Grand News Asia Close

សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី ថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៣

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣ អាស៊ាន | ASEAN ឯកសារ 693
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី ថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៣ សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី ថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។

តបតាមការអញ្ជើញរបស់ លោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ូនបាចូ។

នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលទាំងនេះ ប្រមុខដឹកនាំអាស៊ានបានបញ្ជាក់នូវការគាំទ្រចំពោះភាពជាប្រធានរបស់ឥណ្ឌូនេស៊ី ក្រោមមូលបទ៖ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន” និងបានសម្ដែងនូវសេចក្តីពេញចិត្តចំពោះវឌ្ឍនភាព ក្នុងការសម្រេចបាននូវអាទិភាពរបស់អាស៊ានសម្រាប់ឆ្នាំ២០២៣ ជាពិសេស ក្នុងការប្រែក្លាយអាស៊ានទៅជាសហគមន៍មួយដែលមានស្ថាប័នប្រកបដោយភាពស្វាហាប់ រឹងមាំ និងពោរពេញទៅដោយសមត្ថភាពនិងប្រសិទ្ធភាព៕

ខាងក្រោមនេះជាសេចក្តីប្រកាសស្ដីពី លទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២៖

អត្ថបទទាក់ទង