គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ ផ្សព្វផ្សាយ នូវ វីដេអូ ផ្លូវការក្រោមចំណងជើងថា ៖ ពិធីបុណ្យចូលឆ្នាំថ្មី បង្ហាញក្ដីសង្ឃឹម របស់ ប្រជាពល រដ្ឋខ្មែរ ក្រោមម្លប់សុខសន្តិភាព!
នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ គណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការ ព័ត៌មាន និងសាធារណ មតិផ្សព្វផ្សាយនូវវីដេអូផ្លូវការមួយ ដែលរៀបចំ និងផលិត ដោយអង្គភាព អ្នក នាំពាក្យរាជរដ្ឋាភិបាល សហការជាមួយ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ក្រោម ចំណង ជើង ថា «ពិធីបុណ្យចូលឆ្នាំថ្មី បង្ហាញក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ ក្រោម ម្លប់សុខ សន្តិភាព»។ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ នឹងចូល មកដល់នៅ ថ្ងៃសៅរ៍ ទី១៣មេសា ខាងមុខនេះហើយ។ រយៈពេលបីថ្ងៃ នៃពិធីបុណ្យ ចូលឆ្នាំ ប្រពៃណី ជាតិ គឺជាឱកាសដ៏សែនសប្បាយរីករាយមួយ នៃសង្គមគ្រួសារខ្មែរ ក៏ដូចជាភ្ញៀវ ទេសចរបរទេស។ ក៏ដូចជារៀងរាល់ឆ្នាំដែរ ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ ភាព សប្បាយរីក រាយ របស់ប្រជាពលរដ្ឋ បានស្តែងឡើងតាំងពីច្រើនសប្តាហ៍មុនពិធីបុណ្យចូលឆ្នាំមកដល់។ ជាពិសេសពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ នឹងកាន់តែមានសភាព អធិក អធម កាន់តែខ្លាំង ថែម ទៀត នៅក្រោមម្លប់សុខសន្តិភាពនិងការអភិវឌ្ឍន៍។
អ្វីដែលពិសេសទៀតនោះគឺ នេះជាពិធីបុណ្យចូលឆ្នាំលើក ដំបូងសម្រាប់ រាជរដ្ឋា ភិបាល នីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រមុខរាជរដ្ឋាភិបាលបានណែនាំរួចជាស្រេច ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រៀមលក្ខណៈរៀបចំពិធីបុណ្យចូលឆ្នាំឱ្យបានល្អបំផុត ដើម្បីបម្រើឱ្យការកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស។ នៅតាម ច្រកព្រំដែននានា ក៏ដូចជាតាមព្រលានយន្តហោះ ពិធីបដិសណ្ឋារកិច្ច ពិសេស នឹង ត្រូវរៀបចំដើម្បីទទួលស្វាគមន៍ទេសចរជាតិ និងអន្តរជាតិ ដែល មកចូល រួម ពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ សុខសន្តិភាពបាន បង្កការសប្បាយរីករាយ និង ស្នាមញញឹម របស់ប្រជាពលរដ្ឋគ្រប់ទិសទី។
ខ្លឹមសារនៃវីដេអូ ក៏បានបង្ហាញនូវការរៀបចំសង្ក្រានត្រូវបានបណ្តាខេត្ត រាជធានី ក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា រៀបចំធ្វើជាបន្តបន្ទាប់នៅនៅក្នុងរដូវកាលចូលឆ្នាំថ្មី ដើម្បីអបអរសាទរទទួលឆ្នាំថ្មីផង និងថែរក្សាអភិរក្សប្រពៃណី វប្បធម៌ជាតិផង។ ក្រៅពីការបង្ហាញទម្រង់សិល្បៈវប្បធម៌ខ្មែរយ៉ាងសម្បូរបែប ក៏មានការកម្សាន្តសប្បាយតាមទម្រង់ផ្សេងៗទៀត ទៅតាមចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់ក្នុងប្រទេសបើកចំហ និងមានសេរីភាពក្នុងការកម្សាន្តសប្បាយក្រោមម្លប់សុខសន្តិភាព។ នៅតាមទីរមណីយដ្ឋាននានាទូទាំងប្រទេស សុទ្ធតែមានការរៀបចំតុបតែងលម្អ ដើម្បីត្រៀមទទួលអ្នកទេសចរទៅកម្សាន្ត ដែលអនុញ្ញាតឱ្យពួកគេជួបជុំបរិភោគអាហាររួមគ្នា ក្រោមសម្រស់ធម្មជាតិដ៏ស្រស់បំព្រង ដែលមើលទៅគួរឲ្យមានសេចក្តីសុខជាពន់ពេក។
សូមទស្សនាវីដេអូ៖