Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សំណេះ​សំណាល​ជាមួយ​កម្មករ​-​កម្មការិនី និងនិយោជិត នៅខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (ថ្ងៃទី១)

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 806

CNV:

សំណួរសំណេះសំណាលពីនេះពីនោះ

សុខសប្បាយទេទាំងអស់គ្នា? ឥឡូវសួរសំណួរសិន មកនេះបាន ១៤ លើកហើយ ហើយលើកនេះ លើកទី ១៥ ចង់សួរថា អ្នកដែលធ្លាប់ជួបពូ អ៊ំ តា មានប៉ុន្មាននាក់ទៅដែលធ្លាប់បានជួប លើកដៃទៅមើល? (ច្រើនដែរតើ )។ ឥឡូវសួរមួយមិនថាអៀនខ្មាសអីទេ តើតាចាស់ច្រើន ឬនៅក្មេង? ហើយឥឡូវចង់សួរមួយទៀត ទាំងអស់គ្នានៅទីនេះ បានចាក់វ៉ាក់សាំងហើយមានប៉ុន្មាននាក់ទៅ? ឥឡូវសួរអ្នកមិនបានចាក់មានប៉ុន្មាននាក់ទៅ?ព្រោះអញ្ចេះបានជាសួរសំណួរហ្នឹង ព្រោះដំណាក់កាលដំបូងគ្រូពេទ្យរបស់យើងក៏មិនច្បាស់ អ្នកត្រូវចាក់ក៏ខ្លាច អញ្ចឹងគឺមានការ​ស្ម័គ្រចិត្តឲ្យចាក់ និងគ្រូពេទ្យមិនឲ្យចាក់។ អញ្ចឹងចំណុចនេះមានការយល់ច្រឡំ គឺជំងឺហឺតមិនអាច​ចាក់បាន​ទេ​ អញ្ចឹងដោយសារអតីតកាលពីក្មេងមានជំងឺហឺត ឥឡូវនេះអត់ហឺតទេ។ គេហាមឃាត់ថាមនុស្សហ្នឹងកំពុងតែហឺត ​ទើបមិនអាចចាក់ ប៉ុន្ដែបើមានប្រវត្ដិធ្លាប់ហឺតពីមុន តែឥឡូវអត់ហឺតទេក្នុងពេលវេលាដែលចាក់ហ្នឹង អញ្ចឹង​អាចចាក់បាន។ ហ្នឹងសុំសួរសំណួរទាក់ទងនឹងវ៉ាក់សាំងនេះ។ ឥឡូវចាក់ដល់ដូសទីប៉ុន្មានហើយ ?(៥) មើលអ្នកចាក់ដល់ទី ៥ បានប៉ុន្មាន? ហើយអ្នកណាចាក់បានដល់ដូសទី ៤? អញ្ចឹងបន្ដចាក់អាទីដូស ៥ ទៀតណា ព្រោះកូវីដ-១៩ មិនទាន់ទៅណាទេ មានតែវ៉ាក់សាំងទេជាអាវក្រោះការពារខ្លួន ហើយការអនុញ្ញាតឲ្យចាក់អាទី ៦ សុំចាក់ទៀតចុះ ព្រោះជំងឺកូវីដ-១៩ វាមិនទាន់ទៅណាទេ ហើយវាចាប់រើបតាមបណ្ដាប្រទេសមួយចំនួន សូម្បីតែពូយប់មិញម៉ោងជិត ១១ ហើយហៅគេមកធ្វើតេស្ដព្រោះវារាងដូចជាស្អកកៗ។ អញ្ចឹងក្រែងវាមិនស្រួលម៉េច នាំ​កូវីដ-​១៩ មកចម្លងកម្មករនៅពោធិសែនជ័យ ចប់បណ្ដោយ ដល់ធ្វើតេស្ដទៅមិនអីដែរ។

ដល់អត់អីឃ្លានក្រូច ស៊ីក្រូចទៅរួចហើយសម្រាក ម៉ោង ១ កន្លះ អីហើយបានសម្រាក ដល់ម៉ោង ៤´:២០ នាទីភ្ញាក់ ដោយសារយល់សប្ដិឃើញ​បងប្រុសទី ២ ដែលមរណកាលកាលពីឆ្នាំទៅនោះ។ចាប់ពីពេលហ្នឹងទៅក៏ដេកលែងលក់។ ឥឡូវមិនទាន់ប្រាប់​ទៅ​កូនៗគេផងពីយល់សប្ដិ។ ការពិតយល់សប្ដិល្អទេ ឃើញបងប្រុសស្លៀកពាក់យ៉ាងស្អាត ប៉ុន្ដែគេចាប់ត្រី ហើយយើងទៅជិះម៉ូតូចុះទឹកចាប់ត្រី។ ឥឡូវចង់សួរនៅក្នុងចំណោមហ្នឹងអ្នកមានទូរស័ព្ទប្រើប្រាស់ប៉ុន្មានទៅ?​ ឥឡូវ អ្នក​អត់មានប៉ុន្មានទៅ? អាអាវផ្កាឈូកនេះអត់មាន? ហេតុអ្វីបានអត់មាន យើងមិនទិញប្រើឬយ៉ាងម៉េច? ហើយអ្នកមាន​ម៉ូតូជិះមកធ្វើការប៉ុន្មានទៅ និយាយរួមទៅគ្រួសារដែលមានម៉ូតូនៅតាមគ្រួសាររបស់ខ្លួន លើកដៃមើល? (ច្រើនដែរតើ)។

(១) ថ្ពាល់ផ្អែមសន្ដិភាព ការលើកទឹកចិត្តដល់ការដឹក​នាំប្រទេស​ដែលមានសុខសន្ដិភាព

ខ្ញុំសប្បាយរីករាយដែលបានមកជួបក្មួយៗ និងចៅៗ ដែលមិនទាន់បានជួបពីមុន។ អរគុណសម្រាប់ការស្រឡាញ់រាប់អានរបស់ក្មួយៗចំពោះពូ។ សូមអភ័យទោស ប្រសិន​ជានៅ​បន្ដ មិនដើរបង្ហួសមកទេ យើងត្រូវប្រើពេលហោចណាស់១០ នាទីអីទៀត។ អញ្ចឹងវាអូសបន្លាយពេលព្រោះគ្រាន់តែ​ពីខាងនោះមកកន្លះម៉ោង ទម្រាំមកដល់ត្រង់នេះ។ ព្រឹកនេះក្លាយជាបុរសថ្ពាល់ផ្អែម។ ពីម្សិលមិញ គេ​ឲ្យ​ស្លៀកពាក់ទាហានផ្កាយប្រាំទៅសម្ពោធសមិទ្ធផលកងពលលេខ៧០។ សម្ដេច ម៉ែន សំអន បានឃើញហើយ កន្លែងនោះគេដាក់ថា «ថ្ពាល់ផ្អែមសន្ដិភាព»។ គេដាក់រូបពូមានកម្មការិនីចាប់ថើបអញ្ចឹងទៅ។ ដល់​កូនប្រុសដែលអម្បាញ់មិញ(អ្នកទាំងអស់គ្នា)ស្រែកថាគាំទ្រឲ្យធ្វើបេក្ខភាពនាយករដ្ឋមន្ដ្រីសម្រាប់ពេលអនាគតនោះ ​ចាស់ៗចាប់ថើប។ អញ្ចឹងគេដាក់រូបទាំងពីរហ្នឹង ហើយដាក់ថាថ្ពាល់ផ្អែមសន្ដិភាព។ គ្រាន់តែឃើញសើចគិលតែម្ដង។ នេះ​គឺជា​ទំនាក់ទំនងវាមិនត្រឹមតែនាយករដ្ឋមន្ដ្រីនិងកម្មករ/ការិនី ប៉ុន្ដែវាទៅហួសពីនោះ​ ដោយសារ​ក្មួយៗកូនៗ ចៅៗ បាន​ទុកពូ តា អ៊ំ គឺជាសាច់ញាតិនៅក្នុងគ្រួសារ។ នេះបង្ហាញពីទំនាក់ទំនងដែលមានរវាងនាយករដ្ឋមន្ដ្រីជាមួយកម្មករ/ការិនី ដែលក្មួយៗចាត់ទុកអ៊ំ ពូ ដូចជាជីតា។ នេះជាការលើកទឹកចិត្តធំណាស់សម្រាប់ការដឹក​នាំប្រទេស​មួយ​ ដែលធ្លាប់តែបែកបាក់ កាប់សម្លាប់គ្នា ឲ្យក្លាយជាប្រទេសដែលមានសុខសន្ដិភាព មានសុខ​ដុម​រមនា​ ហើយទាំងអស់សុទ្ធតែទទួលផលប្រយោជន៍។

(២) សម្លាប់មនុស្សជុំវិញខ្លួនមេដឹកនាំប្រឆាំងអស់ ទើបអស់អ្នកលួចយកការណ៍

(មានសម្លេងចេញពីទូរស័ព្ទសម្ដេច) គេប្រជុំ Zoom នៅអាមេរិក ហើយសម្លេងវាចូលមកនេះ … គេកំពុងណែនាំឲ្យធ្វើយុទ្ធនាការ WIFI ជាសម្លេង រី គា ដែលជាអតីតអគ្គលេខាខ្មោចបក្សសង្គ្រោះជាតិនៅអាមេរិក។ មានសម្លេងមួយទៀត គេប្រជុំយប់មិញ​ Zoom នៅបារាំង ក៏សម្លេងនេះបានមកដល់នេះរួចហើយ។ ពីថ្ងៃនេះទៅអ្នកឯងអត់មានឱកាសដើម្បីនឹងបិទ(សម្លេង)​ទេ។ អ្នកឯងកំពុងសង្ស័យថាអ្នកណាដែលនៅតុបាយហើយទៅប្រាប់ហ៊ុន សែន ថាកំពុងត្រៀមចូលទៅវៀតណាម​ដោយ​ប្រើប្រាស់ Passport បារាំង។ ហ្នឹងកំពុងដាក់ការសង្ស័យពេញទឹកពេញដី។ ខ្ញុំមិនប្រាប់អ្នកឯងទេ។ ទាល់តែអ្នកឯងសម្លាប់មនុស្សជុំវិញអ្នកឯងចោលទាំងអស់ ទុកតែអ្នកឯងម្នាក់ឯងទើបអស់មនុស្សរបស់ខ្ញុំ …។

(៣) បើកូវីដ -១៩ ងើបឡើងវិញ មិនមានឱកាស​ជួប​ជុំគ្នាទៀតទេ ត្រូវមានវិធានការរាំងស្កាត់

ខ្ញុំគួរតែបញ្ជាក់ថា តាមគម្រោងដើមរបស់ពូចង់ត្រួតពិនិត្យវឌ្ឍនភាពការងារតាំងពីឆ្នាំ២០២០។ ប៉ុន្ដែ ២០២០ យើងចាប់ផ្ដើមមានជំងឺកូវីដ-១៩ យើងក៏អាក់ខាន ២០២១ កូវីដ-១៩ ទៀត យើងក៏អាក់ខាន ២០២២ យើងក៏អាក់ខាន ២០២៣ មុនពេលដែលយើងលើកលែងការធ្វើតេស្ដ ក៏យើងមិនទាន់ហ៊ានធ្វើការជួបជុំទេ។ មុននេះយើងបាន​កំណត់ថា កាលណាមានការជួបជុំក្នុងទ្រង់ទ្រាយធំ យើងត្រូវធ្វើការតេស្ដ។ អញ្ចឹងការកំណត់បែបនេះ វារំខានទៅដល់ការជួបជុំបែបនេះ។ ដូច្នេះហើយ បន្ទាប់ពីការដកបំរាមនេះចេញហើយយើងមានឱកាសជួបជុំហើយនោះ។ ឥឡូវនេះប្រឹងប្រែងធ្វើ ក្រែងលោកូវីដ-១៩ នេះវាងើបឡើងវិញ។ បើកូវីដ -១៩ ងើបឡើងវិញគឺយើងមិនមានឱកាស​ជួប​ជុំគ្នាតទៀតទេ។ ច្បាស់ជាត្រូវមានវិធានការរាំងស្កាត់។ អម្បាញ់មិញនេះ មានកូនៗ ចៅៗ ក្មួយៗ ណាមានកូវីដ-១៩ ឆ្លើយដាក់ពូទៅថាឆ្លងពីពូ ហើយប្រសិនជាពូឆ្លង ពូថាជាជំងឺខ្លួនឯងដែរ។ សង្ឃឹមថាទាំងអស់គ្នានឹងមានសុវត្ថិភាព។ ទាំងអ្នកដែលបានថតរូបជាមួយគ្នា អ្នកដែលបានថើប អ្នកខ្លះថើប​បាន​ដល់ទៅបីខ្សឺតនោះម្នាក់ឯង មួយចំហៀងហើយមួយចំហៀងទៀត ហើយថែមមួយទៀត។ តែនេះក៏បង្ហាញពីក្ដី​ស្រឡាញ់ ការរាប់អាន ដែលយើងបានរួមគ្នាចេញដំណើរពីដំណាក់កាលដ៏លំបាកលំបិន។

