Grand News Asia Close

តើអ្នកជា Ethical Hacker ឬក៏គ្រាន់តែជាអ្នកប្រើប្រាស់ Tools (Script Kiddies?)

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ បច្ចេកវិទ្យា 375
តើអ្នកជា Ethical Hacker ឬក៏គ្រាន់តែជាអ្នកប្រើប្រាស់ Tools (Script Kiddies?) តើអ្នកជា Ethical Hacker ឬក៏គ្រាន់តែជាអ្នកប្រើប្រាស់ Tools (Script Kiddies?)

សំណួរក្នុងថ្ងៃនេះគឺថា តើធ្វើដូចម្តេចដើម្បីក្លាយខ្លួនជា Ethical Hacker (អ្នកវាយប្រហារមានក្រមសីលធម៌) ឬហៅថា White Hat? តើការសិក្សាវគ្គខ្លីទាក់ទងទៅនឹងការវាយប្រហារ, វាយលុក ឬការហេគចូលប្រព័ន្ធ អាចធ្វើឱ្យអ្នក ក្លាយទៅជាអ្នកវាយប្រហារបានដែរឬទេ?
ដំបូងឡើយ អ្នកត្រូវយល់ដឹងអំពីទស្សនាទាន (concept) ឲ្យបានច្បាស់ថា ការប្រើប្រាស់នូវកម្មវិធីដែលមានស្រាប់ៗ គឺមិនធ្វើឲ្យអ្នកក្លាយទៅជាហេគឃ័របានឡើយ។
ការសិក្សាអំពីវិធីសាស្ត្រនៃហេគឃីង #hacking គឺមិនមែនងាយស្រួលឡើយ តែបើសិនជាអ្នកមាននូវចំណាប់អារម្មណ៍នៅក្នុងការហេគនោះអ្នកនឹងអាចសិក្សាទៅមុខ បានលឿន។
វាអាស្រ័យទៅលើខ្លួនអ្នក ថាតើអ្នកត្រូវចាប់ផ្តើមយ៉ាងដូចម្តេច ក្នុងការសិក្សាអំពី #HACKING។ ខាងក្រោមនេះគឺជាជំហានខ្លះៗដែលអ្នកអាចធ្វើតាមដើម្បីក្លាយខ្លួន ទៅជាហេគឃ័រប្រកបដោយសមត្ថភាព និងប្រកបការងារទំនុកចិត្ត ….
១. សិក្សារាល់មូលដ្ឋានគ្រឹះនៃកុំព្យូទ័រ (ចាប់ផ្តើមពីប្រតិបត្តិការ តើវាដំណើរការយ៉ាងដូចម្តេច …)
២. សិក្សាអំពីមូលដ្ឋានគ្រឹះនៃបណ្តាញ (network)
៣. សិក្សាទៅលើប្រព័ន្ធប្រតិបត្តិការឲ្យបានច្រើនជាងមួយ (ដូចជា Linux ជាដើម)
៤. ចាប់ផ្តើមសិក្សាអំពីការសរសេរកម្មវិធី (ចាប់ផ្តើមជាមួយនឹង C Programming)
៥. រៀន PHP សម្រាប់ការវាយប្រហារទៅលើវិបសាយ (វាក៏ជួយអ្នកក្នុងការអភិវឌ្ឍន៍វិបសាយផងដែរ)
៦. សិក្សាភាសាសរសេរកម្មវិធីផ្សេងៗទៀត (Java, C++, C#, …)
៧. សិក្សាអំពី Scripting language (JavaScript, Phyton, …)
៨. អានរាល់ព័ត៌មាននៃការវាយប្រហារថ្មីៗ ដឹងអំពីពាក្យថ្មីៗ ដឹងអំពីមេរោគថ្មីៗ
៩. យ៉ាងហោចណាស់ ធ្វើការមុខកុំព្យូទ័រពី ៥ ទៅ ៦ម៉ោងក្នុង១ថ្ងៃ
១០. ព្យាយាមយល់ដឹងថាតើ hacking tool ធ្វើការងារយ៉ាងដូចម្តេច
១១. ព្យាយាមបង្កើតកម្មវិធីដោយខ្លួនឯង ដោយប្រើប្រាស់ Phyton ឬភាសាផ្សេងៗទៀត
១២. ស្វែងរកនូវចំនុចខ្សោយថ្មីៗនៅក្នុងវិបសាយ
១៣. ជាពិេសសគឺ រៀនអំពីវិធីសាស្ត្រការពារខ្លួន
១៤. អនុវត្តន៍ឲ្យបានច្រើន
បើសិនជាអ្នកមិនមានចំណេះដឹងអំពីសន្តិសុខផ្ទាល់ (own security) ខ្លួននោះទេ ចូរកុំព្យាយាមធ្វើការវាយប្រហារឲ្យសោះ វាគឺជាហានិភ័យខ្ពស់ណាស់។
#StaySafeOnlineCambodia #CyberYouthCambodia #DigitalEconomyKH #CyberCrime #ethicalhacker #ISACCambodia
Image: networking4all / business-standard
ប្រភព៖ Ou Phannarith – អ៊ូ ផាន់ណារិទ្ធ

 

អត្ថបទទាក់ទង