Grand News Asia Close

ផ្លូវជាតិលេខ៣ពីខេត្តកំពត ទៅវាលរេញផ្លូវជាតិលេខ៤ ដែលខូចត្រាំត្រែងបានសិក្សារួចរាល់

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 215
ផ្លូវជាតិលេខ៣ពីខេត្តកំពត ទៅវាលរេញផ្លូវជាតិលេខ៤ ដែលខូចត្រាំត្រែងបានសិក្សារួចរាល់ ផ្លូវជាតិលេខ៣ពីខេត្តកំពត ទៅវាលរេញផ្លូវជាតិលេខ៤ ដែលខូចត្រាំត្រែងបានសិក្សារួចរាល់

ភ្នំពេញ៖ កំណាត់ផ្លូវជាតិលេខ៣ពីខេត្តកំពតទៅវាលរិញផ្លូវជាតិលេខ៤ ដែលជាផ្លូវខូចធ្វើមិនចេះជាប់ ត្រូវបានសិក្សារួចរាល់ ខណៈក្រុមហ៊ុនចិនបានជួយថែរក្សាផ្លូវនោះរយៈពេល ២ឆ្នាំមកហើយ ។ នេះជាការគូសបញ្ជាក់របស់លោក ឈិន ចុង (Chen Zhong) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្ស និងជាអនុប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនសាងសង់ទូរគមនាគមន៍ចិន (CCCC ,China Communication Contruction Corporation) ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ទី២៨ ខែ មីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន ។

ក្នុងជំនួបនេះ លោកអនុប្រធានក្រុមហ៊ុនCCCC ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន china road and bridge ដែលជាក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញទៅកាន់ក្រុងព្រះសីហនុ ,កំពុងកសាងផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត និងសិក្សាផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តសៀមរាប ពីសៀមរាបទៅប៉ោយប៉ែត ហើយនិងសិក្សាគម្រោងព្រៃជីកហ្វូណតេជោ បានរាយការណ៍ពីការងារគម្រោងសាងសង់របស់លោកជូនដល់សម្ដេចតេជោ ហ៊ុន សែន ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនភាគីក្រុមហ៊ុនចិន CCCC ថា គម្រោងព្រែកជីកហ្វូណនតេជោជាគម្រោងដ៏សំខាន់សម្រាប់កម្ពុជា ។

លោកអនុប្រធានក្រុុមហ៊ុន បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថា លោកបានយល់ពីសារសំខាន់គម្រោងប្រវត្តិសាស្រ្តនេះរបស់កម្ពុជា។ លោកថា នឹងខិតខំប្រឹងប្រែងឲ្យគម្រោងព្រែកជីកហ្វូណនតេជោ បានចេញជារូបរាងតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ។

លោក ឈិន ចុង ក៏បានជម្រាបសម្តេចតេជោ ពីផ្លូវដែលក្រុមហ៊ុនរបស់លោកបានសិក្សារួចហើយ គឺផ្លូវ ៥០សេ តភ្ជាប់ពីកំពង់ធំ ទៅកំពង់ឆ្នាំង ។ មួយទៀត គឺផ្លូវជាតិលេខ ៣ ពីកំពតទៅវាលរេញ ប្រមាណ២០ គីឡូម៉ែត្រ ដែលផ្លូវខូចធ្វើមិនចេះជាប់ទេ ដោយក្រុមហ៊ុនរបស់លោកបានសិក្សាចប់សព្វគ្រប់ហើយ។ ក្នុងន័យនេះ លោកអនុប្រធានក្រុមហ៊ុន បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ជួយជំរុញមិត្តចិនទម្លាក់ថវិកា ដើម្បីក្រុមហ៊ុនយកទៅសាងសង់ ដោយសារក្រុមហ៊ុនរបស់លោក បានជួយថែរក្សាផ្លូវនោះរយៈពេល ២ឆ្នាំមកហើយ ៕
ដោយៈវណ្ណលុក

អត្ថបទទាក់ទង