(៤) ចង់បន្តជួបកម្មករមុនបង្កើតរដ្ឋាភិបាលថ្មី

ដំណាក់កាលកូវីដ-១៩ អ្នកទាំងអស់គ្នាបានដឹងហើយថា យើងមិនអាចធ្វើបានទេ។ នៅពេលដែលកូវីដ-១៩ ហើយ ខ្ញុំចង់ដើរជួបជាមួយកម្មករ/ការិនីរបស់យើងបន្តទៀត។ ការជួបលើកនេះគឺបានត្រឹមតែ​១៨​ លើកទេ។ នេះលើកទី១០ នៅសល់៩ ដងទៀត។ យើងជួបអត់ទាន់អស់ទេ។ តែយើងគិតមើលថា ក្រោយបោះឆ្នោតមុនបង្កើតរាជរដ្ឋាភិបាលថ្មី តើគួរបន្តដើរជួបឬអត់? យើងបានជាដើរមួយជុំ។ នេះជុំទី ២។ ក្រោយបោះឆ្នោត យើងអាចដើរជួបបន្តទៅទៀត តែពេលនោះអាចជារដូវ​វស្សា​។ ប៉ុន្តែយើងដាក់រោងវាឲ្យស្រួលទៅ យើងអាចធ្វើដំណើរដើម្បីទៅជួបកម្មករមួយចំនួនដែលយើងមិនទាន់បានជួប។ យើងសល់ពេលយ៉ាងហោចមួយខែដែរសម្រាប់ជំ​នួបមុនបង្កើតរាជរដ្ឋាភិបាលថ្មី។ នេះគឺជាចំណុចដែលគ្រោងទុក។ លើកមុនជួប ៧៧ លើក ស្មើនឹងកម្មករជិត១ លាននាក់។ ឥឡូវយើងទើបនឹងបាន១៩ លើក ប៉ុន្តែក៏បានច្រើនៗ ថ្ងៃនេះគឺមាន ១៨ ០០០ នាក់។

(៥) ទីក្រុងមានអត្រាកំណើតទាបជាងខេត្ត អាចមកពីការការពារការមានផ្ទៃពោះ

ប៉ុន្តែប្លែករឿងនេះ លោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រីសុខាភិបាល គឺប្លែកនៅត្រង់​កាលដែលខ្ញុំទៅកំពង់ឆ្នាំង ១៨ ០០០ នាក់ដូចគ្នា ថ្ងៃទី១​ មានអ្នកដែលមានកូនគឺជាង៧០០ ថ្ងៃទី២ អ្នកដែលមានកូនគឺជាង៨០០។ ដល់ទៅពេលមកជួបនៅកណ្តាលស្ទឹង ១៧ ០០០ នាក់ អ្នកមានកូនត្រឹមតែជាង៥០០ នាក់ទេ។ ដល់ម្សិលមិញទៅតាកែវ១៧ ០០០ នាក់ អ្នកមានកូនជាង៧០០ នាក់។ ដល់ថ្ងៃនេះ ១៨ ០០០ នាក់ អ្នកមានកូនតែ៥៧២ នាក់។ បានសេចក្តីថា អ្នកទីក្រុងកូនតិចជាងអ្នកជនបទ។ អ្នកជនបទខ្លាំងជាងយើងនៅទីក្រុង។ មិនមែនបានសេចក្តីថា (គាត់)គ្មានអីមើលទេ។ គេក៏មានទូរទស្សន៍ មានទូរស័ព្ទ … ប៉ុន្តែកំណើនប្រជាពលរដ្ឋនៅជនបទច្រើនជាងនៅទីក្រុង។ នៅទីក្រុងវិធីការពារហ្នឹងគឺមាន ដែលវាទាក់ទងនឹងកំណើនប្រជាពលរដ្ឋ។ ចំណុចនេះមិនមែនជាការ(ត្រូវ)មើលរំលងទេ។ ត្រូវសិក្សាអំពីភូមិសាស្ត្រ។ គ្រាន់តែខេត្ត២ នេះ យើងចាត់ទុកថាជិតគ្នាជាមួយភ្នំពេញ គឺខេត្តកណ្តាល កណ្តាលស្ទឹង និងពោធិសែនជ័យ យើងពិនិត្យឃើញវាប្រហាក់ប្រហែលគ្នា។ ប្រៀបធៀបជាមួយនឹងខេត្ត អត្រាមានកូននៅខេត្តច្រើនជាង។

(៦) ជំនួយឧបត្ថម្ភអ្នកមានផ្ទៃពោះក្រោយជំនួបជុំទី១

ឥឡូវដល់ពេលប្រាក់ឧបត្ថម្ភសម្រាប់បញ្ហាអ្នកចាប់ពីមានផ្ទៃពោះ គឺត្រូវទទួលបានជំនួយឧបត្ថម្ភដូចដែលឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍គឺជាង ៤០០ ដុល្លារថែមទៀត។ ក្មួយៗ សព្វថ្ងៃ ពេលពិនិត្យផ្ទៃពោះ គ្រាន់តែគេអត់យកលុយ។ ដល់ពេលឆ្លងទន្លេ កូនមួយបាន៤០ ម៉ឺន កូនពីរបាន៨០ ម៉ឺន កូនបីបានដល់១ លាន២ សែន បូក៥ លានពីពូ។ ប៉ុន្តែមិនងាយទេរឿងកូន៣ នោះ។ ឥឡូវនេះកាន់តែមិនងាយ ដោយសារតែភ្លើងភ្លឺពេក … អញ្ចឹងទៅបានតែ១ បានតែ២ អីចឹងទៅ។ យូរៗមានមួយ។ ម្សិលម្ង៉ៃកើតមានរឿងម៉ែអាភ្លោះ ឪអាភ្លោះ។ សម្ភាសន៍អ្នកតាកែវ។ គ្នាបានកូនភ្លោះ។ អ្នកតាកែវប៉ុន្តែដើមកំណើតគ្នានៅសំឡូត … នៅតំបន់ខ្មែរក្រហម ប៉ុន្តែគាត់មកយកប្តីនៅនេះ។ ថាប្តីចិត្តបាន ម្តាយក្មេកចិត្តបាន។ គេទាំងពីរនាក់ស្គាល់គ្នាតាំងពីនៅថៃ ឥឡូវគេមកធ្វើការនៅក្នុងនេះ។ នេះជាការកត់សម្គាល់ទាក់ទងនឹងអត្រាកំណើន។ នៅទីក្រុងនិងនៅជនបទ មានស្ថានភាពខុសគ្នា។ នៅទីក្រុងកូនតិចជាងនៅជនបទ។ ហ្នឹងស៊ីសងនឹងការជ្រើសរើសរបស់មនុស្សទេ អ្នកខ្លះចង់បានកូនច្រើនទៅ អ្នកខ្លះចង់បានកូនតិច។

ឥឡូវបកមកកិច្ចការដែលយើងបានធ្វើរួមគ្នានេះ។ ខ្ញុំសូមយកឱកាសនេះអរគុណចំពោះម្ចាស់រោងចក្រ ក៏ដូចជាតំបន់ដែលយើងជួបជុំគ្នានេះ ដែលផ្តល់ការអនុញ្ញាតឲ្យក្មួយៗកម្មករ/ការិនីមកជួបខ្ញុំនៅថ្ងៃនេះ ហើយត្រូវបានឈប់សម្រាកថ្ងៃនេះ។ ជួបហើយល្ងាចឈប់សម្រាកដោយមានប្រាក់បៀវត្ស។ ក្មួយៗក៏មិនប្រញាប់ប្រ​ញាល់​ពេកដែរ។ មុននោះ មុនដំបូងយើងចាប់ផ្តើមជំនួបពេលព្រឹក ល្ងាចទៅធ្វើការ ប៉ុន្តែក្រោយមកយើងចាប់ផ្តើមសុំឲ្យមានការអនុញ្ញាតឲ្យបានឈប់សម្រាកនៅពេលដែលមកជួប ហើយពេលល្ងាចគឺបានសម្រាក។ ប៉ុន្តែឥឡូវចង់សួររឿងមួយទៀតហើយ (សម្តេចសួររឿងនំបុ័ង ទឹកក្រូច)។ ដឹងថាក្មួយៗ កូនៗ ចៅៗ ក្រោកពីយប់មកហើយ អញ្ចឹងបានជារៀបចំមាននំបុ័ង ២ (សម្តេចនិយាយរឿងនំបុ័ង)។

(៧) ជួបដើម្បីរកការប្រឈមរបស់កម្មករ/ការិនីនិងរបស់ម្ចាស់រោងចក្រ និងពិនិត្យការអនុវត្តអនុសាសន៍

ការមកជួបជុំនេះគឺសំខាន់បំផុត គឺត្រួតពិនិត្យមើលថា អ្វីដែលយើងបានធ្វើពីមុនមកនេះ តើវាដល់ណាហើយ អនុវត្តបានយ៉ាងម៉េច? ដូចដែលឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍ មុនពេលជំនួប២០១៧ យើងបានអញ្ជើញប្រធានក្រុម ប្រធានផ្នែក ប្រធានរដ្ឋបាល ទៅជួបនៅឯកោះពេជ្រនោះ​។ យើងពិនិត្យមើលអ្វីទៅជាការចាំបាច់ ជាបញ្ហាប្រឈម រួចហើយបានយើងដាក់គោលដៅចុះ។ នៅក្នុងដំណើរនៃការធ្វើដំណើរនោះ យើងក៏បានជួបនិងដោះស្រាយជាបន្តបន្ទាប់ រហូតទៅដល់ថ្នាក់កម្មករ/ការិនី របស់យើង​ឈានដល់មានប្រាក់សោធនិវត្តពេលដែលខ្លួនចាស់ទៅ។ នេះជាការរកឃើញតាមរយៈការពិគ្រោះយោបល់រវាងនាយករដ្ឋមន្ត្រីជាមួយកម្មករ តំណាងកម្មករ។ ការដែលពូស្រែកសួរតាមជំនួបមួយចំនួន មិនមែនជាការសួរដើម្បីសួរទេ។ គឺសួរដើម្បីយល់ តើដំណោះស្រាយបែបណាដែលត្រូវប្រកាន់យក។ ស្ថានភាពមានការប្រែប្រួលនៅពេលដែលយើងបានរកឃើញថា អ្វីទៅជាចំណុចប្រឈមរបស់កម្មករ អ្វីទៅជាបញ្ហាប្រឈមរបស់ម្ចាស់រោងចក្រ។ យើងត្រូវការអ្នកទាំងពីរ ត្រូវការទាំងម្ចាស់រោងចក្រ និងត្រូវការទាំងកម្មករ។

(៨) ភ្នំពេញមានរោងចក្រកាត់ដេរ៧២៧ កម្មករ/ការិនីជាង៣៣ម៉ឺន លំហូរប្រាក់១១០០ លានដុល្លារ/ឆ្នាំ

បើគ្មានរោងចក្រទេ ក្មួយៗជាកម្មករអត់មានការងារធ្វើទេ។ ក្មួយដាក់ចេញជាសំណួរមើល បើសិនជាអត់មានរោងចក្រនៅទីក្រុងភ្នំពេញ ដែលផ្នែកសហគ្រាសក្នុងវិស័យកាត់ដេរ មានរហូតដល់ ៧២៧ រោងចក្រ/សហ​គ្រាស មានកម្មកររហូតទៅដល់៣៣ ម៉ឺន ៨ ពាន់នាក់ តើពេលនេះក្មួយៗកំពុងធ្វើអ្វី? … ច្បាស់ណាស់ក្មួយៗអាចនឹងមានការងារផ្សេង ជាការធ្វើការជាមួយឪពុកម្តាយក្នុងក្របខណ្ឌកសិកម្ម ក្នុងក្របខណ្ឌសិប្បកម្ម ឬក្នុងក្របខណ្ឌនៃការចិញ្ចឹមសត្វ ឬក្នុងក្របខណ្ឌផ្សេងទៀត ដូចជាការលក់ដូរតូចតាច ដែលមានប្រាក់ចំណូលមិនទៀងទាត់ ហើយអាចនឹងប្រាក់ចំណូលតិចជាង។ មានរោងចក្រនេះ គឺផ្ដល់ឱកាសការងារសម្រាប់ក្មួយៗ ដែលយើងសរុបជាទឹកប្រាក់ទទួលបានពីការដោះស្រាយការងារធ្វើនៅក្នុងប្រទេសមានប៉ុន្មាន៣ ពាន់លានដុល្លារឯណោះ។ លំហូរសាច់ប្រាក់នៅក្នុងចំណោមប្រជាជនយើងក្នុងមួយខេត្តៗ ពិសេសនៅរាជធានីភ្នំពេញច្រើនជាងគេ បន្ទាប់ទៅកំពង់ស្ពឺ បន្ទាប់ទៅខេត្តកណ្តាល បន្ទាប់ទៅកំពង់ឆ្នាំង បន្ទាប់ទៅតាកែវ។ ម្សិលមិញនៅតាកែវ មាន១៨២ លានដុល្លារក្នុងមួយឆ្នាំ។ នៅទីក្រុងភ្នំពេញច្បាស់ថាមានច្រើនជាង ១១០០ លានដុល្លារ …។

