chong – the Cambodians are taught to never forget about their Gods in the house […]

(11) Trial by virtue, rich or poor receive the same justice

Encourage mediation outside the judiciary, with the participation of the judiciary, non-profit lawyers, and local authorities at all levels and relevant institutions … that is the way to solve problems in society. And avoid the challenges that will arise in the event that any grievances occur, what is important is virtue. How to make an impartial trial and research thoroughly. Of course, do not let people say that only the rich win all cases. Don’t have that language. Whoever is rich or poor must receive the same justice. Some people just see that the rich know, but the rich are wrong. Some people think that only the poor think all right…

(12) Trial by virtue, rich or poor receive the same justice

I encourage mediation outside the judiciary system, though with the participation of the judiciary, non-profit lawyers, and local authorities at all levels and relevant institutions […] that is the way to solve problems in society and avoid the controversial challenges […] in the event of a legal case, what matters is virtue. Efforts must be made to ensure an impartial trial. There must be a thorough research. It is true that we must not let people say that only the rich win all cases. Don’t let that language come out. Whoever it is – poor or rich – must receive the same justice. Some people just see that the rich are always wrong. Some people think that only the poor have good thinking […]

(13) Rich or poor – stop deforestation immediately

[…] I sent a voicemail message to the provinces already […] as long as the election season arrives, there will always be encroachment on state land and seizure of land […] there has been logging activities in Pursat province […] the governor told me about it […] some provinces provided information that […] there has been deforestation and logging groups […] when are take action, they make footages to destroy us during the election campaign […] whoever, no matter poor or rich, (I demand them to) stop immediately. This is the land of the state, the forest of the nation. In the past, in one night, they mobilized to build 500 houses. If we dismantle them, they will record and propagandize that the CPP violates the law to demolish the houses of the poor […]

(14) Sending deforesters/land encroachers to jail – no need for their votes officials, if involved in this matter, cannot be left within the state framework or the military framework or the police framework, or generally speaking, the framework that receives state salaries, even the court officials […] as soon as the election is near, (those crooked always think that) the Royal government will not do anything […] because they needed their votes. This time, that will not be the case. Send them to jail before the election. No need for their votes. Let us do it this way. What has been the issue here is that some authorities have seen but refused take actions. That is the reason why I sent out the message […] we are working for democracy and the rule of law. Democracy without the rule of law is anarchy. Just thinking about enforcing the law without opening up freedom is dictatorial. democracy and the rule of law must go hand in hand […]./.

អត្ថបទទាក់ទង