Grand News Asia Close

កម្មវិធីជម្រុញពាណិជ្ជកម្មអាក្រក់ជាង៦ម៉ឺនក្លែងបន្លំជាកំណែ Cracked របស់កម្មវិធីពេញនិយមនានាកំពុងរីករាលដាលលើឧបករណ៍ Android

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣ បច្ចេកវិទ្យា 158
កម្មវិធីជម្រុញពាណិជ្ជកម្មអាក្រក់ជាង៦ម៉ឺនក្លែងបន្លំជាកំណែ Cracked របស់កម្មវិធីពេញនិយមនានាកំពុងរីករាលដាលលើឧបករណ៍ Android កម្មវិធីជម្រុញពាណិជ្ជកម្មអាក្រក់ជាង៦ម៉ឺនក្លែងបន្លំជាកំណែ Cracked របស់កម្មវិធីពេញនិយមនានាកំពុងរីករាលដាលលើឧបករណ៍ Android

កម្មវិធីជម្រុញពាណិជ្ជកម្ម (adware) រាប់ពាន់សម្រាប់ Android ត្រូវបានរកឃើញថាក្លែងបន្លំថាជាកំណែ cracked ឬ modded នៃកម្មវិធីពេញនិយមនានាដើម្បីបញ្ជូនអ្នកប្រើប្រាស់បន្តទៅមើលការផ្សាយពាណិជ្ជកម្មដែលគេមិនចង់បាន។ នេះជាផ្នែកនៃប្រតិបត្តិការមួយដែលកំពុងដំណើរការតាំងពីខែតុលា ឆ្នាំ២០២២។ បើតាមរបាយការណ៍របស់ក្រុមហ៊ុនសន្តិសុខសាយប័រ Bitdefender « ប្រតិបត្តិការនេះត្រូវបានរចនាឡើងដើម្បីជំរុញ adware យ៉ាងខ្លាំងក្លាទៅកាន់ឧបករណ៍ Android ជាមួយនឹងគោលបំណងស្វែងរកប្រាក់ចំណូល។ ប៉ុន្តែ តួអង្គគំរាមកំហែងរបស់ប្រតិបត្តិការនេះ អាចផ្លាស់ប្តូរយុទ្ធសាស្ត្រយ៉ាងងាយស្រួលដើម្បីបញ្ជូនអ្នកប្រើប្រាស់ទៅទាញយកប្រភេទមេរោគផ្សេងៗ ដូចជា trojan ហិរញ្ញវត្ថុដើម្បីលួចព័ត៌មានសម្ងាត់និងព័ត៌មានហិរញ្ញវត្ថុ ឬ មេរោគ ransomware » ។

Source: https://thehackernews.com/2023/06/over-60k-adware-apps-posing-as-cracked.html

 

ចំណេះដឹងបច្ចេកវិទ្យា និងសន្តិសុខឌីជីថលក្នុងយុគ្គសម័យឧស្សាហកម្ម ៤.០

អត្ថបទទាក់ទង