(៩) សេវាតភ្ជាប់៖ មានរោងចក្រ មានអ្នកលក់ដូរ អ្នកដឹកជញ្ជូន អ្នកបើកផ្ទះជួល

ពេលដែលមានរោងចក្របែបនេះកើតឡើង វាមានសេវាតភ្ជាប់។ សេវាតភ្ជាប់នោះគឺអ្វី? អ្នកលក់ដូរក៏ត្រូវធ្វើការលក់ដូរជុំវិញរោងចក្រ ព្រោះក្មួយៗត្រូវការម្ហូបអាហារ។ អ្នកលក់ដូរគឺលក់ដូរដាច់បង្កើតបានការងារមួយទៀត។ អ្នកដឹកជញ្ជូនក៏មានការងារធ្វើតាមរយៈដូចគ្នាហ្នឹង។ អ្នក​ជួលផ្ទះក៏មានលទ្ធភាពដើម្បីវិនិយោគសម្រាប់ការសាងសង់ផ្ទះជួលឲ្យកម្មករ។ ខ្ញុំនៅតែបន្តការអំពាវនាវកុំឲ្យមានការដំឡើងថ្លៃផ្ទះ ក្នុងពេលស្ថានភាពដែលយើងដំឡើងប្រាក់បៀវត្សបានតិចតួច។ យកបានតិចប្រសើរជាងយកអត់បាន។ កាលពីមុនហ្នឹងកម្មករឡើង១០ ដុល្លារ ម្ចាស់ផ្ទះឡើង១៥ ដុល្លារ។ អញ្ចឹងធ្វើម៉េចឡើងទាន់ថ្លៃឈ្នួល។ ប៉ុន្តែតាំងពីពេលដែលយើងអំពាវនាវរួចមក មានការយោគយល់ពីម្ចាស់ផ្ទះសំណាក់។

ថ្លៃទឹកថ្លៃភ្លើងក៏ត្រូវបានអនុវត្តល្អប្រសើរ។ ក្នុងរយៈពេលរដូវប្រាំងនេះ ទឹកវាខ្សោយបន្តិច ប៉ុន្តែឥឡូវទឹកបានដោះស្រាយហើយ។ ប៉ុន្មានថ្ងៃខាងមុខយើងនឹងទៅសម្ពោធដាក់ឲ្យប្រើប្រាស់ស្ថានីយបូមទឹកបាក់ខែងសម្រាប់ផ្គត់ផ្គង់ទីក្រុងភ្នំពេញបូកជាមួយនឹងតាខ្មៅ។ យើងនឹងកសាងបន្ថែមនូវស្ថានីយបូមទឹកសម្រាប់ការប្រើប្រាស់របស់ប្រជាជន។ ក្មួយៗមានផ្ទៃពោះមកខាងណេះ កន្លែងដែលអត់ក្តៅ ក្រែងលោវាមិនក្តៅម្តាយ តែក្តៅដល់កូន អាតូចៗហ្នឹងវាជេរម៉ាក់ឯងមិនព្រមរកកន្លែងជ្រក វាខ្សឹបជេរពីក្នុងមក។ ហើយបុរសៗយើងជួយលើកកៅអីឲ្យផង ជួយរៀបចំ។ ទេ! ថ្ងៃមកពីខាងកើត អញ្ចឹងតែហួសបន្តិចទៅវាផុតហើយ ខាងណាខាងកើត ខាងណាខាងលិច? (សម្តេចមានប្រសាសន៍អំពីទិសនៃថ្ងៃរះ)។

សរសើរផង បង្អាប់ផង ក្រុមហ៊ុនទូរស័ព្ទ ៤ ប្រព័ន្ធ

ថ្ងៃនេះ សូមរំលឹក(ពីសេវាទូរស័ព្ទ)។ សរសើរផងបង្អាប់ផង។ ក្នុងក្រុមហ៊ុនទូរស័ព្ទ៤ ប្រព័ន្ធ មានតែប្រព័ន្ធ Cellcard ០១២ ទេ ប្រើបាននៅតំបន់នេះ។ អម្បាញ់មិញ គ្រាន់តែនៅក្នុងកាតាប ក្នុងហោប៉ៅ … Metfone យកចេញមក(មិនដើរ)។ មួយទៀត Smart អត់ដើរទៀត។ យកចេញមកទៀត Seatel អត់ដើរទៀត។ ដល់ទៅមើលក្នុងនោះ ២គ្រឿងប្រើផ្កាយរណប កាលណាមេឃស្រទុំចាប់វាអត់ជាប់ដែរ។ ដោយតំបន់។ ២គ្រឿង ហើយប្រើបាន៨៣ ប្រទេស។ ប្រើទូរស័ព្ទធម្មតា ប៉ុន្តែមានប្រព័ន្ធមួយ hotspot សម្រាប់ចែករំលែកឲ្យ។ យើងប្រើទូរស័ព្ទខ្លួនឯងបាន រួចហើយយើងរុញវាចូលមក។ ឥឡូវគឺមើលមេឃរាងស្រលះបន្តិច វាដើរឬមិនដើរ? វិលខ្ញាល់ទៅទៀតហើយ។ នេះខាង WhatsApp Telegram គឺខ្ញុំប្រើទាំងអស់ប្រព័ន្ធរបស់ខ្ញុំ។ ខ្ញុំប្រើ១៨ គ្រឿង។ ឆៃ ស៊ីណារិទ្ធ មិនទាន់បើកមើលផងទេ។ ឆៃ ស៊ីណារិទ្ធអត់មក។ ទៅឦសាន(មណ្ឌលគិរី)។

(១០) រឿងសន្តិសុខជាតិប្រហែសមិនបានទេ

មានបញ្ហាសន្តិសុខនៅក្នុងប្រទេសវៀតណាមឯណោះទេ ក៏ប៉ុន្តែយើងត្រូវតែប្រយ័ត្ននឹងការដែលមានអ្នករត់ចូលមកក្នុងប្រទេសរបស់យើង។ គេមានរឿងរ៉ាវនៅនោះ ប្រហែលជាបន្តិចទៀតព័ត៌មាននឹងចេញ។ យើងអត់មានប្រហែសបានទេ។ រឿងសន្តិសុខជាតិប្រហែសមិនបានទេ។ ពួកហ្នឹងវាយគ្រឹប​ៗ បង្កើតជារឿង។ យើងត្រូវទំនាក់ទំនងជាមួយនឹងខាងវៀតណាមដើម្បីការពារសន្តិសុខ។ មិនមែនទៅជម្លោះជាមួយវៀតណាម (តែ)សហការជាមួយវៀតណាមដើម្បីត្រួតត្រាសភាពការណ៍នៅតាមព្រំដែនជាមួយគ្នា។ ពួកប្រឆាំងនៅខាងវៀតណាមធ្វើសកម្មភាពអាក្រក់នៅទីនោះ រហូតដល់ស្លាប់មនុស្សយ៉ាងច្រើន។ អញ្ចឹងបាន ឆៃ ស៊ីណារិទ្ធ ប្រហែលជានៅតំ​បន់(នោះ ហើយមិនមានសេវា)។ យើងរុញពីនេះទៅក៏យឺត ឯអ្នកណោះមិនដឹងថាបើកមើលឬមិនបើកមើល ព្រោះអានេះវាមិនដើរ … បើកទាំង២ ប្រព័ន្ធ។ ស៊ីសងថាវាអត់ចាប់ជាមួយនឹងផ្កាយរណបបានឬទេ។

(១១) ក្រសួងប្រៃសណីយ៍ទូរគមនាគមន៍ រៀបចំបង្កើនសេវាអាំងទែរណែត តាមកន្លែងកម្មវិធី

ទៅប្រទេសក្រៅ កម្រខ្ញុំប្រើ internet នៅប្រទេសគេណាស់។ ប្រើ(ឧបករណ៍)នេះបាន៨៣ ប្រទេស។ ឥឡូវយកមកប្រើត្រឹមព្រៃស្ពឺ ពោធិ៍សែនជ័យ ប្រើអត់ចេញ។​ ដល់ទៅប្រព័ន្ធទូរស័ព្ទវិញប្រើ៤ ប្រព័ន្ធ។ ក្រឡេកឃើញប្រព័ន្ធមួយគឺប្រព័ន្ធ Cellcard ដើរ។ តែខ្ញុំអត់សូវប្រើវាក្នុង hotspot ទេ … hotspot វានៅក្នុង group ជាមួយគេដែរ។ អញ្ចឹងគឺ Metfone, Seatel, Smart អត់ដើរ។ ប្រហែល​​អាចមកពីមនុស្សច្រើនពេក ដល់មនុស្សច្រើនវាមកស្រូប(សេវា)អស់។ អញ្ចឹងបានថាថ្ងៃក្រោយយើងអាចធ្វើអញ្ចេះ។ ដូចដែលយើងធ្វើពិធីស្អីនានា កាលណាខ្ញុំចុះទៅកន្លែងណា ស្នើឲ្យក្រសួងប្រៃសណីយ៍មកដំឡើងទៅ។ ទំនាក់ទំនងគឺវាសំខាន់ណាស់សម្រាប់ខ្ញុំ ព្រោះកន្លងទៅដូចជាយើងទៅជួបគ្នាកន្លែងណាៗ ក្រសួងប្រៃសណីយ៍គេទៅដំឡើងឲ្យ។ នៅទីនេះ ដំឡើងដល់២ ថ្ងៃ យើងមក២ ថ្ងៃអញ្ចឹង។ អញ្ចឹងស្អែកហ្នឹងសាកដំឡើងទៅមើលឲ្យទាំងប៉ុន្មានប្រព័ន្ធហ្នឹងមកដំឡើងមើល ឲ្យខ្លាំងបន្តិច ដើម្បីអាចប្រើប្រាស់ internet បាន។ អត់ internet និយាយរួមគឺអត់មានអីតែម្តង ដូចអត់បាយហ្មង។

(១២) ទូទាំងប្រទេសមាន១៣២៦រោងចក្រកាត់ដេរ, ៧២៧រោងចក្រនៅភ្នំពេញ មានកម្មករជាង៣៣ម៉ឺននាក់

នៅកម្ពុជា ទាំងនៅទីក្រុងនិងនៅជនបទ យើងមានរោងចក្រ ១ ៣២៦ ប៉ុន្តែភ្នំពេញបានយកអស់ជាងពាក់កណ្តាល។ បន្ទាប់ទៅកំពង់ស្ពឺ បន្ទាប់ទៅកណ្តាល និងបណ្តាខេត្តនានា … ហ្នឹងគិតតែវិស័យកាត់ដេរទេណា។ បើសិនជាយើងគិតពីរោងចក្រគ្រប់ប្រភេទតែនៅភ្នំពេញ មាន៩៣១៤ មានកម្មករ ៦៦​ ម៉ឺននាក់។ ដោយឡែក មាន៧២៧ រោងចក្រវិស័យកាត់ដេរ កម្មករ៣៣៨ ០០០ នាក់។ ជាតំបន់ប្រមូលផ្តុំរោងចក្រច្រើនជាងគេ។ ទីក្រុងវាបែបនេះឯង។ ប៉ុន្តែយើងបានតម្រង់ទិស។ បើយើងធ្វើតែនៅទីក្រុងគឺយើងមិនអាចពង្រីកការងារនៅតាមទីជនបទបានទេ។ ដូច្នេះហើយបានជាយើងខិតខំរៀបចំបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទាក់ទាញការវិនិ​យោគ។ និយាយដូច្នេះ មិនមែនបានសេចក្តីថាមិនឲ្យរាជធានីភ្នំពេញទាក់ទាញការវិនិយោគបន្ថែមមកទេ ត្រូវតែទាក់ទាញមកថែម។

(១៣) ជួបជុំទី២ ពង្រីកវិសាលភាពទ្វេដងគោលនយោបាយសាច់ប្រាក់ជូនស្រ្តីពីមានផ្ទៃពោះ សម្រាល រហូតដល់កូនអាយុ២ឆ្នាំ ចាប់ពីខែសីហា(២០២៣)

ឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍ហើយ ថាមុនពេលដែលយើងជួបគ្នា យើងមានអ្វី? ក្រោយពីយើងជួបគ្នាយើងមានអ្វី? ផលប្រយោជន៍ទាំងឡាយបានធ្លាក់មកលើកម្មករ ត្រង់ហ្នឹងហើយដែលពូ និយាយថាពូអញ្ចឹងទៅចុះឲ្យវាក្មេងបន្តិច តាវាដូចចាស់ពេក អ៊ំដូចចាស់ពេក ឥឡូវហៅត្រឹមពូក៏បានដែរ … ការដើរពិនិត្យនេះ ដើម្បីបញ្ជាក់អ្វីដែលយើងសម្រេចបាននៅជុំទី១។ នៅជុំទី២ យើងបានរកឃើញទៀត។ ការពង្រីកវិសាលភាពអនុវត្តគោលនយោបាយសាច់ប្រាក់សម្រាប់ស្រ្តីមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ។ ឥឡូវក្មួយៗកំពុងទទួល​បាន១០០ ដុល្លារ ឬ៤០ ម៉ឺនរៀល/កូនម្នាក់ និងកូនភ្លោះបាន៨០ ម៉ឺនរៀល។ នៅពេលខាងមុខ(ខែ៨) ចាប់ផ្តើមមានផ្ទៃពោះ មុនឆ្លងទន្លេក្មួយៗ នឹងទទួលបានការឧបត្ថម្ភ៤ ដង ស្មើនឹង៣២ ម៉ឺនរៀល។ ថ្ងៃក្មួយៗឆ្លងទន្លេនឹងទទួលបាន៨០ ម៉ឺន។ ដល់បន្ទាប់ទៅ រហូតដល់កូនអាយុ ២ ឆ្នាំ ​ក្មួយៗទទួលបានការឧបត្តម្ភ១០ ដងទៀត ស្មើនឹង៨០ ម៉ឺនរៀលទៀត គឺម្តង៨ ម៉ឺនរៀល (ពេល)យកកូនទៅពិនិត្យ។ (ពេលនោះ)យើងទៅពិនិត្យផ្ទៃពោះ រដ្ឋ​នឹងឱ្យលុយ។ ពីមុនរដ្ឋអត់ឱ្យទេ។ ឥឡូវយើងពង្រីក។ ចាប់អនុវត្តពីដើមខែសីហា ខាងមុននេះ …។

