Grand News Asia Close

តើអ្វីជាមោទនភាពធំបំផុតរបស់គណបក្សប្រជាជនកម្ពុជានៅពេលចាប់ផ្ដើមធ្វើរណសិរ្សដំបូង?

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ ព័ត៌មានជាតិ 534
តើអ្វីជាមោទនភាពធំបំផុតរបស់គណបក្សប្រជាជនកម្ពុជានៅពេលចាប់ផ្ដើមធ្វើរណសិរ្សដំបូង? តើអ្វីជាមោទនភាពធំបំផុតរបស់គណបក្សប្រជាជនកម្ពុជានៅពេលចាប់ផ្ដើមធ្វើរណសិរ្សដំបូង?

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានរំលឹកថា នៅពេលចាប់ផ្ដើមធ្វើរណសិរ្សដំបូង យើងបានចេញពី ៥ក្រុមផ្សេងគ្នា ហើយអ្វីដែលជាមោទនភាពធំបំផុតរបស់គណបក្សប្រជាជនកម្ពុជានៅពេលនោះ គឺផ្ដើមចេញពីចលនាតំបន់ខុសៗគ្នា ពេលវេលាខុសៗគ្នា ប៉ន្តែគឺដើម្បីសម្រេចគោលដៅរួមគ្នា។

នៅក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាល ជាស៊ីមកំចាយមារ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ដថា យើងបានចាប់ផ្ដើមពី៥ក្រុមផ្សេងគ្នា មករួមគ្នានៅក្នុងគណបក្សនយោបាយតែមួយ ហើយមានសាមគ្គីភាពរឹងមាំបំផុតគ្មាននរណាអាចបំបែកបាននោះទេ ដែលនេះគឺជាមោទនភាពធំបំផុត និងភាពខ្លាំងបំផុតរបស់គណបក្សប្រជាជនកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំនាន់ចាស់បានធ្វើការជាមួយគ្នា ឆ្លងកាត់នូវការលំបាកច្រើនណាស់ អ៊ីចឹងអ្នកបន្ដវេនជំនាន់ក្រោយ មិនថាបន្ដវេនថ្នាក់កណ្ដាល ថ្នាក់ក្រោមជាតិ ឬបន្ដវេននៅកន្លែងណានោះទេ ត្រូវចងចាំថា ឪពុកម្ដាយរបស់ខ្លួនបានប្រឹងប្រែងរស់នៅរួមគ្នាតាំងពីស៊ីអត់ស៊ីឃ្លាន រហូតដល់មានភាពសំបូរសប្បាយក្នុងពេលបច្ចុប្បន្ន៕

អត្ថបទទាក់ទង