បទអត្ថាធិប្បាយ៖ សម រង្ស៊ី នៃនយោបាយដើរជ្រកសុំរណបកាន់តែរងភាពឯកោ
ភ្នំពេញ៖ ការធ្វើនយោបាយរបស់មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី ត្រូវគេនិយាយថា កំពុងតែស្ថិត ក្នុងសភាពតែងតោលមួយវេលាចុងក្រោយនេះ។ តាមពិតការប្រកាសចង់បង្កើតចលនាតស៊ូ និងការបង្កើតរដ្ឋាភិបាលនិរទេសមួយនៅក្រៅស្រុក គឺជានយោបាយមួយដែលទ័លច្រកតែប៉ុណ្ណោះ។ Fresh Exclusive មានបទអត្ថាធិប្បាយស៊ីជម្រៅជុំវិញបញ្ហានេះ៖
ខណៈថ្ងៃទន្សារបស់មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី កាន់តែខិតជិតមកដល់ហើយនោះ បុគ្គលក្បត់ជាតិរូបនេះនៅតែបន្តស្រែកព្យាយាមចង់អូសទាញសកម្មជនគាំទ្រឱ្យធ្វើដំណើរទៅកាន់ភពដ៏តែលតោលមួយជាមួយនឹងខ្លួនថែមទៀត។ សម រង្ស៊ី ពេលនេះបានស្រែកប្រកាសចង់បង្កើតចលនាតស៊ូ និងការបង្កើតរដ្ឋាភិបាលនិរទេសមួយនៅក្រៅស្រុក។
*តើសម រង្ស៊ី អាចធ្វើកិច្ចការនេះ បានដែរឬទេ? បើគ្រាន់តែការប្រកាស ដើម្បីតែប្រកាសអត់ប្រយោជន៍នោះ ទណ្ឌិតមេខ្លោងក្បត់ជាតិរូបនេះ នឹងមិនខ្លាចធ្វើនូវអំពើក្បត់ជាតិនេះជាបន្ថែមទៀតទេ ប៉ុន្តែបើមើលពីស្ថានការណ៍ពិភពលោក និងបរិយាកាស នៅជុំវិញ សម រង្ស៊ី នោះវិញគេនឹងឃើញថា អ្វីដែលទណ្ឌិត សម រង្ស៊ី បានប្រកាសនោះ គឺគ្រាន់តែជាការកម្លាចិត្ត ដើម្បីកុំឱ្យសកម្មជនរបស់ខ្លួនមើលឃើញនូវចំណុចខ្សោយរបស់ខ្លួនឯងតែប៉ុណ្ណោះ។
«បើក្រុមជ្រុលនិយមនៅបន្ត គឺយើងនឹងបន្តឆ្លងកាត់នូវការរំបាកដែលធ្វើឱ្យប្រជាជនអាចហូរឈាមសារជាថ្មីម្តងទៀត។ ក្នុងន័យនេះ ខ្ញុំក៏សុំបញ្ជាក់ទុកជាមុនថា ការផ្តួចផ្តើមគំនិតដែលដើម្បីបង្កើតរដ្ឋាភិបាលនិរទេស នៅក្រៅប្រទេសកំពុងចាប់ផ្តើមហើយ។ ខ្ញុំសុំយកឱកាសនេះ បញ្ជាក់ជូនជាព័ត៌មានសម្រាប់អ្នកក្នុងប្រទេសឱ្យបានជ្រាបថា បក្សណាក៏ដោយ អ្នកណាក៏ដោយ ដែលមានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាល ដែលបង្កើតនៅឯបរទេស ប្រសិនបើកើតឡើងនាពេលខាងមុខ តាមការគ្រោងទុករបស់គេ យើងត្រូវតែកំចាត់ចោលភ្លាម រំសាយចោលភ្លាម នូវអង្គការចាត់តាំងបក្សណាក៏ដោយ ដែលនៅក្នុងប្រទេស។
យើងត្រូវហ៊ានលះបង់ ត្រូវហ៊ានធ្វើនូវអ្វីៗ ដើម្បីការពារនូវសន្តិភាព សម្រាប់ប្រជាជាតិរបស់យើង។ យើងបានបាត់បង់សន្តិភាពរយ:ពេលវែង យើងទើបមានសន្តិភាពរយ:ពេលជាង២៥ឆ្នាំ យើងមិនខ្លាចនឹងបង់តម្លៃណាក៏ដោយ ដើម្បីនឹងទប់ស្តាត់នូវចរន្តជ្រុលនិយម ដែលបង្កើតឡើងនូវស្ថានភាពគ្រោះថ្នាក់សម្រាប់ប្រទេសជាតិនោះឡើយ»។