កម្មករជាជនពិការ បានចេញមុនម៉ោងដូចកម្មករមានផ្ទៃពោះដែរ

យើងក៏បន្ថែមអត្ថប្រយោជន៍សម្រាប់ជនពិការដែលចូលធ្វើការ អាចនឹងចេញមុនម៉ោងដើម្បីកាត់បន្ថយការលំ​បាកសម្រាប់ជនពិការ។ មុននោះយើងបានផ្តល់តែសម្រាប់ស្ត្រីមានផ្ទៃពោះទេ។ មុនពេលដែលពូធ្វើដំណើរចុះមកតាមរោងចក្រ មិនទាន់មានគោលនយោបាយ ហៅថារបបអញ្ចឹងចុះ ចេញមុនម៉ោងសម្រាប់អ្នកមានផ្ទៃពោះទេ។ ដោយឃើញថាវាអាចនឹងមានហានិភ័យ មានគ្រោះថ្នាក់ចំពោះអ្នកឆ្លងទន្លេ … យើងស្នើសុំទៅដល់ម្ចាស់រោងចក្រឱ្យមានការយោគយល់ផ្តល់ជូន(ការចេញមុន១៥នាទី)ចំពោះអ្នកដែលមានផ្ទៃពោះ។

គួរពង្រីកខ្សែរថយន្តក្រុងមកដល់តំបន់នេះដែរ

ខ្ញុំមិនដឹងថា តើខ្សែរថយន្តក្រុងបានមកដល់កន្លែងនេះឬអត់? (…) ទៅភ្លើងឆេះរទេះ។ កន្លែងនេះក្រែងមានផ្លូវមកដល់ដែរ? ​(…) គួរតែត្រូវបានរៀបចំដើម្បីកាត់បន្ថយបាននូវការលំបាករបស់ប្រជាពលរដ្ឋទូទៅ ក្នុងនោះមានមួយផ្នែកជាកម្មករ/ការិនី ដែលនឹងបានទទួលផលពីឡានក្រុងនេះដែរ។

ទទួលជួបអន្ទិត សាន សុជា

ថ្ងៃនេះ ឱ្យភ្ញៀវទៅចាំថាម៉ោង៩កន្លះ ហើយម៉ោង១០ យើងអាចជួបគ្នា។ ប៉ុន្តែគេអាចទៅម៉ោង៩កន្លះ។ គឺអន្ទិត សាន សុជា។ ពីមុននៅជាព្រះសង្ឃ គេហៅព្រះតេជព្រះគុណ សាន សុជា។ ឥឡូវទៅជាអន្ទិត ព្រោះលាចាសិក្ខា​បទហើយ។ ម្សិលម្ង៉ៃបានមកដល់ខេត្តសៀមរាប។ ចុះតែពីលើយន្តហោះទាក់ទងមកថាសុំជួបនាយករដ្ឋមន្ត្រី។ ថាឥឡូវឱ្យរើសទៅថ្ងៃទី១៣ ឬថ្ងៃទី១៤ (មិថុនា)។ អញ្ចឹងគ្នាក៏សុំរើសថ្ងៃទី១៣(មិថុនា)។ ឥឡូវប្រហែលជាកំពុងធ្វើដំណើរជាមួយនាយឧត្តមសេនីយ៍ ខេង សុមេធ ទៅផ្ទះខ្ញុំដើម្បីជួប។ ពីមុននៅជាព្រះសង្ឃ ឥឡូវក្លាយទៅជាគ្រហស្ថ ត្រូវការទំនាក់ទំនងមកជួប។ ពីមុន បើយើងត្រូវជួប ទាល់តែទៅជួបនៅវត្ត។ ខ្មែរយើងហៅ អន្ទិត។ សម័យខ្មែរយើងពីដើមអញ្ចេះ យើងអត់មានអ្នកចេះអក្សរ។ កម្រមានអ្នកចេះអក្សរណាស់។ ដើម្បី​ចេះអក្សរត្រូវទៅនៅវត្ត។ កាលណាទៅសាងភ្នួស​ហើយ បានតិចបានច្រើន សឹកត្រឡប់មកវិញគេហៅអន្ទិត។ ពាក្យអន្ទិត​ ការពិតគឺ(ស្មើ)បណ្ឌិតមានន័យថាអ្នកចេះ។ ឥឡូវហ្នឹង និយាយខាងក្រៅសុំហៅអន្ទិត សាន សុជា ចុះ។ ឯថ្ងៃក្រោយហៅយ៉ាងម៉េចទៀត(ចាំទៅតាមហ្នុង)។ ក្រែងលោគាត់ហៅពូ ហៅអ៊ំ អញ្ចឹងយើងហៅក្មួយត្រឡប់ទៅវិញ។ បើមើលទៅអាយុក៏មិនជាច្រើនប៉ុន្មានទេ ប្រហែលជាត្រូវហៅក្មួយហើយ។ ហៅពូ ហៅអ៊ំ ហើយម្តាយរបស់អន្ទិត សាន សុជា ក៏មិនជាព្រះជន្មច្រើនប៉ុន្មានដែរទេ អ្នកចេះធម៌ច្រើនគួរសម។ ពេលល្ងាចត្រូវក៏ត្រូវមានការជួប។ កម្មវិធីច្រើន។

រោងចក្រជាតំបន់សុខសាន្តក្នុងគោលនយោបាយភូមិ/ឃុំសុវត្ថិភាព គ្មានគ្រឿងញៀន បងតូចបងធំ ជម្លោះ

អ្វីដែលខ្ញុំសុំពីកម្មករនិងពីម្ចាស់រោងចក្រគឺ សូមឱ្យរោងចក្រក្លាយទៅជាសហគមន៍សុខសាន្តមួយ។ ធ្វើម៉េចកុំឱ្យរោងចក្ររបស់យើងមានការប្រើប្រាស់គ្រឿងញៀន កុំឱ្យមានបងតូច បងធំ កុំឱ្យមានជម្លោះ … រួមចំណែកអនុវត្តគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព។ ខ្ញុំមានការរីករាយណាស់ ដោយសង្កេតឃើញថានៅក្នុងក្របខណ្ឌរោងចក្រ/សហគ្រាសនៅទូទាំងប្រទេសមិនមែនជាទីកន្លែងប្រើប្រាស់គ្រឿងញៀនទេ … ក៏ប៉ុន្តែយើងក៏មិនត្រូវធ្វេសប្រហែសដែរ ចំពោះកម្មករ អ្នកដែលអាចពាក់ព័ន្ធនឹងគ្រឿងញៀន។ សូមកុំឱ្យរោងចក្រយើងក្លាយទៅជាទីកន្លែងប្រើប្រាស់ឬចែកចាយគ្រឿងញៀន កុំឱ្យរោងចក្រយើងមានបងតូច បងធំ កាប់ចាក់គ្នាដោយដាវសាមូរ៉ៃ ហើយកុំឱ្យរោងចក្រយើងក្លាយទៅជាទីលានជម្លោះរវាងក្រុមមួយនិងក្រុមមួយ ឬរវាងកម្មករជាមួយថៅកែ។ ថៅកែរោងចក្រយកចិត្តទុកដាក់ជាមួយសុខទុក្ខរបស់កម្មករអំពីសុខភាពនិងការបណ្តុះបណ្តាលចំពោះកម្មករ។ ឯកម្មករក៏ឆ្លើយតបត្រឡប់មកវិញដោយការងារល្អ ទទួលបានប្រាក់ចំណេញទាំងអស់គ្នា។ ពេលដែលថៅកែទទួលបានប្រាក់ចំណេញ ថៅកែក៏ត្រូវចែករំលែកជាមួយនឹងកម្មករ។

ដំណាក់កាលកូវីដ-១៩ ប្រាក់ខែគោលកម្មករបានឡើង មន្រ្តីរាជការ/កងកម្លាំងខានឡើង២ ឆ្នាំ

សុំជម្រាបជូនក្មួយៗ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មិនបានឡើងប្រាក់ខែនៅឆ្នាំ២០២១ និង ២០២២ ទេ ទើបនឹងឡើងឆ្នាំ២០២៣។ ក៏ប៉ុន្តែក្មួយ​ៗជាកម្មករ/ការិនី ទោះបីក្នុងដំណាក់កាលកូវីដ-១៩ ក៏ដោយ ក៏បានទទួលនូវការដំឡើងបៀវត្សរ៍ បើទោះបីបានតិចតែវាគ្រាន់បើជាងអត់។ ប្រៀបធៀបមន្ត្រីរាជការ កងកម្លាំងប្រ​ដាប់​អាវុធ ទើបនឹងឆ្នាំ២០២៣ បានឡើងក្នុងកម្រិតមួយ ប៉ុន្តែក្មួយៗបានឡើងរាល់ឆ្នាំ។ នៅពេលកូវីដ-១៩ យាយី រោងចក្រមួយចំនួនត្រូវព្យួរ។ រាជរដ្ឋាភិបាលបានរួមជាមួយថៅកែរោងចក្រផ្តល់ឱ្យកម្មករ/ការិនី ៧០ដុល្លារ/ម្នាក់។ វិស័យសណ្ឋាគារផ្តល់ឱ្យបានតែ ៤០ដុល្លារ ប៉ុន្តែរោងចក្រ/សហគ្រាសក្នុងវិស័យកាត់វាយន​ភណ្ឌ ដេរស្បែកជើង គឺបានផ្តល់រហូតទៅដល់៧០ដុល្លារ ដែលរាជរដ្ឋាភិបាលផ្តល់ ៤០ដុល្លារ និងម្ចាស់រោងចក្រផ្តល់ ៣០ដុល្លារ ដែលអាចនឹងសម្រាលការលំបាករបស់កម្មករ/ការិនីបានផងដែរ។

យុទ្ធនាការស្រោចវ៉ាក់សាំងបានការពារជីវិតកម្មករ

យុទ្ធនាការស្រោចវ៉ាក់សាំងបានការពារជីវិតក្មួយៗកម្មករ/ការិនីបានច្រើន។ ប្រសិនបើយើងមិនប្រើប្រាស់វិធីសាស្ត្រស្រោចវ៉ាក់សាំងឱ្យជោគជាំ ប្រហែលជាពេលនេះមិនដឹងថាមានប៉ុន្មានដែលស្លាប់មិនបានមកជួបពូ ហើយមិនប្រាកដថា​ពូនៅរស់ទៅទៀត។ ពូអាចនឹងត្រូវបានស្លាប់ដែរ ព្រោះអាកូវីដ-១៩ អត់មើលមុខថាអ្នកណាអ្នកធំទេ វារកទាំងអស់។ ពូកើតកូវីដ-១៩ម្តងដែរ។ កើតពេលគេឈប់កើត … ពូដឹកនាំប្រ​ជុំអាស៊ាន ជួបមេដឹកនាំបណ្តាប្រទេសអាស៊ានដៃគូនានា ភ័យព្រួយគេអ្នកដែលមកប្រជុំខ្លាចឆ្លងពីយើង។ ទីចុងបំផុតមេដឹកនាំអាស៊ាន ក៏ដូចជាដៃគូទាំងអស់រាប់ទាំងប្រធានាធិបតីអាមេរិក ប្រធានាធិបតីកូរ៉េខាងត្បូង នា​​យករដ្ឋមន្ត្រីជប៉ុន នាយករដ្ឋមន្ត្រីចិន នាយករដ្ឋមន្ត្រីអូស្ត្រាលី នាយករដ្ឋមន្ត្រីញូហ្ស៊ាលេន នាយករដ្ឋមន្ត្រីកាដាណា នាយករដ្ឋមន្ត្រីឥណ្ឌា ដែលជាដៃគូរបស់យើង និងប្រធានសហភាពអឺរ៉ុប ដែលមកប្រជុំនៅទីក្រុងភ្នំពេញ ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក នាយក IMF អីជាដើម អត់មានអ្នកឆ្លង វាទៅជាពូតែម្នាក់ឯង (រកឃើញថាឆ្លងពេល)ទៅដល់ឥណ្ឌូនេស៊ី។

