Grand News Asia Close

ឧបករណ៍ថ្មីស្កេនទូរស័ព្ទ iPhone ដើម្បីស្វែងរកមេរោគថ្មី ‘Triangulation’

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣ បច្ចេកវិទ្យា 379
ឧបករណ៍ថ្មីស្កេនទូរស័ព្ទ iPhone ដើម្បីស្វែងរកមេរោគថ្មី ‘Triangulation’ ឧបករណ៍ថ្មីស្កេនទូរស័ព្ទ iPhone ដើម្បីស្វែងរកមេរោគថ្មី ‘Triangulation’

ក្រុមហ៊ុនសន្តិសុខសាយប័រ Kaspersky បានចេញផ្សាយឧបករណ៍មួយដើម្បីស្កេនរកវត្តមានមេរោគឈ្មោះ Triangulation នៅលើ iPhone និងឧបករណ៍ iOS ផ្សេងទៀត។ Kaspersky បានរកឃើញមេរោគនេះលើបណ្តាញរបស់ខ្លួន ហើយបានរាយការណ៍ថាមេរោគនេះបានឆ្លងទៅឧបករណ៍ iOS ជាច្រើននៅក្នុងបណ្ដាញរបស់ខ្លួនទូទាំងពិភពលោកចាប់តាំងពីយ៉ាងហោចណាស់ឆ្នាំ២០១៩ ។ ថ្មីៗនេះ ក្រុមហ៊ុននេះបានចេញផ្សាយឧបករណ៍ដើម្បីស្កេនរកមេរោគនេះនៅក្នុង backup របស់ប្រព័ន្ធ iOS ។ ឥឡូវនេះ គេបានចេញផ្សាយឧបករណ៍ស្កេនស្វ័យប្រវត្តិសម្រាប់ Windows និង Linux ។

Source: New tool scans iPhones for ‘Triangulation’ malware infection

អត្ថបទទាក់ទង