Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញវិស័យវប្បធម៌ឱ្យក្លាយទៅជាវិស័យសកម្មចូលរួមដោយផ្ទាល់ និងដោយប្រយោលដល់កំណើនសេដ្ឋកិច្ច

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 354
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញវិស័យវប្បធម៌ឱ្យក្លាយទៅជាវិស័យសកម្មចូលរួមដោយផ្ទាល់ និងដោយប្រយោលដល់កំណើនសេដ្ឋកិច្ច សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញវិស័យវប្បធម៌ឱ្យក្លាយទៅជាវិស័យសកម្មចូលរួមដោយផ្ទាល់ និងដោយប្រយោលដល់កំណើនសេដ្ឋកិច្ច

 

នៅក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី អបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា» លើកទី២៦ ឆ្នាំ២០២៤ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វិស័យសិល្បៈ និងវប្បធម៌ ជាផ្នែកមួយនៃអាទិភាពរបស់រាជរដ្ឋាភិបាល នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលម្យ៉ាងសំដៅទៅដល់កិច្ចការការពារអត្តសញ្ញាណជាតិ និងប្រជាជន និងម្យ៉ាងទៀត ពង្រឹងនិងបង្វែរទិសវិស័យសិល្បៈឱ្យក្លាយទៅជាវិស័យសកម្មចូលរួមដោយផ្ទាល់ និងដោយប្រយោលដល់កំណើនសេដ្ឋកិច្ច។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការដាក់ចេញឱ្យអនុវត្តជាបន្ទាន់នូវផែនការសកម្មភាព អាទិភាពទាំង៦ចំណុច គឺសំដៅដល់ការបង្កើតឱកាសការងារ ពង្រឹងអាជីព ការធានានូវចីរភាពផ្នែកចំណូលរបស់ប្រជាជន ពិសេសយុវជនយើង។  

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា សុភាសិតខ្មែរ «ទំពាំងស្នងឫស្សី» ដែលត្រូវបានប្រើប្រាស់គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ បានបន្តក្លាយជាគោលការណ៍យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលគ្រប់នីតិកាល ហើយនៅនីតិកាលទី៧ នៃរដ្ឋសភានេះ បញ្ចកោណយុទ្ធសាស្ត្រទី១ នៃ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» បានកំណត់ច្បាស់ពីការបន្តផ្តោតអាទិភាពទៅលើការអភិវឌ្ឍធនធានមនុស្ស ដែលជាលក្ខខណ្ឌស្លាប់រស់សម្រាប់ជំរុញផលិតភាព, ពិពិធកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់៕

អត្ថបទទាក់ទង