ប្រជុំនៅភ្នំពេញហើយ ត្រូវឡើងយន្តហោះទៅប្រជុំប្រទេសអភិវឌ្ឍទាំង២០ គេហៅប្រទេសG20 ស្រាប់តែរកឃើញនៅឯឥណ្ឌូនេស៊ី។ អញ្ចឹងក៏ខកខានក្នុងការចូលប្រជុំហ្នឹងផង ខកខានក្នុងការចូលប្រជុំ APEC នៅឯទីក្រុងបាងកកទៅទៀត ព្រោះជាប្រធានអាស៊ានត្រូវចូលប្រជុំទៅតាមវេទិកាបែបនេះ … មានបញ្ហាអ្វីត្រូវដោះស្រាយជាមួយគ្នាយ៉ាងឆាប់ ដោយអាជ្ញាធរចូលរួម កុំពឹងផ្អែកតែផ្នែកការងារ ជាក្រសួងការងារ ជាមន្ទីរការងារ កុំពឹងផ្អែកទៅលើសហជីព។ អាជ្ញាធរចុះធ្វើអន្តរាគមន៍។ ស្គាល់សុខទុក្ខសម្រាប់ទាំងកម្មករ ទាំងម្ចាស់រោងចក្រ។ ក្មួយៗត្រូវចាំ បើកាលណារោងចក្រត្រូវបិទ អ្នកដែលខាតបង់មុនគេ​ គឺក្មួយៗជាកម្មករ/ការនីនេះឯង ប្រាក់ចំណូលដែលបានចូលទៅក្មួយៗសម្រាប់ម្នាក់យ៉ាងតិច ២០០ដុល្លារ ក្នុងមួយខែត្រូវបាត់បង់ភ្លាមៗ បើសិនជាបិទរោងចក្រចោល។ ខិតខំចូលរួមដើម្បីរក្សាសន្តិភាព។ រក្សាសន្តិភាពបានគឺរក្សានូវការអភិវឌ្ឍបាន។

អនុញ្ញាតឲ្យសម្រាក ៣ ថ្ងៃ សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

នៅពេលខាងមុខនេះ សូមក្មួយៗទាំងអស់អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ យើងនឹងផ្ដល់នៅពេលវេលា៣ ថ្ងៃសម្រាប់ក្មួយៗ … ក្មួយៗ បានឈប់សម្រាក២ ថ្ងៃបន្ថែមទៀត ដោយមានប្រាក់បៀវត្សគឺសម្រាកចាប់ពីថ្ងៃទី២២(កក្កដា) ក្មួយធ្វើដំណើរទៅ, ថ្ងៃទី២៣(កក្កដា)ក្មួយបោះឆ្នោត, និងថ្ងៃទី២៤(កក្កដា) ក្មួយឈប់សម្រាកមួយថ្ងៃទៀតត្រឡប់មកវិញ។ បើក្មួយៗណាចុះឈ្មោះបោះឆ្នោតនៅភ្នំពេញ ត្រូវប៉ាន់ ព្រោះពេលហ្នឹងអត់មានការចាំបាច់ព្រោះបានផ្ទេរចុះឈ្មោះបោះឆ្នោតនៅភ្នំពេញ ក៏សម្រួលសម្រាប់ឱ្យក្មួយៗបានសម្រាកយ៉ាងស្រួល ដេកមើលទូរទស្សន៍ ដេកមើលកុនលេង។ ពេលព្រឹកឡើងទៅបោះឆ្នោត បោះឆ្នោតហើយមកដេក។ ឯអ្នកមានផ្ទៃពោះឬអ្នកកូនខ្ចី គឺគេឱ្យសម្រាកហើយ។

(១៤) ២០៣០ ប្រជាជនកម្ពុជាអាចនឹងឡើងដល់ ២០លាននាក់ និងក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់

ឥឡូវនេះ គួរតែត្រូវចង់បានកូនច្រើន។ ខ្ញុំនិយាយហែកកេរ្តិ៍ខ្លួនឯងច្រើនហើយ។ ១៣ខែ កើតមួយ។ បើសិនជារបបពីមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ ខ្ញុំទទួលឌុប។ កូនមួយទើបនឹងចេញដំណើរទៅ ទើបនឹងបាន៣ខែ អាមួយចាប់ផ្ទៃទៀត … ការគិតគូររបស់យើងប្រហែលជាក្នុងអំឡុងឆ្នាំ២០៣០ ចំនួនប្រជាជនអាចឡើងដល់ ២០លាននាក់។ ពេលនោះប្រជាជនកម្ពុជាយើងនឹងមានប្រាក់ចំណូលមធ្បមកម្រិតខ្ពស់។ មួយឆ្នាំយើងកើតជាង៣០ម៉ឺននាក់។ ឥឡូវយើងមាន១៧លាននាក់។ ៣០ម៉ឺននាក់គុណនឹង ៧ដង ជាង១៩លាននាក់។ ឆ្នាំ២០៣០ នៅសល់ជិត(៧ឆ្នាំទៀត)។ ប៉ុន្តែពេលហ្នឹងវាមិនមែន(កើត)ត្រឹម៣០ម៉ឺននាក់ទេ ព្រោះចំនួនមនុស្សឥឡូវកើតច្រើនជាង។ កូនអាចក្នុងឆ្នាំឡើងដល់៣៥ម៉ឺននាក់។ ឥឡូវ៣៣ម៉ឺននាក់ នៅពេលខាងមុខប្រហែលជាមិនយូរប៉ុន្មានទេ ប្រហែលជាកូនក្នុងមួយឆ្នាំគឺកើន៣៥ម៉ឺននាក់។

ឆ្នាំ១៩៧៩ កម្ពុជានិងឡាវមានប្រហែល៥ លាននាក់ដូចគ្នា ឥឡូវកម្ពុជា១៧លាន ឡាវត្រឹម៧លាន

យើងចាប់ផ្ដើមពីប្រជាពលរដ្ឋមានត្រឹមតែ៥លាននាក់។ ឥឡូវមាន១៧លាននាក់​។ កាលឆ្នាំ១៩៧៩ ពូទៅទស្សនកិច្ចនៅឡាវ ប្រជាជនឡាវនិងប្រជាជនកម្ពុជាប្រហាក់ប្រហែលគ្នា៥លានដូចគ្នា។ ឥឡូវឡាវឡើងជាង៧លាននាក់ យើងឡើងជាង១៧លាននាក់។ ថាកូនប៉ុណ្ណឹង ប៉ុន្តែខ្ញុំមានចៅ២២នាក់។ បំបែកឯកទគ្គកម្មប្រ​ពន្ធមួយដូចគ្នាគឺអត់មានអ្នកណាមានចៅច្រើនជាងនាយករដ្ឋមន្ត្រី ហ៊ុន សែន របស់កម្ពុជាទេ។ ប៉ុន្តែមិនហ៊ានប្រជែងជាមួយនឹងអ្នកដែលមានប្រពន្ធច្រើនទេ។ បើប្រពន្ធមួយដូចគ្នា រាប់ចំនួនចៅអ្នកខ្លះប្រពន្ធមួយបានចៅត្រឹមតែជាង១០នាក់ ខ្ញុំ(ចៅ)២២នាក់។ អរគុណដែលកូនៗខំបង្កើតកូនខំបង្កើតចៅ។ ឥឡូវតិចបំផុត២នាក់ (ចៅ)៣នាក់, ច្រើនជាងគេ៦នាក់, ៥នាក់នោះ២(គ្រួសារ)ឡើង១០ សរុបទាំងអស់២២។ ប្រុស១២ ស្រី១០ យើងអាចបង្កើតបាល់ទាត់មួយក្រុម បាល់ទះមួយក្រុម បាល់បោះមួយក្រុម បានយ៉ាងស្រួល …។

(១៥) ធ្វើវិសោធនកម្មច្បាប់បោះឆ្នោត កែទម្រង់សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត

ទាក់ទិននឹង(ការ)អំពាវនាវឱ្យក្មួយៗទៅចូលរួមបោះឆ្នោតដើម្បីអនុវត្តនូវសិទ្ធិរបស់ពលរដ្ឋ។ ដោយសារតែមានការផ្គើននឹងសិទ្ធិពលរដ្ឋ ខ្ញុំបញ្ជាក់ទៅលោក រី គា ដែលដឹកនាំការប្រជុំតាម ZOOM នៅយប់ថ្ងៃទី១១ មិថុនា ឆ្នាំ២០២៣ វេលាម៉ោង៧ យប់ម៉ោងកម្ពុជា។ ចំណុចទី១(នៃការប្រជុំ)របស់លោកឯង ដែលថាត្រូវធ្វើយុទ្ធនាការ WIFI មានន័យថាយុទ្ធនាការហ្វេសប៊ុក(បំផុសផ្សព្វផ្សាយ) «ខ្ញុំមិនទៅបោះឆ្នោតជាសិទ្ធិរបស់ខ្ញុំ» នោះ (និងថា) “បើនៅតែបង្ខំខ្ញុំឱ្យទៅបោះឆ្នោត ខ្ញុំនឹងគូសខ្វែងសន្លឹកឆ្នោតចោល” ដែលយុទ្ធនាការនេះត្រូវបញ្ជូនទៅផ្សព្វ​ផ្សាយបន្តនៅកាណាដា, អាមេរិក។ល។ អញ្ចឹង ខ្ញុំសូមលោកកុំដកថយឱ្យសោះ។ លោកត្រូវបន្ត(យុទ្ធនាការនេះ)។ នៅពេលខាងមុខ យើងនឹងធ្វើវិសោធនកម្មច្បាប់បោះឆ្នោត កែទម្រង់សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត។ យកតាមធ្វីដែលគេធ្វើនៅថៃ។

ទោះបីព័ត៌មានមិនទាន់ផ្លូវការក៏ដោយ នៅថៃ មានគណបក្សនយោបាយមួយបាត់បង់តំណាងរាស្ត្រអស់១៨នាក់។ មូលហេតុអីបានជាបាត់បង់តំណាងរាស្ត្រអស់១៨នាក់? មូលហេតុដោយសារតំណាងរាស្ត្រទាំងនោះមិនបានបោះឆ្នោតលើកទី១។ គេកំណត់យ៉ាងដូច្នេះ។ គេពិនិត្យបេក្ខភាពជាប់ឆ្នោតមួយម្ដងៗ។ គេឃើញថាអ្នកហ្នឹងអត់បានបោះឆ្នោតពីលើកមុនមកទេ។ អត់បានបោះឆ្នោតពីលើកមុន អត់មានសិទ្ធិឈរជាបេក្ខជនទេ។ តាមអ្វីដែលយើងដឹងគេបដិសេធចោលតំណាងរាស្ត្រហ្នឹង រួចហើយ១៨ មណ្ឌលត្រូវបោះឆ្នោតឡើងវិញ។ បោះឆ្នោតឡើងវិញ បក្សដដែលអត់មានសិទ្ធិដាក់បេក្ខភាពទៀត។ (ដូចនេះប្រែ)ពីបក្សឈ្នះទៅបក្សចាញ់។ យើងយករូបមន្តតាមថៃសម្រាប់ការបោះឆ្នោតទាំងអស់។

ឥឡូវនេះ សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តម កើត រិទ្ធ កំពុងធ្វើ។ តែខ្ញុំចេញសារដើម្បីវាយអ្នកឯងឱ្យចំកញ្ចប់មាត់ ហើយផ្ដាច់ព្រ័ត្រតែម្ដង។ ធ្វើដោយត្រង់ថា បើអ្នកឯងមិនបានបោះឆ្នោតថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ អ្នកឯងគ្មានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតសម្រាប់តំណែងក្រុមប្រឹក្សាឃុំ សង្កាត់, តំណែងក្រុមប្រឹក្សាស្រុក ខណ្ឌ ក្រុង ខេត្ត រាជធានី តំណែងសមាជិកព្រឹទ្ធសភា និងតំណែងសមាជិករដ្ឋសភានៅឆ្នាំ២០២៨។ ខ្ញុំវាយអ្នកឯងឱ្យចប់រឿង។ អ្នកឯងចេះតែចាក់ខ្ញុំ។

(១៦) “មិនបានទៅបោះឆ្នោត នឹងគ្មានសិទ្ធិឈរឈ្មោះគ្រប់ការបោះឆ្នោត”

កាលពីមុន អ្នកឯងដឹងដំណឹងពីណាថាខ្ញុំមានសញ្ជាតិ Cyprus។ ខាងសារព័ត៌មានបានកែតម្រូវ។ ប៉ុន្តែខ្ញុំមិនអស់ចិត្តទេ។ ខ្ញុំត្រូវលេងអ្នកឯងមួយក្បាច់ឱ្យវាចប់រឿង។ ខ្ញុំសុំឱ្យកែរដ្ឋធម្មនុញ្ញដោយកំណត់ថាតំណែង៤ តម្រូវឱ្យមានសញ្ជាតិតែមួយទេ គឺតំណែងប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។ លោកឯងចាំធ្វើនាយករដ្ឋមន្ត្រីទៅ ក្នុងពេលដែលលោកឯងមានសញ្ជាតិបរទេស។ ឥឡូវនេះ ខ្ញុំបង្ខំចិត្តត្រូវតែធ្វើ។ បើសិនជាអ្នកឯងចិត្តសឿង អ្នកឯងកុំទៅបោះឆ្នោតដើម្បីឱ្យអ្នកឯងបាត់សិទ្ធិជាស្ថាពរក្នុងការ ឈរឈ្មោះទាំងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២៧ ក៏អត់ឈរបាន ទាំងតំណែងសមាជិកព្រឹទ្ធ​សភាក៏ឈរមិនបាន ទាំងបោះឆ្នោតសមាជិករដ្ឋសភានៅឆ្នាំ២០២៨ ក៏ឈរមិនបាន ទាំងតំណែងក្រុមប្រឹក្សា(រាជធានី/ខេត្ត/ក្រុង/ស្រុក/ខណ្ឌ) នៅឆ្នាំ២០២៤ ក៏ឈរមិនបាន ព្រឹទ្ធសភាក៏បោះនៅឆ្នាំ២០២៤។

