Grand News Asia Close

បទចម្រៀងខ្មែរក្រហម ១៧ មេសា ១៩៧៥ (Video inside)

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ 492
បទចម្រៀងខ្មែរក្រហម ១៧ មេសា ១៩៧៥ (Video inside) បទចម្រៀងខ្មែរក្រហម ១៧ មេសា ១៩៧៥ (Video inside)

(ភ្នំពេញ)៖ ពីរបីថ្ងៃបន្ទាប់ពីការឡើងកាន់កាប់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានបង្ខំប្រជាជនប្រហែលពីរលាននាក់ ដែលកំពុងរស់នៅក្នុងទីក្រុងភ្នំពេញ និងនៅតាមទីប្រជុំជនដទៃទៀត ឱ្យចាកចេញទៅកាន់ទីជនបទ ដើម្បីធ្វើការងារកសិកម្ម។ ប្រជាជនរាប់ពាន់នាក់ បានស្លាប់នៅក្នុង អំឡុងពេលជម្លៀសនេះ។

ក្នុងពេលជាមួយគ្នានេះ ខ្មែរក្រហមបានចាប់ផ្តើមអនុវត្តកម្មវិធីកែទម្រង់តាមលទ្ធិម៉ៅ និងលទ្ធិម៉ាក្សលេនីនដ៏ជ្រុលហួសហេតុ។ ខ្មែរក្រហមចង់ប្រែក្លាយប្រទេសកម្ពុជា ឱ្យទៅជាប្រទេសដែលមិនមានវណ្ណៈសង្គម ពោលគឺពុំមានអ្នកមាន ពុំមានអ្នកក្រ និងគ្នានការកេង ប្រវ័ញ្ចគ្នា។ ដើម្បីសម្រេចឱ្យបានគោលបំណងនេះ ខ្មែរក្រហមបានលុបបំបាត់រូបិយវត្ថុ ផ្សារផ្សោ ការអប់រំ ទ្រព្យសម្បត្តិឯកជន ម៉ូតសម្លៀកបំពាក់ស៊ីវិល័យបរទេស ការគោរពជំនឿសាសនា និងប្រពៃណីវប្បធម៌ខ្មែរ។ សាលារៀន វត្តអារាម វិហារសាសនាអ៊ីស្លាម វិហារសាសនាគ្រិស្តសាកលវិទ្យាល័យ ហាងលក់ទំនិញ និងអគាររដ្ឋាភិបាលត្រូវបិទទ្វារ ឬក៏ប្រែក្លាយទៅជា (មន្ទីរសន្តិសុខ) គុក ក្រោលគោ ជំរំអប់រំកែប្រែ និង ជង្រុកស្រូវ។

ខ្មែរក្រហមបានបន្តនិរន្តរភាពរបស់ខ្លួនរហូតដល់ឆ្នាំ១៩៩៩ គឺនៅពេលដែលមេដឹកនាំខ្មែរក្រហម ទាំងអស់ចុះចូលជាមួយរដ្ឋាភិបាលកម្ពុជា ឬ ត្រូវចាប់ខ្លួន ឬទទួលមរណភាព។ ក៏ប៉ុន្តែ ខ្មែរក្រហមបានបន្សល់ទុកនូវភាពប្រេះស្រាំក្នុងសង្គមជាតិរហូតដល់សព្វថ្ងៃនេះ។
នៅក្នុងរបបខ្មែរក្រហម ប្រជាជនកម្ពុជាប្រមាណជាងពីរលាននាក់បានស្លាប់ដោយសារជំងឺ ដែលបណ្តាលមកពីការខ្វះខាតថ្នាំសង្កូវ និងសេវាសុខាភិបាល ការអត់អាហារ ការសម្លាប់ ឬការធ្វើពលកម្មហួសកម្លាំង។ ប្រជាជនដែលនៅរស់រានមានជីវិត ក្រោយរបបខ្មែរក្រហមបានទទួលរងនូវការប៉ះទង្គិចផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដោយសារតែបទពិសោធន៍ដែលខ្លួនបានជួបប្រទះ។

មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទទាក់ទង