Grand News Asia Close

ក្រោយជួបផ្ទាល់ក្មេងប្រុសលក់ផ្កា, បណ្ឌិត ហ៊ុន ម៉ាណែត សម្រេចជួយក្មេងប្រុស រុន ភារម្យ និងប្អូនស្រី ឱ្យបានរៀនដល់ឧត្តមសិក្សា និងជួយឪពុកម្តាយពួកគេ កែប្រែមុខរបរឱ្យប្រសើរជាងមុន

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 316
ក្រោយជួបផ្ទាល់ក្មេងប្រុសលក់ផ្កា, បណ្ឌិត ហ៊ុន ម៉ាណែត សម្រេចជួយក្មេងប្រុស រុន ភារម្យ និងប្អូនស្រី ឱ្យបានរៀនដល់ឧត្តមសិក្សា និងជួយឪពុកម្តាយពួកគេ កែប្រែមុខរបរឱ្យប្រសើរជាងមុន ក្រោយជួបផ្ទាល់ក្មេងប្រុសលក់ផ្កា, បណ្ឌិត ហ៊ុន ម៉ាណែត សម្រេចជួយក្មេងប្រុស រុន ភារម្យ និងប្អូនស្រី ឱ្យបានរៀនដល់ឧត្តមសិក្សា និងជួយឪពុកម្តាយពួកគេ កែប្រែមុខរបរឱ្យប្រសើរជាងមុន

ឯកឧត្តម ហ៊ុន ម៉ាណែត: ក្រោយពីបានគោលការណ៍របស់ខ្ញុំ ក្រុមការងារអ.ម.តខេត្តបាត់ដំបង បានស្វែងរកឃើញក្មួយប្រុស រុន ភារម្យ ហៅអារ៉យ (អ្នកលក់ផ្កាដែលខ្ញុំបានជួបនៅខេត្តបាត់ដំបងកាលពីសប្តាហ៍មុន) និងក្រុមគ្រួសារ និងបានយកជំនួយខ្លះទៅផ្តល់ជូនគាត់មួយជំហាន ដោយខ្ញុំសន្យាថានឹងរកពេលវេលាជួបពួកគាត់នៅពេលក្រោយ។

កាលពីល្ងាចមិញនេះ ឆ្លៀតពេលដែលខ្ញុំត្រូវទៅបំពេញការងារនៅខេត្តក្បែរនោះ ខ្ញុំបានអោយក្រុមការងារនាំក្មួយប្រុស និងក្រុមគ្រួសាររបស់គាត់មកជួបខ្ញុំដើម្បីស្វែងយល់បន្ថែមពីស្ថានភាពគ្រួសាររបស់គាត់និងពិនិត្យលទ្ធភាពក្នុងការជួយពួកគាត់។

ខ្ញុំសូមកោតសរសើរប្អូនប្រុស ប្អូនស្រីដែលជាឪពុកម្តាយរបស់ក្មួយៗ ដែលទោះជាមានជីវភាពមិនសូវធូរធារ ប៉ុន្តែអប់រំកូនៗបានល្អ អោយចេះខិតខំប្រឹងប្រែង តស៊ូ និងប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ និងអំពើសុចរិតតាំងពីតូចៗ។ ខ្ញុំក៏សូមកោតសរសើរក្មួយប្រុស រុន ភារម្យ ដែលមានទឹកចិត្តក្លាហាន មានការទទួលខុសត្រូវ និងចេះជួយទុក្ខធុរៈឪពុកម្តាយតាំងពីអាយុ ៦ឆ្នាំម៉្លេះ (ឥឡូវក្មួយមានអាយុ ១៣ឆ្នាំ)។

ក្រោយពីស្វែងយល់ពីស្ថានភាពគ្រួសាររបស់គាត់ ខ្ញុំបានសម្រេច៖

១) ជួយផ្តល់មធ្យោបាយនិងលទ្ធភាពអោយឪពុកនិងម្តាយរបស់គាត់កែសម្រួលមុខរបរអោយបានកាន់តែប្រសើរ ដើម្បីបង្កើនចំណូលក្នុងគ្រួសារ

២) ជួយក្មួយប្រុស រុន ភារម្យ និងប្អូនស្រីរបស់គាត់ អោយបានចូលរៀននៅសាលាដែលពួកគាត់ចង់រៀន រហូតដល់ចប់ថ្នាក់ទី១២ និងគ្រោងផ្តល់អាហារូបករណ៍សម្រាប់បន្តរៀនសូត្រនៅថ្នាក់ឧត្តមសិក្សាទៀត ដើម្បីក្មួយៗអាចកសាងសមត្ថភាពរបស់ខ្លួន និងចូលរួមជួយគ្រួសារនិងសង្គមជាតិយើងនៅពេលអនាគត។

ខ្ញុំក៏សូមអរគុណដល់លោក លឹម គុណវុធ និងបងប្អូនក្រុមការងារអ.ម.ត ខេត្តបាត់ដំបង ដែលបានស្វែងរកក្មួយប្រុសនិងក្រុមគ្រួសារ និងបានសម្របសម្រួលជំនួបនេះ។

អត្ថបទទាក់ទង