Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូតំណាងក្រុមហ៊ុន និងសហគ្រាសធំៗចំនួន១៧ របស់ចិនចូលជួបពិភាក្សាការងារ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 372
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូតំណាងក្រុមហ៊ុន និងសហគ្រាសធំៗចំនួន១៧ របស់ចិនចូលជួបពិភាក្សាការងារ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូតំណាងក្រុមហ៊ុន និងសហគ្រាសធំៗចំនួន១៧ របស់ចិនចូលជួបពិភាក្សាការងារ

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជាអនុញ្ញាតឱ្យលោក សុិន មីងរ៉ុង (Shen Mingrong) ប្រធានក្រុមហ៊ុន Zhenjiang ZhoungChao New Material Co,Ltd. និងប្រតិភូសហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិនចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។

ក្រុមហ៊ុន Zhenjiang ZhoungChao New Material Co,Ltd. បង្កើតឡើងក្នុងឆ្នាំ ២០០២ ដែលជាក្រុមហ៊ុនឯកទេសក្នុងការផលិតនិងអភិវឌ្ឍផលិតអ៉ីសូឡង់ ក្រណាត់សរសៃ និងក្រណាត់ប៉ាក់។ ក្រុមហ៊ុននេះមានទីតាំងនៅទីក្រុង Jiaxing ខេត្ត Zhejiang ប្រទេសចិន ហើយក៏ជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ម៉ាកល្បីៗជាច្រើនទាំងក្នុងនិងក្រៅប្រទេសផងដែរ ។

ប្រតិភូសហគ្រាសឧស្សាហកម្មធំៗទាំង១៧ របស់ប្រទេសចិននោះ រួមមាន៖
១. Zhejiang Zhongchao New Material Co., Ltd.
២. Yongsheng Holding
៣. CHINESE INVESTMENT IN CAMBODIA ASSOCIATION (CICA)
៤. Sabrina Fashion Industrial Corp (Sabrina Crop, Top Summit Garment
Inc., Aroma Success Garment)
៥. Titan Stone Real Estate Group
៦. Qingdao Huatong State-Owned Capital
៧. Guangdong Huate Gas Co., Ltd.
៨. Titan Stone Life Insurance Group
៩. China Everbright Environment Group Limited
១០. Nam Liong Group
១១. Shanghai Shirong Paper Industry Co.,Ltd.
១២. Qingdao Huijun Engeering Co.,Ltd
១៣. Informaxx International Investment Co., Ltd.
១៤. R&F PROPERTIES HS (CAMBODIA) CO.,LTD.
១៥. Shanghai. Celefit Limited
១៦. Alliance Promised Land
១៧. Zhongda United Holding Group Co., Ltd.៕

អត្ថបទទាក់ទង