Grand News Asia Close

សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៣ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 2784

CNV:

(១) បើកការដ្ឋានស្ពានឆ្លងទន្លេមេគង្គនៅក្រចេះ … សមិទ្ធផលកើតពីសាមគ្គីភាពកម្ពុជា/ចិន

សុខសប្បាយទេបងប្អូន? រងារដែរទេឥឡូវ? គេថាខែរងារត្រូវធ្វើយ៉ាងម៉េចនោះ។ ជិតដល់ខួបកាលដែលខ្ញុំការប្រពន្ធរងារអញ្ចឹងដែរ ប៉ុន្តែកាលពីការនោះមិនដូចការឥឡូវទេ។ ការឥឡូវគេការសម័យទំនើប ការជំនាន់ខ្ញុំ ១៣គូ រកកន្លែងផ្សំដំណេកមិនឃើញ។ ថ្ងៃនេះយើងជួបជុំគ្នាដើម្បីសម្ពោធបើកការដ្ឋានសម្រាប់ ការកសាងស្ពានឆ្លងកាត់ទន្លេមេគង្គ ជាមួយនឹងការកសាងមហាវិថី ៣១ គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទាននៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការប្រារព្ធពិធីនេះ ធ្វើឡើងបន្ទាប់ពីការចូលឆ្នាំថ្មី ឆ្នាំសកលឆ្លងពី ២០២២ មក២០២៣ ទើបនឹងបានរយៈជាង ៣០ ម៉ោងតែប៉ុណ្ណោះ។ សមិទ្ធផលនេះ បានកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ក្នុងហ្នឹងបានកើតចេញពីការសាមគ្គីរវាងកម្ពុជានិងចិន។

ដូចដែលឯកឧត្តម​ វ៉ាង វិនធាន បានលើកឡើងអម្បាញ់មិញ ទាក់ទងជាមួយចំណងមិត្តភាពរវាងកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន។ ប្រហែលជាបងប្អូនមួយចំនួននៅចាំថា កាលពីខែកុម្ភៈឆ្នាំទៅ ខ្ញុំជាមួយឯកឧត្តម វ៉ាង វិនធាន ក៏បានមកកាន់ខេត្តក្រចេះនេះ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់នូវការស្ដារឡើងវិញកំណាត់ផ្លូវជាតិលេខ៧ ដែលតម្រង់ឆ្ពោះត្រង់ទៅខេត្តស្ទឹងត្រែង ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។ រយៈពេលត្រឹមតែ ១០ខែក្រោយ​គឺចាប់ពីខែកុម្ភៈ រហូតមកដល់ពេលនេះ ខ្ញុំមកកាន់ខេត្តក្រចេះសាជាថ្មីម្ដងទៀត ដើម្បីបើកការដ្ឋានកសាងនូវសមិទ្ធផលដ៏ធំ សម្រាប់អ្នកខេត្តក្រចេះរបស់យើង ស្ពាននេះគឺជាស្ពានដែលវែងជាងគេក្នុងចំណោមស្ពានដែលមិត្តចិនបានជួយ ក្នុងរយៈពេលកន្លងទៅ។

(២) ចិនជួយសង់ស្ពានឆ្លងទន្លេមេគង្គ ៤ ទន្លេសេកុង ១ ទន្លេសាប ២ ទន្លេបាសាក់ ៣

ដូចដែលឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងអម្បាញ់មិញទាក់ទងជាមួយនឹងស្ពាន ដែលយើងបានសាងសង់ហើយ ដែលមានស្ពានតាមដងទន្លេមេគង្គចំនួន៤ គឺស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រែង, ស្ពានមិត្តភាពកម្ពុជា-ចិន ព្រែកតាមាក់, ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់ក្រូចឆ្មារ និងស្ពានថ្ងៃនេះគឺយើងសម្ពោធបើកការដ្ឋានសម្រាប់ការកសាងស្ពាន មិត្តភាពកម្ពុជា-ចិន ក្រចេះនេះតែម្ដង។ ឯស្ពានសេកុងនៅក្នុងទឹកដីខេត្តស្ទឹងត្រែង ក៏មានស្ពានមួយទៀត។ នៅតាមទន្លេសាបយើងមានស្ពាន២ គឺស្ពានមិត្តភាពកម្ពុជា-ចិនព្រែកក្ដាម និងស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វារ។ ឯនៅតាមទន្លេបាសាក់ យើងមានស្ពាន៣ គឺស្ពានមិត្តភាពកម្ពុជា-ចិនតាខ្មៅ, ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំ និងស្ពានកម្ពុជា-ចិនសិត្បូរ ដែលស្ពាននោះតភ្ជាប់ជាមួយផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ផងដែរ។

(៣) កំពុងស្វះស្វែងរកឥណទានសង់ស្ពានឆ្លងទន្លេបាសាក់នៅចាក់អង្រែ/ព្រែកប្រា ក្រុងភ្នំពេញ

យើងកំពុងស្វះស្វែងរកឥណទានដើម្បីកសាងស្ពានសម្រាប់ការឆ្លងទន្លេបាសាក់មួយទៀត នៅចន្លោះចាក់អង្រេនិងព្រែកប្រា។ ខ្ញុំនៅចាំបានថាកាលពីឆ្នាំ ២០១៨ គឺ៤ឆ្នាំមុន មិនមែន៥ឆ្នាំទេ ព្រោះយើងទើបនឹងបើកបានប៉ុន្មានថ្ងៃហ្នឹង កាលពីពេលនោះខ្ញុំជាមួយឯកឧត្តម Xiong Bo ដែលជាអគ្គរដ្ឋទូតចិននៅពេលនោះ បានមកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាកលវិទ្យាល័យក្រចេះ។ ខ្ញុំបានបញ្ជាក់ជូនបងប្អូននៅខេត្តក្រចេះហើយថា យើងកំពុងស្វះស្វែងរកឥណទានពីមិត្តចិន ដើម្បីកសាងស្ពានឆ្លងកាត់ទន្លេមេគង្គ នៅក្នុងខេត្តក្រចេះ។ ការប្រកាសរបស់ខ្ញុំនៅពេលនោះ ថ្ងៃនេះបានកំពុងតែកើតឡើងចេញជារូបរាង … នៅក្នុងនេះ(ដាក់)៤២ខែ។ ជានិច្ចកាលមិត្តចិនដាក់ពេលវេលាវែង(សាងសង់) ប៉ុន្តែពេលវេលាដែលគាត់ធ្វើខ្លីជាង។ ​ពេលនោះស្ពាននេះ បងប្អូន ដែលរស់នៅក្នុងខេត្តក្រចេះក្តី ឬអ្នកដែលមានផលប្រយោជន៍ នឹងបានប្រើប្រាស់។

(៤) គំនិតផ្ដើមខ្សែក្រវាត់និងផ្លូវរបស់ចិន ធ្វើឱ្យកម្ពុជាបានផលប្រយោជន៍ច្រើន

ចំណុចនេះចង្អុលបង្ហាញអំពីសាមគ្គីភាព ដែលខ្ញុំបានលើកឡើងពីខាងលើ តភ្ជាប់ជាមួយនឹងសុន្ទរកថារបស់ឯកឧត្តមអគ្គរដ្ឋទូត វ៉ាង វិនធាន ដែលបានគូសបញ្ជាក់អំពីក្របខណ្ឌមិត្តភាពរបស់យើង និងអំពីក្របខណ្ឌនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ ដែលកម្ពុជាបានគាំទ្រតាំងពីដើមទី ដែលអាចចាត់ទុកថាជាសហស្ថាបនិកនៃការចូលរួមនៅក្នុងគំនិតផ្ដួចផ្ដើមនេះ។ កម្ពុជាបានទទួលផលប្រយោជន៍យ៉ាងច្រើន ពីគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ ដែលកំពុងតែមានជោគជ័យនៃនយោបាយការបរទេសរបស់ចិន និងអ្នកដែលចង់ចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសរបស់ខ្លួននិងនៅក្នុងក្របខណ្ឌតំបន់ផងដែរ។ ឆ្នាំនេះ ក៏ជាខួបលើកទី៦៥ឆ្នាំ នៃទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន។ ខ្ញុំក៏កំពុងតែស្វះស្វែងដើម្បីនឹងរកឥណទានបន្ថែមពីមិត្តចិន ដើម្បីកសាងនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងទៀត ដែលដាក់គម្រោងជាបន្តបន្ទាប់។

(៥) ជាគោលដៅ តភ្ជាប់ស្រុកព្រែកប្រសព្វ/ក្រចេះ ទៅស្រុកសណ្ដាន់ ស្រុកកំពង់ថ្ម/កំពង់ធំ

សូម្បីតែនៅទីនេះ នៅខាងត្រើយម្ខាង យើងមិនមែន(ធ្វើ)ត្រឹមតែប៉ុណ្ណឹងទេ។ គោលដៅរបស់យើងគឺតភ្ជាប់ស្រុកព្រែកប្រសព្វ ឆ្លងកាត់ទៅសណ្ដាន់របស់កំពង់ធំ ចេញទៅកំពង់ថ្មឯខេត្តកំពង់ធំឯណោះ។ នេះជាគោលដៅ។ (ការតភ្ជាប់នេះ)ធ្វើឱ្យផែនដីរបស់យើងកាន់តែតូចទៅៗ។ មិនមែនដីវាចេះរួញទេ។ ដីយើងអត់បាត់ទៅណាទេ ក៏ប៉ុន្តែគ្រាន់តែការ(តភ្ជាប់ជាបណ្តាញផ្លូវស្ពាននេះ)ដោះស្រាយ(ការធ្វើដំណើរអោយបានឆាប់)ឱ្យប្រជាពលរដ្ឋ …មុននេះយើងឆ្លងទូកដ ដ៏លំបាកទាំងការភ័យខ្លាច ហើយក៏មានពេលកំណត់ផងដែរ។ ទូកដឬក៏ហៅថាកាណូតដ​វាមិនធំទេ។ វាបង្កការភ័យខ្លាចសម្រាប់អ្នកឆ្លង។ ប៉ុន្តែយើងអត់មានជម្រើសទេ។ យើងត្រូវតែឆ្លងវា។ លំ​បាកជាងគេនៅពេលដែលមានអ្នកជំងឺកើតឡើង គឺទូកដឆ្លងមិនបាន ជួនកាលត្រូវបញ្ជូនអ្នក​ជំងឺដើម្បីមកកាន់មន្ទីរពេទ្យ ប៉ុន្តែយើងមិនមានលទ្ធភាពចម្លងមកបាន។ អ្នកជំងឺមិនគួរស្លាប់ក៏អាចស្លាប់បាន។

(៦) បន្តអាទិភាពវិនិយោគ ៤ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង

ជាពេញមួយជីវិតរបស់ខ្ញុំនេះ គឺខ្ញុំខិតខំធ្វើយ៉ាងម៉េច ម្ខាងគឺដោះស្រាយបញ្ហាសន្តិភាព រកសន្តិភាពជូនជាតិហើយត្រូវរក្សាសន្តិភាពនេះ តែម្ខាងទៀតខិតខំការអភិវឌ្ឍន៍ ដែលការអភិវឌ្ឍន៍នោះដូចដែលខ្ញុំឧស្សាហ៍និយាយ គឺអាទិភាព៤យ៉ាងដែលត្រូវដោះស្រាយសម្រាប់ប្រជាពលរដ្ឋរបស់យើង។ អាទិភាពសម្រាប់ការវិនិយោគរបស់យើង គឺទឹក ផ្លូវ ភ្លើងនិងមនុស្ស។ ឥឡូវយើងនឹងបន្តគម្រោងនេះតទៅទៀត ដោយយកមនុស្សជាមុំសំខាន់ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង ដែលជាអាទិភាពបន្តទៅទៀត។ ការតភ្ជាប់គឺជារឿងចាំបាច់ខ្លាំងណាស់។ ឥឡូវនេះ សូម្បីតែគម្រោងស្ពានដែលយើងបាននិងកំពុងធ្វើនេះ គឺនឹងបម្រើឱ្យការតភ្ជាប់រវាងត្រើយម្ខាងខាងកើតទៅខាងលិច ពីស្រុកចិត្របុរី/ក្រចេះ ទៅកាន់ស្រុកព្រែកប្រសព្វ/ក្រចេះ។ ស្ពាននេះមាន(ប្រវែង)រហូតទៅដល់ ១៧៦១ម៉ែត្រ ជាមួយការតភ្ជាប់ផ្លូវដែលជាមហាវិថី … ព្រោះមាន ២ គន្លងទៅ និង ២គន្លងមក ហើយមានសួនច្បារនៅលើផ្លូវហ្នឹង។ អ្នកខេត្តក្រចេះយើងគឺអ្នកដែលមានសំណាងនៅក្នុងភូមិភាគឦសានដែលទទួលបាននូវការវិនិយោគដ៏ធំនៅក្នុងគម្រោងនេះ ក៏ដូចជាគម្រោងផ្សេងទៀត ដែលខ្ញុំនិងជម្រាបជូនផងដែរនៅថ្ងៃនេះ។