បើអ្នកឯងចិត្តសឿង កុំទៅបោះ។ អ្នកណាអ្នកខូចខាតខ្ញុំចង់សួរអ្នកឯងត្រឡប់ទៅវិញ? ជាពិសេសលោកជំទាវអាចម៍លើទឹក។ វាអត់ស្គាល់ថា លាមកអណ្ដែតលើទឹក វាថាដីអណ្ដែតលើទឹក។ លោកជំទាវញ៉ែតៗ ពួកអ្នកឯងញ៉ែតៗមក ឥឡូវត្រូវហើយ។ ទាក់ទិននឹងជំពូកទី៦ អំពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ ដាក់មាត្រា៣៥ក៏បាន ដាក់មាត្រា៣៦ក៏បាន យើងអត់បានដកហូតសិទ្ធិសម្រាប់ការបោះឆ្នោត ប៉ុន្តែយើងតម្រូវឱ្យអ្នកឈរឈ្មោះឱ្យគេបោះឆ្នោតគ្រប់កម្រិត ត្រូវតែបានបោះឆ្នោត។ បើមិនបានបោះឆ្នោត បាត់សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត មិនថាក្រុម្របឹក្សាឃុំសង្កាត់ទេ គ្រប់កម្រិតទាំងអស់ឱ្យតែបោះឆ្នោត​ គឺអ្នកឯងមិនមានសិទ្ធិទេ។

(១៧) ដើម្បីសភាអនុម័តវិសោធនកម្មច្បាប់បោះឆ្នោតមុនយុទ្ធនាការបោះឆ្នោត

សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើការជាមួយគ្នា​ ហើយធ្វើឱ្យ​លឿន រុញចូលសភាអនុម័ត។ បើទោះបី(មាន)យុទ្ធនាការបោះឆ្នោត ក៏សភាបើកប្រជុំបានដែរ។ ប៉ុន្តែយើងចង់ធ្វើឱ្យបានមុនពេលយុទ្ធនាការបោះឆ្នោតចាប់ផ្ដើម ដើម្បីទះកំផ្លៀងអ្នកឯងឱ្យកប់នៅកៀនជញ្ជាំង។ អ្នកឯងមិនបានឈរឈ្មោះមួយជីវិតប្រាប់លោកឯងឱ្យដឹង។ អ្នកឯងមិនបានឈរឈ្មោះទេ ព្រោះអ្នកឯងអត់បានមកបោះឆ្នោត។ បញ្ជីបោះឆ្នោតគេបានអនុម័តតាំងពីខែ១០ ឆ្នាំ២០២២។ គេចុះឈ្មោះ ហើយខែធ្នូឆ្នាំ២០២២ គេពិនិត្យស្អីៗរួចហើយ។ ឥឡូវបើចង់ចុះឈ្មោះបោះឆ្នោត ក៏ចុះមិនបានទៀតដែរ … ពួកនេះ ហៅឯកឧត្តម លោកជំទាវចប់ ឬឯកឧត្តមល្ងង់ លោកជំទាវល្ងង់ ក៏អត់បានដែរ … វាអត់ដឹងថា តើដាក់ទិសដៅហ្នឹងទៅ វាប្រតិសកម្មទៅខាងអី? វាមិនរៀនសូត្រតាមគ្រូពេទ្យ។ គ្រូពេទ្យគេរៀន សូម្បីតែដាក់ថ្នាំនេះទៅ វាជា(ឬអត់?) … ដូចជាខ្ញុំ ថ្នាំឈឺក្បាលទាល់តែ Analgin។ ដាក់ Analgin ដឹងតែបាត់ឈឺក្បាល ប៉ុន្តែវាធ្វើឱ្យអាលែកហ្ស៊ី ហើយអាចទាក់ទងទៅនឹងតំរងនោមអីណាទៀត។ វាមិនបានគិតរឿងហ្នឹង គិតដឹងតែពីវាយៗ។ ឥឡូវវាយភ្លាត់ស្នៀត ថ្លោះសិទ្ធិ។

(១៨) បន្ថែម៖ “អ្នកដែលមិនបានបោះឆ្នោតលើកមុន” ក្នុងមាត្រា៣៥ និង/ឬ៣៦ នៃច្បាប់បោះឆ្នោត

សូមបញ្ជាក់ ក្នុងការឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដាក់ចូលមាត្រាទី៣៥ ក៏បានដាក់ចូលមាត្រា៣៦ ក៏បាន។ មាត្រាទី៣៥ គេនិយាយថា “អ្នកដែលមានបំណងឈរឈ្មោះបោះឆ្នោត ត្រូវមានសញ្ជាតិខ្មែរពីកំណើត ចេះអាន និងចេះអក្សរខ្មែរ បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតឃុំសង្កាត់ដែលខ្លួនមានបំណងឈរឈ្មោះបោះឆ្នោត មានអាយុយ៉ាងតិច ២៥ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់”។

ដល់មាត្រា ៣៦ គេថា “ហាមឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ សមា​ជិករដ្ឋសភា សមាជិកព្រឹទ្ធ​សភា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សមាជិករាជរដ្ឋាភិបាលនិងចៅក្រម អភិបាល ឬអភិបាលរងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណៈកម្មាធិការរាជធានីខេត្តរៀបចំការបោះឆ្នោត គណៈកម្មាធិការឃុំសង្កាត់រៀបចំការបោះឆ្នោត គណៈកម្មាធិការការិយាល័យបោះឆ្នោត បុគ្គលិកបម្រើការក្នុងគណៈកម្មាធិការរៀបចំការបោះឆ្នោត និងគណៈកម្មាធិការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ មន្រ្ដីរាជការស៊ីវិល មន្រ្តីតុលាការ កងយោពលខេមរភូមិន្ទ ឬនគរបាលជាតិក្នុងមុខតំណែង ព្រះសង្ឃ ឬបព្វជិតនៃសាសនាណាមួយ ស្មៀនឃុំសង្កាត់ណាមួយ”។ អញ្ចឹងថែមមួយកថាខណ្ឌថា “អ្នកដែលមិនបានបោះឆ្នោតលើកមុន” ចប់រឿង។ ហ្នឹងនិយាយពីរឿងឃុំសង្កាត់។ ដល់ទៅទាក់​ទិននឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត លក្ខខណ្ឌដូចគ្នាពីមុនមក ពេលហ្នឹង មានសញ្ជាតិខ្មែរស្អីៗ ប៉ុន្តែអ្នកគ្មានសិទ្ធិឈរឈ្មោះ​ គឺមានមន្រ្តីរាជការស៊ីវិល មន្រ្តីតុលាការស្អីៗហ្នឹង ថែមមួយឃ្លាទៀត​ ដាក់ថា “អ្នកដែលមិនបានបោះឆ្នោតលើកមុន” ចប់!។

លោកឯងស្អី ស្មានតែគេភ្លើណាស់។ គេគ្រប់គ្រងប្រទេសជិតកន្លះសតវត្សរ៍ តើគេមិនស្គាល់ច្បាប់? តែគេទុកលទ្ធភាពឱ្យលោកឯង តែលោកឯងមិនស្គាល់អ្វីដែលហៅថា ច្រកចេញច្រកចូលទេ។ លោកឯងធ្វើដល់កម្រិតហ្នឹង ខ្ញុំមិនអាចនឹងមិនធ្វើសកម្មភាពបានទេ។ ហើយទាក់ទិនជាមួយនឹងសម្រាប់ការបោះឆ្នោតនានា ក៏ដូចគ្នា ព្រឹទ្ធសភាក៏ដូចគ្នា។ ដាក់ថា “អត់បានបោះឆ្នោត គឺអ្នកហ្នឹងអត់មានសិទ្ធិឈរឈ្មោះតែម្ដង” បញ្ចប់សេចក្ដីវាត្រឹមប៉ុណ្ណឹងតែម្ដង។ ហើយឯកឧត្តម លោកជំទាវដែលនៅក្រៅប្រទេស ឬក៏អ្នកជើងសឿងកំពុងចលនាថា កុំឱ្យទៅបោះឆ្នោតនៅក្នុងប្រទេស អ្ហែងកុំទៅបោះ បើអ្ហែងចិត្តសឿង។ បើពួកអ្នកឯងចិត្តសឿង​ អ្នកឯងកុំចេញទៅបោះ។ អញ្ចឹងសិទ្ធិរបស់លោកឯងដែលចង់ធ្វើជាសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាស្រុក ឬធ្វើជាសមាជិកព្រឹទ្ធសភា គឺចប់ទាំងអស់។ បើចិត្តសឿង កុំទៅបោះឆ្នោត។ ហើយសិទ្ធិបោះឆ្នោតរបស់លោកឯងធ្វើជាមេឃុំ ចៅសង្កាត់នៅឆ្នាំ២០២៧ ក៏ត្រូវចប់ដែរ។

(១៩) ធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដោយសារមានយុទ្ធនាការ WiFi ប្រឆាំងការបោះឆ្នោត

ខ្ញុំសូមប្រដៅលោកឯង។​ ទន្ទឹមនឹងប្រដៅ ក៏សូមពន្យល់ប្រជាពលរដ្ឋ(យល់ថា) ហេតុអ្វីបានជាយើងឈានដល់កម្រិតប៉ុណ្ណឹង? មូលហេតុដោយសារយុទ្ធនាការ WiFi អំពាវនាវឱ្យប្រជាជនកុំទៅបោះឆ្នោត។ បើទៅបោះឆ្នោត (ប្រាប់អោយ)គូសចោល។ សូមជ្រាប ប្រទេសប្រជាធិបតេយ្យខ្លះ ខ្ញុំចង្អុលឱ្យចំដូចនៅ អូស្រ្ដាលី, (ជនណា)មិនទៅបោះឆ្នោត (ជននោះត្រូវទទួលការ)ផាក(ពិន័យ)។ ម៉េចគេធ្វើបាន? មិនទៅបោះឆ្នោត គេផាក។ ឯយើងៗ ចាត់ទុកថាជាសិទ្ធិ។ ទៅបោះក៏បានមិនទៅបោះក៏បាន។ ប៉ុន្តែនេះអ្នកឯងញុះញង់។ ឆ្នាំ២០១៨ អ្នកឯងប្រើពាក្យថា “ដេកផ្ទះ ឈ្នះឯង”។​ ឥឡូវខ្ញុំសុំប្រសិទ្ធនាមថា “ដេកផ្ទះ ឈ្នះអត់?” អត់ហ្នឹង សញ្ញាសួរទៀត។ ដេកផ្ទះឈ្នះឬអត់? ថាអញ្ចឹងចុះ ដើម្បីឱ្យអ្នកឯងយល់។ កុំរុញគេឱ្យដល់ដំណាក់កាលដែលគេត្រូវយកការសម្រេចចិត្តខាងនយោបាយរុញអោយធ្វើវិសោធនកម្មច្បាប់។

(២០) អ្នកឯងមិនទៅបោះឆ្នោតថ្ងៃ២៣ កក្កដា ២០២៣ ស្មើនឹងដកសិទ្ធិឈរឈ្មោះខ្លួនឯង

អស់​លោកអ្នកដែលកំពុងធ្វើចលនាក្នុងស្រុក … បើអ្នកឯងចិត្តសឿង កុំទៅបោះនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ មិនទៅបោះស្មើនឹងលោកឯងដកសិទ្ធិខ្លួនឯង។ លោកឯងជាអ្នកដកសិទ្ធិខ្លួនឯង។ លោកឯងមិនទៅបោះ ស្មើនឹងលោកឯងដកសិទ្ធិខ្លួនឯង។ អញ្ចឹងលោកឯងចង់ធ្វើសមាជិកក្រុមប្រឹក្សាឃុំសង្កាត់តទៅទៀត នៅឆ្នាំ២០២៧ ក៏លោកឯងគ្មានសិទ្ធិឈរ។ លោកឯងចង់ធ្វើជាសមាជិកក្រុមប្រឹក្សាស្រុក ខណ្ឌ ខេត្ត ក៏លោកឯងក៏គ្មានសិទ្ធិឈរ។ អ្នកឯងចង់ឈរជាសមាជិកព្រឹទ្ធសភា ក៏អត់មានសិទិ្ធឈរ។ ចង់ឈរនៅឆ្នាំ២០២៨ ក៏អ្នកឯងអត់មានសិទ្ធិ។ លោកឯងកាត់សិទ្ធិខ្លួនឯងហ្នឹង។ កន្លងទៅ គេទុកលទ្ធភាពឱ្យលោកឯង ប៉ុន្តែពួកលោកឯងនេះ មិនដែលយល់នូវអ្វីដែលគេទុកកន្លែងឱ្យដើរទេ។ តែងតែរកវិធីបំផ្លាញគេជានិច្ច។ អញ្ចឹងឥឡូវស្មើនឹងបំផ្លាញខ្លួនឯង។ ល្អហើយ បានដូចចិត្តហើយ។ ដូចកន្លងទៅថា ជាប់គុកបានដូចបំណង។

