លេខាធិការដ្ឋាន គ.ស.ព.ស. ៖ ការបង្ហោះផ្សាយរបស់ក្រុមជ្រុលនិយមសៀមថាកងទ័ពខ្មែរអស់ស្បៀង និងបានសុំជំនួយជាអាហារ សម្ភារៈប្រើប្រាស់ និងសម្លៀកបំពាក់ គឺជា «ព័ត៌មានក្លែងក្លាយ»
នាព្រលប់ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ ហៅកាត់ថា គ.ស.ព.ស. បានចេញមកបញ្ជាក់ថា ការបង្ហោះផ្សាយវីដេអូរបស់ក្រុមជ្រុលនិយមសៀម ដែលបំភ្លៃព័ត៌មានថា កងទ័ពខ្មែរអស់ស្បៀង និងបានសុំជំនួយជាអាហារ សម្ភារៈប្រើប្រាស់ និងសម្លៀកបំពាក់ គឺជា «ព័ត៌មានក្លែងក្លាយ»។
គ.ស.ព.ស. បានគូសបញ្ជាក់ថា ខ្លឹមសារពិតប្រាកដនៃវីដេអូទាហានខ្មែរនោះ គឺខ្សែត្រៀមជួរមុខយើងបានប្រកាសអះអាងយ៉ាងម៉ឺងម៉ាត់លើកិច្ចការពារទឹកដីដោយអង់អាចក្លាហាន និងបានអំពាវកុំឱ្យពលរដ្ឋមានការយល់ច្រឡំ និងសូមឈប់ផ្សព្វផ្សាយនិងចែករំលែកព័ត៌មាននេះបន្តទៀត៕