ខ្ញុំគិតថាក្រោយពេលស្ពាននេះត្រូវបានកសាងរួចរាល់ ការលំបាករបស់ប្រជាជនទាំងប៉ុន្មានត្រូវបានដោះចេញ។ ការអស់លុយឆ្លងទូកដនិងចំណាយពេលវេលាដ៏យូរត្រូវបានបញ្ចប់ ជាមួយនឹងការឆ្លងទៅឆ្លងមក ដែលទោះបីមានកម្លាំងឆ្លងមួយថ្ងៃ ៥០ ដង ក៏គ្មានអ្នកណាគេទារលុយយើងដែរ ហើយវាចំណេញពេល។ មុននោះគឺយើងឆ្លងត្រូវអស់លុយនិងចំណាយច្រើនជាមួយនឹងការភ័យខ្លាច។ ខ្ញុំនៅចាំថាឆ្នាំ ២០១១ គ្រាន់តែឆ្លងដសម្រាប់ភ្ជុំបិណ្ឌ ក៏មានការស្លាប់ប្រជាពលរដ្ឋនិងកុមាររបស់យើងនៅក្នុងខេត្តក្រចេះនេះឯង …។

(៧) កំពុងសំរបសំរួលទស្សនកិច្ចទៅប្រទេសចិន ដោយនាំទៅជាមួយនូវសំណូមពរគម្រោងថ្មីៗ

ឆ្នាំថ្មីជាមួយនឹងសមិទ្ធិផលថ្មីដែលនឹងកើតនៅលើទឹកដីខេត្តក្រចេះរបស់យើង។ ចំណុចនេះ ខ្ញុំសូមអរគុណតាមរយៈឯកឧត្តម វ៉ាង វិនធាន ជូនចំពោះប្រជាជននិងរដ្ឋាភិបាលនៃសារណរដ្ឋប្រជាមានិតចិន ជាពិសេសឯកឧត្តម ស៊ី ជីងពីង និងឯកឧត្តម លី ខឺឈាំង។ ខ្ញុំសង្ឃឹមថានឹងមានឱកាស(នឹងទទួលបាននូវការជួយពីមិត្តចិនបន្តទៀត ខណៈ)ដែល(យើង)កំពុងតែធ្វើការសម្របសម្រួលគ្នាដើម្បីទស្សនកិច្ចរបស់ខ្ញុំទៅកាន់សាធារណរដ្ឋប្រជាមានិតចិននៅពេលខាងមុខនេះ។ នៅក្នុងដំណើរទស្សនកិច្ចនោះ ច្បាស់ណាស់នឹងមានគម្រោងថ្មីៗបន្ថែមទៀត រាប់ទាំងផ្លូវល្បឿនលឿនទី២ ដែលតភ្ជាប់ភ្នំពេញទៅព្រំដែនវៀតណាម ដែលមកដល់ពេលនេះយើងបានចរចារួចរាល់ហើយៗ យើងនឹងបញ្ចេញនូវថវិការបស់យើងធ្វើស្ពានឆ្លងកាត់​ទន្លេមេគង្គ ប្រមាណជា ២០០ លានដុល្លារសហរដ្ឋអាមេរិកដើម្បីកសាងស្ពាននោះ។ បន្ទាប់ទៅគឺផ្លូវល្បឿនលឿនមួយនឹងត្រូវតភ្ជាប់រវាងស្រុកល្វាឯមទៅកាន់ព្រំដែនវៀតណាម។

(៨) ផ្លូវ ៤ នៅ/ទៅក្រចេះ ៧៣, ៣៧៧, ២៧៧ និងកំណាត់ផ្លូវលេខ ៧ បើកការដ្ឋានមុនចូលឆ្នាំខ្មែរ

ខ្ញុំសូមយកឱកាសនេះជម្រាបជូនផងដែរថា ជាមួយនឹងស្ពានចំនួន ១៧៦១ម៉ែត្រ ដែលឆ្លងកាត់ទន្លេមេគង្គថ្ងៃនេះ បូកជាមួយផ្លូវមហាវិថីដែលជាផ្លូវតភ្ជាប់ប្រវែងជាង ៣១គីឡូម៉ែត្រ នៅមានគម្រោងមួយចំនួនទៀត (សំរាប់បងប្អូនប្រជាពលរដ្ឋខេត្តក្រចេះ)។ ឯកឧត្តម ស៊ុន ចាន់ថុល បានរាយការណ៍ឱ្យខ្ញុំខេត្តក្រចេះ អាចថាក្នុងឆ្នាំនេះក្រចេះជាខេត្តត្រូវប៉ាន់ ដោយសារតែនឹងទទួលបាននូវគម្រោងជាសមិទ្ធផលថ្មីៗ នោះគឺផ្លូវដែលប្រើប្រាស់ហិរញ្ញប្បទានពីធនាគារពិភពលោក មានផ្លូវជាតិលេខ ៧៣ ដែលឆ្លងកាត់ ២ ខេត្ត គឺខេត្តត្បូងឃ្មុំ តភ្ជាប់ពីផ្លូវជាតិលេខ៧ មកដល់ព្រំដែនខេត្តក្រចេះ ដែលមានចំងាយ៥០គីឡូម៉ែត្រ។ ពេលនេះ យើងបានបញ្ចប់និតីវិធីលទ្ធកម្ម នឹងគ្រោងចុះហត្ថលេខានៅចុងខែមករា ឆ្នាំ២០២៣ ដែលប្រើប្រាស់ថវិកាប្រមាណជាង ១៥ លាន ៧ សែនដុល្លារ។ ផ្លូវទី២ គឺផ្លូវលេខ ៣៧៧ ពីក្រុងក្រចេះទៅសំបូរ ប្រវែង ៣៥គីឡូម៉ែតកន្លះ។ សំបូរហ្នឹងជាកន្លែងផ្សោត​។ អ្នកដែលត្រូវធ្វើទស្សនកិច្ចនៅទីកន្លែងទេសចរណ៍ផ្សោតនោះ ក៏នឹងមានផ្លូវកាន់តែល្អ … ឯផ្លូវទី៣ គឺផ្លូវលេខ ២៧៧ ពីសណ្តាន់ទៅសង្គមថ្មី ប្រវែង ១៣,៦គីឡូម៉ែត បានបញ្ចប់នីតិវិធីនឹងគ្រោងចុះហត្ថលេខានៅចុងខែមករា ដែលប្រើប្រាស់ថវិកាប្រមាណ ២៥លាន៧សែនដុល្លារ។ បន្ទាប់ទៅផ្លូវជាតិលេខ ៧ ចាប់ពីគីឡូម៉ែតលេខ ៣០០ ដល់គីឡូម៉ែតលេខ ៣១ រង្វង់មូលក្រចេះប្រវែង ៣១,២៥ គីឡូម៉ែត គ្រោងចុះហត្ថលេខានៅខែមីនា ប្រើប្រាស់ថវិកាប្រមាណ ១៥ លានដុល្លារអាមេរិក។ គម្រោងទាំង៣នេះ នឹងរៀបចំបើកការដ្ឋានសាងសង់នៅមុនចូលឆ្នាំខ្មែរ។

(៩) ស្នើសុំចិនជួយកសាងផ្លូវតភ្ជាប់ពីស្ពានមិត្តភាពកម្ពុជាចិនសេកុងទៅព្រំដែនឡាវ

ខ្ញុំកំពុងតែខិតខំដើម្បីស្នើសុំឱ្យមិត្តចិនជួយទៅដល់ការកសាងផ្លូវតភ្ជាប់ទៅព្រំដែនឡាវ។ សុំឯកឧត្តមឯកអគ្គ​រដ្ឋទូត វ៉ាង វិន​ធាន បញ្ជូនសំណូមពររបស់ខ្ញុំជូនចំពោះថ្នាក់ដឹកនាំចិនផង។ ច្បាស់ណាស់ថា ខ្ញុំនឹងស្នើសុំ ព្រោះកន្លងទៅផ្លូវនេះ គឺបានធ្វើដោយមិត្តចិន ហើយយើងក៏បានសាងសង់បានមួយគន្លាក់ ប៉ុន្តែនៅសល់មួយគន្លាក់ទៀត ដែលវាត្រូវតភ្ជាប់ជាមួយនឹងឡាវ។ អញ្ចឹងសុំស្នើ ឯកឧត្តម វ៉ាង វិនធាន មេត្តាជូននូវព័ត៌មាននៃសំណូមពររបស់ខ្ញុំ ចំពោះមុខប្រជាជននៅខេត្តក្រចេះ ដើម្បីយើងតភ្ជាប់រវាងយើងខាងកម្ពុជាទៅជាមួយនឹងខាងឡាវ ជា​របៀងនៅក្នុងក្របខ័ណ្ឌ CLMV គឺក្នុងក្របខ័ណ្ឌអាស៊ានរបស់យើងផងដែរ។ នេះហើយជាអ្វីដែលជាការគិតគូសម្រាប់ការកសាងប្រទេស ផ្តើមចេញពីចំណុចដែលយើងកសាងប្រទេសបានគឺផ្តើមចេញពីសន្តិភាព។ ខ្ញុំក៏សូមយកឱកាសនេះ ក្នុងនាមគណបក្សប្រជាជនកម្ពុជា ហើយក៏ក្នុងនាមរាជរដ្ឋាភិបាល ដែលប្រជាជននៅក្នុងខេត្តក្រចេះ បានផ្តល់នូវការគាំទ្រចំពោះសកម្មភាពទាំងឡាយរបស់រាជរដ្ឋាភិបាល។ អរគុណចំពោះប្រជាជននៅក្នុងខេត្តក្រចេះ និយាយដោយឡែក និងនិយាយជារួមនៅទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណ​បក្សប្រជាជនឈ្នះភ្លូកទឹកភ្លូកដី។

(១០) គណបក្សប្រជាជនមានសមត្ថភាពគ្រប់គ្រាន់ រួមសុខរួមទុក្ខជាមួយប្រជាជន ៤៤ឆ្នាំមកហើយ

សង្ឃឹមថា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុន ប្រជាជននៅក្នុងខេត្តក្រចេះរបស់យើងនេះ នឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនជាបន្តទៀត ព្រោះថា សន្តិភាព និងការអភិវឌ្ឍ ផ្តល់លទ្ធភាពឱ្យយើងទាំងអស់គ្នា មិនមែនជាសមិទ្ធផលដាច់ដោយឡែករបស់គណបក្សប្រជាជនទេ ជាពិសេសការគ្រប់គ្រងប្រទេសឱ្យមានសន្តិភាពនិងស្ថិរភាពនយោបាយ។ អ្នកដែលមានសមត្ថភាពគ្រប់គ្រាន់គឺអ្នកដែលកំពុងតែបង្ហាញមុខរួមសុខរួមទុក្ខជាមួយប្រជាជនអស់រយៈពេល ៤៤ឆ្នាំរួចមកហើយ។ មិនទាន់មានគណបក្សណាអាចជំនួសគណបក្សប្រជាជនបានទេ។ មានអ្នកខ្លះនិយាយថា ហ៊ុន សែន «ចប់ហើយ ត្រូវដូរ» … (សំដី)នេះ(យើងបាន)លឺមក ៥ ឆ្នាំហើយ។ ច្បាស់ណាស់ថា ហ៊ុន សែន «ចប់ហើយនិងដូរ​» គឺចប់ឆ្នាំ ២០២២ (ដូរ)ចូលឆ្នាំ ២០២៣។  គឺដូរពីឆ្នាំ ២០២២ មកឆ្នាំ ២០២៣ ហើយវានឹងដូរពីនីតិកាលទី ៦ ទៅនីតិកាលទី ៧។ ពួកអ្នកមិនទាន់ជាដៃគូរបស់ ហ៊ុន សែន ហើយក៏ពួកអ្នកមិនទាន់ជាដៃគូរបស់គណបក្សប្រជាជននៅឡើយទេ​ … អាចចាំដល់ជាតិក្រោយទៀតផង …។

