Grand News Asia Close

លោកស្រី Sophy Kay សកម្មជននៅអាល្លឺម៉ង់ ប្រកាសដកខ្លួនពីក្រុមប្រឆាំងក្រៅច្បាប់ ហើយស្នើឱ្យឈប់ពាក់ព័ន្ធនឹងលោកស្រីតទៅទៀត

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 342
លោកស្រី Sophy Kay សកម្មជននៅអាល្លឺម៉ង់ ប្រកាសដកខ្លួនពីក្រុមប្រឆាំងក្រៅច្បាប់ ហើយស្នើឱ្យឈប់ពាក់ព័ន្ធនឹងលោកស្រីតទៅទៀត លោកស្រី Sophy Kay សកម្មជននៅអាល្លឺម៉ង់ ប្រកាសដកខ្លួនពីក្រុមប្រឆាំងក្រៅច្បាប់ ហើយស្នើឱ្យឈប់ពាក់ព័ន្ធនឹងលោកស្រីតទៅទៀត

(អាល្លឺម៉ង់)៖ ដោយអស់ជំនឿជាមួយនឹងក្រុមប្រឆាំងក្រៅច្បាប់ លោកស្រី Sophy Kay ដែលជាសកម្មជនដ៏លេចធ្លោម្នាក់នៅប្រទេសអាល្លឺម៉ង់ បានប្រកាសដកខ្លួនពីក្រុមប្រឆាំងក្រៅច្បាប់ ចាប់ពីពេលនេះតទៅហើយ ហើយព្រមានចំពោះក្រុមនេះ ឱ្យឈប់ពាក់ព័ន្ធនឹងលោកស្រីតទៅទៀត។

តាមរយៈវីដេអូមួយ ដែលបង្ហោះនៅលើបណ្តាញសង្គមឈ្មោះ «នាទីអតីតវីរយុទ្ធជន» គឺអតីតសកម្មជនក្រុមប្រឆាំងរូប បានបញ្ជាក់ថា រយៈពេលកន្លងមក ដែលលោកស្រីបានលះបង់ពេលវេលាផ្ទាល់ ដើម្បីជួយដល់គណបក្សប្រឆាំង គឺមិនមានប្រយោជន៍អ្វីទាល់តែសោះ ក្រៅពីរងសម្ពាធ ការមាក់ងាយ និងការមិនឱ្យតម្លៃ។ ដូច្នេះចាប់ពីពេលនេះតទៅ លោកស្រីឈប់ជួយក្រុមប្រឆាំងនេះតទៅទៀតហើយ។ លោកស្រីក៏ប្រកាសដកខ្លួនចេញពី ការងារនៅទូរទស្សន៍មនសិការដែលជាបណ្តាញព័ត៌មានរបស់ពួកប្រឆាំងនៅក្រៅប្រទេសផងដែរ៕

អត្ថបទទាក់ទង