Grand News Asia Close

ប្រជាពលរដ្ឋដែលទិញផ្ទះ ឬខុនដូ ត្រូវគេរឹបអូសដោយសារខកខានបង់ប្រាក់ សូមទាក់ទងមកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ជាបន្ទាន់ ដើម្បីសម្របសម្រួលដោះស្រាយជូន !

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 791

(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដោយអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានទិញលំនៅឋាន ឬអគារសហកម្មសិទ្ធិ (ខុនដូ) ពីគម្រោងអភិវឌ្ឍអចលនវត្ថុ ហើយត្រូវបានម្ចាស់គម្រោងអភិវឌ្ឍអចលនវត្ថុធ្វើការរឹបអូសយកវិញនូវលំនៅឋាន ឬអគារសហកម្មសិទ្ធិ (ខុនដូ) ដោយសារមានបញ្ហាខកខានក្នុងការបង់ប្រាក់ សូមជូនដំណឹងមកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ជាបន្ទាន់ ដើម្បីធ្វើការសម្របសម្រួល ជាមួយម្ចាស់គម្រោង។

ការជូនដំណឹងបែបនេះរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ក្រោយទទួលបានប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដែលសម្តេចអញ្ជើញបន្តចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ទៀត នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។

ប្រជាពលរដ្ឋដែលរងផលប៉ះពាល់លើបញ្ហានេះ អាចធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទ ឬតាមតេលេក្រាមលេខ ០១២ ៣៩៣ ៧២៧ /០៩៩ ៩៨០ ៤៩៩ / ០៦៩ ៥១៧ ១៨៦ ឬអញ្ជើញមកដោយផ្ទាល់នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ ដែលមានអាស័យដ្ឋាននៅអគារ ១៦៨ ជាន់ទី៧ ផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំនេះ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ៕

អត្ថបទទាក់ទង