(១១) មុន កូវីដ១៩ ទទួលទេសចរចិនពី ២ ទៅ ៣ លាននាក់

យើងប្រឹងជាមួយការខិតខំទាំងនេះ។ ខ្ញុំសង្ឃឹមថាការសិក្សាបន្តទៅទៀតពីកំណាត់ផ្លូវតភ្ជាប់ចេញទៅខេត្តកំពង់ធំ ត្រូវបានសិក្សាហើយដាក់ចេញជាគម្រោង។ នេះជាការបំព្រួញនៃការធ្វើដំណើរ។ អ្នកនៅភូមិភាគកណ្តាល មិនចាំបាច់ធ្វើដំណើរវាងឆ្ងាយទេ។ ឧទាហរណ៍៖ អ្នកកំពង់ធំ អ្នកសៀមរាប អ្នកព្រះវិហារ អាចកាត់ឆ្លងមកតាមហ្នឹង។ ឯពួកយើងនៅខាងនេះអ្នកក្រចេះ ស្ទឹងត្រែង រតនគិរី ចង់ទៅលេងអង្គរគឺទៅតាមផ្លូវហ្នឹង(មានចំងាយ)ជិតជាង។ នេះហើយដែលជាចំណុចតភ្ជាប់ធំណាស់ បំពេញឱ្យសេចក្តីត្រូវការនៃការអភិវឌ្ឍប្រទេសរបស់យើងផងដែរ។ ខ្ញុំក៏គប្បីតែនិយាយបន្តិចថា អម្បាញ់មិញក្នុងសុន្ទរកថារបស់ ឯកឧត្តម វ៉ាង វិនធាន បានលើកឡើងហើយ រឿងដែលកម្ពុជាហើយក៏ដូចជាប្រទេសមួយចំនួនកំពុងតែទន្ទឹងរង់ចាំនូវការមកដល់នៃអ្នកទេសចររបស់ចិន។ កាលពីមុនៗ នេះ យើងទទួលទេសចរចិនប្រមាណជិត ៣ លាននាក់ ឬជាង ២លាននាក់មុនកូវីដ-១៩។ កូវីដ-១៩ បានបំផ្លាញនូវ(ដំណើររីលកលូតលាស់)យើងទាំងអស់គ្នា។ មិនថាតែប្រទេសចិនទេ កម្ពុជាក៏រងគ្រោះ។

(១២) សុំអញ្ជើញប្រជាជនអ្នកទេសចរចិនមកកម្ពុជា

ឥឡូវនេះ ប្រទេសចិនបានចាប់ផ្តើមបើកប្រទេសឡើងវិញជាមួយនឹងទេសចររាប់សិបលាននាក់ ឬដល់រយលាននាក់ឯណោះ។ ដូច្នេះ កម្ពុជាពិតជាគោលដៅទេសចរណ៍(មួយ ដែលនឹង)ទាក់ទាញមួយសម្រាប់ប្រជាជនចិន។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ យើងក៏បានឃើញនូវការឃោសនាអកុសលពីបញ្ហារីករាលដាលការឆ្លងកូវីដ-១៩ នៅក្នុងប្រទេសចិន ដែលជាការបំភ័យ។ អ្នកដែលមានការតឹងតែងជាមួយចិន ក៏សុំតឹងតែងទៅចុះ ព្រោះនោះវាផ្តល់ការចំណេញឱ្យកម្ពុជា។ ឧបមាថា គេចង់ទៅប្រទេសនោះ តែប្រទេសនោះគេមានលក្ខ​ខណ្ឌតម្រូវឱ្យប្រជាជនចិន ត្រូវធ្វើនេះត្រូវធ្វើនោះ ក្នុងពេលដែលកម្ពុជាអត់មានតម្រូវឱ្យប្រជាជនចិនត្រូវធ្វើអីទេ ហើយមកធ្វើទេសចរណ៍ធម្មតា។ អ្នកណាចង់ធ្វើអីនោះ ជាសិទ្ធិរបស់ប្រទេសនោះ ប៉ុន្តែកម្ពុជាសុំអញ្ជើញប្រជាជនចិន អ្នកទេសចរចិនមកកម្ពុជា។

(១៣) ទស្សនកិច្ចទៅចិន ២០២០ បង្ហាញសាមគ្គីភាព ផ្ញើសារទៅនិស្សិន និងជូនសារចិនមិនរង្គោះរង្គើ ទេ

ខ្ញុំចាំបានថា នៅឆ្នាំ ២០២០ ពេលនោះកូវីដ-១៩ កំពុងផ្ទុះ ខ្ញុំបានទៅប្រទេសចិន ក្នុងពេលដែលប្រទេសដទៃកំពុងតែជម្លៀសពលរដ្ឋខ្លួនចេញ ហើយមិនហ៊ានទៅទស្សកិច្ចនៅប្រទេសចិនទេ។ ពេលនោះខ្ញុំទៅទស្សកិច្ចនៅក្នុងប្រទេសចិនដែលទទួលដោយប្រធានាធិបតី ស៊ី ជីងពីង ទទួលដោយនាយករដ្ឋមន្ត្រី លី ខឺឈាំង និង ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស … បើយើងមើលត្រឡប់ក្រោយវិញ ពេលនោះគេបាននាំគ្នាខ្លាចចិនគ្រប់គ្នា។ ប៉ុន្តែខ្ញុំអត់ខ្លាចទេ។ ខ្ញុំទៅដើម្បីបង្ហាញសាមគ្គីភាពជាមួយប្រជាជនចិននៅក្នុងការប្រយុទ្ធជាមួយកូវីដ-១៩ នេះម្ខាង ហើយម្ខាងទៀតខ្ញុំចង់ផ្ញើសារទៅឱ្យនិស្សិត(ខ្មែរនៅ)ចិន ដើម្បីឱ្យបន្តការសិក្សានៅប្រទេសចិនដោយគ្មានការភ័យខ្លាច ក៏ដូចជាជូនសារមកប្រជាជនកម្ពុជាថា ប្រទេសចិនមួយគ្មានរង្គោះរង្គើអីទេ។ (ជាមួយនឹងជំនឿដ៏មុតមាំទាំងនេះ) ខ្ញុំមានសង្ឃឹមថា សេដ្ឋកិច្ចកម្ពុជានៅពេលខាងមុខនេះនឹងមានការស្ទុះឡើង ដោយសារគ្រប់ផ្នែកបានងើបឡើងហើយ នៅសល់តែទេសចរណ៍តែប៉ុណ្ណោះ។

(១៤) ឆ្នាំ ២០២២ កម្ពុជាទទួលបានទេសចរបរទេស ២លាន២សែននាក់

តាមឯកឧត្តម ថោង ខុន រាយការណ៍ ឆ្នាំនេះ(២០២២)ទេសចរបរទេសមានរហូតដល់ ២លាន២សែននាក់។ បើទេសចរចិនបើក ជើងហោះហើរកើនក្នុងមួយថ្ងៃៗ រាប់សិបជើង ពេលនោះអាចថាយើងទទួលទេសចរចិនត្រឡប់មកវិញបាន ២ លាននាក់ (ជាតួលេខ)សម័យស្មើមុនពេលកូវីដ-១៩។ អញ្ចឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជានឹងងើបឡើង ជាមួយនឹងកំណើនកសិកម្មក៏កើន ឧស្សាហកម្មក៏កើន សេវាកម្មក៏កើន ប៉ុន្តែផ្នែកសេវាកម្មនេះនៅសល់សេវាទេសចរណ៍ ដែលកើនក្នុងកម្រិតទាប។ បើយើងគិតថា មុនកូវីដ-១៩ ទទួលទេសចរបានត្រឹមតែ ៦លាន៦សែននាក់ ឥឡូវយើងទើបទទួលបាន ២លាន២សែននាក់តែប៉ុណ្ណោះ។ បើយើងបានទេសចរក្នុងឆ្នាំ ២០២៣ នេះ ត្រឹមតែ ៤ លាននាក់ ឬ៥លាននាក់ វាក៏ធ្វើឱ្យគ្រប់យ៉ាងដំណើរការឡើងវិញ។ ខ្ញុំសង្ឃឹមថាទេសចរចិននឹងតម្រង់ឆ្ពោះមកកម្ពុជា។  អ្នកដែលទទួលផលប្រយោជន៍ច្រើនរួមមាន កម្ពុជា ថៃ សាំងហ្គាពួរ ដែលជាគោលដៅទេសចរដ៏ទាក់ទាញ ហើយដែលសម្រួលឱ្យទេសចរចិន។ ការឃោសនា(ប្រឆាំង)របស់ប្រទេសណា គឺប្រទេសហ្នឹងទទួលទៅ។

(១៥) កម្ពុជា/ចិន ស្ថិតក្នុងដំណាក់កាលភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សហគមន៍ជោគវាសនារួម

សំរាប់ប្រទេសកម្ពុជា ពិតមែនតែខ្ញុំអំពាវនាវឱ្យប្រជាជនបន្តការចាក់វ៉ាក់សាំង ក៏គឺជារឿងសាមញ្ញសំរាប់ពលរដ្ឋរបស់ខ្លួន។ ទោះបីបើកឬមិនបើកពីប្រទេសចិន ក៏កម្ពុជានៅតែអំពាវនាវឱ្យចាក់វ៉ាក់សាំង។ ជំងឺនេះ វាអត់ទាន់ទៅណាឆ្ងាយទេ។ វាមិនមែនជាបញ្ហាដែលថាចិនបើកប្រ​ទេស (នាំដល់)កម្ពុជាចាក់វ៉ាក់សាំងទេ។ អត់ទាន់បើកប្រទេស(ចិន) កម្ពុជាចាក់វ៉ាក់សាំងបានប៉ុន្មានឆ្នាំហើយតើ ហើយវ៉ាក់សាំងនោះក៏វ៉ាក់សាំងភាគច្រើនមកពីប្រទេសចិនទៀតដែលបានចាក់នៅលើទឹកដីកម្ពុជា។ ឆ្នាំនេះ ជាឆ្នាំខួបលើកទី ៥៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ដែលព្រះករុណាបិតាជាតិ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ ព្រះអង្គបានកសាងនូវចំណងមិត្តភាពនេះជាមួយអ្នកដឹកនាំជំនាន់ចាស់របស់ចិន។ ពេលនេះ យើងស្ថិតនៅក្នុងដំណាក់កាលនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយនឹងសហគមន៍ជោគវាសនារួមនិងក្របខណ្ឌជាតិ ប្រៀបធៀបទៅជា «មិត្តដែកថែប»។

