Grand News Asia Close

ផ្សាយបន្តផ្ទាល់៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 319

នៅល្ងាច ថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣​នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាច​ក្រ​កម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា និង​ពិសា​អាហារសាមគ្គី ដែលពិធីនេះធ្វើឡើងនៅ The Premier Center Sen Sok ។

ក្រោយពីបានផ្ដួចផ្ដើម រៀបចំមកអស់រយៈពេលជាយូរមកហើយនោះ នៅទីបំផុត សមាគម​ឧកញ៉ា​កម្ពុជា (ស.ឧ.ក) ត្រូវបានបង្កើតឡើងជាផ្លូវការហើយ ដោយបានចុះបញ្ជីជាសមាគមស្របច្បាប់ ដោយ​ក្រសួង​មហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បាន​យល់ព្រម​ធ្វើជា​ប្រធាន​កិត្តិយស​របស់ស​មាគមឧកញ៉ាកម្ពុជាផងដែរ។ នេះបើយោង​តាមសេចក្ដី​ប្រកាសព័ត៌មាន​របស់​មាគម​ឧកញ៉ា​កម្ពុជា​កាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២៣។

បច្ចុប្បន្ន សមាគមឧកញ៉ាកម្ពុជា ត្រូវបានដឹកនាំ និងតម្រង់ទិស​ដោយ​សមាជិក​ក្រុមប្រឹក្សា​ភិបាល​ចំនួន​៣២រូប ដោយមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន​សមាគម ដែលមាន​អាណត្តិ៥ឆ្នាំ ហើយ​ការ​ងារ​ប្រចាំ​ថ្ងៃត្រូវបានអនុវត្តដោយអគ្គលេខាធិការដ្ឋាន ក្រោមការដឹកនាំរបស់អគ្គលេខាធិការ១រូប។

បើ​យើង​មើលទៅលើរចនាសម្ព័ន្ធគ្រប់គ្រងរបស់សមាគមឧកញ៉ាកម្ពុជា គឺមានចែក​ចេញជា​គណៈ​កម្មកា​រជំនាញ ចំនួន៤ រួមមាន គណៈកម្មការសមាជិកភាព វិន័យ និងក្រមសីលធម៌, គណៈ​កម្មការ​កិច្ចការ​ច្បាប់, គណៈកម្មការរដ្ឋបាល និងហិរញ្ញវត្ថុ និងគណៈកម្មការទំនាក់ទំនងសាធារណៈ និង​អន្តរជាតិ។

ទស្សនៈវិស័យ របស់សមាគមឧកញ៉ាកម្ពុជា គឺរក្សានិង​លើកកម្ពស់​ឧត្តមភាព​នៃគោរមងារ​ឧកញ៉ា​ក្នុងការ​ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច​កម្ពុជាឲ្យ​កាន់តែរីក​ចម្រើនថែម​ទៀត។ បេសកកម្មចម្បងៗរបស់សមាគមរួមមាន៖

១-តំណាងអោយសម្លេងរួម សកម្មភាពមនុស្សធម៌រួម និងការ​រក្សាការ​ពារ​ឧត្តម​ភាព​នៃគោរ​មងារ​ឧកញ៉ា។

២-រួមគ្នាចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានា ដើម្បីបង្កើនកិត្យានុភាព ឧត្តម​ភាព និងគុណធម៌របស់ឧកញ៉ាឱ្យកាន់តែខ្ពង់ខ្ពស់ថែមទៀត។

៣-លើកកម្ពស់ការគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា។

៤-បង្កើតវេទិកា សិក្ខាសាលា និងកម្មវិធី​ផ្សេងៗ​ដើម្បីលើក​កម្ពស់​ភាពជា​ដៃគូរ​នៅក្នុង​សកម្មភាព​ពាណិជ្ជកម្ម និងការរវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក ចំពោះ​សមាជិក​របស់​សមាគម​ឧកញ៉ាកម្ពុជាមានចែកចេញជា ៣ប្រភេទ គឺ សមាជិកស្ថាបនិក, សមាជិកសកម្ម និង​សមាជិកទ្រទ្រង់។

អត្ថបទទាក់ទង