Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជប៉ុន ជាប្រទេសដែលផ្តល់ជំនួយច្រើនជាងគេនៅក្នុងការស្តារនិងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញបន្ទាប់ពីខ្ទេចខ្ទាំដោយសារសង្រ្គាមជាង២ទសវត្សរ៍

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 712
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជប៉ុន ជាប្រទេសដែលផ្តល់ជំនួយច្រើនជាងគេនៅក្នុងការស្តារនិងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញបន្ទាប់ពីខ្ទេចខ្ទាំដោយសារសង្រ្គាមជាង២ទសវត្សរ៍ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជប៉ុន ជាប្រទេសដែលផ្តល់ជំនួយច្រើនជាងគេនៅក្នុងការស្តារនិងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញបន្ទាប់ពីខ្ទេចខ្ទាំដោយសារសង្រ្គាមជាង២ទសវត្សរ៍

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេឆឺរីង (ខេមបូឌា) ឯ.ក នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសជប៉ុន ជាប្រទេសដែលផ្តល់ជំនួយឧបត្ថម្ភទាំងថវិកានិងបច្ចេកទេស ច្រើនជាងគេនៅក្នុងការស្តារនិងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញបន្ទាប់ពីការខ្ទេចខ្ទាំដោយសារសង្រ្គាមជាង២ទសវត្សរ៍ មកជាប្រទេសដែលវិនិយោគកើនឡើងឥតឈប់ឈរជាបន្តបន្ទាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា ជាប្រទេសទី១ដែលទទួលវត្តមានទ័ពជប៉ុននៅក្រៅប្រទេសក្នុងបេសកកម្មរក្សាសន្តិភាព បន្ទាប់ពីសង្រ្គាមលោកលើកទី២ ហើយជប៉ុន បានប្រែក្លាយពីប្រទេសដែលផ្តួចផ្តើមផ្តល់ជំនួយអន្តរជាតិមកកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការបង្កើតរោងចក្រនៅទីនេះ គឺជានិមិត្តរូបនៃការបន្តរួបរួមរបស់ប្រទេសជប៉ុននៅក្នុងដំណើរការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងដំណាក់កាលដ៏លំបាកដែលជប៉ុនបានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការចរចាស្វែងរកសន្តិភាពនៅកម្ពុជា៕

 

 

អត្ថបទទាក់ទង