(១៦) មើលឃើញការបុកគ្រឹះស្ពានពីចំងាយ ក៏ជាក្តីសង្ឃឹមមួយដែរ

… ខ្ញុំនៅតែបន្តនិយាយដដែលលើការតភ្ជាប់។ សង្ឃឹមថា ការកសាងសមិទ្ធផលទាំងនេះ ត្រូវបានការយកចិត្តទុកដាក់ដោយក្រុមហ៊ុនសាងសង់ ជាមួយនឹងការទទួលខុសត្រូវនៃអាជ្ញាធរដែនដី ក៏ដូចជាក្រសួងសាធារណការ និងការយោគយល់ពីសំណាក់ប្រជាពលរដ្ឋ ដើម្បីឱ្យការដ្ឋានសាងសង់មួយនេះដំណើរការបានដោយរលូន ទាំងស្ពានទាំងផ្លូវ ហើយសុំឱ្យលោកអ៊ំ លោកពូ អ្នកមីង ដែលមានវ័យចំណាស់ៗ កុំអាលទៅណា។ រង់ចាំឆ្លងស្ពាននេះសិន។ ពេលនោះ បើទោះបីថា មានរឿងអ្វីកើតឡើងក៏ដោយ ស្ពាននេះវាមិនមានរឿងអ្វីកើតឡើងទេ។ ស្ពាននេះវាកើតទាន់ពេលវេលារបស់វា។ ប្រជាពលរដ្ឋនឹងបានឆ្លងកាត់ ហើយអ្នកចាស់ៗដែលមានអាយុវ័យ​ចំ​ណាស់ សូមរង់ចាំឆ្លងស្ពាននេះ បន្ទាប់ទៅរស់បានយូរជាងនេះក៏មិនថ្វីដែរ … ពេលខ្លះ សាងសង់បានខ្លះ កូនចៅអាចនាំជិះម៉ូតូ ឬក៏ជិះឡាន ឬក៏ជិះរ៉ឺម៉ក់ ឌុបជីដូនជីតា ឪពុកម្តាយ មកមើលការសាងសង់ស្ពាន … (ព្រោះ)ពេលដែលបុកគ្រឹះ យើងមើលពីចំងាយក៏អាចជាក្តីសង្ឃឹមមួយដែរ … រឿងនេះខ្ញុំក៏ធ្លាប់បាននិយាយ ផ្តាំផ្ញើឲ្យកូនចៅ​នៅពេលដែលសម្ពោធស្ពាន ថាដឹកជីដូនជីតា ឪពុកម្តាយ ចាស់ៗ ហើយស្ពានមួយចំនួនត្រូវបានក្លាយទៅជាកន្លែងនៃការថតអនុស្សាវរីយ៍របស់អ្នកធ្វើដំណើរឆ្លងកាត់ ឬក៏អ្នករៀបអាពាហ៍ពិពាហ៍ថ្មីផងដែរ …។

យើងត្រូវបន្តធ្វើកិច្ចការងារនេះ ជាមួយនឹងការទទួលខុសត្រូវទាំងឡាយ ហើយខ្ញុំសូមកោតសរសើរក្រសួងសា​ធារណការនិងដឹកជញ្ជូន អាជ្ញាធរដែនដីនិងស្ថាប័នពាក់ព័ន្ធដទៃទៀត ដែលបានធ្វើកិច្ចការរដ៏ល្អជាមួយនឹងមិត្តចិន តាំងពីការចាប់ផ្តើមដាក់គម្រោងការសិក្សា ជាមួយនឹងការសម្រួលឥណទាននានានិងឈានដល់ការបើកការដ្ឋាននៅទីនេះ។ ផ្លូវទាំងឡាយដែលនឹងកើតឡើងក្នុងទឹកដីខេត្តក្រចេះ​ ដូចដែលខ្ញុំនិយាយអម្បាញ់មិញ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក​ ក៏ត្រូវយកចិត្តទុកដាក់គ្រប់ទីកន្លែងទាំងអស់ កុំឲ្យថាពេលដែលសាងសង់ហើយមានបញ្ហាកើតឡើង។ សុំអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋផងដែរ ពីការរំខានបណ្តាលមកពីការសាងសង់ ជាស្ពានក្តី ជាផ្លូវក្តី ពិសេសផ្លូវ សុំមេត្តាយោគយល់ ព្រោះនេះមានតម្រូវការនៃការសាងសង់ វាលឺ វាថ្លង់ វាហុយ។ … នៅពេលបន្ទាប់ទៅ អ្នកដែលទទួលផលច្រើនជាងគេ គឺអ្នកដែលមានផ្ទះភ្ជាប់នឹងផ្លូវនោះឯង …។

(១៧) ២ មករា ២០២៣ បើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣

នៅទូទាំងប្រទេស ថ្ងៃនេះគឺជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣។ បើទោះបីថាពេលវេលានេះ ត្រូវបានអូសបន្លាយមកដល់ឆ្នាំ ២០២៣ … ដោយសារយើងបានលើកពេលជាបន្តបន្ទាប់ក្នុងដំណាក់កាលនៃ កូវីដ-១៩។ តាមធម្មតា យើងបើកនៅក្នុងខែតុលា ប៉ុន្តែឥឡូវនេះបវេសនកាល ២០២២-២០២៣ ត្រូវបានបើកនៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ ដែលមានសាររបស់ខ្ញុំ បានជូនចំពោះប្រជាពលរដ្ឋ ព្រះសង្ឃ ក៏ដូចជាលោកគ្រូ អ្នកគ្រូ រួចទៅហើយ។ ខ្ញុំពីលើវេទិកានេះ បន្ថែមទៅលើសារដែលបានចាក់ផ្សាយតាមវិទ្យុ ទូរទស្សន៍ ហើយ ក៏សូមអបអរសាទរជាមួយនឹងសិស្សានុសិស្ស ក៏ដូចជាលោកគ្រូ អ្នកគ្រូ ដែលបើកបវេសនកាលនៅថ្ងៃនេះ សម្រាប់ការសិក្សានៅក្នុងឆ្នាំថ្មី។ យើងរីករាយជាមួយកុមារាកុមារី ដែលចាប់ផ្តើមថ្នាក់ដំបូងរបស់ខ្លួនជាមួយនឹងការចូលសិក្សា។ ខ្ញុំសង្ឃឹមថា ទាំងកូនសិស្ស ទាំងលោកគ្រូ អ្នកគ្រូ និងមានសុវត្ថិភាពនៅក្នុងពេលដែលជំងឺ កូវីដ-១៩ វាយលុកតាមរយៈនៃការផ្តល់អាទិភាពសម្រាប់ការចាក់វ៉ាក់សាំងជូនលោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សា​នុសិស្ស ដែលសុំឲ្យអាជ្ញាធរគ្រប់ទីកន្លែងទាំងអស់ តាមដានយកចិត្តទុកដាក់អំពីបញ្ហានេះ។

ម្សិលមិញនេះ ខ្ញុំបានទៅជួបជាមួយនឹងកុមារីដែលត្រូវគេបំពាន។ ខ្ញុំមិនដឹងថាហេតុផលអ្វី ម្សិលមិញនេះគឺចុះទៅ អត់ដឹងថា ហង់ ជួនណារ៉ុន(មានវត្តមាននៅទីនោះ)។ និយាយមួយសន្ទុះហើយ រួចហើយបានឃើញ ហង់ ជួនណារ៉ុន នៅខាងក្រោយខ្នង។ ដល់ពេលដើរទៅ ក្មេងៗទទួលទានអាហារ អំពីអាហារូបករណ៍របស់សិស្សដែលបានប្រឡងជាប់ … ខ្ញុំមានក្រុមអាហារូបករណ៍មួយ។​ ប៉ុន្តែរដ្ឋមន្ត្រីអប់រំនៅពីក្រោយខ្នងមើលអត់ឃើញ។ ប្រហែលជា ណារ៉ុន ខ្មៅពេក។ ម្សិលមិញ មើលទៅឃើញ អ៊ិត សំហេង ឃើញ ឃួង ស្រេង ឃើញអ្នកដទៃទៀត ប៉ុន្តែ ហង់ ជួនណារ៉ុន មើលអត់ឃើញ។ (គាត់មក)ទទួលតាំងពីឡានទៅ។ មិនដឹង​យ៉ាងម៉េចបានជាចន្លោះ។ បើដឹងថាលោកឯងនៅហ្នឹងហើយ ចាំបាច់ទៅនិយាយអី ក្មេងកន្លែងហ្នឹងឲ្យតែប្រឡងជាប់បាក់ឌុប្លិ៍ គឺបញ្ចូលទៅមហាវិទ្យាល័យដែលគេចង់រៀនតែប៉ុណ្ណឹង។ នៅខេត្តក្រចេះរបស់យើងក៏មានសាកលវិទ្យាល័យរួចមកហើយដែរ​ ដែលសាងសង់នៅទីនេះ ហើយក៏មានជំនួយរបស់មិត្តចិនផងដែរ សាកលវិទ្យាល័យក្រចេះរបស់យើងនេះ​។ ខ្ញុំសូមយកឱកាសនេះ ជូនពរចំពោះគ្រូបង្រៀន សិស្សានុសិស្ស និងនិស្សិតនៅទូទាំងប្រទេសទាំងអស់ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ជាមួយនឹងការរៀនសូត្រ និងបង្រៀនបានយ៉ាងល្អ នៅក្នុងឆ្នាំថ្មីរបស់យើងនេះ។ ​

(១៨) អាជ្ញាធរខេត្តក្រចេះ/ស្ទឹងត្រែង ត្រូវការពារតំបន់អភិរក្សផ្សោតនិងពូជត្រីជិតផុតពូជ

ចំណុចទី ២ ដែលខ្ញុំគួរតែនិយាយ ទាក់ទិនជាមួយនឹងតំបន់ដែលតភ្ជាប់អម្បាញ់មិញទៅសំបូរ។ ខ្ញុំសូមដាស់​តឿន។ ឯណាអភិបាលខេត្តស្ទឹងត្រែង។ មកអត់? មើលអត់ឃើញទេ ព្រោះអស់លោកសុទ្ធតែពាក់ម៉ាស។ ​មើលលែងស្គាល់ ឲ្យតែឃើញតែពាក់ម៉ាស។ ឥឡូវអ្នកកំពង់ធំក៏មកដែរ កំពង់ចាមក៏មកដែរ។ អញ្ចឹងផ្លូវហ្នឹងភ្ជាប់កំពង់ធំហើយ។ អ្នកកំពង់ធំយើង(និងអ្នកខេត្តមួយចំនួន)ត្រូវជាប់គ្នា … អ្វីដែលខ្ញុំចង់និយាយ គឺអភិបាលខេត្តក្រចេះ ដែនដីខេត្តក្រចេះនិងដែនដីស្ទឹងត្រែង ដែលទាក់ទងនឹងតំបន់អភិរក្សផ្សោត ត្រូវតែទទួលខុសត្រូវ មិនត្រូវពឹងផ្អែកទៅលើតែក្រសួងកសិកម្ម​ទេ។ តំបន់ផ្សោតនេះត្រូវតែការពារ។ ដូចប៉ុន្មានអាទិត្យមុន មានងាប់ផ្សោត​ដែលទៅជាប់មង។ ខ្ញុំបានឃើញរូបភាពនិងបានលឺសម្លេងនៃអ្នកដែលទទួលខុសត្រូវ។​ ខ្ញុំដាស់តឿនឲ្យយកចិត្តទុកដាក់។ តំបន់នេះត្រូវតែជាតំបន់អភិរក្សពេញទីដោយគ្មានការលើកលែងទេ​​។ យើងអាចលើកលែងខ្លះនូវតំបន់ទន្លេសាប ដោយសារប្រជាជនគាត់រស់នៅទីនោះយូរហើយ យើងឆ្វៀលដីកាត់ដីជូនពួកគាត់ ក៏ប៉ុន្តែសម្រាប់ទន្លេមេគង្គដែលសំបូរទៅដោយសត្វផ្សោត សត្វត្រីមួយចំនួនជិតផុតពូជ ជាពិសេសផ្សោតនេះឯង ត្រូវតែមានការរៀបរយឲ្យបានល្អ។

(១៩) អាជ្ញាធរនិងក្រសួងកសិកម្ម រួមគ្នាការពារតំបន់អភិរក្សផ្សោត/ត្រីជិតផុតពូជ ដើម្បីទេសចរណ៍

