Grand News Asia Close

លោក ម៉ាក្រុង ថាអ៊ុយក្រែនចាំបាច់ត្រូវតែធានាបាននូវសន្តិសុខផ្ទាល់ខ្លួន ដើម្បីឈានដល់ការក្លាយជាសមាជិកអង្គការណាតូ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 151
លោក ម៉ាក្រុង ថាអ៊ុយក្រែនចាំបាច់ត្រូវតែធានាបាននូវសន្តិសុខផ្ទាល់ខ្លួន ដើម្បីឈានដល់ការក្លាយជាសមាជិកអង្គការណាតូ លោក ម៉ាក្រុង ថាអ៊ុយក្រែនចាំបាច់ត្រូវតែធានាបាននូវសន្តិសុខផ្ទាល់ខ្លួន ដើម្បីឈានដល់ការក្លាយជាសមាជិកអង្គការណាតូ

(វីលនីញូស)៖ ប្រធានាធាធិបតីបារាំង លោក អេមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា អ៊ុយក្រែនចាំបាច់ត្រូវតែបញ្ជាក់អំពីការធានាបាននូវសន្តិសុខរឹងមាំ ដល់កិច្ចប្រជុំកំពូលអង្គការណាតូ (NATO) ដែលគ្រោងរៀបចំឡើងនៅឯប្រទេសលីទុយអានី ក្នុងខែកក្កដា ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់អ្នកសារព័ត៌មានថា លោកចង់បានការបញ្ជាក់ឲ្យច្បាស់ថាប្រសិនបើទីក្រុងកៀវ មិនត្រូវបានផ្តល់ឲ្យក្លាយជាសមាជិកអង្គការ NATO ក្នុងពេលឆាប់ៗនេះនោះទេ។ ជុំវិញការលើកឡើងនេះ លោក ម៉ាក្រុង បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំកំពូលនៃមេដឹកនាំអឺរ៉ុបក្នុងប្រទេសម៉ុលដាវី យ៉ាងដូច្នេះថា «ទីក្រុងវីលនីញូស ត្រូវតែផ្ញើសារយ៉ាងច្បាស់លាស់មួយ ទៅកាន់អ៊ុយក្រែន។ ខ្ញុំសូមឲ្យមានការធានាសន្តិសុខកាន់តែរឹងមាំ និងច្បាស់លាស់ពីសំណាក់អ៊ុយក្រែនជាមុនសិន ហើយខ្ញុំនឹងពិភាក្សាលើបញ្ហានេះបន្ថែម ជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ៍ (Olaf Scholz) នៅទីក្រុងផតស្តាម (Potsdam) នៅថ្ងៃទី៧ ខែមិថុនា»។

គួរបញ្ជាក់ថា អធិការបតីអាល្លឺម៉ង់ លោក សូលហ៍ Scholz បានប្រាប់អ្នកយកព័ត៌មានថា ការធានាគួរតែត្រូវបានធ្វើឡើងតាមបែបបទដែលពួកគេផ្តល់ឲ្យអ៊ុយក្រែន នូវសន្តិសុខដែលខ្លួនត្រូវការ ដើម្បីប្រឆាំងនឹងគ្រោះថ្នាក់នៃការវាយប្រហារណាមួយ។ អ៊ុយក្រែនក៏ត្រូវការធ្វើឲ្យខ្លួនឯងមានស្ថិរភាពផងដែរ ដែលសំដៅដល់ការប្តេជ្ញាចិត្តបង្កើតសមត្ថភាពការពារទឹកដី៕ Fresh News

អត្ថបទទាក់ទង