Grand News Asia Close

លោកបណ្ឌិត សាយ បូរី សាស្ត្រាចារ្យផ្នែកច្បាប់ដ៏ល្បីរបស់កម្ពុជា ចាត់ទុកសម្តេចតេជា មិនត្រឹមតែជាអ្នកនយោបាយទេ គឺជាអ្នកប្រាជ្ញខ្មែរមួយរូបដ៏ឆ្នើម

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ ព័ត៌មានជាតិ 235
លោកបណ្ឌិត សាយ បូរី សាស្ត្រាចារ្យផ្នែកច្បាប់ដ៏ល្បីរបស់កម្ពុជា ចាត់ទុកសម្តេចតេជា មិនត្រឹមតែជាអ្នកនយោបាយទេ គឺជាអ្នកប្រាជ្ញខ្មែរមួយរូបដ៏ឆ្នើម លោកបណ្ឌិត សាយ បូរី សាស្ត្រាចារ្យផ្នែកច្បាប់ដ៏ល្បីរបស់កម្ពុជា ចាត់ទុកសម្តេចតេជា មិនត្រឹមតែជាអ្នកនយោបាយទេ គឺជាអ្នកប្រាជ្ញខ្មែរមួយរូបដ៏ឆ្នើម

(ភ្នំពេញ)៖ លោកបណ្ឌិត សាយ បូរី សាស្ត្រាចារ្យផ្នែកច្បាប់ បានបង្ហាញការស្ញប់ស្ញែង និងកោតសរសើរជាខ្លាំងចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ លោក បានចាត់ទុកសម្តេចតេជា មិនត្រឹមតែជាអ្នកនយោបាយទេ គឺជាអ្នកប្រាជ្ញខ្មែរមួយរូបដ៏ឆ្នើមក្នុងទស្សនវិជ្ជានយោបាយនិងរដ្ឋបាលសាធារណ:។

លោកបានលើកឡើងទៀតថា ក្នុងប្រវត្តិសាស្រ្តកម្ពុជា លោកដូចជាទើបនឹងឃើញមានសម្តេច ហ៊ុន សែនតែម្នាក់គត់។ លោកបន្ថែមថា ទោះពួកសត្រូវ ខំពន្លិច ឬបន្ថោកសម្តេចតេជោយ៉ាងណា ក៏ការពិតនៅតែជាការពិត។

«យើងសព្វថ្ងៃស្គាល់តែអ្នកប្រាជ្ញបរទេស មិនដឹងថាយើងមានអ្នកប្រាជ្ញរបស់ខ្លួនដែរ។ កម្ពុជាមានភ័ពសំណាងធំក្រៃលែងដែលមានអ្នកប្រាជ្ញក្នុងតួអង្គសម្តេចតេជា។ លោកជាមោទនភាពជាតិខ្មែរ ហើយចំណុចនេះ ក៏គួរក្លាយជាកត្តានៃការបង្រួបបង្រួមជាតិដ៏សំខាន់មួយដែរ»។

លោក សាយ បូរី ចង់ឃើញបញ្ញវន្តខ្មែរសិក្សាស្រាវជ្រាវអំពីមនោគមវិជ្ជានយោបាយរបស់សម្តេចតេជោ សម្រាប់បង្រៀនផងដែរ៕

 

អត្ថបទទាក់ទង