តាមពិត សម រង្ស៊ី បានព្យាយាមណាស់ក្នុងការចង់ឱ្យខ្លួនឯងអាចក្លាយជាអាយ៉ងមួយរបស់បរទេសណា ដែលត្រូវការប្រើប្រាស់សន្លឹកបៀរកម្ពុជា ក្នុងគោលបំណងដើរផ្ទុយពីគោលនយោបាយការបរទេសរបស់កម្ពុជាបច្ចុប្បន្ន។ សម រង្ស៊ី ដែលសញ្ជាតិបារាំង ប៉ុន្តែមិនត្រូវបានរដ្ឋាភិបាលបារាំង មើលឃើញថាគាត់ជាអ្នកនយោបាយជួយជាតិឡើយ។ ដូច្នេះដោយសារគ្មានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលបារាំងនូវនយោបាយសំគិះរបស់ខ្លួន សម រង្ស៊ី តែងធ្វើដំណើរជាញឹកញាប់ទៅកាន់សហរដ្ឋអាមេរិក ដើម្បីឱ្យគេមើលឃើញថា គាត់មានទំនោរនយោបាយចំពោះរដ្ឋបាលសហរដ្ឋអាមេរិក ប៉ុន្តែឆ្លងកាត់រយៈពេលជិត១០ឆ្នាំរួចមកនេះ សម រង្ស៊ី មិនត្រូវបានសហរដ្ឋអាមេរិកប្រើប្រាស់ជាអាយ៉ងនយោបាយទេ។
*សម រង្ស៊ី ធ្លាប់បង្ហាញនយោបាយសុំរណបចិនតាមពិត សម រង្ស៊ី បាន ដឹងនូវចំណុចខ្សោយរបស់សហរដ្ឋអាមេរិក ដែលមានគោលកាណ៍ខ្លះប្រឆាំងនឹងចិន ដូច្នេះដើម្បីរកការទាក់ទាញនយោបាយអាមេរិកដើម្បីគាំទ្ររូបគាត់បុគ្គល សម រង្ស៊ី តែងព្យាយាមនិយាយអាក្រក់អំពីជាតិខ្មែរ ដោយភ្ជាប់រឿងជាមួយនឹងនយោបាយចិន ដូចជារឿងនៅឈូងសមុទ្ររាម និងសំណង់ព្រែកជីកហ៊្វូណន តេជោ ជាដើម ដើម្បីចង់ឱ្យសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើខ្មែរ ឬការប្រើប្រាស់សម រង្ស៊ី ជាសន្លឹកបៀរដើម្បីទុកប្រឆាំង នឹងនយោបាយរាជរដ្ឋាភិបាលកម្ពុជា។
« But we have never received one single dollar from the Western power. They support us intellectually but there also Chinese people who support us. Actually, the CNRP is the ally of China. យើងមិនដែលទទួលបានលុយសូម្បីមួយដុល្លារពីមហាអំណាចខាងលិច។ គេគាំទ្រយើងដោយបញ្ញា ប៉ុន្តែមានតែប្រជាជនចិនទេដែលគាំទ្រយើង។ តាមពិត CNRP គឺជាមិត្តរបស់ចិន»។
«Take just one issue: the CNRP fully support China in the assertion of her sovereignty over the Xisha and Nansha islands in the South China’s sea. This shows that we are not alliance with America because America supports Vietnam. On the contrary, the CPP of Mr. Hun Sen, they are listening, they follow Vietnam’s line, that’s why, they would never fully support China as the CNRP does».
