Grand News Asia Close

ឯកឧត្តម ទិត សុធា ផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះ ឯកឧត្តម បួន លឹមហេង ព្រមទាំងក្រុមគ្រួសារ!

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានជាតិ 342
ឯកឧត្តម ទិត សុធា ផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះ ឯកឧត្តម បួន លឹមហេង ព្រមទាំងក្រុមគ្រួសារ! ឯកឧត្តម ទិត សុធា ផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះ ឯកឧត្តម បួន លឹមហេង ព្រមទាំងក្រុមគ្រួសារ!

ឯកឧត្តម ទិត សុធា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំនិង​មន្ត្រីរាជការ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​ផ្ញើសារ​លិខិតរំលែកមរណទុក្ខជូនចំពោះ ឯកឧត្តម បួន លឹមហេង ព្រមទាំងក្រុមគ្រួសារ!

ឯកឧត្តម ជាទីគោរពរាប់អាន!
ខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស មានក្តី រន្ធត់ក្ដុកក្ដួលរំជួលចិត្តជាពន់ពេក ដោយបានទទួលដំណឹងពីមរណភាពរបស់ លោកជំទាវមហាឧបាសិកា ហ៊ីង សុគន្ធារ ត្រូវជាភរិយារបស់ ឯកឧត្តម បានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៧:០៧នាទីព្រឹក ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។
មរណភាពរបស់ លោកជំទាវមហាឧបាសិកា គឺជាការបាត់បង់ភរិយាប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តម ចំពោះ ឯកឧត្តម និងជាការបាត់បង់មាតា មាតាក្មេក និងជីដូនប្រកបដោយគុណូបការៈ និងព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ និងជាទីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់បំផុតរបស់កូនៗ ចៅប្រុស ចៅស្រីទាំងអស់គ្នា។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយាព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃអង្គភាព ព័ត៌មាននិងប្រតិកម្មរហ័ស សូមសម្តែងនូវសេចក្តីសោកស្តាយស្រណោះអាឡោះអាល័យជាពន់ពេក និងសូមលំឱន កាយឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកជំទាវមហាឧបាសិកា សូមឆាប់បានចាប់បដិសន្ធិវិញ្ញាណ យោនយកកំណើតកើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម ព្រមទាំងក្រុមគ្រួសារទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ ដឹកនាំនិងមន្រ្តីរាជការទាំងអស់របស់អង្គភាព៕

 

អត្ថបទទាក់ទង