Grand News Asia Close

លោក Sunak និយាយថា ផែនការអន្តោប្រវេសន៍របស់លោកកំពុងដំណើការបានល្អ ដោយកាត់បន្ថយការឆ្លងចូលព្រំដែនខុសច្បាប់ចំនួន ២០ភាគរយ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 173
លោក Sunak និយាយថា ផែនការអន្តោប្រវេសន៍របស់លោកកំពុងដំណើការបានល្អ ដោយកាត់បន្ថយការឆ្លងចូលព្រំដែនខុសច្បាប់ចំនួន ២០ភាគរយ លោក Sunak និយាយថា ផែនការអន្តោប្រវេសន៍របស់លោកកំពុងដំណើការបានល្អ ដោយកាត់បន្ថយការឆ្លងចូលព្រំដែនខុសច្បាប់ចំនួន ២០ភាគរយ

(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានលើកឡើងនៅថ្ងៃចន្ទនេះថា ផែនការរបស់លោកក្នុងការបញ្ឈប់ជនចំណាកស្រុកដែលមកដល់តាមទូកតូចៗ បានកាត់បន្ថយការឆ្លងព្រំដែនខុសច្បាប់ចំនួន ២០% ដែលជាដំណឹងមួយដែលលោកសង្ឃឹមថា នឹងបន្ធូរបន្ថយដល់ការរិះគន់ពីគណបក្សរបស់លោក និងនៅក្នុងប្រទេសជុំវិញគោលនយោបាយអន្តោប្រវេសន៍។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០២៣។

លោក Sunak ដែលត្រូវបានគេរំពឹងថា នឹងដឹកនាំគណបក្សអភិរក្សដែលកំពុងកាន់អំណាចទៅកាន់ការបោះឆ្នោតជាតិឆ្នាំ២០២៤ បានសន្យាថា នឹង «បញ្ឈប់ទូក» ពីការឆ្លងកាត់ច្រកសមុទ្រអង់គ្លេស នៅពេលលោកឡើងកាន់អំណាចនៅខែតុលា ឆ្នាំ ២០២២ ដែលជាការសន្យាមួយក្នុងចំណោមការសន្យាចំនួនប្រាំរបស់គាត់។

លោក Sunak បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយនៅថ្ងៃចន្ទនេះ​យ៉ាងដូច្នេះថា «​ក្នុង​រយៈពេល​ប្រាំ​ខែ​ចាប់​តាំង​ពី​ខ្ញុំ​បាន​ដាក់​ដំណើរការ​គម្រោង​នេះ ការ​ឆ្លង​កាត់​ព្រំដែន​ឥឡូវ​បាន​ធ្លាក់​ចុះ ២០ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន»។

លោក​បាន​ថ្លែង​ថា​ «​ផែនការ​នេះ​កំពុង​ដំណើរការ​» ដោយ​បន្ថែម​ថា​ រដ្ឋាភិបាល​របស់​លោក​នឹង​មិន​មាន​ការ​រអ៊ូរទាំ​ទេ ហើយ​នឹង​ធ្វើការ​ដើម្បី​ធានា​ថា​ច្បាប់​ថ្មី​ត្រូវ​បាន​អនុម័ត​ដោយ​សភា»។

គណបក្សពលករដែលជាបក្សប្រឆាំងបាននិយាយថា លោក Sunak បានបរាជ័យក្នុងការលុបចោលការទាមទារសិទ្ធិជ្រកកោនរាប់ម៉ឺននាក់ ដោយមានមនុស្សចំនួន ៧,៦០០នាក់បានឆ្លងកាត់ច្រកសមុទ្ឬរហូតមកដល់ពេលនេះ ដែលជាតួលេខមួយទំនងជាកើនឡើងនៅរដូវក្តៅខាងមុខ៕ Fresh News

អត្ថបទទាក់ទង