ថ្ងៃនេះក្រសួងកសិកម្មមានអ្នកណាមកទេ? … ក្រសួងកសិកម្ម ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហារៀបចំធ្វើយ៉ាងម៉េច(ការពារតំបន់នេះ)។ រឿងហ្នឹងក្រសួងកសិកម្មទទួលខុសត្រូវតើ។ នៅក្នុងដែនសមត្ថកិច្ចនៃការទទួលខុសត្រូវរបស់ក្រសួងកសិកម្ម​ ប៉ុន្តែអ្នកដែលត្រូវនៅផ្ទាល់គឺអភិបាលខេត្ត អាជ្ញាធរ (ដែល)រៀបចំយ៉ាងម៉េចធានាថា សត្វផ្សោតទាំងនេះមិនត្រូវបានជាប់មង ឬក៏ត្រូវបានរំខាននោះទេ។ ត្រូវរៀបចំតាមអ្នកបច្ចេកទេស។ មិនដឹងថារៀបចំដល់ណាហើយទេ ប៉ុន្តែត្រូវមានតំបន់ស្នូលអចិន្ត្រៃយ៍។ តំបន់ស្នូលអចិន្ត្រៃយ៍ហ្នឹងត្រូវតែមានគំនូស។ ខ្ញុំគិតថា បើតំបន់ស្នូលអចិន្ត្រៃយ៍នៅក្នុងទន្លេអញ្ចឹង យើងដាក់យុថ្កា ទម្លាក់ពោងនៅកន្លែងហ្នឹង ដើម្បីឲ្យប្រជាជនបានដឹង។ មិនឲ្យចូល មិនឲ្យនេសាទអ្វីទាំងអស់ គឺដាច់ខាតតែម្តង។ ហ្នឹងត្រូវធ្វើឲ្យជាក់លាក់។ ម៉េចបានជាហៅថាតំបន់ស្នូលអចិន្ត្រៃយ៍? ដោយសារមានស្ថានភាពទឹកស្រកនិងទឹកឡើង។ អញ្ចឹងតំបន់ដែលទឹកឡើង គឺជាតំបន់ខ្លះមិនចាំបាច់វានៅខាងក្រៅទេ ប៉ុន្តែតំបន់ស្នូលអចិន្ត្រៃយ៍នេះហាមដាច់ខាតតែម្តង។ ទំហំប៉ុន្មាន តំបន់ណា ពីត្រឹមណាទៅត្រឹមណា ហាមអត់ឲ្យមានទៅរាយមង រាយអី ដែលអាចនាំទៅដល់ការផុតពូជ។

សូមអាជ្ញាធរ និងក្រសួងកសិកម្មធ្វើការជាមួយគ្នា។ បើមិនទាន់មាន យកមក ទុកឲ្យខ្ញុំចុះហត្ថលេខាបន្ថែមទៀត ទៅលើការរៀបចំ គេហៅថា តំបន់ស្នូលអចិន្ត្រៃយ៍ និងតំបន់គេហៅថា តំបន់ស្នូលដែរ តែមិនអចិន្ត្រៃយ៍ ព្រោះទឹកឡើងទឹកចុះ។ សុំរំលឹកដាស់តឿនជាមួយនឹងការអភិរក្សត្រីផ្សោតនៅក្នុងតំបន់នេះ ដើម្បីធានាថា យើងអាចទៅនឹងអភិរក្សជាតំបន់ទេសចរ។ ឥឡូវហ្នឹង ផ្លូវប៉ុន្មានគីឡូម៉ែត្រនេះ តម្រង់ឆ្ពោះទៅកន្លែងហ្នឹងហើយ ឯកន្លែងនោះដូចជាកន្លែងក្រឡានឆ្ងាញ់ផង។ ក្រឡានឆ្ងាញ់នៅត្រង់ណា? ជិតថ្មគ្រែ។ ជិតកន្លែងផ្សោតហ្នឹង ហ្នឹងហើយ។ ខែនេះ បើយើងធ្វើរឿងហ្នឹងបាន ប្រជាជននៅតំបន់ហ្នឹងនឹងទទួលផលពីទេសចរ។ គេមក យើងធ្វើក្រឡានលក់ យើងធ្វើនេះលក់ យើងធ្វើនោះលក់ ទទួលផលពីទេសចរណ៍។ បើបណ្តោយឲ្យអ្នកនេសាទចូលទៅកន្លែងហ្នឹង គឺបានផលតែអ្នកនេសាទប៉ុន្មាននាក់នោះតើ។ ប៉ុន្តែ វាខូចខាតនៅកន្លែងដែលយើងត្រូវអភិរក្ស។ តាំងពីព្រំដែនឡាវ រហូតចុះមកដល់ក្រចេះ ត្រូវតែជាតំបន់ត្រូវប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ឲ្យបានដិតដល់បំផុត ទៅលើការការពារ (ធនធានធម្មជាតិកម្រនេះ) …។

ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងនឹងចូលរួមអភិរក្ស ដោយមិនត្រូវធ្វើការនេសាទនៅក្នុងតំបន់ដែលមានការហាមឃាត់ទេ។ ដើម្បីឲ្យវាជាក់ច្បាស់ គឺយើងត្រូវមានការកំណត់ ហើយត្រូវបោះពោងតែម្តង។ ឥឡូវទៅ គ្មានអស់លុយប៉ុន្មានទេ។ បោះយុថ្កា ដែកច្រវាក់ រួចហើយតម្លើងពោងធំៗ ដូចកាលពីដើមគេដាក់ពោងធំៗតើ តាមផ្លូវទឹក។ យើងដាក់អាហ្នឹងទៅ ព្រោះយើងបោះបង្គោលក៏វាពិបាកដែរ ព្រោះវាលិច ពោងអត់លិចទេ។ ខ្សែច្រវាក់ទាល់តែវែងបន្តិច ប៉ុន្តែខ្សែច្រវាក់ហ្នឹងគឺកន្លែងខ្លះ យើងអាចច្នៃដាក់ពន្លឺព្រះអាទិត្យនៅលើហ្នឹងតែម្តង ឲ្យភ្លឺទាំងយប់ទាំងថ្ងៃ ដើម្បីធានាការពារត្រីដែលជិតផុតពូជ។

(២០) អតិរេកថវិកាចរន្ត បានវិលមកវិញជាថ្មី ជាមួយចំណូលគយនិងពន្ធដារ ៦១៤៥ លានដុល្លារ …

មកដល់ខេត្តក្រចេះនេះ ខ្ញុំក៏គួរតែរៀបរាប់ពីការសប្បាយរីករាយឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីសាកល។ ឥឡូវសេដ្ឋកិច្ចកំពុងងើបឡើង ជាមួយនឹងអត្រា ៥,៥% នៅឆ្នាំនេះ និងជាមួយនឹងថវិកាជាតិដែលប្រមូលបានរហូតទៅដល់ ១២៧%។ នៅកំពត ខ្ញុំគិតនិងបាននិយាយថា អាចនឹងសំរេចបានត្រឹមតែ ១២៥% ទេ ក៏ប៉ុន្តែយើងឡើងលើសជាង ១២៧% ជាមួយនឹងប្រាក់ចំណូលផ្នែកគយ ២៦៩០ លានដុល្លារ ស្មើនឹង ១០៤,៩៤% … ឯផ្នែកពន្ធដារ និយាយលេខគត់ ៣៤៥៥ លានដុល្លារ ស្មើនឹង ១២២,៥៤%។ បូកសរុបយើងប្រមូលបានចំណូលសារពើពន្ធ ទាំងគយនិងពន្ធដារ ៦១៤៥ លានដុល្លារ ដោយមិនទាន់គិតចំណូលមិនមែនសារពើពន្ធ។ អាចនិយាយបានថា កម្ពុជាបានវិលត្រឡប់មកមានអតិរេកថវិកាចរន្តសាជាថ្មី បន្ទាប់ពីកូវីដ-១៩​ ដែលយើងចំណាយច្រើនជាងចំណូល។ ពេលនោះ ចំណូលបានធ្លាក់ចុះតម្រូវការចំណាយកើនឡើង។ ឥឡូវនេះ ជាមួយនឹងឆ្នាំចាស់បានឆ្លងផុតទៅ និង(ការមាន)អតិរេកថវិកាចរន្ត ខ្ញុំរំពឹងទុកថាឆ្នាំថ្មីនឹងមានអតិរេកថវិកាចរន្តជាបន្តទៀត។ បើសិនទេស​ចរចិនមកកាន់កមក្ពុជា(មែន វាក៏)នឹងធ្វើឱ្យវិស័យសេដ្ឋកិច្ចកម្ពុជាមានការរីកលូតលាស់កាន់តែខ្លាំង។

(២១) ប្រជាពលរដ្ឋកម្ពុជាដ៏កុះកររីករាយឆ្លងឆ្នាំ ២០២២ ចូល ២០២៣

កសិកម្មឆ្នាំនេះទទួលផលល្អ ពិតមែនតែហើយយើងនៅរងផលវិបាកជាមួយនឹងបញ្ហាប្រេងឡើងថ្លៃ។ សប្ដាហ៍នេះ ប្រេងក៏វាឡើងថ្លៃនៅក្នុងប្រទេសរបស់យើង ដោយសារ(ទីផ្សារប្រេងឥន្ធនៈ)នៅខាងក្រៅក៏វាឡើង(ថ្លៃ)។ ព្រឹកនេះ (តម្លៃប្រេងឥន្ធនៈនៅទីផ្សារអន្តរជាតិ)ឡើងមកដល់ ៨៥,៤៤ ដុល្លារ/បារ៉ែល ទៀតហើយ។ (មុននេះ)វាធ្លាក់ចុះមកដល់ ៧៧ (ដុល្លារ/បារ៉ែល)។ ឥឡូវវាឡើងត្រឡប់មកវិញ។ ទីផ្សារអន្តរជាតិវាបែបនេះឯង។ យើងបន្តតាមដានលើកិច្ចការនេះ។ យ៉ាងណាក៏ដោយ … ខ្ញុំក៏សូមចូលរួមអបអរសាទរនិងកោតសរសើរអាជ្ញាធរគ្រប់ទីកន្លែងទាំងអស់ដែលបានបម្រើដ៏ល្អសម្រាប់ការឆ្លងឆ្នាំរបស់ប្រជាជនយើង។ ខ្ញុំអត់នឹកស្មានថា ប្រជាពលរដ្ឋ របស់យើងឆ្នាំនេះ នៅទទួលការឆ្លងឆ្នាំថ្មីដ៏កកកុញនោះទេ។ ខ្ញុំមើលតែទូរទស្សន៍បួនទេ ប៉ុន្តែភរិយាខ្ញុំមើលទូរទស្សន៍មួយទៀត (គឺ)ទូរទស្សន៍ជាតិ (ដែល)ផ្សាយចេញពីត្បូងឃ្មុំ (គឺថា)កន្លែងណាដូចកន្លែងណា។ របាយការណ៍របស់ ឯកឧត្ដម ថោង ខុន (បញ្ជូនមកឱ្យខ្ញុំ)យប់មិញនេះ គឺ(មាន)មនុស្សជាង ២ លាននាក់ ដែលបានធ្វើដំណើរទៅឆ្លងឆ្នាំនៅតំបន់ទេសចរណ៍នានា។ នេះអត់ទាន់គិតអ្នកដែលនៅតាមផ្ទះ ដែលគេនៅជួបជុំក្រុមគ្រួសារ (និង)រាំលេងនៅក្នុងក្រុមគ្រួសាររបស់គេរហូតដល់ឆ្លងឆ្នាំ … ម្សិលមិញ ភ្នំពេញមិនមែនគេបិទផ្លូវហើយខ្ញុំធ្វើដំណើរនោះទេ។ ភ្នំពេញម្សិលមិញរាងស្ងាត់។ ប្រហែលជាស្រងល់រៀងខ្លួន (ព្រោះ)ម៉ោង ៣ ឬ ៤ (ទាបភ្លឺ) បានចាប់ផ្ដើមសម្រាកព្រោះថ្ងៃអាទិត្យ។