(២១) ស ឡុងដេត គួរត្រឡប់មកផ្ទះ ចាំឆ្លើយជាមួយតុលាការ

សូមអំពាវនាវ ស ឡុងដេត មកវិញ។ យប់មិញបានចាកចេញពីភ្នំពេញ។ ចាំបាច់រត់ធ្វើអី? បើគង់តែរត់ទៅ ក៏ខ្ញុំសូមឱ្យថៃចាប់បញ្ជូនមកវិញដែរ។ យប់មិញទៅដល់ថ្មដា ថៃគេមិនឱ្យឆ្លង។​ ឥឡូវកំពុងតែឆ្ពោះទៅចាំយាម … ដី​កាតុលាការហាមចេញក្រៅប្រទេស។ បើចេញក្រៅប្រទេសចាប់ភ្លាមនៅទល់ដែន។ ស ឡុងដេត បានឮ​ហើយត្រឡប់មកវិញ។ ត្រឡប់មកដេកផ្ទះយ៉ាងស្រួល ហើយទៅឆ្លើយនឹងតុលាការទៅ រឿងចោទប្រកាន់អំពីស៊ីហ្គេម។ គណៈកម្មាធិការប្រកួតស៊ីហ្គេមគេប្ដឹងព្រោះចោទប្រកាន់គេធ្ងន់ពេក។ អ្នកឯងនិយាយក្នុងចំណោមមនុស្ស៣០នាក់ ចាត់ទុកថាជាការបរិហាកេរ្ដិ៍ហើយ។ មិនចាំបាច់រត់ទេ ស ឡុងដេត។ លោកឯងចេញទៅណាក៏មិនរួចដែរ។ អញ្ជើញមកវិញ។ ឥឡូវមើល location ប្រហែលជាតម្រង់មកពោធិ៍សាត់​។ ប្រហែលជាចេញទៅកោះកុង ផ្លូវដែលយើងធ្វើថ្មីចេញទៅតាមហ្នឹង។ យប់មិញនេះ ប្រុងឆ្លងតាមទល់ដែន។ ដីកាតុលាការហាមឃាត់អត់ឱ្យចេញទៅក្រៅប្រទេសទេ។ ចូលមកវិញមកនិយាយគ្នា។ ក៏វាអាក្រក់ម្លេះ។

(២២) ទុកសិទ្ធឱ្យពលរដ្ឋម្ចាស់ឆ្នោត មិនគួរបង្កើតយុទ្ធនាការរំខាន “ដេកផ្ទះឈ្នះឯង“, ស៊ីនំបញ្ចុក, ស៊ីអំបុក”

យុទ្ធនាការរបស់ពួកគេកុំទៅបោះឆ្នោត អញ្ចឹងអ្នកឯងមិនបាច់បោះឆ្នោតទេ។ ឥឡូវចាំមើល គេដូរយុទ្ធសាស្រ្តស្អីទៀត។ យុទ្ធសាស្រ្តស្អីទៀត ដែលអ្នកឯងដើរ។ បើខ្ញុំដាក់ចេញ(នូវការសំរេចចិត្តខាងនយបាយនេះ) អានេះវាដូចជុចអញ្ចឹង។ កាន់តែរើកាន់តែតឹងៗ … វាភ្លើពេក។ នៅឱ្យស្ងៀមទៅទុកសិទ្ធិឱ្យពលរដ្ឋទៅបានទេ? ខ្ញុំឌឺឱ្យអ្នកឯង បើអ្នកឯងចិត្តសឿង ចិត្តជាកូនប្រុស ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កុំទៅបោះ។ បើពួកអ្នកឯងចិត្តសឿង។ សិទ្ធិរបស់អ្នកឯង។ ពីនេះរហូតទៅដល់ឆ្នាំ២០២៨ អ្នកឯងនឹងអត់មានសិទ្ធិឈរឈ្មោះអ្វីទាំងអស់។ គ្រាន់តែអត់មានសិទ្ធិឈរឈ្មោះតែប៉ុណ្ណឹងតែសិទ្ធិទៅបោះឆ្នោតគឺមាន។ (តើមានការ)ចាំបាច់ស្អី (ដែលអ្នកឯងបង្កើត)យុទ្ធនាការដេកផ្ទះឈ្នះឯង, យុទ្ធនាការស៊ីនំបញ្ចុក … យុទ្ធនាការអំបុក … អានេះវាគិតស្មានតែគេដំឡូងមូល។

(២៣) ក្រុមប្រឆាំងមានចរិតខូចមិនទទួលស្គាល់ បន្តុះបង្អាប់ និងបំផ្លាញសមិទ្ធផលរបស់ប្រទេស

គេគ្រប់គ្រងប្រទេស គេធ្វើតាំងពីបាតដៃទទេ ឥឡូវគេមានមនុស្ស មានផលិតផល។ គ្រាន់តែអ្នកនៅភ្នំពេញ មួយខែច្រកចូលហោប៉ៅមនុស្សជាង ១ពាន់លានដុល្លារ មិនមែនរឿងតូចទេសម្រាប់ប្រទេសមួយតូច។ ទំហំនៃការនាំចេញ​កាន់តែធំទៅៗ។ ស្ថានភាពនេះអ្នកឯងត្រូវយល់។ អ្នកណាដែលនិយាយថា ហ៊ុន សែន ដឹកនាំទៅ កាន់តែក្រទៅៗ? តើមាននរណាក្រជាងឆ្នាំ១៩៧៩ទៅទៀត? កាលក្មួយៗនៅជំនាន់(ផ្ទុះកូវីដ) វ៉ាក់សាំងចាក់ឲ្យក្មួយៗ គេថាវ៉ាក់សាំងអត់មានពណ៌សម្បុរទេ។ និន្នាការណាក៏ចាក់ឲ្យ ជាតិសាសន៍ណាក៏ចាក់ឲ្យ ឲ្យតែនៅលើដីខ្មែរចាក់ឲ្យទាំងអស់។ លោកឯងទេធ្វើអ្នករារាំងកុំឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង។ ដល់លោកឯងគ្រប់គ្រងមិនបាន លោកឯងជំរុញ​ឲ្យមកចាក់វ៉ាក់សាំងវិញ តែមិនមែនបំណងល្អទេ។ វាដឹងថាយើងអត់​មានវ៉ាក់សាំងគ្រប់ អញ្ចឹងវាជំរុញឲ្យប្រជាពលរដ្ឋទៅដណ្ដើមវ៉ាក់សាំង។ ចរិតអានេះខូចមហាខូច … ព្រឹកមិញមក តឹងចង្កេះខោណាស់ តែមកមិញ កូនៗក្មួយៗអោបហ្នឹង ធូរចង្កេះខោ។ ចុះបើលេងអង្អែលតែក្បាលពោះ។ ឥឡូវធូរក្បាលពោះ។ បញ្ចូល(ខ្សែក្រវាត់)មួយកាំឡើងក្របួចខាងក្រោយហើយ។ អញ្ចេះ ខោអាវមាន៣ ប្រភេទ ខ្ទង់៧៥គីឡូចុះ មានប្រភេទពី៧៥គីឡូឡើងទៅ ៨៤គីឡូ និង​ប្រភេទ៨៥គីឡូឡើងមួយទៀត … កុំឲ្យពិបាក។ កន្លងទៅ សារ៉េចុះឡើងៗ។ ឥឡូវឲ្យគេកាត់គឺតែងសុំកាត់ទុកក្រណាត់ធំ បើមានការត្រូវថែម(វាស្រួល)។ នេះប្រភេទដែល ៨៥ ឡើងលើ។ ដល់ទៅក្មួយៗអោបក្បាលពោះអម្បាញ់មិញនេះវាស្រកបាត់ទៅ។

(២៤) បើសូម្បីការបោះឆ្នោតជាសិទ្ធធម្មតាមិនបានធ្វើ ឈរឈ្មោះឲ្យគេបោះឆ្នោតដូចម្តេចទៅ

ចាំមើលគេដើរច្រកណាទៀត។ ក្មួយៗ ការអនុវត្តសិទ្ធិទើបជាការត្រឹមត្រូវសម្រាប់ប្រទេសប្រជាធិបតេយ្យ សូម្បីតែក្មួយៗស្រឡាញ់គណបក្សណាក៏ដោយ ក្មួយៗទៅបោះឆ្នោតជាពលរដ្ឋល្អ។ យើងធ្វើនេះមិនមែនផ្ចាញ់ផ្ចាលទេ ប៉ុន្តែគឺបង្កើនការទទួលខុសត្រូវពីអ្នកត្រូវឈរឈ្មោះឲ្យគេបោះឆ្នោត។ តើឲ្យទទួលខុសត្រូវឃុំ/សង្កាត់ ឲ្យទទួលខុសត្រូវស្រុក/ខណ្ឌ ឲ្យទទួលខុសត្រូវខេត្ត/រាជធានី ឲ្យទទួលខុសត្រូវជាសមាជិកព្រឹទ្ធសភា/រដ្ឋសភា ម៉េចកើត បើគ្រាន់តែសិទ្ធិទៅបោះឆ្នោត ដែលជាសិទ្ធិធម្មតារបស់ពលរដ្ឋ ខ្លួនធ្វើមិនបាន ហើយខ្លួនរារាំងគេទៀតនោះ … ខ្ញុំអង្វរករលោកឯងបន្តយុទ្ធនាការ WIFI ចុះ ..។ អំពាវនាវឲ្យលោកឯងកុំទៅបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ខ្ញុំមិនមែន​ឌឺឲ្យលោកឯងទេ តែនេះជារឿងពិត។ លោកឯងជាអ្នកសម្លាប់ជីវិតនយោ​បាយខ្លួនឯងទេ។ លោកឯងមិនទៅបោះ នរណាគេទៅដាក់ខ្នោះលោកឯងមិនឲ្យទៅ តែលោកឯងមិនទៅខ្លួនឯងទេតើ … ឥឡូវចាំមើល។ ច្បាស់ណាស់ថា មួយម៉ោងទៀត ក្រោយពីខ្ញុំនិយាយនេះ ព័ត៌មានប្រហែលកំពុងតែចូល។ ថ្ងៃនេះ ចង្រៃអីនៅក្នុងនេះមិញ ទាញមក៥ គ្រឿង មានមួយនោះលេខថៃទៀត roaming បើកមកអត់ដើរទាំងអស់។ ប្រព័ន្ធរបស់ថៃហ្នឹងវាអស់ថ្មទៅទៀត ព្រោះទុកវាចោល។ ខ្ញុំដាក់មួយកាតាប iPad ពីរគ្រឿង និងទូរស័ព្ទ៥ គ្រឿងក្នុងនេះ។ នៅក្នុងហោប៉ៅនេះទៀត មកតាមហ្នឹង ទូរស័ព្ទ៨ គ្រឿង iPad ២ មិនមែនរឿងលេងទេ។ តែវាស៊យ WIFI វាអត់ដើរ …។

(២៥) ចំណុចថែម៖ «««សិទ្ធិដែលមិនបានឈរឈ្មោះឲ្យគេបោះឆ្នោត ដោយសារមិនបានទៅបោះឆ្នោតកាលពីពេលកន្លងទៅ»

ខ្ញុំសំណូមពរសម្ដេចប្រធានរដ្ឋសភា សម្ដេចប្រធានព្រឹទ្ធសភា មេត្តាជួយដល់រាជរដ្ឋាភិបាលក្នុងសំណើធ្វើវិសោ​ធនកម្មច្បាប់បោះឆ្នោតទាំងអស់ ទាំងបោះឆ្នោតតំណាងរាស្រ្ត ទាំងព្រឹទ្ធសភា ទាំងក្រុមប្រឹក្សាឃុំសង្កាត់ ទាំងអសកល គឺធ្វើទាំងអស់ ហើយថែមតែមួយចំណុចទេ គឺ «សិទ្ធិដែលមិនបានឈរឈ្មោះឲ្យគេបោះឆ្នោត គឺមិនបានទៅបោះឆ្នោតកន្លងផុតទៅ» អាហ្នឹងយកតាមថៃ។ ណៅថៃ បក្សនយោបាយមួយបាត់កៅអី១៨ មូលហេតុកាលពីមុនគាត់ប្រហែលជាមិនត្រូវជាមួយយោធា។ គាត់មិនទៅបោះ។ ដល់ឥឡូវទៅឈរ គេពិនិត្យមួយម្ដងៗ គេទាត់ចោល។ រួចហើយមណ្ឌលហ្នឹងត្រូវបោះឆ្នោតឡើងវិញ។ អញ្ចឹង គេអត់ឲ្យគណបក្សហ្នឹងដាក់បេក្ខជនទៅទៀត។ ចប់បណ្ដោយ។ មិនជ្រៀតជ្រែកកិច្ចការរបស់ថៃទេ តែខ្ញុំទទួលបានព័ត៌មាន។ យើងយកតាមរបៀបរបស់ថៃមកធ្វើ។ ច្បាស់ជាគេ​កំពុងមើលហើយ មួយចំនួនភ្ជាប់ Telegram របស់ខ្ញុំ។ ឥឡូវគ្រាន់តែបើកមើល Telegram​ ថាមានចំនួន(followers) ប៉ុន្មាន? … ជាង ៧៧ ម៉ឺននាក់កំពុងភ្ជាប់។ ខ្លះមិនមើលតាម Facebook ទេ គេមើលតាម Telegram ព្រោះគេស្រួលដាក់ហោប៉ៅទៅ វាលឺសម្លេង។