សម រង្ស៊ី មិនដែលដឹងថាតើ Xisha និង Nansha មានប្រវត្តិទាក់ទងយ៉ាងណាពីអតីតកាលឡើយ ប៉ុន្តែដើម្បីយកចិត្តពីប្រទេសចិន, ស្អីក៏សមរង្ស៊ីហ៊ានធ្វើដែរ។ ឧទាហរណ៍ដូចជារឿងលួចចុះហត្ថលេខាប្រគល់ខេត្តខ្មែរទាំង៤ ឱ្យមេដឹកនាំក្រុមម៉ុងតាញ៉ា កាលពីឆ្នាំ២០១៣ ជាដើម ដែលជាទង្វើក្បត់ចំពោះប្រជាពលរដ្ឋខ្មែរជាម្ចាស់ស្រុក។ នយោបាយ ចូលចិត្តដើរសុំរណបគេ និងការនិយាយដើមថាសហរដ្ឋអាមេរិកមិនជួយដល់ក្រុមប្រឆាំងរបស់ខ្លួនទៀតនោះ ត្រូវគេឃើញថាបានធ្វើឱ្យ សម រង្ស៊ី ឯកោកាន់តែខ្លាំងឡើង។
សម រង្ស៊ី ពេលនេះ ក៏កំពុងស្ថិតក្នុងសភាពភ័យព្រួយបារម្ភមួយនៅចំពោះមុខអនាគតមិន នឹងនរ ដោយសារ តែការបោះឆ្នោតសកលអាមេរិកខាងមុខនេះ ទោះបីជាគណបក្សនយោបាយអាមេរិក មួយណាដែលឈ្នះឆ្នោត ក៏នឹងមិនអាចជាទីពឹងបានចំពោះគណបក្ស សម រង្ស៊ី ឡើយ។ សម រង្ស៊ី ដែលតែងរត់ចោលអ្នកគាំទ្ររបស់ខ្លួន នៅពេលដែលមានរឿងអ្វីមួយកើតឡើងនោះ ក្នុងនយោបាយទ័លច្រកមួយវេលាចុងក្រោយនេះ គាត់បានប្រកាសទាំងប្រថុយប្រថាន ថានឹងបង្កើតចលនាតស៊ូ និងរដ្ឋាភិបាលនិរទេសមួយថែមទៀត។
តាមពិត ការប្រកាសនេះ គឺគ្រាន់តែជាការស្រែកកម្លាទឹកចិត្តតែប៉ុណ្ណោះ ពីព្រោះ សម រង្ស៊ី ខ្លួនឯងដឹងច្បាស់ណាស់ថា គ្មានអ្នកណាអាចមកជួយប្រយោជន៍របស់ខ្លួនបានទេ ពីព្រោះនយោបាយអាក្រក់ចោទថា ខ្មែរបម្រើនយោបាយចិនក៏គេលែងជឿ ចង់ងាកខ្លួនទៅប្រទេសចិនក៏គេមិនយក និងចង់លក់ខ្លួនឱ្យបរទេសណា ក៏ហាក់ដូចលែងមានប្រយោជន៍ទៀតហើយ។
បណ្តាញសារព័ត៌មានក្នុងស្រុក បានបង្ហោះរូបភាពការសារភាពកំហុសឆ្គាំឆ្គងពីអតីតកាលរបស់លោក វណ្ណ ចំរើន អតីតលេខាបក្សសង្គ្រោះជាតិ នៅរដ្ឋម៉ាសាឈូសិត សហរដ្ឋអាមេរិក និងការសុំរួមរស់ក្រោមដំបូលម្លប់ និងសន្តិភាពរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
បណ្តាញសារព័ត៌មានក្នុងស្រុកនៅបានបង្ហោះរួបភាពអតីតសកម្មជនលោក ហៃ វណ្ណា និងប្អូនប្រុសក្នុងឱកាសអនុញ្ញាតចូលជួបសម្តេចតេជោ ហ៊ុន សែន និងកិច្ចសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ក្នុងស្រុកដោយលោក ហៃ វណ្ណា បាននិយាយសុំទោសចំពោះកំហុសឆ្គាំឆ្គងរបស់ខ្លួនកន្លងមកចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា និងលោក ហៃ វណ្ណា ថែមទាំងបានបរិហានូវនយោបាយ ជួរ ជាតិរបស់ សម រង្ស៊ី និងបានអំពាវនាវដល់ក្រុមយុវជនដទៃទៀត សូមភ្ញាក់រលឹកបោះបង់ចោលការជឿលង់នូវនយោបាយរបស់ សម រង្ស៊ី និងងាកខ្លួនមកចូលរួមជាមួយរាជរដ្ឋាភិបាល និងប្រជាជនរបស់ខ្លួនក្នុងប្រទេសកម្ពុជានេះវិញ ដើម្បីការជួយពង្រឹងសន្តិភាពនិងការអភិវឌ្ឍប្រទេសកាន់តែខ្លាំងក្លាថែមទៀត។