(២២) ត្រូវការពារសន្តិភាព ដែលនាំមកនូវការអភិវឌ្ឍ ការសប្បាយរីករាយរបស់ប្រជាពលរដ្ឋ

ដោយសារកត្តាសន្តិភាពបាននាំមកនូវឱកាសសម្រាប់ប្រជាជនយើងទៅចូលឆ្នាំ។ អ្នកខ្លះទៅឆ្លងឆ្នាំនៅមណ្ឌលគិរី/រតនគិរី ទៅកន្លែងឆ្ងាយ (រាប់ទាំង)តំបន់មាត់សមុទ្រ។ សប្បាយណាស់ប្រជាពលរដ្ឋរបស់យើង។ បើអត់មានសន្តិភាពទេ គ្មានទេ(ការសប្បាយរីករាយបែបនេះ)។ ខ្ញុំគិតថាកាំជ្រួចបាញ់រាប់សែនកាំជ្រួច។ បាញ់គ្រប់កន្លែង។ អញ្ចឹងទេ ប្រជាពលរដ្ឋសប្បាយ ហើយមូលដ្ឋានសម្រាប់ការសប្បាយ តើជាអ្វី? គឺសន្តិភាព។ សន្តិភាពនោះហើយ ដែលនាំដល់ការអភិវឌ្ឍ និងការរីកចម្រើននៃប្រទេសជាតិ។ បើទោះបីយើង(មាន)ប្រាក់កាក់តិចតួច ក៏ប៉ុន្តែដោយសារមានសន្តិភាព យើងអាចសប្បាយរីករាយបាន។ យើងត្រូវធ្វើ(និង)ត្រូវបំពេញនូវកិច្ចការទាំងឡាយដើម្បីរក្សានូវសន្តិភាពនេះឱ្យខាងតែបាន។ យើងមិនត្រូវមើលស្រាលទេ។ អ្នកដែលចង់ឆក់ប្លន់និងបំផ្លាញសន្តិភាព នៅមាននៅឡើយ។ យើងក៏មិនទុកឱ្យពួកគេធ្វើអ្វីស្រេចនឹងចិត្តនោះដែរ។ វិធានការណ៍ទាំងអស់ត្រូវបានប្រកាន់យក។ ដោយតម្លៃណាក៏ដោយត្រូវតែរក្សាសន្តិភាពនេះឱ្យបាន បើមិនដូច្នោះប្រទេសនឹងត្រូវបំផ្លាញ។

(២៣) ឆ្នាំ ១៩៧០ ចូលព្រៃម៉ាគី និងធ្វើប្រតិបត្តិការនៅភូមិសាស្ត្រខេត្តក្រចេះ

ទឹកដីខេត្តក្រចេះ គឺជាទឹកដីដ៏មោទនភាព ព្រោះជាទឹកដីផ្ដល់នូវកំណើតដល់អង្គការចាត់តាំងនយោបាយនិងយោធា ដែលបានបង្កើតនៅថ្ងៃទី ២ ធ្នូ ១៩៧៨។ ឥឡូវនេះ ក៏បានឈានមកជិតដល់ថ្ងៃ ៧ មករា ២០២៣ គឺជាខួបលើកទី ៤៤ នៃថ្ងៃរំដោះ(ប្រទេសពីរបបប្រល័យពូជសាសន៍)។ បើសិនជាខ្ញុំមិនច្រឡំទេ ទឹកដីខេត្តក្រចេះនេះគឺរំដោះតាំងពីខែ ធ្នូ ១៩៧៨ ឯណោះ ព្រោះលើការជាក់ស្ដែង កងទ័ពរបស់ខ្ញុំបានចូលមកឈរជើងនៅតាមព្រៃចំការកៅស៊ូក្នុងស្រុកស្នួល ឡើងចូលមក(ខេត្ត)ក្រចេះរួចទៅហើយ។ វាជារឿងចម្លែកសម្រាប់ខ្ញុំ ការតស៊ូទាំងពីរលើក​ ត្រូវធ្វើនៅលើទឹកដីខេត្តក្រចេះទាំងពីរលើក។ លើកទី(១) ឆ្នាំ ១៩៧០ តាមការអំពាវនាវរបស់ សម្ដេចព្រះ នរោត្ដម សីហនុ ខ្ញុំបានចូលព្រៃមាកគីធ្វើការតស៊ូ។ ពេលនោះ បេសកកម្មដំបូងរបស់ខ្ញុំ គឺចេញមកយកបន្ទាយនៅស្រុលស្នួលខេត្តក្រចេះ។ បន្ទាប់ពីយកបានបន្ទាយស្រុកស្នួល(ខេត្ត)ក្រចេះហើយ គេបញ្ជូនពួកខ្ញុំឱ្យមកជួយវាយនៅខេត្តក្រចេះ។ ឯកោះទ្រង់ យើងចង្អុលទៅត្រង់ណាកោះទ្រង់? ទាហានពីដើមនៅកោះទ្រង់។ ខ្ញុំមកដល់ត្រឹមរង្វង់មូលនេះ គេបានប្រាប់ថា ទាហាន លន់ នល់ បានចុះចូលអស់ហើយ។

ដូច្នេះ ពួកខ្ញុំក៏បានត្រឡប់ទៅស្រុកស្នួលវិញ។ ហ្នឹងចាប់ផ្ដើមនៅក្នុងខេត្តក្រចេះ។ បន្ទាប់ទៅកងទ័ពអាមេរិកនិងវៀតណាមខាងត្បូង បានធ្វើការវាយលុកកាន់កាប់ស្រុកស្នួលនិងផ្លូវជាតិលេខ៧។ ខ្ញុំក៏ប្រយុទ្ធនៅក្នុងស្រុកស្នួលទឹកដីខេត្តក្រចេះនេះ ហើយនាំកងទ័ពដែលនៅសេសល់ពីការស្លាប់និងរបួសក្នុងការប្រយុទ្ធថ្ងៃទី ១ ឧសភា ១៩៧០ ទៅភូមិអញ្ចាញ ទៅភ្នំប្រាំពាន់។ ស្ពានពាមទេ និងស្ពានឆ្លូង ពេលថ្ងៃអត់អីទេ ប៉ុន្តែ​ស្រាប់តែយន្តហោះទម្លាក់គ្រាប់បែកដាច់ស្ពានទាំងពីរហ្នឹង។ អញ្ចឹង​ ពេលព្រឹកខ្ញុំហែលពីព្រែកឆ្លូងទៅពាមទេ ឆ្លងកាត់ទៅភ្នំប្រាំពាន់។ ដល់ទៅពេលយប់មកតាមផ្លូវជាតិ វាដាច់ផ្លូវហ្នឹង (ត្រូវ)ហែលតាមផ្លូវហ្នឹងទៀត ដើម្បីធ្វើដំណើរទៅស្នួលវិញ។ យើងមិនអាចចេញទៅស្រុកស្នួលត្រង់ទេ។ ត្រូវធ្វើដំណើរតាមមួយបែប (ដើម្បី)ចូលទៅព្រៃកៅស៊ូ(នៅស្រុក)ស្នួល។ បន្ទាប់ពីរំដោះក្រចេះរួចរាល់ ពួកអាមេរិកនិងវៀតណាមខាងត្បូង​បានដកចេញក្នុងរង្វង់ខែកក្កដា ឆ្នាំ១៩៧០។ ពេលនោះ គេបានប្រកាសថា អ្នកទាំងឡាយដែលមានស្រុកកំណើតនៅខាងខេត្តក្រចេះអោយនៅខេត្តក្រចេះ។ អ្នកទាំងឡាយដែលមានស្រុកកំណើតនៅខាងខេត្តកំពង់ចាម សូមវិលទៅខេត្តកំពង់ចាម។ អញ្ចឹងពួកខ្ញុំវិលទៅខាងកំពង់ចាមវិញ។ កងទ័ពរបស់ខ្ញុំចុះទៅខេត្តកំពង់ចាម។

(២៤) ២០ មិថុនា ១៩៧៧ ចេញមុខតស៊ូប្រឆាំងពួក ប៉ុល ពត នៅព្រែកជ្រីវ ព្រំដែនក្រចេះនិងកំពង់ចាម

ដល់ដំណាក់កាលទី(២) រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវបានចាប់ផ្ដើម។ ថ្ងៃទី ២០ មិថុនា ១៩៧៧ ខ្ញុំបានចេញមុខតស៊ូប្រឆាំងជាមួយនឹងពួក ប៉ុល ពត ហើយទីកន្លែងដែលខ្ញុំតស៊ូនោះ នៅមិនឆ្ងាយពីព្រែកជ្រីវប៉ុន្មាន ដែលជាព្រំប្រទល់រវាងខេត្តកំពង់ចាមនិងខេត្តក្រចេះ។ បន្ទាប់ទៅ នៅពេលដែលខ្ញុំកសាងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ខ្ញុំក៏បញ្ជូននូវក្រុមប្រតិបត្តិការប្រដាប់អាវុធចូលមកក្នុងផ្ទៃប្រទេស ដោយសំខាន់ចូលនៅក្នុងខេត្តពីរគឺខេត្តកំពង់ចាមនិងខេត្តក្រចេះនេះឯង។ កម្លាំងកងទ័ពរបស់ខ្ញុំចូលរហូតទៅដល់ភ្នំប្រាំពាន់ ហើយចុះរហូតទៅដល់កៀកស្រុកឆ្លូងឯណោះ។

ដល់ពេលមករណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជាចេញមុខ ក៏ចេញនៅក្នុងទឹកដីស្រុកស្នួល នៃខេត្តក្រចេះរបស់យើងនេះ។ នេះជាប្រវត្តិទាក់ទងជាមួយនឹងដំណើរជីវិតរបស់ខ្ញុំ ទាក់ទងនឹងការចាប់ផ្ដើមការតស៊ូ។ ដំបូងជាកូនទាហាន ហើយពីដំណាក់កាលនៃការដឹកនាំចលនាតស៊ូប្រឆាំងពួកខ្មែរក្រហមដើម្បីរំដោះប្រទេស ថ្ងៃ ៧ មករា ១៩៧៩ កងទ័ពរបស់ខ្ញុំមួយកងវរសេនាតូចមកឈរជើងនៅក្នុងខេត្តក្រចេះនេះ។ ឥឡូវ យាម សារ៉ោ (នៅឯ​ណា)? យាម សារ៉ោ​ ស្លាប់ហើយ? មិនមានអ្នកណាជូនដំណឹងឱ្យខ្ញុំផង? យាម សារ៉ោ ជាកូនទាហានខ្ញុំម្នាក់ ក្រោយមកជាប្រធានមន្ទីរធម្មការខេត្ត(ក្រចេះ)។ ទាហានរបស់ខ្ញុំមួយកងវរសេនាតូច មកឈរជើងនៅក្នុងខេត្តក្រចេះ ព្រោះខ្ញុំកសាងបាន ២៣ កងវរសេនាតូច ជាមួយនឹង ១០០ ក្រុមប្រតិបត្តិការប្រដាប់អាវុធ លើកលែងតែខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងកោះកុងទេ ដែលមិនយកកងទ័ពខ្ញុំទៅប្រើ … កំពង់ចាមបានពីរវរសេនាតូច ដោយសារជាខេត្តធំនិងភ្នំពេញបានបួនកងវរសេនាតូច ដែលក្រោយមកបង្កើតទៅជាកងពលទី១ ប្រចាំទីក្រុងភ្នំពេញដែល ញឹក ហួន កាន់ដំបូង។ ញឹក ហួន កាន់ហើយបាន ប៉េង ប៉ាត់ …។

(២៥) កសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ផ្នែកនៅក្រចេះ បម្រើឱ្យសេចក្ដីត្រូវការនៃការអភិវឌ្ឍទាំងផ្នែករឹង/ទន់