ចាំមើលពួកគេប្រតិកម្មមកវិញ។ វិទ្យុបរទេសមួយចំនួនមុខតែវាយបកហើយ។ វាយអីវាយទៅ ក្បាលលោកឯងនៅកប់ភក់ទៅហើយ។ ស្គាល់យុទ្ធសាស្រ្ត ហ៊ុន សែន ឲ្យច្បាស់ទៅ។ ឥឡូវផ្ដល់ឱកាសឲ្យយើងវាយបកមួយដៃទៅ … អង្វរករអ្នកឯងកុំឲ្យទៅបោះឆ្នោតទៀត។ ពីមុនអង្វរអ្នកឯងទៅបោះ ឥឡូវកុំទៅបោះ។ បើចិត្តសឿងណាស់។ ចាំមើលៗ មានប៉ុន្មានជើងខ្លាំង? ជើងខ្លាំងកំពុងអំពាវនាវរាប់ទាំងពួកនៅក្នុងប្រទេស ដែលកំពុងធ្វើយុទ្ធនាការប្រជុំ។ ស ឡុងដេត ដឹកនាំប្រជុំហ្នឹង ក៏មាននិយាយរឿងហ្នឹង។ មិនមែនគ្រាន់តែស៊ីហ្គេមទេ គឺមាននិយាយរឿងធ្វើចលនា។ ឥឡូវសុំថាមិនបាច់ទេ។ ជំទប់សមាជិកក្រុមប្រឹក្សាអីហ្នឹង​ដែលជាប់ឆ្នោត មិនបាច់ទៅបោះទេដើម្បីឲ្យវាបាត់សិទ្ធិរំបល់យ៎ទៅ។ មិនបានកៅអីសមាជិកក្រុមប្រឹក្សាស្រុក/ខេត្ត សមាជិកព្រឹទ្ធសភា វាបាត់ទាំងសិទ្ធិខ្លួនឯងសម្រាប់ឈរឈ្នោះឆ្នាំ២០២៧ ទៅទៀត …។

អំណោយជូនអង្គពិធី

ប៉ុណ្ណឹងទៅចុះ ក្មួយៗ។ ប្រហែលជាអន្ទិត សាន សុជា ទៅដល់ផ្ទះហើយ។ ពូទៅវិញប្រហែលជារហ័សទេ ព្រោះអត់ឆ្លងកាត់ការថតរូបអីថែមទៀតទេ។ សុំទៅប្រុចហើយ ព្រោះព្រឹកមិញថតបានច្រើនណាស់ … មកដល់ត្រឹមនេះ ប្រុយមកតែម្ដង តែមិនលឿនអញ្ចឹង ប្រហែលជាយើងត្រូវប្រើពេលយូរជាងនេះ។ អរគុណណាស់សម្រាប់ការជួបជុំថ្ងៃនេះ។ តាមរយៈក្មួយៗ សុំផ្ដាំផ្ញើទៅសួរឪពុកម្ដាយ ជីដូនជីតាផង សម្រាប់ការខិតខំរួមចំណែករបស់ពួកគាត់តាំងពីគ្រាលំបាកបំផុត ក្រោយពេលរំដោះពី ប៉ុល ពត តាំងពីក្មួយៗមួយចំនួនមិនទាន់កើតទេ ព្រោះអ្នកដែលក្រោម ៤៤ឆ្នាំ កើតក្រោយ ១៩៧៩ ទេ។ អរគុណពួកគាត់ ហើយសង្ឃឹមថា ទាំងក្មួយៗ និងក្រុមគ្រួសារ មិនភ្លេចនឹងគណបក្សប្រជាជនដែលជាជម្រើសមួយដើម្បីធានាឲ្យក្មួយៗនូវសន្តិភាព និងការអភិវឌ្ឍបន្តទៀត។ ថ្ងៃនេះ ក្មួយៗទាំងអស់បានមកចូលរួមចំនួន ១៨ ០៣១ នាក់ ក្នុងម្នាក់ៗថវិកា ២ ម៉ឺនរៀល គ្រាន់តែដូចជាកាតទូរស័ព្ទ។ ក្មួយៗមិនមករកលុយពូទេ ព្រោះប្រាក់ខែក្មួយច្រើនជាង ២ ម៉ឺនហ្នឹងច្រើនណាស់ទៅហើយ។ ប៉ុន្តែ បានជាជួបគ្នាហើយ ចាត់ទុកថាដាក់កាតទូរស័ព្ទទៅចុះ។ ប៉ុន្តែសម្រាប់ក្មួយៗមានផ្ទៃពោះចំនួន ៥៧២ នាក់ ក្នុងម្នាក់ៗជូនក្មួយៗ ២០០ ដុល្លារ។ ហើយដល់ពេលឆ្លងទន្លេ បើក្មួយៗណាឆ្លងទន្លេនៅខែ៨ អាហ្នឹងនឹងបានដល់ ៨០ ម៉ឺន។ ប៉ុន្តែក្មួយៗនេះ ពេលឆ្លងទន្លេរួច ក៏ត្រូវបន្តទទួលរបបរហូតដល់កូនអាយុ២ឆ្នាំ។ ជូនគ្រូពេទ្យប្រចាំការអង្គពិធី ៣ លានរៀល ក្រុមតន្រ្តីសម័យ ៥ លានរៀល។ ក្មួយៗណាចង់រាំលេងក៏រាំទៅ … នាំគ្នារាំលេងទៅ កុំប្រញាប់ទៅណាពេក ស្ដាយភ្លេង ហើយអ្នកចម្រៀងសុទ្ធតែល្បីផង។ នៅឯកំពង់ឆ្នាំង ឧទ្ធម្ភាគចក្រហោះចេញមក ស្រាប់តែឃើញគេកំពុងរាំ ហើយគេបាយៗមកយើងទៀត ហើយបន្ទាប់មកគេបាញ់រូបភាពមកឲ្យ។ បញ្ចប់ត្រឹមប៉ុណ្ណឹងចុះ ជាមួយនឹងការជូនពរសម្រាប់អ្នកចូលរួមទាំងអស់ពិសេសក្មួយៗកម្មករ/ការិនី សូមឲ្យអ្នកទាំងអស់គ្នាជួបតែសេចក្ដីសុខ សេចក្ដីចម្រើន ជាមួយនឹងពុទ្ធពរនិងពរទាំង ៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

********

Selected Comments Samdech Techo Hun Sen,
Conversation with workers in Khan Por Senchey, Phnom Penh (Day 1)
[Unofficial Translation]


CNV:

Samdech Men Sam An might have seen this slogan (at the inauguration of achievements of the brigade 70 yesterday) – “Sweet Cheeks of Peace”. They hang up a picture of me receiving a kiss from workers […] and the son whom just now (everyone) shouting in support for him to be candidate of the next Prime Minister for the future, with a kiss from many senior ladies […] the pictures indeed show the relationship between the Prime Minister and the workers. You guys consider me as your grandfather, grand uncle, uncle. This is a great encouragement for the leadership of a country that used to be divided to become a peaceful, harmonious country and all benefit […]

(1) Wanted to continue meeting workers before forming a new government

In the stage of Covid-19, you all knew that we could not get together. When the Covid-19 is under control, I wanted to continue meeting with workers. This time we will only meet for 18 times […] but I am thinking that after the election, before the formation of the new government, whether we continue to meet with workers or not? We have made one round of meetings now in the second round. After the election, we can continue to meet, but that time the rainy season may start. We may have to set up sheds so that we can travel to meet some of the workers whom we had not met. We have at least a month left for the meeting before the new government is formed. This is something to plan for […]

(2) Phnom Penh has 727 garment factories, more than 330,000 workers, cash flow of 1,100 million dollars/year

Without factories, you are unemployed. You may raise the question, if there is no factory in Phnom Penh, which has 727 garment enterprises/factories with up to 338,000 workers, what are you doing now? […] obviously, you may have to take other jobs, such as working with parents in the field of agriculture, in the field of handicrafts, or in the field of animal husbandry, or in other frameworks, such as small-scale sales, with irregular and possibly low income […] The monthly cashflow among our people, especially in Phnom Penh is the highest, following by those in Kampong Speu, Kandal, Kampong Chhnang, and Takeo. Yesterday in Takeo, we noted that there were US$ 182 million cashflow among workers and their families a year. In Phnom Penh, it is clear that there are more than USD 1,100 million […]

(3) Nationwide, there are 1,326 garment factories, 727 of which are in Phnom Penh, with more than 330,000 workers

In both urban and rural areas, we have 1,326 factories […] more than half of them are in Phnom Penh, followed by Kampong Speu, Kandal and other provinces […] this is to count in only garment sector. Considering all the factories in Phnom Penh, there are 9,314 with 660,000 workers. For garment alone, Phnom Penh has 727 factories with 338,000 workers. It is the most concentrated area for factories. We have focused on expanding investments to the countryside. We strive to further develop the necessary infrastructure to attract investment […] when factories are present, there is a connection to other services. What are they? Vendors and shops around the factory can do business. Vendors can sell things creates another job. Transporters also have jobs through the same connection. Tenants also have the ability to invest in the construction of rented houses for workers […]

(4) By 2030, Cambodian population could reach 20M and status will be a higher middle-income country

In estimates, by 2030, the (Cambodian) population could reach somewhat 20 million. At that time, the Cambodian people will have a higher middle income. We have a birthrate of more than 300,000 people a year. We now have 17 million people. The birthrate of 300,000 multiplied by 7 (years – till 2030) we will have more than 19 million […] actually the birthrate is higher by year. We can have the birthrate of 350,000/year. The current birthrate is 330,000 / year, in the near future it may not be long, the birthrate per year may increase to 350,000 […] we started with a population of only 5 million (after the fall of the Democratic Kampuchea). There are now 17 million. In 1979, when I visited Laos, Laos and Cambodia each has roughly 5 million people. Now Laos has more than 7 million people, while we have more than 17 million people […]

(5) For the National Assembly to approve the amendments of the election law before the election campaign

Regarding (the call for) people to go to the polls to exercise their rights. Due to the provocative actions against the civil rights, let me affirm to Mr. Ry Kea, who led the meeting on ZOOM on the night of June 11, 2023 at 7 pm – Cambodian time […] that relating to Chapter 6 (of the Election Law) on Commune/Sangkat Council Elections, (we can amend the) article 35 and/or 36. We do not deprive anyone of his/her right to vote, but require that candidates at all levels must (exercise) his/her right to vote first. If they do not vote (they will) lose their right to stand for election […] Samdech Krala Hom Sar Kheng (Deputy Prime Minister and Minister of Interior) and His Excellency Keut Rith, Minister of Justice, work together quickly and push the amendments into the National Assembly for approval. Despite (there is) an election campaign, the National Assembly can convene. However, we want to do it before the election campaign starts […]

(6) The WiFi campaign against the election prompted amendments

Let me explain to our people (to understand) why we have reached that decision? The reason is because the (opposition has organized what they called the) WiFi campaign asking people not to go to vote and even if they had to, (they tell them to) invalidate the ballots with unapproved marks. You may be aware that in some democracies, I am pointing out, Australia for instance, (who) does not go to vote (will get) fines. How can they do it? […] they have pushed us to the point where we have to take political decisions – pushing for amendments to the law. Those of you who are in action locally […] if you are audacious, you do not go to vote on July 23, 2023. That you do not go to vote, you will deprive yourself of the rights to stand for election. You will not be able to stand for the commune council election in 2027. You will not be able to stand for the district council elections, You will not be able to stand for the senate election, or the national election in 2028. You deprived your own rights […] As for Sar Longdet, he might come back. Last night he left Phnom Penh. Was he on the run? If he runs away, even to Thailand, I would have Thailand to send you back […] come back to sleep comfortably at home and go to court to answer for the accusation you made about the SEA Games organization […]

(7) Just give voters the right; why creating this disruptive campaign “winning by sleeping at home”

They have run this (WiFi) campaign to mobilize people not to go to the polls. (Since they initiated this campaign) they themselves do not have to vote. Now that I put out (this political decision), wait and see what strategy they will come up with […] daring as a man with heart of a son, on July 23, 2023, you do not go to the polls. It is your rights (not to go to the polls) and from then until 2028, you will not have the right to stand at all. They do not have the right to stand for election, but they still have right to vote. (Why cant they just give voters their rights and why it is) necessary (that they create this) disruptive campaign ‘winning by sleeping at home,” or winning by eating Khmer noodles […] or Ambok (flattened rice) campaign […]

(8) Dishonest characters to Cambodia’s efforts and achievements

People (workers) in Phnom Penh have more than 1 billion dollars going in their pockets per month – that is not a small thing for a small country. The size of exports is getting bigger […] to those who say Hun Sen’s leadership is making the country and people poorer should answer this question who would be poorer than in 1979? […] in time (of Covid-19 eruption) the country offered vaccines free of charge to any race as long as they reside in the Cambodian territory. It was these people who prevented others from getting vaccinated. When they have no way of controlling people’s need for vaccines, they urged people in great number than the vaccine we have to demand for vaccines. That was not a good intention. They encouraged people to get vaccines while we did not have enough yet. That was a dishonest character they held […]

(9) When they failed to fulfill normal voting right, how can they stand for election? The exercise of voting rights is the right thing for a democracy, no matter which party you love, you go to the polls to be a good citizen. We do not do this to defeat them, but to increase the responsibility of those who stand for election. How could they be responsible for the commune/sangkat, the district/khan, the province/capital, as a senator/National Assembly member, when they failed to exercise/fulfill the right to vote, which is the normal right of citizens? While they failed to do it themselves, they even stop other people from doing it […] I am begging them to continue the “WIFI election campaign” […] and calling on you not to go to the polls on July 23, 2023. I am not giving you bad feeling, but this is true. You will then be the one who killed your own political life […]./.

អត្ថបទទាក់ទង