Grand News Asia Close

មុនពេលដែលរាជរដ្ឋាភិបាលអនុម័តលើគម្រោងវិយោគនីមួយៗ គឺតែងតែគិតគូរគ្រប់ជ្រុងជ្រោយពីផលប្រយោជន៍ជាតិជាធំ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 227
មុនពេលដែលរាជរដ្ឋាភិបាលអនុម័តលើគម្រោងវិយោគនីមួយៗ គឺតែងតែគិតគូរគ្រប់ជ្រុងជ្រោយពីផលប្រយោជន៍ជាតិជាធំ មុនពេលដែលរាជរដ្ឋាភិបាលអនុម័តលើគម្រោងវិយោគនីមួយៗ គឺតែងតែគិតគូរគ្រប់ជ្រុងជ្រោយពីផលប្រយោជន៍ជាតិជាធំ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងវិនិយោគនៅកម្ពុជា មានលក្ខណះមិនដូចប្រទេសនានានោះទេ ពីព្រោះរាល់ការអនុម័តគម្រោង ត្រូវឱ្យមានទីតាំងដីច្បាស់លាស់ និងការបង្ហាញឆន្ទៈ យ៉ាងហោចណាស់បាន ៧០% ទៅលើគម្រោងវិយោគពិតប្រាកដមែន។

សម្តេចធិបតី បានថ្លែងបន្តថា មិនត្រឹមតែលឺថាគម្រោងៗចេះតែអនុវត្តនោះទេ ត្រូវសិក្សាបានល្អិតល្អន់ណាស់ មុនពេលរាជរដ្ឋាភិបាល អនុម័តយល់ព្រម ហើយមានគម្រោងខ្លះ បានអនុវត្តជាបណ្តើរទាំងការពង្រីកគម្រោងវិនិយោគ និងបានកំពុងសាងសង់បន្ថែមថ្មីៗជាច្រើន។

ជាមួយគ្នានោះ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា នៅក្នុងរយៈពេល១ត្រីមាស មានជាង១០៦គម្រោង ស្មើទឹកប្រាក់ចំនួន ២០០ពាន់លានដុល្លារ ដែលបានចុះបញ្ជី និងបំពេញលក្ខខណ្ឌជាច្រើនជាមួយកម្ពុជា។ ហើយគម្រោងអភិវឌ្ឍន៍នានា នឹងបន្តជំរុញបន្ថែមទៀត ដើម្បីទាក់ទាញអ្នកវិនិយោគធំៗ ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលថ្មីៗនេះ មានអ្នកវិនិយោគិនមកពី ហុងកុង ម៉ាកាវ អឺរ៉ុប កូរ៉េ និងប្រទេសផ្សេងៗជាច្រើនទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុនខ្មែរហ្វេ្រសមីល ឯ.ក » នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤៕

អត្ថបទទាក់ទង