ទឹកដីខេត្តក្រចេះ នឹងក្លាយទៅជាទីកន្លែងនៃការអភិវឌ្ឍន៍។ ឥឡូវនេះ យើងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ផ្នែកដូចជាស្ពាន/ផ្លូវ/ប្រឡាយទឹក/សាលារៀន/មន្ទីរពេទ្យ ដើម្បីបម្រើឱ្យសេចក្ដីត្រូវការនៃការអភិវឌ្ឍទាំងផ្នែករឹង/ទន់។ ខ្ញុំគិតថាប្រជាពលរដ្ឋរបស់យើង បានឃើញនូវអ្វីដែលគណបក្សប្រជាជន(កម្ពុជា)បានធ្វើ ក្នុងរយៈពេលកន្លងទៅ។ ខ្ញុំក៏មិនយល់ ហើយបបួលស្បថក៏គេមិនហ៊ានស្បថដែរ អ្នកដែលនិយាយថាដឹកនាំ(យូរទៅ)ក្រទៅៗ … ឆ្នាំ ១៩៧៩ វាដើរអអត់ស្បែកជើងពាក់ដូចតែគេ/ឯងដែរ។ ឥឡូវ វាជិះឡាន ហើយវាថាវាក្រទៀត វាឆ្លងលើស្ពានឆ្លងកាត់ទន្លេមេគង្គ វាថាក្រទៀត … ដោយសារតែវាអញ្ចឹង បានជាពួកនេះមិនដែលឈ្នះ។ ជាមនុស្សម្នាក់ធ្វើសកម្មភាព ៤ ខែ ដោយគ្មានការឈប់សម្រាក (គឺ)អាចទៅរួច។

ថ្ងៃទី ៣០ (ធ្នូ ២០២២) យើងនៅកំពត ថ្ងៃនោះថាអត់(ទៅ)ទេ ទុកឱ្យគេធ្វើ ប៉ុន្តែកូនៗគេរៀបចំ(កម្មវិធី)ជួបជុំត្រកូល “ប៊ុន” អញ្ចឹង ខ្លាចគេកាត់កាលចោលពីត្រកូល “ប៊ុន” ក៏ខំរត់ទៅ(ចូលរួម) ព្រោះយើងទៅធ្វើ(ជា)កូនប្រសារត្រកូល “ប៊ុន” ទៅហើយ បើយើងមិនទៅគេកាត់កាលយើងចោល (ដូច្នេះ) យើងក៏ទៅ(ចូលរួម)។ ព្រឹកនៅខេត្តកំពត ថ្ងៃត្រង់ក៏ទៅបាយជួបជុំកូនចៅ(និង)ក្មួយៗអញ្ចឹងទៅ។ ដល់ថ្ងៃ(បន្ទាប់)ទៀត ត្រូវជួបជុំជាមួយពួកក្រុមថតភាពយន្ត ហើយថតភាពយន្តនោះក៏ពាក់ព័ន្ធជាមួយស្រុកស្នួលដែរ។ ប៉ុន្តែវាពិបាកណាស់ ឥឡូវនេះរកភូមិសាស្ត្រថតឱ្យដូចមុនវាមិនកើត ព្រោះអភិវឌ្ឍន៍អស់ហើយ កន្លែងមុនៗនោះ។ ពិបាក ទម្រាំតែរកបានកន្លែងក្រងិកក្រងក់ដូចជំនាន់ដើម … ផ្ទះចាស់ៗ ធុនពីមុន គឺពិបាករក ព្រោះឥឡូវសុទ្ធតែផ្ទះប្រក់ក្បឿង ផ្ទះថ្មពេញទឹកពេញដីទៅហើយ។

[ម្សិលមិញនេះ ដាក់កម្មវិធីទៅជួបក្មេងៗ។ ថ្ងៃនេះ ដាក់កម្មវិធីមកនេះ ប៉ុន្តែសួរថាកម្លាំងយ៉ាងម៉េច? ថាអត់មានបញ្ហាអីទេ។ យប់មិញនេះ ត្រូវភ្ញាក់តាំងពីម៉ោង ៥។ មកអម្បាញ់មិញហ្នឹង អត់បានមើលអីទេ ខ្ញុំដេករហូត …យប់មិញប្រហែលជាអ្នកលេងហ្វេសប៊ុកឃើញហើយ។ រវល់ហ្នឹងក្មួយម្នាក់នោះ។ បើកមើលហ្វេសប៊ុក ស្រាប់​តែឃើញក្មួយមួយនោះថតរូបជាមួយនឹងស្រីម្នាក់ … ទាញវាជា link facebook បញ្ចូលទៅក្នុងគ្រុបមួយ … ប្រ​មូលផ្ដុំសុទ្ធតែកូនក្មួយ បងប្អូននៅក្នុងហ្នឹង សួរថា “ប្រពន្ធ (ហ៊ុន) ជា ឬក៏ស្រី (ហ៊ុន) ជា?” សួរអញ្ចឹងតែម្ដង …ព្រោះក្រែងលោមើលមិនច្បាស់ … (ហ៊ុន) ជា មានប្រពន្ធនិងកូនក្រមុំៗអស់ហើយ ២នាក់ … និយាយដើមក្មួយឯងបន្ដិចទៅចុះ កុំឱ្យខូចត្រកូល ហ៊ុន … ខ្ញុំសរសេរថែមថា “ឆ្នាំ ១៩៩៥ (ហ៊ុន) ជា ទៅដេកនៅតែមុខផ្ទះរបស់ប្រពន្ធវារាល់ថ្ងៃនេះ, ប្រពន្ធដើម។ ទៅដេកចាំគេនៅហ្នឹង។ ចូលដណ្ដឹងគេ ម្ដាយគេមិនឱ្យទេ។ ចុងក្រោយ ឪពុកមាបង្កើតរបស់ប្រពន្ធ (ហ៊ុន) ជា ហ្នឹង បង្គាប់ឱ្យ(ហ៊ុន) ជា​ ចាប់(ជំរិត) … ខ្ញុំបញ្ជាឱ្យ (ហ៊ុន) ណេង បងប្រុសរបស់ខ្ញុំ ធ្វើជាចៅ ហ្វាយខេត្តកំពង់ចាមថា ត្រូវតែចាប់ពួកហ្នឹងឃុំ … ខ្ញុំនេះខំទៅអង្វរកម្ដាយខាងស្រីកុំឱ្យប្ដឹង ហើយថាមិនទាន់ខូចខាតខ្លួនអីទេ … (ពេលនេះ)សុំនាងទី២ ដកខ្លួនចេញសិន … និ​យាយចំហរតែម្ដង ស្រីដែលកំពុងតែបង្ហោះ(រូបថតក្នុង)ហ្វេសប៊ុកជាមួយ(ហ៊ុន) ជា មិនមែនជាប្រពន្ធ(ហ៊ុន) ជា ទេ​ គឺជាស្រីរបស់(ហ៊ុន) ជា។ ត្រង់អ្នកឯងមានកូនមានចៅអី ខ្ញុំមិនដឹងទេ ក៏ប៉ុន្តែខ្ញុំសួរបញ្ជាក់ស្រាវជ្រាវយប់មិញនេះ (ហ៊ុន) ជា មិនទាន់លែងលះគ្នាជាមួយនឹងប្រពន្ធហ្នឹងឯណា។ ពេលដែលពិធីផ្លូវការ វានាំប្រពន្ធដើមរបស់វាទៅថតរូបជា មួយឯងយ៉ាងស្រួល … ប្រយ័ត្នអនុវត្តច្បាប់ឯកពន្ធភាព … អត់មានយោគយល់រឿងក្មួយអីទេ។ ប្រកាសមួយប្រទេសឱ្យដឹងតែម្ដងថា ហ៊ុន ជា ខូច … ប្រពន្ធកូនឈឺចាប់ទៅហើយ ឪពុកមាក៏ត្រូវតែមើលរឿងហ្នឹងដែរ …]

អរគុណសម្រាប់ការចូលរួម ហើយប្រជាជននៅខេត្តក្រចេះគឺជាប្រជាជនត្រូវប៉ាន់នៅក្នុងឆ្នាំនេះ។​ ធ្វើម៉េចសន្ដិសុខឱ្យបានល្អ ទេសចរឡើងមកលេង ផ្លូវល្អតភ្ជាប់មកទៀត។ មកក្រចេះនេះតាមផ្លូវជាតិលេខ ៧៣ ក៏បាន ឡើងពីឆ្លូងមកមកតាមផ្លូវជាតិលេខ ៧ក៏បាន។ ឥឡូវហ្នឹង ដោយសារតែផ្លូវរបស់យើងមានភាពងាយស្រួល ចេញពីស្នួល ចូលទៅមណ្ឌលគិរី ហើយចេញពីមណ្ឌលគិរី គេចេញតាមផ្លូវជាតិលេខ ៧៦ ទៅរតនគិរី​។ បានគេមកពីរតនគិរី ចូលស្ទឹងត្រែង គេចូលមកក្រចេះវិញ ព្រោះទៅបានមិនបាច់ថយក្រោយទេ។ ថ្ងៃនេះ ខ្ញុំនាំមកសម្រាប់ស្រុកចិត្របុរីចំនួន ២លានរៀល។ សាលាស្រុកព្រែកប្រសព្វចំនួន ២លានរៀល។ មណ្ឌលសុខភាព បុសលាវ ចំនួន ២លានរៀល។ គ្រូពេទ្យប្រចាំការក្នុងអង្គពិធីចំនួន ៣លានរៀល។ ហើយក្រុមតន្រ្តីសម័យចំនួន ៥លានរៀល។

[ខ្ញុំសូមអភ័យទោសផងដែរ ដែលខ្ញុំយករឿង ហ៊ុន ជា មកនិយាយ។ ដំបូងគិតថា មិននិយាយទេ ប៉ុន្តែ ហ៊ុន ជា មិនឃើញឆ្លើយ។ បើអញ្ចឹងប្រកាសមួយប្រទេសតែម្ដង ព្រោះហ្វេសប៊ុកក៏គេមើលមិនអស់ដែរ។ អញ្ចឹងឱ្យឃើញ ថានាងដែលដើរជាមួយ ហ៊ុន ជា ហ្នឹង មិនមែនប្រពន្ធ ហ៊ុន ជា ពេញច្បាប់ទេ … ឯងដករូបចេញពីហ្វេសប៊ុកហ្នឹងបានអត់? ហើយនាងហ្នឹងដកចេញបានទេ? កុំអាលទាមទារធ្វើជាចុងដើម។ ឱ្យយល់គេផង … ខ្ញុំប្រគល់ជាផ្លូវការឱ្យ (នេត សា)វឿន មេប៉ូលីស ប៉ុន្តែក៏ជាជីដូន​មួយ​ដែរ ហៅទៅថា “ហ៊ុន ជា! ហ្អែងដោះស្រាយយ៉ាងម៉េច?” រួចហើយរាយការណ៍ឱ្យពុកបានដឹង ដើម្បីដោះស្រាយរឿងហ្នឹងឱ្យចប់ចុងចប់ដើម …]

ជាមួយនឹងការបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ប្រវែង ១៧៦១ ម៉ែត្រនិងផ្លូវតភ្ជាប់ប្រវែង ៣១,៦៩ គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសា​ធា​រ​ណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមយកឱកាសនេះ ជូនពរចំពោះចំណងមិត្តភាពរវាងកម្ពុជាចិន ជូនពរចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយសេចក្ដីសុខ សេចក្ដីចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំង ៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕​

**************

Selected Comments Samdech Techo Hun Sen’s at the Groundbreaking Ceremony for the Construction of a Bridge across the Mekong River from Chet Borey District to Prek Prosop District, Kratie Province [Unofficial Translation]

(1) The Longest Bridge Ever Built by China So Far

Today, we come together to inaugurate the groundwork for the construction of a bridge across the Mekong River, with the construction of 31 km of boulevards, under the funding of the People’s Republic of China and the counterpart funding of the Royal Government of Cambodia. The celebration took place just over 30 hours after we welcome the 2023 New Year. This achievement is the result of our joint efforts, especially the solidarity between Cambodia and China, as HE Wang Wentian just mentioned regarding the relationship between Cambodia and the People’s Republic of China. You may have remembered that in February last year, His Excellency Wang Wentian and I came to Kratie to inaugurate a section of the rehabilitation of National Road 7 that runs straight to Stung Treng, under the grant of the People’s Republic of China. Only 10 months later, from February until now, I came to Kratie again to launch the construction site for this longest bridge among the bridges that China has helped in the past – a great achievement for our people of Kratie.

