Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គោលដៅអាទិភាពខ្ពស់ជាងគេ គឺការលើកកម្ពស់សុខភាព និងសុខុមាលរបស់ប្រជាជន

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 194
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គោលដៅអាទិភាពខ្ពស់ជាងគេ គឺការលើកកម្ពស់សុខភាព និងសុខុមាលរបស់ប្រជាជន សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គោលដៅអាទិភាពខ្ពស់ជាងគេ គឺការលើកកម្ពស់សុខភាព និងសុខុមាលរបស់ប្រជាជន

 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ

យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយកំណត់បញ្ចកោណទី១ គឺជាការអភិវឌ្ឍមូលធនមនុស្ស ដែលជា

លក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន សម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់ ។ មូលធនមនុស្ស មានសុខភាពល្អ និងគុណភាពខ្ពស់ គឺជាទ្រព្យសកម្មជាតិដ៏មានតម្លៃ និង

ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការលើកកម្ពស់សុខភាព និងសុខុមាលភាព

ប្រជាជន គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៥ ដែលរាជរដ្ឋាភិបាលផ្តោតលើ សម្រាប់ការអភិវឌ្ឍមូលធនមនុស្ស ដោយមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកាត់បន្ថយអត្រា និងការស្លាប់បណ្ដាល

មកពីជំងឺមិនឆ្លងចម្បងៗ និងការលើកកម្ពស់សុខភាពបន្តពូជ សុខភាពទារក កុមារ និងមាតា៕

អត្ថបទទាក់ទង