(2) China helps build 4 bridges across the Mekong River, 1 over the Sekong River, 2 over the Tonle Sap River, and 3 over the Bassac River

As HE Sun Chanthol mentioned, in relation to the bridges that we have already built, with the help of the People’s Republic of China, there are four bridges across the Mekong River – the Cambodia-China Friendship Bridge Stung Treng, the Cambodia-China Friendship Bridge Prek Tamak, the Cambodia-China Friendship Bridge Stung Trang-Kroach Chhma and the bridge that we are inaugurating the groundbreaking ceremony today – the Cambodia-China Friendship Bridge in Kratie. We have the Sekong Bridge in Stung Treng province and along the Tonle Sap, we have two bridges – the Cambodia-China Friendship Bridge at Prek Kadam and the Cambodia-China Friendship Bridge at Chroy Changvar. Along the Bassac River, we have three bridges – the Cambodia-China Takhmao Friendship Bridge, the Cambodia-China Friendship Bridge at Koh Thom, and the Cambodia-China Sitbo Bridge – which also connects to the Third Ring Road.

(3) Looking for a loan to build a bridge across the Bassac River in Chak Angre/Prek Pra, Phnom Penh

We are seeking credit to build another bridge across the Bassac River between Chak Angre and Prek Pra (in Phnom Penh). I still remember that 2018, 4 years ago, not 5 years ago, … HE Xiong Bo, the Chinese Ambassador at that time, and I came to inaugurate officially here the Kratie University. I have confirmed to you in Kratie that we are seeking credit from a Chinese friend to build a bridge across the Mekong River in Kratie. Regarding what I was telling you at that time, today it is happening […] in this (pamphlet says the construction will take) 42 months. The Chinese friends always put a long time (for construction), but they actually finished the job in shorter time. Once it is ready, this bridge will be used by people living in Kratie province or those who have their interests in this area.

(4) China’s Belt and Road Initiative Brings Cambodia Benefits

[…] This point indicates the solidarity that I mentioned above, coupled with the speech by Ambassador Wang Wintien, which outlined our framework of friendship and the framework of the Belt and Road Initiative that Cambodia supported from the beginning and for which Cambodia can be considered a co-founder of this initiative. Cambodia has benefited greatly from the successful Belt and Road Initiative of China’s foreign policy and those who want to contribute to the development of their country and within the regional framework. This year marks the 65th anniversary of Cambodia-China friendly relations. I am looking forward to getting more assistance from China friends to build other necessary infrastructure projects […]

(5) Coordinating a Visit to China with New Project Proposals

[…] I look forward to the opportunity (to receive further assistance from China while) (we) are coordinating for my upcoming visit to the People’s Republic of China […] with more new projects, including the second expressway connecting Phnom Penh to the Vietnamese border […] where we will release USD 200 Million from our budget to build a bridge across the Mekong River […]; then, another expressway connecting the district of Lvea Em (in Kandal province) to the Vietnamese border […]; and I will be asking China to help build a road connecting from the Cambodia-China Friendship Bridge at Sekong River in Stoeung Treng to the Lao border. I am asking Ambassador Wang Wintien to do us a favor by sending my request to the Chinese leadership, […] the road connects Cambodia with Laos as a corridor within the CLMV framework […]

(6) Four National Roads in/via Kratie 73, 377, 277 and 7 to launch construction before Khmer New Year

I would take this opportunity to inform you, as His Excellency Sun Chanthol reported to me, that this year Kratie will be the province to receive numerous new projects – the National Road 73, using the World Bank funding and is passing through two provinces – Tbong Khmum from National Road 7 to the border of Kratie province with a distance of 50 kilometers. We have now completed the procurement procedure, which is scheduled to be signed by the end of January 2023, with a budget of more than US$ 15.7 million. National Road 377 from Kratie to Sambo, 35.5 kilometers long, is the second road. Sambo is a place where we have dolphins of the Mekong. Those who wish to see the dolphins will have a better road […], the third road – 277 from Sandan to Sangkum Thmey district, 13.6 km long, has completed the procedure and is scheduled to sign by the end of January, using a budget of about US$ 25.7 million. Next, the National Road 7, from Km 300 to Km 31, Kratie roundabout, 31.25 Km long, is scheduled to be signed in March with a budget of about 15 million US dollars. These construction site of three of (the four projects) will be launched before the Khmer New Year.

(7) Ask China to help build a road from the Cambodia-China-Sekong Friendship Bridge to the Lao border

I am asking our Chinese friends to help build a road to the Lao border. I would ask Ambassador Wang Wentian to send my request to the Chinese leadership as I will surely bring this to their attention. Obviously, in the past, our Chinese friends helped us build one section of it and we still have the remaining section that connects to Laos. Therefore, I would like to ask His Excellency Wang Wentian to provide information on the request I made before the people of Kratie (tho the Chinese leaders) so that we can connect Cambodia with the Lao side as a corridor within the CLMV framework, and within our ASEAN framework. We can bring all these into consideration for nation building is because we have peace. I would like to take this opportunity on behalf of the Cambodian People’s Party and also on behalf of the Royal Government, to thank the people of Kratie for providing support for the Royal Government’s activities. I thank the people of Kratie province in particular and throughout the country in general for voting for the CPP to win in a landslide victory.

(8) The CPP has been sharing hardships as well as comforts with the people for 44 years

Hopefully, on July 23, 2023, the people of Kratie province will continue to vote for the CPP, because peace and development provides us all with opportunities, not to be separate achievements of the CPP alone, especially, when the country has peace and political stability. Those who are capable enough (to ensure peace and stability) are those who have been sharing hardships as well as comforts with the people for 44 years. No party can replace the CPP. Some people say that Hun Sen “is over and needs to be changed” […] (we have heard this) for five years. It is clear that now Hun Sen has “finished and changed.” We have ended 2022 (and changed) into 2023. It will change from 2022 to 2023 and it will change from the 6th legislature to the 7th legislature. You are not yet a (suitable) rival of Hun Sen and/or the CPP […] you may have to wait for a long time […]

(9) Cambodia expects Chinese tourists to arrive as China reopened the country

In the speech of HE Wang Wentian … Cambodia and some other countries are waiting for the arrival of Chinese tourists. In the past, we received about 2 or 3 million Chinese tourists before Covid-19. The pandemic has taken that (growth away from) all of us. Not only China, Cambodia also suffered. China has reopened the country with tens of millions or even hundreds of millions of tourists. Cambodia is definitely a tourist destination (or one that will be) an attraction for the Chinese people […] those who have been strict with China may continue to be so (but not from the Cambodian part) because it provides benefits to Cambodia. Suppose the Chinese tourists may want to go to so and so country, but that country may have had certain conditions that require Chinese people to fulfil, while Cambodia does not require Chinese tourists to do anything, just come as regular […] Cambodia invites Chinese tourists to visit the country […]

(10) Visit to China in 2020 showed solidarity, sent message to students and sent a message that “China will not be shaken”

I remember in 2020, when Covid-19 exploded, I went to China while other countries were evacuating their citizens from and did not dare to visit China. At that time, President Xi Jinping, Premier Li Keqiang and Foreign Minister Wang Yi hosted me […] if we were to look back, (it was obvious that) everyone was afraid of (being in and/or going to) China. I was not afraid. I went to China to show solidarity with the Chinese people in the fight with Covid-19, on the one hand, and on the other hand, I want to send a message to the (Cambodian students in) China to go on with their studies without fear, as well as to send a message to the Cambodian people that China is not shaken. (With these strong beliefs) I hope that the Cambodian economy, all sectors, will recover in the future, especially the tourism which remains slow […]

(11) In 2022, Cambodia receives 2.2 million foreign tourists

According to HE Thong Khon, this year (2022), there will be 2.2 million foreign tourists. As China reopened, we will receive 2 million Chinese tourists (a figure that we have recorded for) the same period as before Covid-19 […] while before Covid-19 we received 6.6 million tourists, if we receive just 4 or 5 million tourists in 2023, it will make everything work again. I hope Chinese tourists will come to Cambodia. Countries of beneficiary include Cambodia, Thailand and Singapore, which are attractive destinations for Chinese tourists. The propaganda (to oppose this trend by) any country is up to them. For Cambodia, of course, that I am calling for people to continue their vaccination is common. Whether China reopens or not, Cambodia will still call for vaccination […] we, Cambodia and China, are in the phase of a comprehensive strategic partnership, the common destiny community and the national framework comparable to the “steel friends” […]

(12) Authorities and the Ministry of Agriculture to Jointly Protect the Dolphin Conservation Area and Endangered Fish Species for Tourism

[…] The Ministry of Agriculture must jointly protect this area. The issue falls within the jurisdiction of the Ministry of Agriculture, but the one who is in charge directly is the provincial governor, for which the authority must work out way to ensure that these dolphins are not trapped or disturbed. There is a permanent off-limit/core area. The permanent off-limit/core area must be marked to ensure that it is reserved as a tourist area. Now, a few kilometers of road leading to that place is being built […] if fishing allowed, only a number of fishermen will benefit, but it will damage the conserve are […] we must take measures and pay close attention to protect (this rare natural resource) […]

(13) Current budget surplus returns with US$ 6,145 M in customs and tax revenues …

The economy is now recovering at 5.5% this year and with the national budget collecting up to 127%. (While I was talking about this) in Kampot, I thought that only 125% could be achieved, but in fact we have realized more than 127% with a customs revenue of 2,690 million dollars, equivalent to 104.94% […] and the tax sector scored 3,455 million dollars, equal to 122.54%. In total, we collected US$ 6145 million in customs and tax revenues, not including non-fiscal tax revenue. It can be said that Cambodia has returned to the current budget surplus after Covid-19, at which time we spent more than we made in revenue. At that time, revenue fell, and demand increased. With the old year passed and current budget surplus, I expect the coming year to have a continuous current budget surplus. If Chinese tourists come to Cambodia (as we expected,) the Cambodian economy will grow even more […]

(14) To protect the peace that brings development, the happiness of the people

Since peace brings opportunities for our people and to enter the New Year, when some went for New Year’s Eve in distant places such as Mondulkiri, Ratanakkiri, (and) coastal areas. Our people have been enjoying their times. Without peace, there is no (such happiness). There had been hundreds of thousands of fireworks. People just shot them up everywhere. People are happy. What is the basis for such fun? It is peace. That peace leads to the development and prosperity of the nation. Even though we (have) little money, because of peace we can be happy. We must do all we can to maintain this peace. We must not underestimate destructive force as there are still those who want to rob and destroy the peace. We do not let them do whatever they wanted to. All measures are taken. At all costs, this peace must be maintained, otherwise the country will be in obstruction […]

(15) Twice the struggles took place in Kratie

The territory of Kratie province is a land of pride. It is the birthplace of political and military organizations established on December 2, 1978. We are now approaching January 7, 2023 – the 44th anniversary of the day of liberation (country from the genocidal regime) […] it is strangely coincident for me that both of the struggles that I have taken up were commencing on the territory of Kratie province. The first time, in 1970, responding to the call of Samdech Preah Norodom Sihanouk, I reported to the Marquis to fight (to liberate the country from the Lon Nol regime). My first military operation was to take out a fort in Snuol district, Kratie province. After capturing Banteay Snuol of Kratie, we were sent to help fight in Kratie province at Koh Trong […] while we arrived at this roundabout in Kratie town, we were told that all Lon Nol soldiers had surrendered. We came back down to Snoul. The then US and South Vietnamese troops stormed Snuol district and National Road 7. I fought in Snuol district and brought the remnants of the dead and wounded in the battle on May 1, 1970 to the village of Anchanh and to Phnom Pram Poan (the 5,000 mountains) […] The second phase was under the National United Front for Salvation of Kampuchea. On June 20, 1977, I openly came out to fight against the Pol Pot regime. The place where I fought was not far from Prek Chriv, which is the border between Kampong Cham and Kratie provinces. Then, when I built the Armed Forces of the National United Army for Salvation of Kampuchea, I also sent armed operations teams into the country, mainly into two provinces, Kampong Cham and Kratie. My army entered the five thousand mountains area and descended as far as Chhlong district. When the time comes for the National United Front for Salvation of Kampuchea to step out publicly, we also make public appearance in the territory of Snuol district of Kratie province. This is a history related to my life journey to begin the struggle, as a soldier, for the country’s liberation from the Khmer Rouge genocide. On January 7, 1979, one of my battalions stationed in Kratie province […]./.

អត្ថបទទាក់ទង